ក្សត្រីអង្គម៉ី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អង្គម៉ី)
Jump to navigation Jump to search
ក្សត្រីអង្គម៉ី
រជ្ជកាល ១៨៣៤-១៨៤០
រាជ្យមុន ព្រះឧទ័យរាជាអង្គចន្ទ
រាជ្យបន្ត ព្រះបាទអង្គឌួង
សាសនា ព្រះពុទ្ធសាសនា និងក្រុងឧដុង្គ

ក្សត្រីអង្គម៉ី (ឆ្នាំ១៨៣៤-ឆ្នាំ១៨៤០នៃគ.ស)[កែប្រែ]

ក្សត្រីអង្គម៉ី គ្រងរាជ្យចាប់ពីឆ្នាំ(១៨៣៤-១៨៤០) ជាបុត្ររបស់ ព្រះចៅមិញម៉ាង ដែលជារាជបុត្រសោយរាជ្យស្នងព្រះចៅយ៉ាឡុងទ្រង់បានបញ្ចូនអុង ខាំម៉ាងឱ្យនាំគ្រឿងបណ្តាការឡើងមកជួយការបុណ្យបរមសព។ រាជទូតរូបនេះនៅមានបេសកកម្មម្យ៉ាងទៀតគឺការជ្រើសរើសក្សត្រឱ្យឡើងសោយរាជសម្បត្តិស្នងព្រះឧទ័យរាជាអង្គចន្ទ។ តាមពិតលោកបានទទួលបញ្ចារួចជាស្រេចពីព្រះចៅមិញ ម៉ាង ថាត្រូវជ្រើសរើសក្សត្រអង្គណាឱ្យឡើងកាន់អំណាចហើយ ដូចមានសេចក្តិបញ្ចាក់ពីរាជពង្សាវតាថា អុង ខាំម៉ាងបាននាំទាំងព្រះនាមមកថ្វាយរៀបអភិសេកអ្នកអង្គម៉ីជារាជបុត្រីបន្ទាប់ឱ្យគ្រប់គ្រងកម្ពុជាធិបតី។ ប៉ុន្តែដើម្បីជាការបិទបាំងកំឱ្យអ្នកផងស្គាល់ព្រះរាជបំណងព្រះចៅក្រុងយួន លោកធ្វើការប្រឹក្សាសួរយោបល់នៃមន្ត្រីខ្មែរ ដោយបានបញ្ចាក់ថា ត្រូវជៀសវាងកុំលើកក្សត្រទាំងឡាយដែលបានភៀសទៅខាងសៀមមានអង្គអឹម មហាឧបរាជ និង ព្រះបាទអង្គឌួងជាដើម និងត្រូវជៀសវាងកុំលើកក្សត្រីអង្គប៉ែន ព្រោះព្រះមាតាជាអ្នកសិ្នទ្ធស្នាលនិងសៀមទៀត។ ដោយហេតុនេះហើយក្សត្រីអង្គម៉ីជាបុត្រីបន្ទាប់នៃព្រះទ័យរាជាអង្គចន្ទ ត្រូវលើកឱ្យឡើងសោយរាជ្យ ក្នុងព្រះជន្ម ២០វស្សា នៅ កោះស្លាកែត ដោយមានព្រះនាមហៅតាមយួនថា ង៉ុក វឹង កុង ជួ ហើយមានព្រះឋានៈត្រឹមតែជា ក្វឹង ជួ គឺស្មើនិងចៅហ្វាយខេត្តម្នាក់ប៉ុណ្ណោះ។ ចំណែកឯក្សត្រីអង្គពៅ ត្រូវលើកជាឧបយរាជិនី និងក្សត្រីអង្គស្នួនត្រូវលើកជាកែវហ៊្វា[១]

ឯកសារយោង[កែប្រែ]

  1. ប្រត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៩៧៣ បោះពុម្ពឆ្នាំ២០០៣ ទំព័រទី២៤៣