អរិយ

ពីវិគីភីឌា

(បា.),(សំ.) (អៈរ៉ិយ៉ៈ) (អរិយ; អាយ៌) ប្រសើរ; ត្រឹមត្រូវ; សុភាព; រៀបរយ; មានបែបបទល្អ; ស្លូតត្រង់; ដែលឥតទោស ។ (ន.) អ្នកប្រសើរ; អ្នកមានតម្លៃ, អ្នកដែលគួររាប់រក; អ្នកមានធម៌ ឬ ទំនៀមទម្លាប់ល្អ (នាំឲ្យមានសេចក្ដីចម្រើន); អ្នកមានសភាពស្លូតត្រង់; អ្នកដែលមានបែបបទរៀបរយ; ... ។ (ព. ពុ.) អ្នកដែលបានសម្រេចលោកុត្តរធម៌ តាំងពីថ្នាក់សោតាបត្តិមគ្គរៀងទៅដល់អរហត្តផល (អរិយបុគ្គល) ។

  • មានន័យមួយផ្សេងក្នុងគម្ពីរពុទ្ធសាសនាថា អរិយៈ មាន ៤ ប្រភេទគឺ ៖
  1. អាចារអរិយៈអាចារារិយៈ : អ្នកដែលមានមារយាទត្រឹមត្រូវ (សូម្បីសត្វតិរច្ឆាន បើមានមារយាទល្អត្រឹមត្រូវ ក៏ហៅថា អាចារអរិយៈ បានដែរ);
  2. ទស្សនអរិយៈទស្សនារិយៈ : អ្នកដែលមានរូបឆោមលោមព័ណ៌ល្អ មានឥរិយាបថស្រគត់ស្រគំសមរម្យ គួរឲ្យចង់ឃើញចង់មើល;
  3. លិង្គអរិយៈលិង្គារិយៈ : បព្វជិតដែលល្អតែភេទ គឺ​អ្នកបួស​ដែល​ផ្ចិតផ្ចង់​ប្រុងប្រយ័ត្ន​តែត្រង់​ការស្លៀកដណ្តប់​ឲ្យ​ត្រឹមត្រូវ​តាម​បែបបទ​ជាសមណសារូប ប៉ុន្តែជាមនុស្សទ្រុស្តសីល;
  4. បដិវេធអរិយៈបដិវេធារិយៈ : លោកអ្នកបានលុះលោកុត្តរធម៌ (ពុទ្ធាទិបណ្ឌិត) ។
  • ប្រើពាក្យ អាយ៌ សរសេរសម្រួលជា អារ្យ (អារ-យ៉ៈ) ផ្លាស់ប្តូរគ្នាក៏បាន, ដូចជា ៖
  1. អរិយជនអារ្យជន: ជនពួកអារ្យៈ គឺជនមានរបៀប បែបបទទំនៀមសណ្ដាប់ល្អ នាំឲ្យមានសេចក្ដីចម្រើន ។
  2. អរិយជាតិអារ្យជាតិ : ជាតិអារ្យជន; ជនជាតិអ្នកមានអារ្យធម៌ ។
  3. អរិយទ្រព្យ, អរិយធនអារ្យទ្រព្យ : ទ្រព្យដ៏ប្រសើរ; ទ្រព្យរបស់អរិយជន (ពុទ្ធសាសនាសំដៅយកធម៌ ៧ យ៉ាងគឺ សទ្ធា, សីលៈ, ហិរិ, ឱត្តប្បៈ, សុតៈ, ចាគៈ, បញ្ញា ហៅថា អរិយទ្រព្យ); ព. កា. សម្រាប់ឲ្យងាយចាំថា : សទ្ធា និង សីលៈ និងហិរិ-ឱត្តប្បំ បួននេះជាធនំ រួមសុតៈ និងចាគោ ។ បង្រ្គប់ជាប្រាំមួយ បញ្ញាមួយទៀតពុទ្ធោ ប្រទានឱវាទោ ហៅថាទ្រព្យប្រសើរក្រៃ ។ ជនណាមានទ្រព្យនេះ ជននោះឯងព្រះចមត្រៃ ប្រទានឱវាទថ្លៃ ថាពុំមែនអ្នកទ័លក្រ ។
  4. អរិយធម៌អារ្យធម៌ : ធម៌ដែលនាំឲ្យកើតសេចក្ដីសុខ-ចម្រើន; ធម៌របស់អរិយជន, ទំនៀមសណ្ដាប់ល្អ; សណ្ដាប់ធ្នាប់ឬបែបបទរៀបរយ ។
  5. អរិយបុគ្គល : បុគ្គល ៨ ពួក រាប់តាំងពីអ្នកដែលបានសម្រេចសោតាបត្តិមគ្គរៀងទៅដល់អ្នកដែលបានសម្រេចអរហត្តផល (ព. ពុ.) ។
  6. អរិយវង្ស : (បា. អរិយវំស) វង្សនៃអរិយបុគ្គល ។ ខ្មែរប្រើជាឋានន្តរនៃសមណសក្តិទីរាជាគណៈសម្រាប់ទោក្នុងសម័យបុរាណ, សម័យបច្ចុប្បន្នប្រើជាសម្រាប់ត្រី : [ព្រះអរិយវង្ស]] (ម. ព. សមណសក្តិ ផង) ។
  7. អរិយវិន័យអារ្យវិន័យ : ច្បាប់របស់អរិយជន ។
  8. អរិយសង្ឃអារ្យសង្ឃ : សង្ឃជាអរិយបុគ្គល (ព. ពុ.) ។
  9. អរិយសច្ចអារ្យសត្យ : សេចក្ដីពិតរបស់អរិយបុគ្គល, សេចក្ដីពិតឥតមានល្អៀង ។ អរិយសច្ច : មាន ៤ យ៉ាងគឺ ទុក្ខៈ សេចក្ដីព្រួយលំបាក; សមុទយៈ កំណើតទុក្ខឬហេតុដែលនាំឲ្យកើតទុក្ខ; និរោធៈ សេចក្ដីរលត់ទុក្ខ ឬធម៌សម្រាប់រម្លត់ទុក្ខ; មគ្គៈ ផ្លូវឬឧបាយនៃសេចក្ដីរលត់ទុក្ខ (ហៅដោយរួបរួមថា ចតុរារិយសច្ច (ព. ពុ.) ។
  10. អរិយសាវ័កអារ្យស្រាវ័ក : អរិយបុគ្គលអ្នកបានស្ដាប់ពុទ្ធោវាទ (បើស្ត្រីជា អរិយសាវិកាអារ្យស្រាវិកា) ។
  11. អរិយុបវាទ : (បា. < អរិយ + ឧបវាទ) ការពោលតិះដៀលអរិយបុគ្គល (ព. ពុ.) ។
  12. អរិយុបវាទី : អ្នកពោលតិះដៀលអរិយបុគ្គល; បើស្ត្រីជា អរិយុបវាទិនី (ព. ពុ.) ។ល។

អាចសរសេរថា អរិយៈ បាន ។