អាត្មឝិវ
Appearance
រាជបុរោហិតព្រាហ្មណ៍ស្ដេងអញអាត្មឝិវ ត្រូវជាក្មួយព្រាហ្មណ៍ឦឝានម៌ុទិ។ រាជគ្រូឦឝានម៌ុទិ បានបំរើព្រះបាទជយវម៌្មទី៥ និងបុត្ររបស់ព្រះអង្គព្រះនាមហឝ៌វម៌្មទី៣ គឺជាកូនចៅរបស់ព្រាហ្មណ៍ឝិវកៃវល្យ ដែលជារាជគ្រូរបស់ព្រះបាទជយវម៌្មទី៣ ក្សត្រស្ថាបនិកអារ្យធម៌អង្គរ និងបានធ្វើពិធីនៅលើភ្នំគូលែននៅឆ្នាំ ៨០២។