ហឝ៌វម៌្មទី៣
ហឝ៌វម៌្មទី៣ | |||||||||
---|---|---|---|---|---|---|---|---|---|
វ្រះបាទ | |||||||||
រជ្ជកាល | គ.ស ១០៦៦-១០៨០ | ||||||||
រាជ្យមុន | ឧទយាទិត្យវម៌្មទី២ | ||||||||
រាជ្យបន្ត | ន្ឫបតីន្ទ្រវម៌្មទី២, ជយវម៌្មទី៦ | ||||||||
បុត្រ | ឝ្រីជយរាជចូឌាមណី | ||||||||
| |||||||||
សន្តតិវង្ស | កៅណ្ឌិន្យ | ||||||||
បិតា | សូយ៌្យវម៌្មទី១ |
វ្រះបាទហឝ៌វម៌្មទី៣ រជ្ជកាល (គ.ស ១០៦៦-១០៨០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីហឝ៌វម្ម៌ទេវ។ ព្រះអង្គជារាជបុត្រវ្រះបាទសូយ៌្យវម៌្មទី១។ ព្រាហ្មណ៍បុរោហិត យោគេឝ្វរបណ្ឌិត ឯកសារលោកត្រឹង-ងា ថារាជបុរោហិតព្រាហ្មណ៍ ទិវាករបណ្ឌិត។ ទ្រង់មានព្រះបរមមរណនាមថា វ្រះបាទសទាឝិវបទ។ វ្រះបាទន្ឫបតីន្ទ្រវម៌្មទី២ មានជាប់សាច់ញាតិជាមួយ ឬអាចជាព្រះអនុជវ្រះបាទឧទយាទិត្យវម៌្មទី២ និងហឝ៌វម៌្មទី៣។ ទ្រង់បានសោយរាជបន្តពីព្រះជេដ្ឋាព្រះអង្គ ឧទយាទិត្យវម៌្មទី២ ហើយរាជធានីរបស់ទ្រង់ក៏អាចហៅថា យឝោធរបុរទីពីរ ក៏បានដែលមានមណ្ឌលនៅចំកណ្ដាលជាប្រាសាទបាពួន សាងឡើងដោយព្រះភាតារបស់ទ្រង់ និងបារាយណ៍ខាងលិចជាបារាយណ៍ធំ។
រជ្ជកាលរបស់ទ្រង់ច្របូកច្របល់ដោយសារការរំជើបរំជួលផ្ទៃក្នុងដែលនៅទីបញ្ចប់ទ្រង់មិនអាចច្បាំងបញ្ចប់សង្គ្រាមបាន។ ដូច្នេះ ហឝ៌វម៌្មទី៣ ទ្រង់ជាក្សត្រចុងក្រោយនៃសន្តតិវង្សរបស់ទ្រង់។ ស្ដេចស្នងរាជ្យបន្តពីទ្រង់គឺ ជយវម៌្មទី៦ ជាក្សត្រជ្រែករាជ្យមកពីតំបន់វិមាយ នៅខ្ពង់រាបគោរាជ នៅក្នុងប្រទេសថៃបច្ចុប្បន្ន។[១] ប្រហែលជាហឝ៌វម៌្មទ្រង់មិនទាន់បានសុគតនៅឡើយទេក្នុងឆ្នាំ ១០៨០ ប៉ុន្តែផ្ទុយទៅវិញទ្រង់បានបោះបង់អង្គរចោលទៅវិញទេ និង បានភៀសព្រះកាយទៅខាងត្បូងវិញ ដែលជាកន្លែងពួកអ្នកដង្ហែតាមទ្រង់បានបន្តការប្រយុទ្ធប្រឆាំងនឹងជយវម៌្មទី៦[ត្រូវការអំណះអំណាង]។
ទ្រង់មានព្រះនាមក្នុងផ្ទាំងសិលាចារឹក K.៩០៨ នៅប្រាសាទព្រះខ័ន ជាបុព្វការីជនខាងមាតារបស់វ្រះបាទជយវម៌្មទី៧ ហាក់បីដូចជាជំលោះយូរយារបានកើតឡើងដោយសារបញ្ហាដណ្ដើមរាជ្យនេះ។[២]
ពង្សាវលី
[កែប្រែ]- ព្រះបិតាព្រះនាម សូយ៌្យវម៌្មទី១ ព្រះមាតា ព្រះនាម វីរលក្ឝ្មី
- ព្រះបិតុច្ឆា បុរោហិត នាម ជយេន្ទ្របណ្ឌិត
- ព្រះភាតាព្រះនាម ឧទយាទិត្យវម៌្មទី២
- ព្រះរាជបុត្រី ឝ្រីជយរាជចូឌាមណី
- ព្រះនត្តា ជយវម៌្មទី៧
- ព្រះរាជបុត្រី ឝ្រីជយរាជចូឌាមណី
- ព្រះភាតាព្រះនាម ឧទយាទិត្យវម៌្មទី២
កំណត់ជើងក្រោម
[កែប្រែ]- ↑ Higham, 2003, pp.107 ff
- ↑ John, Sunday; et al. (April 11, 1997). "Preah Khan Conservation Project - Report VII Appendix A" (PDF). New York, USA: World Monuments Fund. pp. 27–28. Archived from the original (PDF) on 2011-05-16. Retrieved 2009-08-17.
{{cite web}}
: Explicit use of et al. in:|author2=
(help)
ឯកសារយោង
[កែប្រែ]- Higham, Charles (2003). The Civilization of Angkor. Phoenix. ល.ស.ប.អ. 1-84212-584-2.
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ឧទយាទិត្យវម៌្មទី២ |
ចក្រវរ្តិននៃកម្វុជទេឝ ១០៦៦–១០៨០ |
តដោយ ន្ឫបតីន្ទ្រវម៌្មទី២, ជយវម៌្មទី៦ |
អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- CS1 errors: explicit use of et al.
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែសីហា ២០០៩
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- ក្សត្រនៃកម្វុជទេឝ
- ព្រហ្មញ្ញសាសនិកខ្មែរ
- ក្សត្រហិណ្ឌូសាសនា
- ក្សត្រសតវត្សទី១១នៅអាស៊ី
- រាជវង្សកៅណ្ឌិន្យ
- អត្ថបទខ្លីក្សត្រិយវង្សអាស៊ី
- អត្ថបទខ្លីជនជាតិខ្មែរ