អូសាម៉ា ប៊ីន ឡាឌែន
អូសាម៉ា ប៊ីន មហាម៉េត ប៊ីន អាវ៉ាត ប៊ីន ឡាឌែន Osama Bin Mohamed Bin Avad Bin Laden (10 ,03 ,1957 – 02 ,05 ,2011) គឺជាស្ថាបនិកម្នាក់នៃអង្កការ អាល់កៃដា ជីហាតឌីត ដែលជាអក្នទទួលខុសត្រូវក្នុងការវាយប្រហារថ្ងៃទី 11កញ្ញា 2001 ទៅលើសហរដ្ឋអាមេរិក និងការវាយប្រហារផ្សេងៗទៀតជាច្រើនប្រឆាំងទៅនឹងជនស៊ីវិល និងកងយោធា។ គាត់គឺជាសមាជិកម្នាក់នៃក្រុមគ្រួសារ សាអ៊ូឌីត ប៊ីន ឡាឌែនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាជនជាតិភាគតិច យ៉េមេនី គីនឌីត (Yemeni Kindite)។ ប៊ីនឡាឌែនត្រូវបានការិយាល័យសហព័ន្ធស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI)រាប់បញ្ជូលទៅក្នុងបញ្ជីមនុស្ស10នាក់ ដែលបានរត់រួចខ្លួន និងជាមេភេរវករ សម្រាប់ការជាប់ពាក់ព័ន្ធរបស់គាត់ទៅនឹងការបំផ្ទុះគ្រាប់បែកស្ថានទូតសហរដ្ឋអាមេរិកក្នុងឆ្នាំ1998 ។ចាប់ពីឆ្នាំ2001រហូតដល់ឆ្នាំ2011 ប៊ីនឡាឌែនគឺជាមេដឹកនាំនៃសង្គ្រាមភេរវកម្ម ដែកការិយាល័យសហព័ន្ធស៊ើបអង្កេតផ្តល់ទឹកប្រាក់ប្រមាណ25លានដុល្លាសម្រាប់ការចាប់ខ្លួនគាត់។ បន្ទាប់ពីចូលក្នុងបញ្ជីរមនុស្សដែល FBI ចង់ចាប់ខ្លួនបំផុតរួចមក ប៊ីនឡាឌែននៅតែអាចលាក់ខ្លួនក្នុងសហរដ្ឋអាមេរិកបានរហូតដល់ទៅ3ឆ្នាំ។ នៅថ្ងៃទី2ឧសភា 2011 ប៊ីនឡាឌែនត្រូវបានបាញ់សម្លាប់ឯទីលំនៅឯកជនមួយរបស់គាត់ក្នុងរដ្ឋអាបូដាបាត (Abottabat) នៃប្រទេសប៉ាគីស្ថាន ដោយកងនាវា SEALS និងភ្នាក់ងារ CIA ដែលបានសហការគ្នាយ៉ាងសំងាត់ ក្រោមការបញ្ជារពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់អូបាម៉ា ។ ភ្លាមៗបន្ទាប់ពីការស្លាប់របស់គាត់ សាកសពរបស់ប៊ីនឡាឌែនត្រូវបានគេបញ្ចុះនៅក្បែរសមុទ្រ ។ ក្រុមភេរវករ អាល់កៃដា បានទទួលស្គាល់ពីមរណៈរបស់គាត់នៅថ្ងៃទី6ឧសភា 2011 ហើយបានសច្ចាប្រណិធានថា នឹងធ្វើការសងសឹកវិញ៕
ជីវិតដំបូង និងការអប់រំ
[កែប្រែ]អូសាម៉ា ប៊ីន មហាម៉េត ប៊ីន អាវ៉ាត ប៊ីន ឡាឌែន (Osama bin Mohammed bin Awad bin Laden) បានកើតនៅក្នុរាជធានី រីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាកូនប្រុសរបស់មហាសេដ្ឋីសំណង់លោក មហាម៉េត ប៊ីន អាវ៉់ាតប៊ីន ឡាឌែន (Mohammed bin Awad bin Laden) ជាមួយនឹងប្រពន្ធទី10របស់គាត់ឈ្មោះ ហាមីដា អាល់អាតាស់(Hamida al-Attas) ក្រោយមកគេហៅថា អាលៀ ហ្គានែម (Alia Ghanem) ហើយគ្រួសារនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរាជវង្សប្រទេសអារ៉ាប់។ ការផ្តល់បទសម្ភាសន៍មួយក្នុងឆ្នាំ1998 ប៊ីនឡាឌែន បានអោយនូវថ្ងៃកំណើតរបស់គាត់គឺ (10 មីនា 1957)។
ឪពុករបស់គាត់ លោក មហាម៉េត ប៊ីន អាវ៉់ាតប៊ីន ឡាឌែន (Mohammed bin Awad bin Laden) បានលែងលះជាមួយម្តាយរបស់គាត់ ហាមីដា អាល់អាតាស់(Hamida al-Attas) ភ្លាមៗក្រោយពី ប៊ីន ឡាឌែន បានកើតមក។ លោក មហាម៉េត ប៊ីន អាវ៉់ាតប៊ីន ឡាឌែន បានប្រគល់ ហាមីដា ទៅអោយសហការីរបស់គាត់ឈ្មោះ មហាម៉េត អាល់អាតាស់ (Mohammed al-Attas)។ លោក មហាម៉េត អាល់អាតាស់ បានរៀបការជាមួយ ហាមីដា នៅចុងឆ្នាំ1950 ឬដើមឆ្នាំ1960 ហើយពួកគេនៅតែរួមរស់ជាមួយគ្នាដដែល។ គូស្វាមីភរិយាមានកូនរហូតដល់ទៅ4នាក់ រីឯលោកប៊ីន ឡាឌែនវិញបានរស់នៅក្នុងភូមិគ្រឹះថ្មីមួយកន្លែងជាមួយនឹងបងប្អូនប្រុសបង្កើត3នាក់ និងបងប្អូនស្រីម្នាក់។ គ្រួសាររបស់ ប៊ីនឡាឌែន បានដាក់ទុនរកស៊ី នូវទឹកប្រាក់5ពាន់លានដុល្លា នៅក្នុងសំណង់ឧស្សាហកម្មមួយ ដែលក្រោយមក ប៊ីនឡាឌែន បានទទួលមរតក៌ប្រមាណជា20ទៅ30លានដុល្លាសហរដ្ឋអាមេរិក។
ប៊ីនឡាឌែនត្រូវបានលើកតម្កើងដោយពួក មូស្លីមវ៉ាហាប៊ិ (wahabi)។ ពីឆ្នាំ1968 ដល់1976 គាត់បានសិក្សានៅឯសាលាមធ្យមសិក្សាអាល់ដឹហ្គ័រ (Al-Thager Model School)។ គាត់បានបន្តសិក្សាផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងពាណិជ្ជកម្ម នៅឯសាកលវិទ្យាល័យឃីងអាប់ឌុលឡាហ្សីត( King Abdulaziz University)។ ប្រភពខ្លះបានរាយការណ៍ថា ប៊ីនឡាឌែន ទទួលបានសញ្ញាប័ត្រ វិស្វកម្មសំណង់ស៊ីវិលក្នុងឆ្នាំ1979 និងសញ្ញាប័ត្រគ្រប់គ្រងសាធារណៈក្នុងឆ្នាំ1981។ ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា គាត់ត្រូវទទួលរងការងារយ៉ាងលំបាកលំបិន ហើយប្រភពខ្លះទៀតបាននិយាយថា គាត់ចាកចេញពីសាកលវិទ្យាល័យដោយមិនបានបំពេញសញ្ញាប័ត្រមហាវិទ្យាល័យនោះទេ។ នៅឯសាកលវិទ្យាល័យ ចំណាប់អារម្មណ៍ដ៏ធំបំផុតរបស់ ប៊ីនឡាឌែន គឺសាសនានិយម ជាកន្លែងដែលធ្វើឲ្យគាត់ជាប់ទាក់ទងក្នុងការ សម្របសម្រួលឲ្យពួក ឃ្យូរ៉េន(Quran) និងជីហាត(Jihad) ក្នុងការងារសង្គ្រោះ។ ចំណាប់អារម្មណ៍ផ្សេងទៀតរបស់គាត់ គឺការនិពន្ធកំនាព្យ និងការអានសៀវភៅ។ គាត់ពេញចិត្តធ្វើការឲ្យField Marshal Bernard Montgomery និង Charles de Gaulle ដែលគាត់បាននិយាយក្នុងចំណោមការពេញចិត្តរបស់គាត់។ ម្យ៉ាងវិញទៀតគាត់ចូលចិត្តសេះឈ្មោលដែលមានពណ៌ខ្មៅ និងសមាគមបាល់ទាត់ ដែលគាត់ពេញចិត្តលេងជាខ្សែប្រយុទ្ធកណ្តាល និងគាំទ្រក្រុមអាសេនណល (Arsenal F.C.) ផងដែរ៕
ជីវិតផ្ទាល់ខ្លួន
[កែប្រែ]នៅក្នុងឆ្នាំ1974 ត្រឹមអាយុ17ឆ្នាំ ប៊ីន ឡាឌែនបានរៀបការជាមួយនាង ណាវ៉ា ហ្គានេម (Najwa Ghanem) នៅទីក្រុង ឡាតាគា (Latakia) ប្រទេស៊ីរី ហើយពួកគាត់បានលងលះគ្នាវីញនៅមុនថ្ងៃ 11កញ្ញា 2001។ តាមការឲ្យដឹង ប៊ីន ឡាឌែន មានប្រពន្ធជាច្រើនរូបដូចជា Khadija Sharif ដែលបានរៀបការក្នុងឆ្នាំ1983 ហើយលែងលះគ្នាវិញ ក្នុងឆ្នាំ1990 នាង Khai Riah Saba (រៀបការក្នុងឆ្នាំ1985 លែងលះ 1987) ។ ប្រភពខ្លះទៀតបានឲ្យដឹងថា គាត់មានប្រពន្ធ6នាក់ទៀតដែលគេមិនស្គាល់ឈ្មោះ ដែលបានរៀបការជាមួយ ប៊ីន ឡាឌែន ហើយត្រូវបានលុបចោលវិញក្រោយពិធី។ ប៊ីន ឡាឌែនមានកូនជាច្រើន ជាមួយនឹងប្រពន្ធជាច្រើនរបស់គាត់ រវាងពី 20 ទៅ 26 នាក់។ កូនៗជាច្រើននាក់របស់ ប៊ីន ឡាឌែន បានភាសខ្លួនជាបន្តបន្ទាប់ ទៅកាន់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហារថ្ងៃទី11 កញ្ញា ហើយអ្នកជំនួយជនជាតិអ៊ីរ៉ង់បានឲ្យដឹងថា នឹងបន្តការផ្គត់ផ្គង់ការតស៊ូរបស់ពួកគេ។
ឪពុករបស់ប៊ីន ឡាឌែន មហាម៉េត (Mohammed) បានស្លាប់ក្នុងឆ្នាំ1967 ដោយឧប្បត្តិវហេតុ ធ្លាក់យន្តហោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពេលដែលអ្នកបើកយន្តជនជាតិអាមេរិករបស់គាត់ស្មានខុសក្នុងការចុះចត។ បងប្រុសច្បងរបស់ប៊ីន ឡាឌែន សាឡែម ប៊ីន ឡាឌែន (Salem Bin Laden) បានក្លាយជាមេគ្រួសារនៃត្រកូល ប៊ីន ឡាឌែន ។ នៅឆ្នាំ1988 គាត់ត្រូវបានគេលួចធ្វើឃាត នៅក្បែរទីក្រុង សាន់អាន់តូនៀ (San Antonia) រដ្ឋតិចសាស់ សហរដ្ឋអាមេរិកនៅពេលដែលគាត់បានបើកឧទ្ធម្ភាគចក្រដោយចៃដ្យបំផុត៕