អ្នកប្រើប្រាស់:ជីវ ចិត្រា១២

ដោយវិគីភីឌា
Jump to navigation Jump to search
Banteay Meas
ស្រុកបន្ទាយមាស
District (srok)
ជីវ ចិត្រា១២ is located in កម្ពុជា<div style="position: absolute; z-index: 2; top: Expression error: Missing operand for *.%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
Banteay Meas
Location in Cambodia
Country  Cambodia
Province Kampot
Communes 15
Villages 88
ប្រជាជន (1998)[១]
 • សរុប ៨១,៥៤២
ល្វែងម៉ោង +7
Geocode 0702
          សេចក្តីផ្តើម

Section 1: ការណែនាំខ្លួន[កែប្រែ]

​​​​​

សូមជំរាបសួរ​ និងសូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ ។

ខ្ញុំបាទឈ្មោះ ជីវ ចិត្រា ភេទ ប្រុស អាយុ ២១ឆ្នាំ កើតនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស[២][៣] ខេត្តកំពត[៤] ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ​ ប្រទេសកម្ពុជា។​​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌​មាន ជំនាន់ទី០៦ ឆ្នាំទី០១​​​ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង ជាអ្នកថតវីដេអូនិងរូបភាព។

Section 2: អំពីរូបភាពនៃខេត្តកំពត![កែប្រែ]

ទិដ្ឋភាពស្ពានចាស់ខេត្តកំពត
កំពត

Section 3:ភូមិស្រែត្រែង[កែប្រែ]

Sub-Section 1:ព័ត៌មានអំពីភូមិ[កែប្រែ]

ភូមិស្រែត្រែង:​ សព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស នៃខេត្តកំពត[៥] មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត[៦] ។ ហើយភូមិស្រែត្រែង[៧][៨]ស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់[៩] ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ [១០] ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ហើយក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយផងដែរ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃចំនួន ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ​ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង​ភាគច្រើន ប្រកបមុខរបរជា ​​កសិករ​​ ខ្លះ លក់ដូរ​ ធ្វើមុខជំនួញអង្ករ​​ ជួញមាន់ ជួញជ្រូក​ផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ​ ដូចជា​ គ្រូបង្រៀនជាដើម។​ ប្រ​ជាជននៅទីនោះ មានជីវភាពធូធាច្រើន​ ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន​ជា​គ្រួសារមានជីវភាពមធ្យម ចំណែកការធ្វើស្រែវិញ​ គឺដីនៅទីនោះមានជីជាតិ​ល្អ បើគ្រោះធម្មជាតិ​អំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។

វប្បធម៍[កែប្រែ]

ប្រជាជននៅទីនេះភាគច្រើនគឺកាន់ព្រះពុទ្ធ​សាសនា តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។ នៅពេលមានបុណ្យប្រចាំសាសនា​ម្តងៗប្រជាជនបានមកជុំគ្នាប្រារព្ធពិធីបុណ្យនៅវត្តគ្រប់ៗគ្នា ។ ប៉ុន្តែវប្បធម៌នៅទីនោះពុំសូវមានវប្បធម៌បុរាណទេព្រោះដោយសារការយកវប្បធម៌បរទេសមកអនុវត្តន៍ភាគច្រើនជាយុវជន ។

ពុទ្ធប្រវត្តិសង្ខេប[កែប្រែ]

ព្រះសម្មាសម្ពុទ ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​៥​ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ ព្រះ​ពុទ្ធ​កោនាគមនៈ ព្រះ​ពុទ្ធ​កស្សបៈ ព្រះ​ពុទ្ធ​គោតម និង​ព្រះ​ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​នា​អនាគត​កាល ព្រះ​នាម​ ព្រះ​អរិយមេតេ្តយ្យ។ រាជវង្ស កំណើត

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។ តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម [១១]

ការអប់រំ[កែប្រែ]

ការអប់រំនៅឃុំវត្តអង្គខាងជើងគឺមានការអភិវន្ឍពីមួយឆ្នាំទៅមួយឆ្នាំដោយមានគ្រូថ្មីៗចេញមកបង្រៀនបន្ថែមជាងនេះទៅទៀតរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងវិសយ័នេះជាធំផងដែរ ។ ចំពោះលោកគ្រូអ្នកគ្រូបានចូលរួមវគ្គបណ្ដុះបណ្តាលផ្សេងៗ ដែលបានរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាដើម្បីបនពិសោធន៍ថ្មីៗបន្ថែមយកមកបង្រៀនដល់សិស្សានុសិស្ស ។ ជាពិសេសអាណាព្យាបាលទាំងអស់មានការយល់ដឹងពីតម្លៃនៃការសិក្សាកាន់តែច្បាស់ពួកគាត់បានអោយកូនៗរបស់គាត់បានចូលរៀនគ្រប់ៗគ្នា ។ សាលាបឋមសិក្សាព្រៃរោង ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧[១២] នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹង ។

កសិកម្ម[កែប្រែ]

នៅក្នុងភូមិប្រជាជនភាគច្រើនប្រកបរបរធ្វើដំនាំស្រូវ[១៣] ដាំដំនាំរួមផ្សំផ្សេងៗមានដូចជា ដូង ក្រូចឆ្មា ចេក-ល-និង បន្លែមផ្សេងៗទៀតផងដែរ ។ ទីនោះគឺជាតំបន់ខ្ពង់រាបហើយមិនសូវមានប្រភពទឹកដូច្នេះ ហើយការរបស់ពួកគាត់ភាគច្រើនគឺប្រវាស់មេឃ ។ ប៉ុន្តែដីនៅទីនោះមានជីជាតិ​ល្អបើគ្រោះធម្មជាតិ​អំណោយផលល្អកសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។

Sub-Section 3 អំពីតារាង[កែប្រែ]

មុនវិជ្ជាឆ្នាំទី១!
ឈ្មោះសាលា ឈ្មោះមុខវិជ្ជា ឆ្នាំ​សិក្សា
សាលាបច្ចេកទេសដុនបូស្គូកែប Photography ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Socical communication ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Computer skill ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប ​​Basic Internet ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English level ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Jornaism ​ ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Radio and sound ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Scrip writting ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប Camera operator ឆ្នាំ ២០១៦​-២០១៨
សាលាបច្ចេកទេសដុនបូស្គូកែប English reading ឆ្នាំ ២០១៦​-២០១៨

ឯកសារយោង[កែប្រែ]

  1. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215.
  2. Banteay Meas(District)https://www.citypopulation.de/php/cambodia-admin.php?adm1id=0702
  3. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  4. តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត
  5. [http://www.stat.go.jp/info/meetings/cambodia/pdf/07com_mp.pdf តំបន់រដ្ឋបាលនៅខេត្តកំពត និងឃុំស្រុក]
  6. ខេត្តកំពត
  7. Banteay Meas Population
  8. National Institute of Statistics
  9. ឯកសារដើម
  10. Sre Treng​Populationទៅយកដំណភ្ជាប់នៅ 03 11 2017
  11. ចុចទីនេះដើម្បីមើលបន្ថែម(ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ)
  12. ការអប់
  13. ដំនាំស្រូវ​​​​