Jump to content

អ្នកម្នាងកែវទី២

ពីវិគីភីឌា
សម្ដេចព្រះភគវតី ស្រីព្រះកេតុ
(អ្នកម្នាងកែវ)
ព្រះអគ្គមហេសីក្រុងកម្ពុជាធិបតីសម័យកាលចតុមុខ
(តំណែងព្រះអគ្គមហេសី)
រជ្ជកាលគ.ស ១៤២៧-១៤៣៣
រាជ្យមុនព្រះមេនាងសៀមស្រងៀម
(ផែនដីព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតរាជាធិរាជ)
រាជ្យបន្តអ្នកព្រះនាងបរមចន្ទារពិសេស
(ផែនដីព្រះបាទសម្ដេចព្រះស្រីរាជា)
ស្វាមី/មហេសីព្រះបាទសម្ដេចព្រះនរាយណ៍រាមាធិបតី
បុត្រព្រះបាទសម្ដេចសុរិយោទ័យរាជា
(យោងតាមឯកសារពង្សាវតារខ្មែរមួយចំនួន)
ព្រះនាមពេញ
សម្ដេចព្រះភគវតី ស្រីព្រះកេតុ
សន្តតិវង្សរាជវង្សចតុមុខ​មង្គល (ដោយរៀបអភិសេក)
ប្រសូតរាជធានីក្រុងកម្ពុជាធិបតី
សុគតរាជធានីក្រុងកម្ពុជាធិបតី
សាសនាព្រះពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ
(សាសនាប្រជាប្រិយខ្មែរវិញ្ញាណនិយម)និងព្រហ្មញ្ញសាសនា)

អ្នកម្នាងកែវទី២ គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជានៃសម័យកាលចតុមុខ និងព្រះនាងត្រូវជាព្រះអគ្គមហេសីរបស់ព្រះបាទសម្ដេចព្រះនរាយណ៍រាមាធិបតី អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ។ យោងតាមឯកសារពង្សាវតារខ្មែរមួយចំនួន ព្រះនាងហើយទ្រង់សម្ភពបានព្រះបាទសម្ដេចសុរិយោទ័យរាជា អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ

ព្រះ​​រាជ​​ជីវប្រវត្តិ

[កែប្រែ]

ព្រះនាង​បានអភិសេកសមរស ជាមួយព្រះបាទសម្ដេចព្រះនរាយណ៍រាមាធិបតី។ ព្រះរាជស្វាមីទ្រង់ឡើងសោយរាជសម្បត្តិក្នុងបានធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីចតុមុខ​មង្គល ទ្រង់មានព្រះនាមហៅថា ព្រះរាជឱង្ការ ព្រះនរាយណ៍ រាមាធិបតី ព្រះអង្គលើកអ្នកម្នាងកែវឡើងជាអគ្គមហេសី ទ្រង់ព្រះនាមជា សម្ដេចព្រះភគវតី ស្រីព្រះកេតុ ហើយ​ព្រះ​អង្គ​តែងតាំង​ឲ្យ​មាន​ព្រះ​ស្នំ​ឯក ទោ ត្រី ចត្វាឲ្យ​មាន​យស​ស័ក្ដិធំ​តូច​តាម​លំដាប់។ ព្រះនាងដែលមានឋានៈជាព្រះអគ្គមហេសីរបស់អង្គព្រះបាទសម្ដេចព្រះនរាយណ៍រាមាធិបតី គ្រប់គ្រងលើព្រះមហេសី និង ស្រីស្នំទាំង ១២ដំណាក់។[]

ព្រះរាជ​បូជនីយកិច្ច

[កែប្រែ]

សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រ ព្រះអង្គគង់ព្រះយានុកាមាត្យ ព្រមដោយមន្ត្រី ក្រុមរក្សាព្រះអង្គ ដើម្បីស្ដេចទៅគាល់ សម្ដេចព្រះវររាជជននីនាថ។ ខណៈនោះ ស្ដេចទតព្រះនេត្រ យល់ដូនពេញ និងស្ម័គ្រប័ក្សពួកគាត់ ជាងរយពាន់នាក់ នាំគ្នាដឹកដីរែកជញ្ជូន ឥតឈប់ឈរ ទើបទ្រង់ត្រាស់សួរថា : អ្នកទាំងនោះគេធ្វើអ្វីហ្ន៎ ? មន្ត្រីរក្សាព្រះអង្គ ដែលដើរកាន់គ្រឿងហែ អមព្រះទីនាំងនោះក្រាបទូលថា :

(សូមទ្រង់ព្រះមេត្តាប្រោស ដូនពេញនេះ បានព្រះចតុម្មុខមួយព្រះអង្គ មកជាសម្បត្តិដ៏មានតម្លៃរបស់គាត់។ ឥឡូវនេះ គាត់ឃោសនាអ្នកស្រុក ឲ្យមកជួយលើកដីឲ្យបានខ្ពស់ ដើម្បីនឹងតាំងព្រះអារាមព្រមទាំងចេតិយ តម្កល់ព្រះចតុម្មុខនោះ)។

ព្រះបាទបរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់ព្រះចិន្តាថា : (ដូនពេញនេះ ជារាស្ត្រពិត តែគាត់គិតកសាងកុសលនេះ ល្អប្រសើរណាស់ គួរតែអញជាក្សត្រ ចូលជួយកសាងផង)។ តាំងថ្ងៃនោះមក សម្ដេចព្រះនារាយណ៍រាជា ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំ ក្រុមស្រឹង្ការ នាម៉ឺនសព្វមុខមន្ត្រី លើកដៃទៅជញ្ជូនដីនោះ លើកឡើងឲ្យបានជាភ្នំ។ ព្រះអង្គតាំងនាមវត្ត ដែលលើកនោះ ឲ្យហៅថា វត្តភ្នំពេញ តាមនាមដូនពេញហើយទ្រង់ប្រែឈ្មោះខេត្តកោះឫស្សីកែវនោះ ឲ្យហៅថា ខេត្តភ្នំពេញ តរៀងមក។[]

ព្រះរាជឥស្សរិយយស

[កែប្រែ]

ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះមេនាងសៀមស្រងៀម
(ផែនដីព្រះបាទសម្ដេចព្រះបរមរាជាពញាយ៉ាតរាជាធិរាជ)
ព្រះអគ្គមហេសីក្រុងកម្ពុជាធិបតីសម័យកាលចតុមុខ
(តំណែងព្រះអគ្គមហេសី)

គ.ស ១៤២៧-១៤៣៣
តដោយ
អ្នកព្រះនាងបរមចន្ទារពិសេស
(ផែនដីព្រះបាទសម្ដេចព្រះស្រីរាជា)