សូមបុណ្យកងកុសល
Appearance
(ត្រូវបានបញ្ជូនបន្តពី ឥច្ចេវមច្ចន្ត)
ធម៌សូមបុណ្យកងកុសល
[កែប្រែ]- ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្តយំ យំ
- បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេន ហតន្តរាយោ
ប្រែៈ
ខ្ញុំសូមនមស្ការ | លើកហត្ថាឱនសិរសី | បង្គំគុណទាំងបី | ខ្ពស់លើសលប់ត្រៃលោកា ។ |
សូមបុណ្យកងកុសល | ឲ្យបានដល់យើងខ្ញុំណា | ពេញពោរស្មើភារា | ដូចជលសាធំទូលាយ ។ |
សូមឲ្យកំចាត់បង់ | អពមង្គលទាំងឡាយ | ឲ្យចៀសចេញចាកឆ្ងាយ | ក្តីអន្តរាយកុំបីមាន ។ |
ដោយកម្លាំងអានុភាព | បុញ្ញលាភជាប្រធាន | កងបុណ្យរាសីមាន | សូមបានក្សាន្តកុំមានមោះ ។ |
ដោយគុណនមស្ការ | ត្រៃរតនាប្រសើរខ្ពស់ | សូមអានិសង្សនោះ | ដាក់ដល់ស្ថាននិព្វានហោង ។ |
- (គិហិបតិបត្តិពិសេស)