Jump to content

ធម៌ផ្សាយមេត្តា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សព្វេបុរត្ថិមាយ)
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


ធម៌វន្ទនា

ថ្វាយគ្រឿងសក្ការ
នមស្ការពុទ្ធរតន
នមស្ការធម្មរតន
នមស្ការសង្ឃរតន
ថ្វាយបង្គំព្រះសារីរិកធាតុ

សូមបុណ្យកងកុសល
សុភមង្គលកថា
ធម៌ផ្សាយមេត្តា
ខមាបនគាថា
អាកាសដ្ឋា

ធម៌រំឭកគុណ
ជយបរិត្តគាថា
សម្ពុទ្ធេ
ព្រះបារមី១០
បត្តិទានគាថា

អញ្ជើញពពួកទេវតា
ទេវតាបកាសនគាថា
ពុទ្ធជ័យមង្គល
ឥមិនាបុញ្ញកម្មេ
អារធនាព្រះសង្ឃ
(ចម្រើនព្រះបរិត្ត)
មង្គលសូត្រពហូទេវា

ធម៌ផ្សាយមេត្តា

[កែប្រែ]
សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
សព្វេ ទក្ខិណាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ទក្ខិណាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
សាប់ពេ បច្ឆិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ បច្ឆិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
សព្វេ ឧត្តរាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ឧត្តរាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
សព្វេ ឧបរិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ ហិដ្ឋិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
សព្វេ សត្តា អវេរា ហោន្តុ សុខិតា ហោន្តុ និទ្ទុក្ខា ហោន្តុ
អព្យាបជ្ឈា ហោន្តុ អនិឃា ហោន្តុ ទិឃាយុកា ហោន្តុ
អរោគា ហោន្តុ សម្បត្តីហិ សមិជ្ឈន្តុ សុខី អត្តានំ បរិហរន្តុ ។
ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា
ច និស្សោកា ហោន្តុ សព្វេបិ បាណិនោ ។


ប្រែៈ
ពួកសត្វទាំងអស់ក្នុងទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចឹម ទិសពាយព្យ ទិសឧត្តរ ទិសឦសាន ទិសខាងក្រោម ទិសខាងលើ

សូមឲ្យជាសត្វមិនមានពៀរនឹងគ្នា សូមឲ្យមានតែសេចក្តីសុខជានិច្ច ពួកសត្វទាំងអស់ សូមកុំមានពៀរនឹងគ្នា សូមឲ្យបានតែសេចក្តីសុខ ឲ្យប្រាសចាកទុក្ខ

កុំព្យាបាទគ្នា កុំមានសេចក្តីព្រួយចំបែង សូមឲ្យមានអាយុវែង កុំឲ្យមានរោគ សូមឲ្យបានសម្រេច ដោយសម្បត្តិទាំងឡាយ សូមរក្សានូវខ្លួនឲ្យជាសុខរៀងទៅ ។

សត្វទាំងឡាយទាំងពួង ដែលកំពុងដល់នូវសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅ ដែលកំពុងដល់នូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ ដែលកំពុងដល់

នូវសេចក្តីសោក សូមឲ្យជាសត្វ បាត់សេចក្តីសោកទៅហោង ។

(គិហិបតិបត្តិពិសេស)​ជីវិត​គឺ​ជា​វត្ថុ​បំណង​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​លោក​គ្រប់ៗរូប ទោះ​ជាសត្វ​នោះ​កើត​មក​មាន​លក្ខណៈ​​ល្អ​ក្ដី អាក្រក់​ក្ដី ពាល​ក្ដី បណ្ឌិត​ក្ដី ក្មេង​ក្ដី ចាស់​ក្ដី ជា​អ្នក​ស្ដុកស្ដម្ភ​ក្ដី កំសត់​ទុគ៌ត ជា​អ្នក​មាន​អវយវៈ​គ្រប់​គ្រាន់​ក្ដី ឬ​ក៏​ដល់​នូវ​សភាព​ជា​អ្នក​ពិការ​យ៉ាង​ណា​ក្ដី​ក៏​នៅ​តែ​ត្រូវ​ការ​ជីវិត ព្រោះ​ជីវិត​គឺ​ជា​វត្ថុ​ដ៏​សំខាន់​មាន​តែ​មួយ​គត់​សម្រាប់​សត្វ​លោក​គ្រប់​ៗ​រូប។ សត្វ​លោក​គ្រប់​ៗ​រូប គេ​ស្រលាញ់​ជីវិត​របស់​គេ​ណាស់ គ្មាន​អ្នក​ណា​ចង់​ស្លាប់​ទេ គេ​សុខ​ចិត្ត​លះបង់​ទ្រព្យ​សម្បត្តិ​ដើម្បី​ការពារ​អវយវៈ គេ​លះ​បង់​អវយវៈ​ដើម្បី​កា​រ​ពារ​​ជីវិត នៅ​ពេល​ដែល​ការពារ​ជីវិត​មិន​បាន គេ​សែន​សោកស្ដាយ​និង​តក់ស្លុត​យ៉ាង​ខ្លាំង​ក្រៃ​លែង ដូច្នេះ​​ជីវិត​ជា​របស់​ប្រសើរ​កាត់​ថ្លៃ​ពុំបាន គ្មាន​ទីផ្សារ​ដាក់​លក់​ទេ មហាសេដ្ឋី មហាមូលធន ក៏​មិនអាច​យក​ប្រាក់​ទិញ​បាន​ដែរ បើ​អាច​ទិញ​បាន​គេ​មិន​ព្រម​ស្លាប់​ងាយៗ​នោះ​ទេ។

អ្នក​ដែល​ត្រូវ​គេ​សម្លាប់ រមែង​ព្រាត់​ប្រាស់​ចោល​របស់​ជា​ទីស្រលាញ់ ជាទី​គាប់​ចិត្ត ស្លាប់​ទៅ ទាំង​សេចក្ដី​ភិតភ័យ​តក់​ស្លុត ចំណែក​ញាតិ​មិត្ត បងប្អូន​សាច់សាលោហិត​ជិតស្និទ្ធ​របស់​គេ ជ្រួលច្របល់ យំយែក​ទួញសោក​បោកប្រាណ ព្រោះ​ហេតុ​តែ​បុគ្គល​ជា​ទីស្រលាញ់ ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​ការ​សម្លាប់​នោះ ដូច្នេះយើង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ម្នាក់ ត្រូវ​តែ​មាន​ប្រាជ្ញា​ស្មារតី​ឧស្សាហ៍​ពិចារណា​ឲ្យ​បាន​ជារឿយៗ​ថា បើ​យើង​ស្រលាញ់​ជីវិត​របស់​យើង​យ៉ាង​ណា អ្នក​ដទៃ​គេ​ក៏​ស្រលាញ់​ជីវិត​របស់​គេ យ៉ាង​នោះ​ដែរ​បើ​យើង​ចង់រស់ នោះ​អ្នក​ដទៃ​គេ​ក៏​ចង់​រស់​ដូច​យើង​ដែរ កាល​បើ​យើង​ឧស្សាហ៍​ពិចារណា​យ៉ាង​នេះ​អោយ​បាន​រឿយៗ នោះ​យើង​មាន​សេចក្ដី​អនុគ្រោះ ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ទាំងអស់​ក្នុង​លោក ដូច​ជា ព្រៃ​ធំ​តែង​ផ្ដល់ នូវ​ភាព​កក់ក្ដៅ​ដល់​ម្រឹគី​ម្រឹគា ដូច​ជា​អាកាសវាហា​ដ៏ធំទូលាយ​តែង​ផ្ដល់​នូវ​ការ​សប្បាយ​ដល់​បក្សី សត្វ​ ឬ​ដូច​ជា មហាសមុទ្រតែង​ផ្ដល់​ជម្រក​ដ៏សុខ​សាន្ត​ដល់​មច្ឆា​ទាំង​ឡាយ យើង​ត្រូវ​តែ​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ដូច​ផែន​ដី ត្រូវ​ឧស្សាហ៍​ស្ដាប់​នូវ​ធម៌​របស់​សប្បុរស អប់រំចិត្ត​អោយ​បាន​ល្អ រហូត​ទាល់​តែ​ចិត្ត​យើង បាន​ជ្រក​ក្រោម​ម្លប់​ដ៏ត្រជាក់​នៃ​ព្រហ្មវិហារ​ធម៌​គឺ មេត្តា។

ការ​ដែល​យើងកំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ពុំ​មែន​ពឹងពាក់​ចំពោះ​តែ​ទ្រព្យ​សម្បត្តិ កិត្តិយស​ប៉ុណ្ណោះ​ទេ យើងពិត​ជា​ត្រូវ​ការ​ធម៌​មេត្តា​ការ​រាប់​អាន ការ​អោយ​អភ័យ​ពី​អ្នក​ដទៃ ជា​ចាំបាច់​ណាស់​ព្រោះ​ថា​បើ​អ្នក​ដទៃ​គ្រប់ៗ​រូប​ប្រាសចាក​ធម៌​មេត្តា ក្លាយ​ជា​មនុស្ស​ឃោរឃៅ​គ្មាន​ត្រាប្រណី​ហើយ នោះ​យើង​ក៏​មិន​អាច​រស់​នៅ​បាន​សុខ​ឡើយ សូម​ឲ្យ​មនុស្ស​គ្រប់ៗគ្នា​ចងចាំ​ថា ដែល​យើង​នៅ​រស់​ព្រោះ​អ្នក​ដទៃ​គេ​មិន​សម្លាប់​យើង តើ​ហេតុ​អ្វី​បាន​ជា​គេ​មិន​សម្លាប់​យើង? គឺ​បាន​មក​អំពី​ការ​ដែល គេ​តាំង​ចិត្ត​ថា អាត្មាអញ​មិន​បៀតបៀន មិន​សម្លាប់​សត្វ​ដទៃ​នោះ​ឯង ដូច្នេះ​ជីវិត​ពិត​ជា​ត្រូវការ​មេត្តាធម៌ បើ​ប្រាស​ចាក​មេត្តា​ធម៌​ហើយ សកល​លោក​នេះ​នឹង​ក្លាយ​ទៅជា​ថ្លុកឈាម ព្រោះ​តែ​ការ កាប់​សម្លាប់​គ្នា​ពុំខាន។

ដឹង​ថា​ជីវិត​ពិត​មាន​តម្លៃ គួរ​ខំកែខៃ​រួសរាន់សាងល្អ លះក្ដី​ប្រមាទ​សង្វាត​ធម៌ស ធ្វើ​ជា​មនុស្ស​ល្អ​របស់​សង្គម។ (លីវលីហ៊ួ)