Jump to content

អនុមោទនារក្ខាយាចនគាថា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អាកាសដ្ឋា)
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


ធម៌វន្ទនា

ថ្វាយគ្រឿងសក្ការ
នមស្ការពុទ្ធរតន
នមស្ការធម្មរតន
នមស្ការសង្ឃរតន
ថ្វាយបង្គំព្រះសារីរិកធាតុ

សូមបុណ្យកងកុសល
សុភមង្គលកថា
ធម៌ផ្សាយមេត្តា
ខមាបនគាថា
អាកាសដ្ឋា

ធម៌រំឭកគុណ
ជយបរិត្តគាថា
សម្ពុទ្ធេ
ព្រះបារមី១០
បត្តិទានគាថា

អញ្ជើញពពួកទេវតា
ទេវតាបកាសនគាថា
ពុទ្ធជ័យមង្គល
ឥមិនាបុញ្ញកម្មេ
អារធនាព្រះសង្ឃ
(ចម្រើនព្រះបរិត្ត)
មង្គលសូត្រពហូទេវា

អនុមោទនារក្ខាយាចនគាថា

[កែប្រែ]

អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ សាសនំ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ រាជា នោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ មាតា បិតា រោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ គ្រូឧបជ្ឈា អាចារិយោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ ញាតិយោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ បាណិនោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ នោសទា ។

ប្រែ​ជា​ភាសា​ខ្មែរ

[កែប្រែ]

រីទេវតានិងនាគ ស្ថិតនៅនាភូមិផែនដី នៅលើ អាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនា នូវបុណ្យជារបស់ខ្ញុំ ហើយសូមជួយថែទាំង នូវសាសនាអស់កាលវែង​ ។

រីទេវតានិងនាគស្ថិតនៅនាភូមិផែនដី នៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំ នូវរាជា អស់កាលវែង​ ។

រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំងនូវពួក ញាតិ អស់កាលវែង​ ។

រីទេវតានិងនាគស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ ខ្ញុំហើយសូម ជួយថែទាំ នូវពួក សត្វអស់កាលវែង​ ។

រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម​ជួយថែទាំ នូវយើងខ្ញុំ អស់កាលវែង​ ។

(គិហិបតិបត្តិពិសេស)

កំណត់​សម្គាល់​អំពី​ប្រវត្តិ​នៃ​ការកែប្រែ​

[កែប្រែ]

អត្ថបទ​ចម្រៀង​​សរសើរ​តម្កើង ​នៅ​ក្នុង​ពុទ្ធសាសនា​​ត្រូវ​បាន​​សរសេរ​​ដោយ​ក្រុម​​ពុទ្ធសាសនិកជន​ ​ដើម្បី​ច្រៀង​សរសើរ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ និង ព្រះ​រាជា ។ អត្ថបទ​​ចម្រៀង​ទាំង​នោះ​ ត្រូវ​បាន​កែប្រែ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​​ ដើម្បី​ឲ្យ​​សមស្រប​ទៅ​តាម​របប​​នយោបាយ​របស់​ប្រទេស​នីមួយៗ​ នា​សម័យកាល​នោះ ។ បទចម្រៀង​ "អាកាសដ្ឋា" ក៏​ត្រូវ​បាន​កែប្រែ​​នៅ​សម័យកាល​ដែល​​របប​គ្រប់គ្រង​ប្រទេស​​បែប​រាជានិយម ​​​​​បាត់បង់​ប្រជាប្រិយភាព ហើយ​ប្រជាជន​ខ្មែរ​ស្អប់​ខ្ពើម​ស្តេច និង ពូជពង្ស​ស្តេច​ ដែល​ជិះជាន់​ និង កេង​ប្រវ័ញ្ច​ប្រជាជន ដើម្បី​ប្រយោជន៍​បក្សពួក​​មួយ​ក្តាប់​តូច​របស់​ខ្លួន ។ នៅ​ក្នុង​សម័យកាល​ដែល​ប្រទេស​ខ្មែរ​ ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​តាម​ប្រព័ន្ធ​សាធារណៈ​រដ្ឋ​ (រាស្ត្រ​ជា​ធំ) ពោល​គឺ​នៅ​ក្នុង​របប​ លន់ ណុល (១៩៧០ ដល់ ១៩៧៥) ពាក្យ​ "រាជា" ត្រូវ​បាន​ប្រជាជន​ និង រដ្ឋាភិបាល ស្អប់​ខ្ពើម ហេតុ​នោះ​ហើយ​ទើប​ក្រសួង​ធម្មការ​បាន​សម្រេច​ចេញ​សេចក្តី​ប្រកាស​កែប្រែ​បទ​ចម្រៀង​នោះ​ ត្រង់​ពាក្យ​ថា "រាជានោ" ទៅ​ជា "រដ្ឋកេ" ។ សូម​អាន​អត្ថបទ​ខាង​ក្រោម​ ។
​​

ផ្នែក​កំណត់ - ប្រវត្តិការណ៍
ក្រសួង​ធម្មការ សាធារណរដ្ឋ​ខ្មែរ
លេខ. ១ ក.ធ. សារាចរ
ប្រញាប់​បំផុត អ្នក​ឧកញ៉ា​ពិភក្តិសាសនៈ
រដ្ឋមន្ត្រី​ក្រសួង​ធម្មការ

សូម​នមស្ការ​ព្រះ​តេជ​ព្រះ​គុណ មេគណ អនុគណ គ្រប់​ក្រុង ខេត្ត អនុ​ខេត្ត ចៅអធិការ​គ្រប់​វត្ត ទាំង​ពីរ​គណៈ ក្នុង​ សាធារណរដ្ឋ​ខ្មែរ

កម្មវត្ថុ​ : សេចក្ដី​កែ​គាថា ១ វគ្គ ក្នុង​ធម៌ អាកាសដ្ឋា ។

ដើម្បី​ឲ្យ​បាន​ស្រប​តាម​ការ​វិវត្តន៍​នៃ​របប​សាធារណរដ្ឋ​ខ្មែរ គណៈ​កម្មការ​មួយ​ដែល​តែងតាំង​ឡើង ដោយ​ដីកា​ចាត់​ក្រសួង​ធម្មការ លេខ ២៣០ – ប ចុះ​ថ្ងៃ​ទី ២៨ – ១០ – ៧០ បាន​ធ្វើ​ការ​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ២ វិច្ឆិកា ១៩៧០ បាន​សម្រេច​ប្ដូរ​ពាក្យ​បាលី​ក្នុង​គាថា​មួយ នៃ​ធម៌ អាកាសដ្ឋា ផ្សាយ​ក្នុង​សៀវភៅ​ឈ្មោះ "គហិបដិបត្តិ​សង្ខេប" របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រង់​​ទំព័រ ១២៩ ដល់ ១៣០ ដែល​ថា​ : "រាជានោ" នោះ​ថា​ជា "រដ្ឋកេ" វិញ គឺ​ត្រង់​គាថា​នេះ​ត្រូវ​សូត្រ​ថា​ :

“អាកាសដ្ឋា ច ភុម្មថា
ទេវា នាគា មហិទ្ធិកា
បុញ្ញំនោ អនុមោទន្តុ
ចីរំ រក្ខន្តុ រដ្ឋកេ ។

ឯ​សេចក្ដី​ប្រែ​ជា​ភាសា​ខ្មែរ គឺ​ត្រូវ​ប្រែ​ថា​ :

“ទេវតា​​ទាំងឡាយ​​ស្ថិត​នៅ​​ឰដ៏​​អាកាស​​ក្ដី ស្ថិត​នៅ​​លើ​​ផែនដី​​ក្ដី នាគ​​ទាំងឡាយ​​មាន​​ឫទ្ធានុភាព​​ក្ដី ចូរ​​អនុមោទនា​​នូវ​​បុណ្យ​​នៃ​​យើង​​ទាំង​ឡាយ ចូរ​​រក្សា​​នូវ​​មហាជន​​ក្នុង​​រដ្ឋ​​ទាំង​ឡាយ ឲ្យ​​បាន​​សុខ​​ចម្រើន​​អស់​​កាល​​ជា​​យូរ​​អង្វែង​​ទៅ" ។

ចំពោះ​​សេចក្ដី​​កែ​​គាថា​​នេះ សម្ដេច​​ព្រះ​​សង្ឃ​នាយក​​ទាំង​​ពីរ​​គណៈ ព្រះ​​អង្គ​​សព្វ​​ព្រះ​ហឫទ័យ​​យល់​​ព្រម​​ហើយ ។ ដូច្នេះ​​សូម​​ព្រះ​តេជ​​ព្រះ​គុណ មេគណ អនុគណ និង ចៅអធិការ​​គ្រប់​​វត្ត​​ទាំង​​ពីរ​​គណៈ ចាត់​​ផ្សាយ​​ដល់​​ព្រះ​​សង្ឃ និង​​ពុទ្ធបរិស័ទ ឲ្យ​​អនុវត្តន៍​​តាម​​សេចក្ដី​​កែ​​គាថា​​នេះ​​ត​ទៅ ។

សារាចរ​​ធ្វើ​​នៅ​​ក្រសួង​​ធម្មការ ចុះ​ថ្ងៃ​ទី ១ ខែ មីនា ១៩៧១
ជ. រដ្ឋមន្ត្រី​​ក្រសួង​​ធម្មការ
អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ
ទទួល​បន្ទុក​ក្រសួង​ធម្មការ
ហត្ថលេខា​ : ឌី - ទូច