ពានសម្ដេច ហ៊ុនសែន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី HSC)
Hun Sen Cup
ឈ្មោះ​ផ្លូវការណ៍ ពានសម្ដេច ហ៊ុនសែន
ឈ្មោះហៅកាត់ (HSC)
អ្នករៀបចំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការរកឃើញ 2007 (16 ឆ្នាំ)
ប្រទេស កម្ពុជា
សហព័ន្ធ FFC
ក្រុមប្រកួត ចំនួន 35 (2022)
កម្រិតពាន ពានលំដាប់ទី២
តំណាងពាន Cambodian Cup
ពានអន្តរជាតិ AFC Cup
ជើងឯកបច្ចុប្បន្ន វិសាខា F.C.
ទូរទស្សន៍ដៃគូ BTV Cambodia
ពានសម្ដេច ហ៊ុនសែន (2023-2024)

ពានសម្ដេច ហ៊ុនសែន (អង់គ្លេស: Hun Sen Cup) ដែលហៅកាត់ថា (HSC) ដែលត្រូវបានគេស្គាល់ថា Cambodian Cup គឺ ជាការប្រកួតបាល់ទាត់ប្រចាំឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានដំណើរការប្រកួតជាលើកដំបូងក្នុងរដូវកាលឆ្នាំ 2007 ហើយវាជាការប្រកួតថ្នាក់ជាតិដ៏សំខានផងដែរ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា (FFC) ។ ការប្រកួតនេះត្រូវបានរៀចំឡើងដោយដាក់ឈ្មោះ តាមលោកនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺលោក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានគំនិតផ្ដួចផ្ដើមក្នុងការបង្កើតពាននេះឡើងដើម្បីជួយជម្រុញដល់វិស័យកីឡាជាតិកម្ពុជា ។[១]

ទម្រង់ពាន[កែប្រែ]

Cup Format

ពានសម្ដេច ហ៊ុនសែន គឺជាការប្រកួតដ៏សំខាន់មួយដើម្បីកំណត់យកជើងឯក នៃពានលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា ដើម្បីអាចតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតពានកម្រិតអន្តរជាតិ AFC Cup ទៅតាមលក្ខណៈវិនិច្ឆ័យ របស់សហព័ន្ធ AFC ថាតើ Cambodian Cup គួរទទួលបាន ១កៅអី កន្លះកៅអី ឬ មិនមានការផ្ដល់កៅអី សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងពាន កម្រិតអន្តរជាតិនេះ ។ ជាទូទៅ កម្មវិធីប្រកួតប្រជែង ពានសម្ដេច ហ៊ុនសែន បានបើកទទួលសម្រាប់ក្លឹបទាំងអស់ដែលមកពី ៣ តំបន់ មុនពេលដែលបញ្ជីចូលរួមរបស់ក្លឹបនីមួយៗ និង កាលវិភាគ នៃការប្រកួតត្រូវបានប្រកាស ។ ចំពោះក្លឹបទាំងអស់ដែលមកពីលីគកម្រិតខ្ពស់ នៃ ក្របខ័ណ្ឌលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ (CPL) និង ក្របខ័ណ្ឌលីគកម្រិតទី២កម្ពុជា នៃ កម្ពុជាលីគ២ (CL2) មានសិទ្ធិទទួលបានកៅអីក្នុងវគ្គចែកពូល ដោយស្វ័យប្រវត្តិ នៃពានសម្ដេច ហ៊ុនសែន ។ ចំពោះក្រុមបាល់ទាត់ដែលមកពីតំបន់ទី៣ នៃលីគលំដាប់ទី៣ និង ក្រុមបាល់ទាត់ដែលមិនមែនជាក្លឹបអជីប ពួកគេត្រូវលេងវគ្គជម្រុះថ្នាក់ខេត្ត និង ឆ្លងកាត់ការលេងបិទវគ្គ (Play off) ជាមុនសិន ទើបពួកគេអាចឡើងមកវគ្គចែកពូលបាន ។[២]

កំណត់ត្រា នៃការប្រកួត[កែប្រែ]

Match Record

ឆ្នាំ វគ្គផ្ដាច់ព័ត្រ ការដណ្ដើមយកលេខ៣
ជើងឯកពាន គ្រាប់បាល់ រងជើងឯក ចំណាត់ថ្នាក់លេខ៣ គ្រាប់បាល់ ចំណាត់ថ្នាក់លេខ៤
2007 ខេមរាកីឡា F.C. 1–1
4–2 (P)
ណាហ្គាខប F.C. ភ្នំពេញ អុីមផៃអុឺ F.C. 4–1 បៀលប្រាយ យូណាយធីត F.C.
2008 ភ្នំពេញ អុីមផៃអុឺ F.C. 1–0 ព្រះខ័នរាជ F.C. បៀលប្រាយ យូណាយធីត F.C. 3–2 ខេមរាកីឡា F.C.
2009 ភ្នំពេញក្រោន F.C. 1–0 ណាហ្គាខប F.C. ព្រះខ័នរាជ F.C. 3–0 ភុជង្គនាគ F.C.
2010 ក្រសួងការពារជាតិ F.C. 3–2 ភ្នំពេញក្រោន F.C. ព្រះខ័នរាជ F.C. 3–2 ណាហ្គាខប F.C.
2011 ព្រះខ័នរាជ F.C. 2–0 បៀលប្រាយ យូណាយធីត F.C. ណាហ្គាខប F.C. 1–0 ក្រសួងការពារជាតិ F.C.
2012 ព្រះខ័នរាជ F.C. 2–1
(Extra Time)
ណាហ្គាខប F.C. នគរបាលជាតិ F.C. 3–0 ឆ្លាមសមុទ្រ F.C.
2013 ណាហ្គាខប F.C. 0–0
5-3 (P)
ក្រសួងការពារជាតិ F.C. ភ្នំពេញក្រោន F.C. 3–0 គិរីវង់ សុខសែនជ័យ F.C.
2014 នគរបាលជាតិ F.C. 2–0 បៀលប្រាយ យូណាយធីត F.C. បឹងកេត រ៉ាប់បឺហ្វៀល F.C. 3–0 ណាហ្គាខប F.C.
2015 ព្រះខ័នរាជ ស្វាយរៀង F.C. 2–1 ណាហ្គាវើល F.C. ខេមបូឌានថាយហ្គឺ F.C. 3–0 នគរបាលជាតិ F.C.
2016 ក្រសួងការពារជាតិ F.C. 1–1
6–5 (P)
ព្រះខ័នរាជ ស្វាយរៀង F.C. ភ្នំពេញក្រោន F.C. 1–0 សុីម៉ាក់ យូណាយធីត F.C.
2017 ព្រះខ័នរាជ ស្វាយរៀង F.C. 3–0 ណាហ្គាវើល F.C. អគ្គីសនីកម្ពុជា F.C. 1–1
5–4 (P)
បឹងកេត F.C.
2018 ក្រសួងការជាតិ F.C. 3–0 នគរបាលជាតិ F.C. មិនមានជំនួបយកលេខ៣ មិនមានជំនួបយកលេខ៣
2019 បឹងកេត F.C. 1–1
5–4 (P)
ព្រះខ័នរាជ ស្វាយរៀង F.C. មិនមានជំនួបយកលេខ៣ មិនមានជំនួបយកលេខ៣
2020 វិសាខា F.C. 2–0 ណាហ្គាវើល F.C. ព្រៃវែង F.C. 4–2 ភ្នំពេញក្រោន F.C.
2021 វិសាខា F.C. 2–2
5–4 (P)
ព្រះខ័នរាជ ស្វាយរៀង F.C. បឹងកេត F.C. 2–0 ភ្នំពេញក្រោន F.C.
2022 វិសាខា F.C. 4–3
(Extra Time)
បឹងកេត F.C. ភ្នំពេញក្រោន F.C. 5–0 អគ្គីសនីកម្ពុជា F.C.

កំណត់ត្រាលើកពាន សម្ដេច ហ៊ុនសែន[កែប្រែ]

Hun Sen Cup Champion Record[៣]

រដូវកាល ក្លឹបជើងឯក
2007 ខេមរាកីឡា F.C.
2008 ភ្នំពេញ អុីមផៃអុឺ F.C. / ភ្នំពេញក្រោន F.C.
2009 ភ្នំពេញក្រោន F.C.
2010 ក្រសួងការពារជាតិ F.C. / កម្ពុជាអាមី F.C.
2011 ព្រះខ័នរាជ F.C. / ព្រះខ័នរាជ ស្វាយរៀង F.C.
2012 ព្រះខ័នរាជ F.C. / ព្រះខ័នរាជ ស្វាយរៀង F.C.
2013 ណាហ្គាខប F.C. / ណាហ្គាវើល F.C.
2014 នគរបាលជាតិ F.C.
2015 ព្រះខ័នរាជ ស្វាយរៀង F.C.
2016 កម្ពុជាអាមី F.C.
2017 ព្រះខ័នរាជ ស្វាយរៀង F.C.
2018 កម្ពុជាអាមី F.C.
2019 បឹងកេត F.C.
2020 វិសាខា F.C.
2021 វិសាខា F.C.
2022 វិសាខា F.C.

កំណត់ត្រា ក្រុមឈ្នះពាន[កែប្រែ]

Record Team Winning

ក្លឹបបាល់ទាត់ លើកពាន ពានរដូវកាល ចំណាត់ថ្នាក់ លេខ២ រងជើងឯក

រដូវកាល

ព្រះខ័នរាជ ស្វាយរៀង F.C. 4 2011, 2012, 2015, 2017 4 2008, 2016, 2019, 2021
កម្ពុជាអាមី F.C. 3 2010, 2016, 2018 1 2013
វិសាខា F.C. 3 2020, 2021, 2022 -
ភ្នំពេញក្រោន F.C. 2 2008, 2009 1 2010
ណាហ្គាវើល F.C. 1 2013 6 2007, 2009, 2012, 2015, 2017, 2020
នគរបាលជាតិ F.C. 1 2014 1 2018
បឹងកេត F.C. 1 2019 -
ខេមរាកីឡា F.C. 1 2007 -
បៀលប្រាយ យូណាយធីត F.C. - 2 2011, 2014

កំពូលអ្នកស៊ុតបញ្ចូលទី[កែប្រែ]

Top scorer

មើលផងដែរ[កែប្រែ]

See also

ឯកសារយោង[កែប្រែ]

  1. Cambodian Football (2019) Hun Sen Cup, Website: cambodianfootball.com, Publication: © 2019 | Cambodia football, All rights reserved
  2. The Phnom Penh Post (2012) FFC outline upcoming Hun Sen Cup format, Website: phnompenhpost.com, Publication: Ung Chamroeun and Dan Riley date 25 October 2012
  3. Globalsport (2022) Hun Sen Cup Season, Website: globalsportsarchive.com, Publication: © Data Sports Group. All rights reserved