អ្នកប្រើប្រាស់:អាយធីសីហា
ខ្ញុំបាទឈ្មោះញ៉ែម សីហាជាសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ជុំនាន់ទី៥ ផ្នែកព័ត៌មានវិទ្យានិងភាសា មានស្រុកកំណើតនៅខេត្តកំពត
[កែប្រែ]ភូមិតារាជ្យ
[កែប្រែ]ភូមិតារាជ្យជាភូមិមួយដែលស្ថិតនៅភាគខាងជើងជ្រុងខាងកើតនៃក្រុងកំពតដែលមានរយះចម្ងាយប្រមាណជា40kmពីក្រុងកំពតដែលស្ថិតនៅក្នុងស្រុកជុំគីរី ។ ភូមិនេះដែរគឺនៅទិសខាងជើងជាប់ភូមិចំការបុស ខាងកើតជាប់ភូមិត្រពាំងវែង ខាងលិចជាប់ភូមិអូរក្រសាំង និងខាងត្បូងជាប់ភូមិតាឥន ភូមិតារាជ្យដែលស្ថិតនៅក្នុងស្រុកជុំគីរី តំបូងឡើយមានឈ្មោះថាស្រុកឈូក តែត្រូវបានបែងចែកដោយអភិបាលខេត្តហើយដាក់ឈ្មោះអោយស្រុកថ្មីនេះថាស្រុកជុំគីរី។ បច្ចុប្បន្នស្រុកជុំគីរីត្រូវបានបែងចែកជា៧ឃុំ និងមានភូមិជាច្រើនក្នុងនោះក៏មានភូមិតារាជ្យដែរ ហើយភូមិតារាជ្យនេះមានសមាជិកគ្រួសារប្រមាណ50គ្រួសារ បច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍន៏ស្ទើតែគ្រប់វិស័យ ។ នៅក្នុងភូមិនេះដែរការធ្វើកសិកម្មមានការអំណោយផងខ្លាំងពីអាកាសធាតុ ហើយនាក់ភូមិមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការដាំដុះ ដូចជា ស្រូវ ដំឡូង ពោត សណ្ដែក អំពៅ៕ល៕ ហើយអ្វីដែលសំបូរជាងគេនោះគឺដើមដូងនិងដើមត្នោតដូចខេត្តតាកែវដែរ ៕អ្វីដែលសំខាន់ក្នុងភូមិតារាជ្យមានខ្យស់អាកាសត្រជាក់ស្រស់ស្រាយ នៅភូមិនេះមានភ្នំព័ទ្ធជុំវិញសប្បូរទៅដោយខ្យល់អាកាសស្រស់ថ្លា និងមានទេសភាពគួរអោយទាក់ទាញ ជាពិសេសមានកន្លែលដែលគួរអោយទាក់ទាញជាច្រើន។ នារដូវប្រាំងទោះបីជាមានការជួបនិងគ្រោះរាំងស្ងួតបន្តិចពិតមែនតែនៅក្នុងភូមិតារាជ្យមានស្រះទឹកដ៍ធំមួយដែលដាក់រួមអោយប្រជាជនប្រើប្រាស់នៅក្នុងភូមិ ធ្វើអោយអ្នកភូមិមិនសូវមានការបារម្មណ៍ក្នុងការជួបគ្រោះរាំងស្ងួតឡើយ ហើយស្រះទឹកនេះដែរអ្នកស្រុកដទៃក៍អាចប្រើប្រាស់បានដែរព្រោះតែនាក់នៅភូមិតាជ្យ តែងតែគោរពស្រលាញ់ជាតិមិត្តជិតឆ្ងាយដូចជាបងប្អូនតែមួយអញ្ចឹង៕
នារដូវចូលឆ្នាំវិញអ្នកភូមិតែងតែនាំគ្នាលេងល្បែងប្រជាប្រិយ ដូចជា លាក់កន្សែង ចោលឈូង ទាញព្រ័ទ្ធ ជាដើម៕ល៕ ហើយជាពិសេសនៅពេលរដូវចូលឆ្នាំមានការចំទទួលទេវតាឆ្នាំថ្មី តាមផ្ទះនីមួយៗ រៀបចំយ៉ាងស្រស់ស្អាត និងមានការជួបជុំបងប្អូនយ៉ាងសប្បាយរីករាយ៕ ហើយនាក់ភូមិទាំងអស់ក៍មិនភ្លេចនៅដូនតាដែលបានចែកស្ថានទៅហើយនោះដែរ គឺនាក់ភូមិទាំងអស់តែងនាំគ្នាទៅវត្តគ្រប់គ្នា ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខណ្ឌដូនតាដែលបានចែកស្ថានទៅអោយពួកគាត់ទៅដល់ស្ថានបរមសុខ។
ការអភិវឌ្ឍន៍
[កែប្រែ]ចំពោះការអភិវឌ្ឍន៍វិញកំពុងតែមានការរីកចម្រើនស្ទើគ្រប់វិស័យ។ ហើយបច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍន៍ទៅផ្លូវថ្នល់ដែលធ្វើចាប់ពីផ្សារជុំគីរីទៅដល់ពេជ្យនិលមានចម្ងាយប្រមាណ១០០kmជាង។ ចំណែកនៅតាមផ្លូវចូលទៅកាន់ភូមិវិញប្រជាជនតែងតែចូលរួមក្នុងការថែទាំផ្លូវ ពេលដែលមានផ្លូវខូចតែងតែមានការចូលរួមជុសជុលយ៉ាងសកម្មពីប្រជាពលរដ្ឋនៅក្នុងភូមិ។ ក្នុងនេះដែរក៏មានសាសនាកាតូលិកមួយដែលតែងតែរចូលរួមជួយលុបបំបាត់ភាពក្រីក្ររ និងធ្វើអោយប្រជាជនមានជីវភាពកាន់តែប្រសើឡើង។
ការអប់រំ
[កែប្រែ]ក្នុងការអប់រំក៏មានការកើនឡើងដែរព្រោះតែជីវភាពប្រជាជនក្នុងផ្ទះនីមួយៗសុទ្ធសឹងតែមានរថយន្តរៀងៗខ្លួនមិនពិបាកក្នុងការធ្វើដំណើរទៅសាលារៀនទេ ហើយសាលារៀនក៏មិននៅឆ្ងាយដែរ៕ ហើយនៅក្នុងភូមិនេះដែរជារៀងរាល់ឆ្នាំតែងតែមានអង្គការនិងស្ថាប័នផ្សេងៗ តែងតែចុះមកពន្យល់ពីសិទ្ធក្នុងការរស់នៅ និងណែនាំពីរបៀបចិញ្ចឹមសត្្វ ការដាំដុះបន្លែ ក៏ដូចជាការធ្វើកសិកម្មដោយមិនបាច់ប្រើប្រាស់ជីគីមីជាដើម៕ល៕ សម្រាប់ការសិក្សារនាក់បញ្ឈប់ការសិក្សារយ៉ាងតិចក៏ត្រូវចប់ថ្នាក់ទី៩ដែរ បច្ចុប្បន្នអត្រាសិស្សពូកែរក៏កំពុងមានការកើនឡើងដែរ៕ ការអប់រំមានការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងជាមួយលោកអភិបាលខេត្តក៏ដូចជាចាវាយស្រុក លោកតែងតែនែនាំដល់ក្មេងជំនាន់ក្រោយអោយខិតខំរៀនសូត្រដើម្បីក្លាយជាយុវជនល្អមានការងារក្នុងសង្គម និងជាសសរទ្រូងប្រទេសជាតិ៕
ទេសចរណ៍
[កែប្រែ]នៅក្នុងស្រុកជុំគីរីការមានកន្លែងលេងកំសាន្តដូចជាម្លេចគឺជាកន្លែងទេសចរណ៏មួនដែលតែងតែមានទៅលេងច្រើនកុះករ។ នៅទីនោះមានទ្រនប់ទឹកដ៏ធំមួយនិងមានកន្លែងសម្រាប់ញាំអី និងភ្ញៀវទេសចរណ៏អាចងូតទឹកលេង យ៉ាងសប្បាយទៀតផង។ ពកត្របែកក៏តែងតែមានមនុស្សកុះករច្រើនដែរ គឺមានទ្រនប់ទឹកដ៏ធំដូចជាម្លេចដែរ ហើយនៅខាងៗមានកន្លែងញាំអីសម្រាប់ទទួលភ្ញៀវដែលមកលេងមិនថាភ្ញៀវជាតិ រឺអន្តរជាតិទេ។ ព្រៃឈឺក៏ជាប្រភពតំបន់ទេសចរណ៏មួយដែរយើងអាចទៅដើរលេងក្នុងព្រៃនិងទស្សនាចំការម្រេច និង កសិដ្ឋានចិញ្ចឹមជ្រូក ហើយកសិដ្ឋានចិញ្ចឹមគោបានទៀតផង៕
ស្រុកជុំគីរី
[កែប្រែ]ស្រុកជុំគីរីគឺជាស្រុកមួយដែលតាំងពីដើមតំបូងឡើយគឺជាស្រុកឈូកដោយសារតែស្រុកនេះវាធំទើបរដ្ធបាលខេត្តសម្រេចចិត្តធ្វើការបែងចែងស្រុកជាពីរគឺ ខាងជើងអោយឈ្មោះថាស្រុកជុំគីរី ហើយនិងខាងត្បូងដាក់ឈ្មោះដដែលគឺស្រុកឈូក ដែលស្រុកឈូកតម្រូវអោយមាន១៤ឃុំ រីឯស្រុកជុំគីរីតម្រូវអោយមាន៧ឃុំ និងចែកការគ្រប់គ្រងដាច់ដោយឡែកពីគ្នា ៕ ទោះបីការបែងចែកឃុំមិនស្នើគ្នារក៏ដោយ ក៏ប៉ន្តែការគ្រប់គ្រងគឺមានភាពយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះលោក ចាវាយស្រុកគឺលោកតែងតែចុះសួរសុខទុក្ខប្រជាជននិងតែងតែជួយណែនាំក្នេងជុំនាន់ក្រោយអោយជៀសអោយឆ្ងាយពីគ្រឿងញៀនទៀតផង ។ ជាពិសេសលោកបានចុះបង្ក្រាបរាល់សកម្មភាពខុសច្បាប់ មិនថាការកាប់ព្រៃឈើ ការជួញដូរគ្រឿងញៀននិងសេពគ្រឿងញៀនជាដើម ការលេងល្បែងស៊ីសង បៀរ អាប៉ោង ជល់មាន់ជាដើម។ល។ ស្រុកជុំគីរីរួមមាន ៧ ឃុំ ៖
- ឃុំច្រេស
- ឃុំជំពូវន្ត
- ឃុំស្នាយអញ្ជិត
- ឃុំស្រែចែង
- ឃុំស្រែក្នុង
- ឃុំស្រែសំរោង
- ឃុំត្រពាំងរាំង
ឃុំត្រពាំងរាំង
[កែប្រែ]ឃុំត្រពាំងរាំងគឺជាឃុំមួយដែលដាច់ដោយឡែកពីឃុំដទៃ ហើយឃុំនេះដែរសម្បូរទៅដោយដំណាំ
ខេត្តកំពត
[កែប្រែ]ខេត្តកំពតគឺ ជាខេត្តលំដាប់លេខបីរបស់ប្រទេសកម្ពុជាដែលមានឆ្នេរសមុទ្រស្រស់ស្អាតជាងគេ ហើយមានព្រំប្រទល់ខាងកើតជាប់ទៅប្រទេសវៀតណាមរហូតដល់ខាងត្បូងជាប់ ឈូងសមុទ្រថៃ។ ខេត្តនេះមានស្ថាបត្យកម្មបន្សល់ពីអាណានិគមគួរអោយចាប់អារម្មណ៍ ការទាក់ទាញពីទេសភាពធម្មជាតិ និងវាលជនបទដ៏ស្រស់ស្អាតនិងមានខ្យល់អាកាសបរិសុទ្ធដែលធ្វើអោយខេត្តនេះជាខេត្តដែលគេ ចូលចិត្តទៅទស្សនាកំសាន្តបំផុត ពីប្រជាជនក្នុងប្រទេស ជនបរទេសជាច្រើនអ្នក និងថ្មីៗកំពុងតែនេះមានទេសចរផងដែរ។ ខេត្តកំពត មានបរិយាកាសស្ងប់ស្ងាត់ និងទាក់ទាញ ជាទីក្រុងដ៏តូចមួយដែលងាយស្រួលនឹងចូលចិត្តដើរលេងកំសាន្តហើយមានផ្លូវដ៏ធំដែលកំពុងសាងសង់ដើម្បីងាយស្រួលក្នងការធ្វើដំណើររបស់ភ្ញៀវជាតិនិងអន្តរជាតិ ទេសចរជាច្រើនដែលស្នាក់នៅក្នុងខេត្តនេះសម្រាកតាមមាត់ឆ្នេរ និងនៅលើភ្នំនិងមានរីសតជាច្រើនកន្លែងដែលអាចសម្រាក់ស្រូបយកខ្យល់អាកាសដ៏ស្រស់ស្រាយ ហើយគេក៏អាចហែលទឹកលេងកំសាន្តដែលពោរពេញដោយភាពត្រជាក់ស្រស់ស្រាយ ឬអាចជិះទូកលេងក្នុងទឹកសមុទ្រដ៏ធំល្វឹងល្វើយ។ ខេត្តកំពត មានអ្វីលេងច្រើនហើយ ខេត្តនេះមានទីកន្លែងអស្ចារ្យបែបប្រវត្តិសាស្ត្រតាំងពីសម័យបុរាណ្យនិងធម្មជាតិជាច្រើនដែលអាចទៅទស្សនាបានគ្រប់ពេលវេលា ដូចជាច្រកចូលឆ្ពោះទៅកាន់ឧទ្យានជាតិបូកគោ, ឆ្នេរសមុទ្រកែប, ទឹកឈូដែលមានទឹកហូរខ្លាំង និងទឹកធ្លាក់តាដាដែលស្រស់ស្អាតនិងមានភាពទាក់ទាញ និងកន្លែងគួរអោយទាក់ទាញផ្សេងទៀតនៅភាគនិរតីប្រទេសកម្ពុជា។ឧទ្យានជាតិបូកគោមានប្រជាប្រិយខ្លាំង ដោយសារមានអាកាសធាតុត្រជាក់ព្រោះវាជាតំបន់ភ្នំ និងជាកន្លែងដែលគេចូលចិត្តទៅលេងពេញមួយឆ្នាំក្នុងចំណោមប្រជាជន ក្នុងប្រទេសក៏ដូចជាជនបរទេស។ ទេសភាពនៅលើកំពូលភ្នំមានការទាក់ទាញបំផុត ជាពិសេសនៅពេលព្រឹកនៅពេលដែលគេអាចប៉ះពពក និងមានកម្លាំងពីខ្យល់អាកាសតំបន់ភ្នំដែលធ្វើអោយត្រជាក់ស្រស់ស្រាយ។ ការទាក់ទាញផ្សេងទៀតបូករួមទាំងទឹក ជ្រោះ ពពកវិល និងមានព្រះវិហារកាតូលិកដ៏បុរាណ្យមួយនៅលើកំពូលភ្នំបូកគោ ហើយក៏មានទឹកធ្លាក់យ៉ាងខ្លាំងផ្ដល់នូវភាពត្រជាក់និងស្រស់ស្រាយដល់ទឹក ដែលអាចមុជបានហើយវាក៏ជាកន្លែងទេសចរណ៏មួយដែលទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរណ៏មកទស្សនា។ ឆ្លងកាត់ផ្លូវមិនឆ្ងាយប៉ុន្មាន តំបន់ទឹកឈូក៏ជាកន្លែងទាក់ទាញទេសចរដ៏មានប្រជាប្រិយមួយទៀតដែរ។ រមណីយដ្ឋានព្រែកអំប៉ាល់ រមណីយដ្ឋានកំពង់ត្រាច និងតំបន់អភិរក្សបក្សីអន្លង់ព្រីង ក៏ធ្វើអោយទេសចរឈប់ទស្សនាបាន ហើយមានសួនសត្វមួយកន្លែងដែលមានសត្វចម្រុះ សម្រាប់អោយយើងចូលទស្សនា។ល។