ជីវិតអស់កល្ប
ជីវិតអស់កល្ប ជាជីវិតខាងវិញ្ញាណ ជាវិញ្ញាណរស់ ដែលមាននៅ ក្រោយពីរូបកាយបានស្លាប់ហើយ។ វាជាជីវិតដែលស្កប់ស្កល់ ជាជីវិតដែលប្រកបដោយព្រះពរ និងសិរីរុងរឿង នៅក្នុងអាណាចក្ររបស់ព្រះ ហើយជីវិតនេះកំពុងរង់ចាំងសាវ័កដ៏ពិតរបស់ព្រះគ្រីស្ទ ក្រោយពីការរស់ឡើងវិញ។
នៅសតវត្សទី១២។ នៅក្នុងសំបុត្ររបស់ប៉ូល មានសរសេរថា ជីវិតអស់កល្ប អាចទទួលបានតាមរយៈជំនឿលើព្រះយេស៊ូវ ហើយបាបជាឧបសគ្គដែលរារាំងយើងមិនឲ្យទទួលជីវិតអស់កល្បជានិច្ច។[១][២][៣]]]
នៅក្នុងទស្សនៈនេះ ជីវិតអស់កល្បជានិច្ចចាប់ផ្ដើមបន្ទាប់ការយាងមកវិញជាលើកទី២ និងការរស់ឡើងវិញរបស់មនុស្សស្លាប់ ប៉ុន្តែយោងតាមដំណឹងល្អរបសយ៉ូហាន មានខយោងជាច្រើនទាក់ទងនឹងជីវិតអស់កល្ប ថាចាប់ផ្ដើមតាំងពីកាលយើងដែលជាអ្នកជឿ រស់នៅលើផែនដីម្លេះ។[៤][៥]
នៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់ម៉ាថាយ ម៉ាកូស លូកា និងសំបុត្ររបស់សាវ័កប៉ូល ជីវិតអស់កល្បជានិច្ចជាទូទៅត្រូវបានគេគិតថាជាជីវិតដែលពួកអ្នកជឿនឹងទទួលបាននៅពេលអនាគត ប៉ុន្តែនៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់យ៉ូហានមិនមែនដូច្នេះទេ គឺពួកអ្នកជឿទទួលបានជីវិតអស់កល្បជានិច្ចតាំងពីពួកគេរស់នៅផែនដីម្លេះ។[៦][៧][៨][២][៦][៧] នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ពួកអ្នកដែលទទួលជឿព្រះយេស៊ូវ បានជីវិតក្នុងពេលបច្ចុប្បន្ន ព្រមទាំងក្នុងពេលអនាគតដ៏អស់កល្ប ព្រោះអ្នកទាំងនោះបានឆ្លងផុតពីសេចក្ដីស្លាប់ ទៅកាន់ជីវិតហើយ (យ៉ូហាន 5:24 "ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះអង្គដែលចាត់ខ្ញុំឲ្យមក មានជីវិតអស់កល្បជានិច្ច ព្រមទាំងគ្មានការជំនុំជម្រះឡើយ ប៉ុន្តែឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ។"[៣][២]
នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី
[កែប្រែ]ពួកអ្នកប្រជ្ញជាច្រើន ដូចជា John H. Leith ជាដើម បានអះអាងថា ជីវិតអស់កល្បជានិច្ចមិនដែលត្រូវបានពិពណ៌លម្អិតនៅក្នុងព្រះគម្ពីរសម្ពន្ធថ្មីទេ ទោះបីជាមានការធានាថាពួកអ្នកដែលជឿនឹងទទួលបានជីវិតអស់កល្បជានិច្ចក៏ដោយ។[៩][១០] អ្នកប្រាជ្ញផ្សេងៗទៀត ដូចជា D. A. Carson ជាដើម បានអះអាងថាជីវិតអស់កល្បជានិច្ចត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយ៉ូហាន 17:3 ដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងសេចក្ដីអធិស្ឋានក្នុងភាពជាមហាជាបូជាចារ្យថា "នេះហើយជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយ និងស្គាល់ព្រះយេស៊ូគ្រិស្តដែលព្រះអង្គចាត់មក។"[១១][១០]
ខណៈដែលកណ្ឌគម្ពីរម៉ាថាយ ម៉ាកូស និងលូកា ត្រូវបានគេឃើញថាតែងតែផ្ដោតលើការប្រកាសអំពីអាណាចក្ររបស់ព្រះ មានអ្នកប្រាជ្ញជាច្រើនមើលឃើញថាជីវិតអស់កល្បជានិច្ចគឺជាគោលដ៏សំខាន់នៅក្នុងការប្រកាសរបស់ព្រះយេស៊ូវ នៅក្នងដំណឹងល្អរបស់យ៉ូហាន[២][១២][១៣] ដែលការទទួលបានជីវិតអស់កល្បជានិច្ចត្រូវបានគេឃើញថា មានន័យដូចនឹងការចូលទៅក្នុងអាណាចក្ររបស់ព្រះ។[១៤] នៅក្នុងសេចក្ដីបង្រៀនរបស់គ្រីស្ទាន ជីវិតអស់កល្បជានិច្ចមិនមែនមានជាប់មកជាមួយយើងតាំងពីយើងមានជីវិតនៅលើផែនដីនេះទេ វាគឺជាអំណាយទានតែមួយគត់ដែលមកពីព្រះ ដោយផ្អែកលើគំរូនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ការដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ត្រូវបានគេយល់ឃើញថាជាព្រឹត្តិការណ៍ដែលកើតឡើងម្ដងជាសម្រេច ដើម្បីយកឈ្នះលើសេចក្ដីស្លាប់ ប្រយោជន៍ឲ្យគ្រីស្ទានទាំងអស់បានទទួលជីវិតអស់កល្បជានិច្ច។[៣] ជាទូទៅគេសន្មត់ថាជីវិតអស់កល្បជានិច្ចនេះ ត្រូវបានផ្ដល់ឲ្យដល់ពួកអ្នកជឿ នៅថ្ងៃនៃការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។[៣]
យោងតាមកណ្ឌគម្ពីរយ៉ូហាន និងសាវ័កប៉ូល ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច ហើយចៀសផុតពីសេចក្ដីក្រោធរបស់ព្រះ គឹអាស្រ័យលើការជឿលើព្រះយេស៊ូវព្រះបុត្រារបស់ព្រះ។ ចំពោះយ៉ូហាន ការនៅជាប់ក្នុងព្រះគ្រីស្ទ ពាក់ព័ន្ធនឹងសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក នៅក្នុងយ៉ូហាន 15:9-17 និងយ៉ូហាន 5:24។ សេចក្ដីស្រឡាញ់របស់ព្រះមាននៅក្នុងពួកអ្នកជឿ ជួយឲ្យដំណឹងល្អបាចសាចពេញពិភពលោក ហើយនាំឲ្យមានសេចក្ដីសង្គ្រោះដល់មនុស្សជាច្រើន។[១][១៥][១៦][៧][៧][១៧][១៥][១៦][៧][១៨][១៩]
ម៉ាថាយ 16:25 | ម៉ាកូស 8:35 | លូកា 9:24 | យ៉ូហាន 12:25 |
---|---|---|---|
... រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។ | ... រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងរក្សាជីវិតវិញ។ | ... រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរក្សាជីវិតវិញ។ | ... រីឯអ្នកដែលស្អប់ជីវិតរបស់ខ្លួននៅពិភពលោកនេះវិញ នឹងរក្សាជីវិតរហូតដល់ជីវិតអស់កល្បជានិច្ច។ |
[២០][២១][១៨][២១][៦][២][៣][១០][២២][២][១៣][១៨][២៣][២][១៣][២៤][១៤][២៥][២៦][១២][២៧][២៨][៣][២៧][២៩][៣០][៣១][៣២][៣៣][៣៤][៣៥][៣៦][៣៧][៣៨][៣៩][៤០][៤១][៤២]
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ The Bible Knowledge Word Study by Darrell Bock 2006ISBN 0-7814-3445-9page 162
- ↑ ២,០ ២,១ ២,២ ២,៣ ២,៤ ២,៥ ២,៦ Mercer dictionary of the Bible by Watson E. Mills, Roger Aubrey Bullard 2001ISBN 0-86554-373-9Entry for "eternal life", pages 264–265
- ↑ ៣,០ ៣,១ ៣,២ ៣,៣ ៣,៤ ៣,៥ Mercer dictionary of the Bible by Watson E. Mills, Roger Aubrey Bullard 2001ISBN 0-86554-373-9page 513
- ↑ [១]
- ↑ Wright, N.T. (2006). Simply Christian. San Francisco: HarperSanFrancisco. p. 219. ល.ស.ប.អ. 0060507152..
- ↑ ៦,០ ៦,១ ៦,២ International Standard Bible Encyclopedia: E-J by Geoffrey W. Bromiley 1982ISBN 0-8028-3782-4page 161
- ↑ ៧,០ ៧,១ ៧,២ ៧,៣ ៧,៤ Images of Salvation in the New Testament, by Brenda B. Colijn 2010ISBN 0-8308-3872-4pages 87-90
- ↑ The Westminster theological wordbook of the Bible by Donald E. Gowan 2003ISBN 0-664-22394-Xpages 115-116
- ↑ Basic Christian doctrine by John H. Leith 1993ISBN 0-664-25192-7page 296
- ↑ ១០,០ ១០,១ ១០,២ Eerdmans Dictionary of the Bible 2000ISBN 90-5356-503-5page 430
- ↑ D. A. Carson, The Gospel According to John (Apollos, 1991), p. 556.
- ↑ ១២,០ ១២,១ A theology of the New Testament by George Eldon Ladd 1993ISBN 0-8028-0680-5pages 290–293
- ↑ ១៣,០ ១៣,១ ១៣,២ 1, 2, and 3 John by John Painter, Daniel J. Harrington 2002ISBN 0-8146-5812-1pages 195–196
- ↑ ១៤,០ ១៤,១ A theology of the New Testament by George Eldon Ladd 1993ISBN 0-8028-0680-5page 70
- ↑ ១៥,០ ១៥,១ The Theology of Paul the Apostle by James D. G. Dunn 2006ISBN 0-8028-4423-5page 479
- ↑ ១៦,០ ១៦,១ [២][តំណភ្ជាប់ខូច] by John W. Yates 2008ISBN 3-16-149817-8page 121
- ↑ Paul's Letter to the Romans: A Commentary by Arland J. Hultgren 2011ISBN 0-8028-2609-1page 264
- ↑ ១៨,០ ១៨,១ ១៨,២ The Westminster theological wordbook of the Bible by Donald E. Gowan 2003 ISBN 0-664-22394-X pages 296–298
- ↑ Three views on the origins of the Synoptic Gospels by Robert L. Thomas 2002ISBN 0-8254-3838-1pages 33–34
- ↑ Matthew by David L. Turner 2008ISBN 0-8010-2684-9page 469
- ↑ ២១,០ ២១,១ Matthew by David L. Turner 2008ISBN 0-8010-2684-9page 473
- ↑ Eerdmans Dictionary of the Bible summarizes this as follows: "The NT searches for a balance on eternal life between present and future - the believer has passed in Christ from death to eternal life, but this remains to be fully realized in God's future, specially in the Resurrection and new creation at the eschaton".
- ↑ Note: Different authors provide slightly different counts for the use of the term life in John, e.g. 37 in The Westminster theological wordbook of the Bible vs 36 in Painter and Harrington's book
- ↑ D. A. Carson, The Gospel According to John (Apollos, 1991), p. 256.
- ↑ A theology of the New Testament by George Eldon Ladd 1993ISBN 0-8028-0680-5page 528
- ↑ The international standard Bible encyclopedia by Geoffrey W. Bromiley 1995ISBN 0-8028-3784-0page 525
- ↑ ២៧,០ ២៧,១ 1, 2, and 3 John by John Painter, Daniel J. Harrington 2002ISBN 0-8146-5812-1pages 69–72
- ↑ Reading John with St. Thomas Aquinas edited by Michael Dauphinais 2005ISBN 0-8132-1405-Xpage 159
- ↑ Jesus & the Rise of Early Christianity by Paul Barnett 2002ISBN 0-8308-2699-8page 312
- ↑ New Testament Theology by Leon Morris 1990ISBN 0-310-45571-5pages 267–269
- ↑ Catechism item 1212
- ↑ You have words of eternal life by Hans Urs von Balthasar 1991ISBN 0-89870-308-5page 116
- ↑ Revelation: The Triumph of Christ by John R. W. Stott, Sandy Larsen, Dale Larsen 2008ISBN 0-8308-2023-Xpage 53
- ↑ (July 15, 2001)"Is There Life After Death?". The Watchtower.
- ↑ Hell-Eternal Torture or Common Grave? The Watchtower, April 15, 1993, p. 6.
- ↑ (July 15, 2002)"What Really is Hell". The Watchtower.
- ↑ The Watchtower, 1 December 1963, 732, "The Gift of Immortality"
- ↑ "The Watchtower", 1 April 1956, 219, "Question From Readers"
- ↑ Insight on the Scriptures Vol. 1 p. 1196: "Incorruption"
- ↑ "Jeremiah 1:5". Bible.cc. Retrieved 2010-11-04.
- ↑ "Section 76 lds.org". Scriptures.lds.org. Retrieved 2010-11-04.
- ↑ The Nature of Hell. Conclusions and Recommendations Archived 2012-02-22 at the វេយប៊ែខ ម៉ាស៊ីន. by Evangelical Alliance