Jump to content

សាវកប៉ុល

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះគ្រិស្តសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ព្រះយេស៊ូ
ព្រះ​យេស៊ូ​ប្រសូត
បេសកកម្មរបស់ព្រះយេស៊ូ
ព្រះឈើឆ្កាង
ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់ឡើងវិញ

ព្រះធម៌

គម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ដំណឹងល្អ
ព្រះគម្ពីរ
សម្ពន្ធមេត្រីថ្មី

ទេវវិទ្យា

ព្រះ
ព្រះត្រីឯក ព្រះវរបិតា ព្រះបុត្រា ព្រះវិញ្ញាណបរិសុទ្ធ
សេចក្ដីសង្គ្រោះ
បុណ្យជ្រមុជទឹក
បេសកកម្ម

ប្រវត្តិសាស្រ្ត
ពួកសាវក
សាវកសីលា
សាវកប៉ុល
ព្រះនាងម៉ារី
គ្រីស្ទសាសនាដំបូង
ខនខនស្ទីនធីន
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
និកាយខាងកើត - ខាងលិចខាងលិច
ចលនាបះបោរ
បូជនីយកិច្ច
ថូម៉ាសអាគីណាស
កំណែទម្រង់
ម៉ាទីន លូធើរ
សម្ដេចប៉ាបយ៉ូហានប៉ូលទី២

និកាយា
ព្រះសហគមន៍កាតូលិក
គ្រិស្តអូស្សូដក់
ប្រូតេស្ដង់
អ្នកចូលនិវត្ត អាណាបាបទីស្ទ សាសនាអង់គ្លេកាន
បាទីស្ទ លូធូរីននិយម មេតូឌីស គ្រីស្ទអឌែលហ្វៀន

សាវកប៉ុល គឺ​ជា​អ្នាកដឹកនាំ​ដ៏សំខាន់​ម្នាក់​នៅក្នុង​ក្រុមគ្រីសបរិស័ទដើម ។

ជីវប្រវត្តិ

[កែប្រែ]

ការអប់រំ

[កែប្រែ]

ឪពុកម្ដាយលោក​ប្រហែលជា​ដាក់​ឈ្មោះ​លោកថា សុល ទៅតាមឈ្មោះស្តេចដំបងរបស់ អ៊ីស្រាអែល ដែលជាមនុស្សក្នុងអំបុរ បេនយ៉ាមីន ដែរ។​ លោកប៉ុល បានរៀននៅ​ក្នុង​លទ្ធិ​ ផារិស៊ី នៅឯសាលាបង្រៀនពួកគ្រូ​ដោយ​មាន​ លោកកាម៉ាលាល ជាប្រមុខ។[] គាត់ថ្លាប់ជាកវីក្រក[]​ ហើយ លោកក៏​បាន​ប្រើ​ជម្លោះ​ជាមួយ​ក្រេក​ដោយ​សំណូមពរឲ្យ​មានឥទ្ធិពលក្រេក រ៉ូម វិញ។[]

អ្នកបៀតបៀនអ្នកកាន់តាមព្រះយេស៊ូ

[កែប្រែ]
លោកសូល​សួរវិញ​ថា «លោកម្ចាស់អើយ! តើលោក​ជានរណា?» (គំនូរ​ដោយ ខារ៉ាវ៉ាហ្គីអូ)

លោក​ជា​ជនជាតិយូដា ជា​ផារីស៊ី​ដ៏ទឹងរឹង​ហើយ​ស្រឡាញ់​ជាតិយូដាណាស់។ លោកជាសមាជិក​របស់ក្រុម ផារីស៊ី មានចិត្តខ្នះខ្នែង ហ៊ានប្រឆាំង ដើម្បីសាសនាយូដា ជាពិសេស​លោកស្អប់សាសនាថ្មីណាស់ សាសនានោះគឺ សាសនារបស់ ព្រះយេស៊ូ ឬហៅ “គ្រិស្តសាសនា”។ នៅគម្ពីរកិច្ចការ​របស់​ក្រុមគ្រិស្តទូត ជំពូកទី ៩ បានរៀបរាប់ថា មានថ្ងៃមួយ លោកទទួលបេសកកម្ម ទៅចាប់​គ្រិស្តបរិស័ទ​នៅ​ក្រុងដាម៉ាស ជាមួយទាហានមួយចំនួន។ ក្នុងពេលកំពុងធ្វើដំណើរ លោកបានជួប ជាមួយព្រះយេស៊ូ ដែលមានទំនាក់ទំនងជាមួយលោកតាមរយៈសំឡេងនិងពន្លឺ។ ព្រះអង្គហៅឈ្មោះលោក សូលថា «សាអ៊ូលអើយ សាអ៊ូល! ហេតុដូចម្តេច បានជាអ្នកបៀតបៀនខ្ញុំ» លោកសូលសួរវិញថា «លោកម្ចាស់អើយ! តើលោកជានរណា?» សំឡេងនោះឆ្លើយវិញថា «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែ បៀតបៀន»។

បេសកកម្មចែករំលែកដំណឹងល្អ

[កែប្រែ]

ក្រោយបានទទួលពិធីជ្រមុជទឹកពីលោកអាណាញាស លោកសូលបានដូរឈ្មោះថ្មីវិញថា «ប៉ូល» ។ លោកប៉ូលបានកែប្រែចិត្តគំនិតហើយ ដើមដំបូង គ្រិស្តបរិស័ទមិនទុកចិត្តលោកទេ។ ប៉ុន្តែលោកមិនអន់ចិត្តទេ ផ្ទុយទៅវិញ លោកខិតខំបំពេញបេសកកម្មរបស់ព្រះយេស៊ូ ដោយបែរទៅរកសាសន៍ដទៃ។ ទោះបី លោកមិនមែនម្នាក់ ក្នុងក្រុមគ្រិស្តទូតទាំង ១២ ក្តី ក៏លោកទទួលឈ្មោះថា «គ្រីស្តទូត» ដែរ។ លោកធ្វើដំណើរទៅប្រកាសដំណឹងល្អចំនួន ៣ ដង ។

ដំណើរដំបូង

[កែប្រែ]

មានការធ្វើដំណើរដ៏សំខាន់គឺ ដំណើរលើកទី ១ ព្រោះមានលោកបាណាបាសទៅជាមួយ ដោយចាប់ផ្តើមចេញធ្វើដំណើរ ពីក្រុងអន់ទីយូក ។ លោកឈប់សម្រាក់នៅកោះ គីប្រូស ហើយបន្តទៅ ប្រទេស តួកគី

ដំណើរលើកទីពីរ

[កែប្រែ]

ក្រោយបានប្រជុំមហាសន្និបាតក្រុមគ្រិស្តទូល នៅក្រុងយេរូសាឡឹម។ ក្រោយបានធ្វើដំណើរ ប្រកាស ដំណឹងល្អលើកទីពីរ ដែលត្រូវទទួលអង្វរពីក្រុមគ្រិស្តទូតជាផ្លូវការ ។[] លោកឆ្លងកាត់ ប្រទេសទ័រគីសព្វថ្ងៃ ទៅដល់ស្រុកហ្វ្រីជានិងកាឡាទី ហើយលោកធ្លាក់ ខ្លួនឈឺ[] ក្រោយមកឆ្លងចូលទ្វីបអឺរ៉ុបជាមួយសន្តលូកា ហើយបង្កើត ព្រះសហគមន៍នៅក្រុងភីលីព(ប្រទេសក្រិកសព្វថ្ងៃ) នៅទីនេះលោកត្រូវគេចាប់ដាក់គុក ក្រោយដោះលែង លោកប្រកាសដំណឹងល្អម្តងទៀតនៅទីក្រុងអាថែន(ទីក្រុងរបស់ប្រទេស ក្រិក)។ បេសកកម្មរបស់លោកត្រូវផ្អាក់ចំពោះមុខអ្នកប្រាជ្ញជនជាតិក្រិក។ លោកបានបង្កើត ព្រះសហគមន៍ ក្រុងកូរិនថូ ដែលធ្វើឲ្យលោកពិបាកចិត្តជាងព្រះសហគមន៍ឯទៀតៗ ក្រោយមក ត្រឡប់ទៅក្រុងអន់ទីយូកម្តងទៀត។

ដំណើរទីបី

[កែប្រែ]

ការធ្វើដំណើរលើកទី ៣​[] លោកបានទៅសួរសុខទុក្ខតាម ព្រះសហគមន៍ ដែលលោកបង្កើត ដូចជានៅក្រុងអេភេសូ ជាដើម ក្រោយមកទៅប្រទេសក្រិក ទៅសួរសុខទុក្ខគ្រិស្តបរិស័ទ ក្រុងកូរិនថូ ហើយឆ្លងទៅក្រុងមិលេតុស។ លោកដាក់តឿនឲ្យក្រុមព្រឹទ្ធាចារ្យដឹងមុនអំពីការសាកល្បងនានា ដែលលោកកំពុងទទួល។ ក្រោយមក អ្វីដែលលោក និយាយក្លាយទៅជារឿងពិត ព្រោះលោកត្រូវចាប់ និងជាប់ឃំឃាំង[] ប៉ុន្តែដោយសារ លោកមានសញ្ជាតិរ៉ូម៉ាំងផង លោកឧទរណ៍ទៅក្រុងរ៉ូម។

ការធ្វើដំណើរចុងក្រោយ

[កែប្រែ]
លោកប៉ូលទទួលជីវិតមរណសាក្សីនៅ ទីក្រុងរ៉ូម

ការធ្វើដំណើរចុងក្រោយរបស់លោកគឺ ធ្វើដំណើរទៅទីក្រុងរ៉ូម ប៉ុន្តែមានទាហានចាប់លោក ទៅជាមួយដែរ[] លោកដល់ក្រុងរ៉ូមប្រហែលឆ្នាំ ១៩៦០ ឬ ១៩៦១ ហើយត្រូវ ជាប់ ឃុំឃាំងរហូតដល់ឆ្នាំ ១៩៦៣។ ទោះបីលោកគ្មានសេរីភាព លោកទទួលជំនួនគ្រាន់បើ រហូតដល់លោកអាចទំនាក់ទំនងគ្រិស្តបរិស័ទ នៅទីនោះបាន។ មានការកត់ទុកថា លោកចង់ធ្វើដំណើរទៅប្រទេសអេស្ប៉ាញា[] ឬអាច ទៅសួរសុខទុក្ខគ្រិស្ត បរិស័ទនៅកន្លែងណាមួយ។ លោកសរសេរប្រាប់លោកទិម៉ូថេនិងទិទុស ឲ្យដឹងមរណភាពរបស់លោក។

លោកប៉ូលទទួលជីវិតមរណសាក្សីប្រហែលឆ្នាំ ៦៧ ដោយត្រូវកាប់ក ដោយដាវ។

សំណេរ

[កែប្រែ]

សំបុត្រ​ដប់បី​នៅក្នុង​គម្ពីរសញ្ញាថ្មី​ត្រូវបានផ្តល់ជូនប៉ុល ក្នុងចំណោម​ពួកគេ​ប្រាំពីរត្រូវបានគេ​ចាត់ទុកថាពិតប្រាកដ (រ៉ូម កូរិនថូសទី កូរិនថូស ទីមួយ និង ទី២ កាឡាទី ភីលីព ថេស្សាឡូនិក ទីមួយ និង ភីលេមុន) បីនាក់មានការសង្ស័យ​ហើយបីនាក់ទៀត​មិនត្រូវបានសរសេរ​ដោយគាត់ទេ។ វាត្រូវបានគេជឿជាក់ថា​ខណៈពេល​ដែល​ប៉ុលបានសរសេរ​សំបុត្ររបស់គាត់​លេខារបស់គាត់​បានបកស្រាយ​ខ្លឹមសារ​នៃសាររបស់គាត់។ រួមជាមួយការងារផ្សេងទៀត​សំបុត្ររបស់ប៉ុល​ត្រូវបានចែកចាយនៅក្នុងព្រះសហគមន៍នៅ​ក្នុងព្រះវិហារឯងទៀតៗ ។ អ្នករិះគន់ភាគច្រើន​មានទស្សនៈថា​សំបុត្រដែលសរសេរដោយប៉ុល​គឺជាសៀវភៅដែលបានសរសេរ​ដំបូងបំផុត​នៃគម្ពីរសញ្ញាថ្មី។ សំបុត្ររបស់គាត់​ដែលភាគច្រើនត្រូវបានផ្ញើ​ទៅដល់ក្រុមជំនុំ​ដែលគាត់បានបង្កើត​ឬបានទៅជួប​មានការពន្យល់​អំពីអ្វីដែលគ្រីស្ទបរិស័ទ​គួរជឿនិងរបៀប​ដែលពួកគេ​គួររស់នៅ។ ស្នាដៃរបស់ប៉ុល​មានកំណត់ហេតុសរសេរ​ដំបូងអំពីអត្ថន័យនៃការក្លាយជគ្រីសបរិស័ទ​ហើយដូច្នេះ​ភាពខាងវិញ្ញាណគ្រីស្ទបរិស័ទ។

ទេវវិទ្យា

[កែប្រែ]

សាវ័ក​ប៉ុល​បាន​ពន្យល់​ប្រាប់​គ្រីស្ទបរិស័ក្នុង​សំបុត្រ​ទាំង​មូល ដែល​គាត់​សរសេរ​ថា ដំណឹង​ល្អ​ជា “ព្រះ​ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ”។[១០] អ្នក​ដែល​កំពុង​រង​ទុក្ខ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​សេសា ពិត​ជា​ត្រូវ​ការ​ដំណឹង​ល្អ​នេះ​ណាស់។ គឺ​ដំណឹង​ល្អ​នៃ​ព្រះអង្គ​សង្រ្គោះ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជា​អ្នក​រំដោះ ដែល​បាន​ឈ្នះ​ខ្មាំង​សត្រូវ​របស់​ទ្រង់ ដោយ​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ប៉ុណ្ណា។​[១១]

ឯកសារយោង

[កែប្រែ]
  1. កិច្ចការ ២២៖៣
  2. កិច្ជការ ១៧៖២៨
  3. រ៉ូម ២៖១
  4. កក​ ​១៥៖៣៦-១៨៖២២
  5. កាឡ. ៤៖១៣
  6. កក ១៨៖២៣ - ២១៖១៧
  7. កក​​ ២១
  8. កក ២១-២៦
  9. រ៉ូម​​ ១៤៖២៤-២៨
  10. រ៉ូម ខ.១៦
  11. អំណាចនៃដំណឹងល្អ, ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: ទំនុកដំកើង ១២៦-១២៨ និង ១កូរិនថូស ១០:១៩-៣៣, ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១