Jump to content

ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤)

ពីវិគីភីឌា

ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤)

រជ្ជកាល ១៧០០-១៧០២

រាជាណាចក្រកម្ពុជា

គ្រងរាជ
  • លើកទី១ ១៦៧៦
  • លើកទី២ ១៦៨៨
  • លើកទី៣ ១៦៩៦
  • លើកទី៤ ១៧០០
  • លើកទី៥ ១៧០៣
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ សម្ដេច​ព្រះ​ជ័យ​ជេស្ឋាបរម​សុរិន្ទ​រាជា​ធិ​រាជ​រាមា​ឥសូរ
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ព្រះកែវហ្វាទី៣
រាជបន្ត ធម្មរាជាទី៣
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៥៧
បុត្រ ស្រីធម្មរាជ
ចូលទីវង្គត់ ១៧០៦
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤)អង្គស៊ូ (អង់គ្លេស: Chey Chestha III/4th reign) or (Ang Suo) (ប្រ.ស|គ.ស ១៦៥៧-១៧០៦) រជ្ជកាលគ្រងរាជ (គ.ស ១៧០០-១៧០២) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៤៤ ត្រូវនិង គ.សករាជ ១៧០០ ត្រូវនិង មហាសករាជ ១៦២៣ ទ្រង់មានព្រះនាមហៅថា "សម្ដេច​ព្រះ​ជ័យ​ជេស្ឋាបរម​សុរិន្ទ​រាជា​ធិ​រាជ​រាមា​ឥសូរ" ព្រះអង្គឡើងគ្រងរាជជាលើកទី៤ ក្រោយពេល ព្រះកែវហ្វាទី៣ ដែលជាក្មួយបង្វែររាជសម្បត្តិជូនមកទ្រង់វិញ ។[]

បង្ក្រាបការបះបោរ

[កែប្រែ]

Suppression of insurgency

ការបះបោរ ក្នុងរជ្ជកាលទី៤របស់ព្រះបាទ ជ័យជេស្ឋាទី៣ ជនជាតិចិនភាគខាងត្បូង ដែលរត់គេចពីការគ្រប់គ្រងរបស់ពួកម៉ាន់ជូ នៃរាជវង្សឆេង ដែលមកទិញតំណែងជាមន្ត្រីនៅដែនដីកម្ពុជាក្រោម បានធ្វើការបះបោរប្រកាសខ្លួនជាស្ដេចត្រាញ់ជាបន្តបន្ទាប់ ដោយមានការគាំទ្រពីពួកអណ្ណាម ក្នុងការបំបែកខេត្តកម្ពុជាជាបន្តបន្ទាប់ ព្រះបាទ ជ័យជេស្ឋាទី៣ បានបញ្ជារឱ្យកងទ័ពចេញទៅបង្ក្រាបស្ដេចត្រាញ់ទាំងនោះជាបន្តបន្ទាប់រហូតទទួលបានជោគជ័យ ។ ជនអន្តោប្រវេសន៍ជាតិចិនកន្តាំង ម្នាក់ឈ្មោះ ម៉ក់កូវ (Mac Cuu), បានមកសុំ ព្រះបាទជ័យជេស្ឋាទី៣ មករស់នៅកម្ពុជា តាំងពីឆ្នាំ ១៦៧១ នៃគ.សករាជ មកម៉្លេះ ហើយលោក បើករបរជា មេបនល្បែង ក្នុងស្រុក "ហាទៀង" (Hà Tiên) ក្នុង ខេត្តក្រមួនស (បច្ចុប្បន្ន វៀតណាម ហៅ Kien Giang) លោក ម៉ក់កូវ រកសុីកាក់កបល្អណាស់ និង បានផ្ដល់ចំណូលពន្ធដល់កម្ពុជា យ៉ាងច្រើនក្រាសក្រែលផងដែរ ។ ដូចនេះហើយព្រះបាទ ជ័យជេស្ឋាទី៣ បានឱ្យងារជា "ឧកញា" ដែលមានសិទ្ធចេញចូលក្នុងរាជវាំងក្រុងឧដុង្គ ក្រោយមកព្រះបាទ ជ័យជេស្ឋាទី៣ បានតែងតាំង ម៉ក់កូវ ជាចៅហ្វាយស្រុកហាទៀង ថែមទៀត ប៉ុន្តែក្រោយមក គឺនៅឆ្នាំ ១៧០៥ នៃគ.សករាជ ម៉ក់កូវ បានក្បត់ និង ព្រះរាជាកម្ពុជា ហើយបានប្រកាសតាំងខ្លួនជាស្ដេចត្រាញ់ក្នុងតំបន់នេះ ហើយថែមទាំងបានដណ្ដើមយក ខេត្តក្រមួនស ទាំងមូលមកគ្រប់គ្រងផងដែរ ។ ព្រះបាទជ័យជេស្ឋាទី៣ សោយរាជក្នុងរជ្ជកាលទី៤ បានតែ២ឆ្នាំ ប៉ុនណោះ ព្រះអង្គបានដាក់រាជ ឱ្យមករាជបុត្ររបស់ខ្លួនគឺព្រះបាទ ស្រីធម្មរាជ ក្នុងឆ្នាំ ១៧០២ នៃគ.សករាជ ហើយបុត្ររបស់ទ្រង់ត្រូវបានក្រុមប្រវត្តិវិទូហៅសម្គាល់ថា ព្រះបាទ ធម្មរាជាទី៣[]

ចំណារពន្យល់

[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤)
(គ.ស ១៦៥៧-១៧០៦)
មុនដោយ
ព្រះកែវហ្វាទី៣
រាជាណាចក្រកម្ពុជា
១៧០០-១៧០២
តដោយ
ធម្មរាជាទី៣

ឯកសារយោង

[កែប្រែ]
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands