Jump to content

បរិយាកាស

ពីវិគីភីឌា

សព្វថ្ងៃនេះ ដោយ វិទ្យាសាស្ត្រ រីកចម្រើនគេតែងទទួលបានទិន្នន័យពីម៉ាស៊ីនថត និងឧបករណ៍ផ្សេងៗនៅ លើ យានអវកាសអំពីទម្រង់ និងសមាសភាពបរិយាកាសផែនដីបច្ចុប្បន្ន។

១. សមាសភាពបរិយាកាស

[កែប្រែ]

កាលពី ៤ ៦០០ លានឆ្នាំមុនគេ សម្គាល់ឃើញថា បរិយាកាសនៅជុំវិញផែនដីមានតែចំហាយទឹកនិងឧស្ម័នពុលពីរយ៉ាងដែលមិនអាចឲ្យជីវិតមនុស្ស សត្វរស់នៅបាន គឺ មេតាន និង អាម៉ូញ៉ាក់ ។ ប៉ុន្តែ បច្ចុប្បន្ននេះបរិយាកាសផែនដីមិនដូចពីមុនទៀតឡើយ ។ គេឃើញមានជីវិតជាច្រើនបានកើតឡើយជាបន្តបន្ទាប់ក៏ដោយសារបរិយាកាសផែនដីប្រែប្រួល។

បរិយាកាសបច្ចុប្បន្ននេះជាល្បាយនៃឧស្ម័នច្រើនមុខដូចជា អាសូត ៧៨% អុកសុីសែន ២១% និង ១%ជាល្បាយ ឧស្ម័នផ្សេងៗទៀត ដែលមានដូចជា ឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រីបតុង អេល្យូម មេតាន អ៊ីដ្រូសែន និង អូសូន

២. ស្រទាប់បរិយាកាស

[កែប្រែ]

នៅលើភពផែនដីមានស្រទាប់បរិកាសចំនួន៤មណ្ឌលគឺ៖

[កែប្រែ]

១. មណ្ខលអាកាសរចល់ ៖​ មានកម្ពស់ចាប់ពីផ្ទៃផែនដីដល់រយៈកម្ពស់12Km ដែលមានសីតុណ្ហភាព15ដល់-56អស្សាសេ​ ហើយអនុញ្ញាតឲ្យភាវៈមានជីវិតអាចរស់នៅបាន និងមានឧស្ម័នO2គ្រប់គ្រាន់ ទឹក72% ឧស្ម័នដទៃទៀត1%

២.មណ្ឌលអាកាសស្ងប់៖ មានកម្ពស់ចាប់ពី12kmដល់50km និងមានសីតុណ្ហភាព -56អស្សាសេ ដល់-2អស្សាសេ ជាស្រទាប់ដែលអាចស្រាវជ្រាវពីសីតុណ្ហភាពរបស់ផែនដីបាន ព្រមទាំងមានស្រទាប់អូសូនដ៏ក្រាស់សម្រាប់ការពារពីកាំរស្មីស្វាយអ៊ុលត្រាដែលវិទ្យុសកម្មបានពីការភាយចេញពីពន្លឺព្រះអាទិត្យ អាចបណ្តាលឲ្យកើតជំងឺមហារីកស្បែក ប៉ះពាល់ភ្នែកជាដើម

៣.មណ្ឌលអាកាសកណ្តាល៖ មានកម្ពស់ចាប់ពី50kmដល់85km និងមានសីតុណ្ហភាព -2អស្សាសេ ដល់-92អស្សាសេ ក៏ជាស្រទាប់ត្រជាក់បំផុតដែលបណ្តាលឲ្យសំណើមដែលភាយចេញពីផែនដីកកបានក្លាយជាពពក

៤.មណ្ឌលអាកាសកម្តៅ ៖ មានកម្ពស់ចាប់ពី85kmដល់10000km និងមានសីតុណ្ហភាព -92អស្សាសេ ដល់1200អស្សាសេ ស្រទាប់នេះក្តៅខ្លាំងនៅពេលថ្ងៃ និងត្រជាក់ខ្លាំងនៅពេលយប់ ។