ចក្រភពអាល្លឺម៉ង់៖ ភាពខុសគ្នារវាងកំណែនានា
ត r2.7.1) (រ៉ូបូ បន្ថែម: diq:İmparatoriya Almanya |
ត r2.7.1) (រ៉ូបូ បន្ថែម: hy:Գերմանական կայսրություն |
||
បន្ទាត់ទី៣៤៖ | បន្ទាត់ទី៣៤៖ | ||
[[he:הקיסרות הגרמנית]] |
[[he:הקיסרות הגרמנית]] |
||
[[hr:Njemačko Carstvo]] |
[[hr:Njemačko Carstvo]] |
||
[[hy:Գերմանական կայսրություն]] |
|||
[[id:Kekaisaran Jerman]] |
[[id:Kekaisaran Jerman]] |
||
[[io:Germaniana Imperio]] |
[[io:Germaniana Imperio]] |
កំណែនៅ ម៉ោង០៨:៤០ ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១២
ចក្រភពអាល្លឺម៉ង់ (ជាភាសាអង់គ្លេស៖ German Empire, ភាសាអាល្លឺម៉ង់៖ Deutsches Kaiserreich) សំដៅលើប្រទេសអាល្លឺម៉ង់ពីឆ្នាំ១៨៧១ ដល់ ១៩១៨ គឺជាសម័យកាលពាក់កណ្ដាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលចាប់ផ្ដើមចាប់តាំងពីការបង្រួបបង្រួមជាតិអាល្លឺម៉ង់ជាធ្លុងមួយ និងការប្រកាសរបស់ព្រះមហាក្សត្រវិល្លៀមទី១ (William I) នៃរាជាណាចក្រព្រុស ជាអធិរាជអាល្លឺម៉ង់ (១៨ មករា ១៨៧១) និង បញ្ចប់នៅពេលប្រកាស សាធារណរដ្ឋអាល្លឺម៉ង់ ("សាធារណរដ្ឋវ៉ៃម៉ា") ដោយលោក Philipp Scheidemann នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩១៨ និងការដាក់រាជ្យជាផ្លូវការរបស់ព្រះចៅវិលហែលម៍ទី២ (Wilhelm II) ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩១៨។ រដ្ឋសំខាន់ៗ ដែលមានព្រំប្រទល់ជាប់ជាមួយចក្រភពអាល្លឺម៉ង់មានដូចជា៖ ចក្រភពរុស្ស៊ី នៅខាងកើត, ប្រទេសបារាំង នៅខាងលិច និង ចក្រភពអូទ្រីស-ហុងគ្រី នៅខាងត្បូង។
អំពីឈ្មោះ
ឈ្មោះដែលបានប្រើសម្រាប់ហៅប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ១៨៧១ ដល់ ១៩៤៣ ជាភាសាអាល្លឺម៉ង់គឺ "Deutsches Reich" ចំណែកពាក្យ "Deutsches Kaiserreich" គឺត្រូវបានប្រើជាផ្លូវការសម្រាប់សម័យកាលពីឆ្នាំ១៨៧១ ដល់ ១៩១៨។ ការបកប្រែដោយត្រង់ពាក្យ "Deutsches Reich" ទៅ ភាសាអង់គ្លេសមានន័យថា "German Empire" (ជាភាសាខ្មែរ "ចក្រភពអាល្លឺម៉ង់") ។ បើទោះជា ពាក្យ "Reich" មិនមានន័យដូចគ្នាទៅនឹងពាក្យ "Empire" ក៏ដោយ តែវាបង្កប់ន័យស្រដៀងគ្នាទៅនឹងពាក្យអង់គ្លេស "commonwealth", "realm" ឬ "domain" ។ ចំពោះការបកប្រែពេញទៅជាភាសាអង់គ្លេស គឺ "German Empire" និង ការបកប្រែដោយផ្នែកគឺ "German Reich" ត្រូវបានគេប្រើសម្រាប់សម្គាល់សម័យកាល៤៧ឆ្នាំ (១៨៧១-១៩១៨) នៃការគ្រប់គ្រងអំណាចរបស់រាជវង្សហូហិនសូឡឹន (Hohenzollern), នៅខណៈដែល ចំពោះតែពាក្យ "German Reich" ប៉ុណ្ណោះក្នុងភាសាអង់គ្លេស ត្រូវបានសម្រាប់សម័យកាល ១៨៧១-១៩៤៣ នៃប្រទេសអាល្លឺម៉ង់។ ក្នុងកំលុងឆ្នាំ ១៨៧១-១៩៤៣ ទាំងមូល ពាក្យ "German Reich" ត្រូវស្គាល់ថាជាប្រទេសអាល្លឺម៉ង់ដូចធម្មតាប៉ុណ្ណោះ។
ពាក្យ "Second Reich" ដែលមកពីពាក្យអាល្លឺម៉ង់ "Zweites Reich" (Reich ទី២) ជួនកាលត្រូវបានគេប្រើសម្រាប់រយៈពេលនេះ (១៨៧១-១៩១៨) ។ ពាក្យនេះ ត្រូវបានប្រើដោយអ្នកប្រវត្តិសាស្ត្រជាតិនិយមអាល្លឺម៉ង់ Arthur Moeller van den Bruck នាទសវត្សឆ្នាំ១៩២០ ហើយបានភ្ជាប់ទៅនឹង "ចក្រភពពិសិដ្ឋរ៉ូម៉ាំងនៃប្រជាជាតិអាល្លឺម៉ង់" (Holy Roman Empire of the German Nation) ថាជា "First Reich" (Reich ទី១) ហើយគាត់បានគូសបញ្ជាក់នូវមហិច្ឆតាចង់បង្កើត "Third Reich" (Reich ទី៣) ។ ក្រោយមកពាក្យ "Third Reich" នេះ ត្រូវបានគេយកមកប្រើ នៅក្នុងសម័យកាលដែលគ្របគ្រងរបស់ពួកណាស៊ី (Nazi) ។