រាជាណាចក្រព្រុស

ពីវិគីភីឌា
រាជាណាចក្រព្រុស

Königreich von Preußen
Kingdom of Prussia
១៧០១–១៩១៨
Flag of ព្រុស
លើ: ទង់ជាតិព្រុស (១៨០៣-១៨៩២)
ក្រោម: ទង់នៃព្រុស (១៨៩២-១៩១៨)
ភ្លេងជាតិPreußenlied
"ចម្រៀងនៃព្រុស"
រាជាណាចក្រព្រុសនៅក្នុងចក្រភពអាល្លឺម៉ង់នៅចន្លោះឆ្នាំ១៩៧១-១៩១៨
រាជាណាចក្រព្រុសនៅក្នុងចក្រភពអាល្លឺម៉ង់នៅចន្លោះឆ្នាំ១៩៧១-១៩១៨
ស្ថានភាព{{#if:រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ (១៨១៥-១៨៦៦)
រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ខាងជើង (១៨៦៧-១៨៧១)
រដ្ឋសហព័ន្ធនៅក្នុងចក្រភពអាល្លឺម៉ង់ (១៨៧១-១៩១៨) |រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ (១៨១៥-១៨៦៦)
រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ខាងជើង (១៨៦៧-១៨៧១)
រដ្ឋសហព័ន្ធនៅក្នុងចក្រភពអាល្លឺម៉ង់ (១៨៧១-១៩១៨) |សមន្តរដ្ឋ
ធានីប៊ែរឡាំង (១៧០១–១៩១៨) កូនីសបឺក (រដ្ឋធានីជាផ្លូវការរហូតដល់ឆ្នាំ១៨០៦)
ភាសាទូទៅ ភាសាអាល្លឺម៉ង់ (ជាផ្លូវការ)
ប្រជានាមព្រុស
រដ្ឋាភិបាលរាជាធិបតេយ្យផ្តាច់ការ (ដល់ឆ្នាំ ១៨៤៨) រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (ពីឆ្នាំ១៨៤៨)
ព្រះមហាក្សត្រ1 
▪ ១៧០១–១៧១៣
ហ្រ្វេឌឺរិចទី១ (ដំបូង)
▪ ១៨៨៨–១៩១៨
វិលហែលម៍ទី២ (ក្រោយ)
ប្រធានរដ្ឋមន្ត្រី1, 2 
▪ ១៨៤៨
អាដុល ហែនរែក (ដំបូង)
▪ ១៩១៨
ម៉ាកស៍ វន បានដិន (ក្រោយ)
នីតិបញ្ញត្តិសភារដ្ឋ* (Landtag)
សភាឡដ (Herrenhaus)
សភាតំណាងរាស្រ្ត
(Abgeordnetenhaus)
សម័យកាលប្រវត្តិសាស្រ្តចក្រពត្តិនិយមថ្មី
សង្គ្រាមលោកលើកទី១
១៨ មករា ១៧០១
១៤ តុលា ១៨០៦
៩ មិថុនា ១៨១៥
៥ ធ្នូ ១៩៤៨
១៨ មករា ១៨៧១
២៨ វិឆ្ឆិកា ១៩១៨
២៨ មិថុនា ១៩១៨
ក្រឡាផ្ទៃ
១៩១០៣៤៨៧៧៩ គ.ម (១៣៤៦៦៤ ម៉ាយ ក.)
ប្រជាជន
▪ ១៨១៦
១០,៣៤៩,០៣១
▪ ១៨៧១
២៤,៦៨៩,០០០
▪ ១៩១០
៤០,១៦៩,២១៩
រូបិយវត្ថុReichsthaler (១៧០១-១៧៥០)
Thaler (១៧៥០-១៨៥៧)
Vereinsthaler (១៨៥៧-១៨៧៣)
Goldmark (១៨៧៣–១៩១៤)
Papiermark (១៩១៤–១៩១៨)
ឥឡូវជាផ្នែកនៃ អាល្លឺម៉ង់
 ប៉ូឡូញ
 រុស្ស៊ី
 លីទុយអានី
 ដាណឺម៉ាក
ទំព័រគំរូ:ទិន្នន័យប្រទេស ប៊ែលហ្សិក
 ឆេក
 ស្វីស
  • 1 The heads of state listed here are the first and last to hold each title over time. For more information, see individual Prussian state articles (links in above History section).
  • 2 The position of Ministerpräsident was introduced in 1792 when Prussia was a Kingdom; the prime ministers shown here are the heads of the Prussian republic.

រាជាណាចក្រព្រុស (ភាសាអង់គ្លេស: Kingdom of Prussia | ភាសាអាល្លឺម៉ង់: Königreich Preußen) គឺជារាជាណាចក្រអាល្លឺម៉ង់ដែលតាងឡើងដោយរដ្ឋព្រុសនៅចន្លោះឆ្នាំ១៧០១ ដល់ឆ្នាំ១៩១៨។ រាជាណាចក្រមួយនេះគឺជាកម្លាំងជំរុញពីក្រោយការបង្រួបបង្រួមជាតិអាល្លឺម៉ង់ក្នុងឆ្នាំ១៨៧១ ហើយជារដ្ឋផ្តាច់មុខគេក្នុងចក្រភពអាល្លឺម៉ង់រហូតដល់ការរំលាយបំបាត់រដ្ឋមួយនេះក្នុងឆ្នាំ១៩១៨។ ទោះឈ្មោះរបស់វាមានប្រភពមកពីតំបន់មួយឈ្មោះ"ព្រុស្ស៊ី" រឺ"ព្រុស"មែន, តែតាមការពិតវាគឺមានប្រភពមកពីនគរប្រេនឌេនបឺក, ដែលមានរដ្ឋធានីឈ្មោះប៊ែរឡាំង(Berlin ដែលសព្វថ្ងៃជារាជធានីនៃប្រទេសអាល្លឺម៉ង់)។

ព្រះមហាក្សត្រដំបូងៗនៃព្រុសគឺភាគច្រើនមកពីរាជវង្សហូហិនសូលឺន។ ព្រុសគឺជាប្រទេសដែលមានអំណាចដ៏អស្ចារ្យតាំងពីវាក្លាយជារាជាណាចក្រមក, គឺតាមរយៈនគរសហភាពប្រេនឌេនបឺក-ព្រុស, ជានគរមុនពេលដែលព្រុសក្លាយជារាជាណាចក្រដែលអំណាចយោធារបស់អាណាចក្រនេះស្ថិតក្រោមការដឹកនាំរបស់ហ្វ្រេឌ្រិច វីលៀម, ដែលអ្នកខ្លះតែងហៅថា "The Great Elector"។ អំណាចនិងឥទ្ធិពលរបស់ព្រុសបានបន្តកើនឡើងនៅក្រោមការគ្រប់គ្រងរបស់ហ្រ្វេឌឺរិចទី២, ដែលគេស្គាល់ជាទូទៅថា"ហ្រ្វេឌ្រិចដ៏អស្ចារ្យ", ដែលព្រះអង្គជាបុត្រទីបីរបស់ហ្វ្រេឌឺរិច វីលៀមទី១។ ហ្វ្រេឌ្រិចដ៏អស្ចារ្យគឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការបង្កឱ្យមានសង្គ្រាមប្រាំពីរឆ្នាំ, ដោយទ្រង់បានទប់ទល់នឹងប្រទេសមួយចំនួនរួមមាន អូទ្រីស, រុស្ស៊ី, បារាំង, និងស៊ុយអែត ហើយបានធ្វើឲព្រុសដើរតួយ៉ាងសំខាន់ផងដែរក្នុងនាមជារដ្ឋរបស់អាល្លឺម៉ង់, និងព្រមទាំងធ្វើឲរាជាណាចក្រព្រុសក្លាយជាអាណាចក្រដ៏មានអំណាចអស្ចារ្យមួយនៅអឺរ៉ុបនាពេលនោះទៀតផង។ បន្ទាប់ពីអំណាចរបស់ព្រុសលិចឡើងមក ព្រុសបានគេចាត់ទុកថាជារដ្ឋមហាអំណាចមួយក្នុងចំណោមរដ្ឋអាល្លឺម៉ង់ទាំងអស់។ មួយរយឆ្នាំក្រោយមក នគរព្រុសបានបន្ដដណ្តើមយកជ័យជម្នះពីសង្គ្រាមមួយទៅសង្គ្រាមមួយ។ ដោយឥទ្ធិពលអំណាចព្រុសកាន់តែកើនឡើង ព្រុសក៏បានព្យាយាមបង្រួបបង្រួមរដ្ឋអាល្លឺម៉ង់ទាំងអស់ឱ្យក្លាយជារដ្ឋតែមួយដោយមានការដឹកនាំដោយខ្លួនផ្ទាល់។

បន្ទាប់ពីសង្គ្រាមណាប៉ូឡេអូនីកបានបញ្ចប់,សហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានបង្កើតឡើង, បញ្ហាក្នុងការបង្រួបបង្រួមរដ្ឋទាំងអស់ឱ្យចូលគ្នានោះគឺបានបណ្តាលឱ្យមានបដិវត្តជាច្រើននៅក្នុងរដ្ឋអាល្លឺម៉ង់មួយចំនួន, ដោយរដ្ឋនីមួយៗចង់បានបតិដ្ឋាកម្មរៀងខ្លួនៗ។ ការប៉ុនប៉ងបង្កើតសហព័ន្ធមួយនេះត្រូវបានបរាជ័យហើយសហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានដួលរលំនៅឆ្នាំ១៨៦៦ នៅពេលដែលសង្គ្រាមមួយបានកើតឡើងរវាងសមាជិកមហាអំណាចក្នុងសហព័ន្ធនេះ, គឺរវាងរាជាណាចក្រព្រុសនិងចក្រភពអូទ្រីស។ សហព័ន្ធអាល្លឺម៉ង់ខាងជើង, ដែលចាប់មានឡើងពីឆ្នាំ១៨៦៧ រហូតដល់ឆ្នាំ១៨៧១, បានបង្កើតឱ្យមានសម្ព័ន្ធភាពកាន់តែជិតស្និទ្ធរវាងព្រុសនិងរដ្ឋជិតខាង ឯប្រទេស(ចក្រភព)អូទ្រីសនិងរដ្ឋអាល្លឺម៉ង់ភាគខាងត្បូងទាំងប៉ុន្មានបាននៅបន្តមានស្វ័យរាជ្យរៀងៗខ្លួន។ សហព័ន្ធអាល្លឺម៉ង់ខាងជើងត្រូវបានគេមើលឃើញថាជាកម្លាំងយោធាដ៏ខ្លាំងពូកែមួយក្រោយពីសង្គ្រាមអូទ្រីស-ព្រុស ប៉ុន្តែយូរទៅកម្លាំងយោធានោះក៏ត្រូវបានធ្លាក់នៅក្រោមចក្រភពអាល្លឺម៉ង់ទាំងស្រុងវិញ។ ចក្រភពអាល្លឺម៉ង់កើតមានឡើងពីឆ្នាំ១៨៧១ រហូតដល់ឆ្នាំ១៩១៨ ដោយការទទួលបានសម្រេចក្នុងការបង្រួបបង្រួមរដ្ឋអាល្លឺម៉ង់ទាំងអស់ឱ្យស្ថិតក្រោមអនុត្តរភាពរបស់ព្រុស, មូលហេតុនៃការសម្រេចនេះមួយទៀតគឺដោយសារតែអធិរាជណាប៉ូលេអុងទី៣បានចាញ់សង្គ្រាមបារាំង-ព្រុសនៅឆ្នាំ១៨៧០-៧១។ សង្គ្រាមនេះបានធ្វើឱ្យរដ្ឋអាល្លឺម៉ង់ទាំងអស់រួបរួមសាមគ្គីគ្នា(ដឹកនាំដោយព្រុស)ប្រឆាំងនឹងបារាំង, ហើយជ័យជម្នះរបស់អាល្លឺម៉ង់បានធ្វើឱ្យលេចចេញនូវគំនិតជាតិនិយមទូទាំងអឺរ៉ុប ដែលនាំឱ្យមានភាពផ្លាស់ប្តូរមតិគំនិតរបស់ប្រទេសមួយចំនួនដែលប្រឆាំងនឹងការរួបរួមជាតិ។ ក្នុងឆ្នាំ១៨៧១, រដ្ឋអាល្លឺម៉ង់ទាំងអស់បានក្លាយជាប្រទេសតែមួយ, លើកលែងតែអូទ្រីសនិងប្រទេសស្វីស, ដោយរាជាណាចក្រព្រុសជារដ្ឋមហាអំណាចក្នុងប្រទេស។

ព្រុសត្រូវគេយល់ស្របថាជាបព្វាធិការីមុនការរួបរួមជាតិអាល្លឺម៉ង់ (German Reich ពីឆ្នាំ១៨៧១ រហូតដល់ឆ្នាំ១៩៤៥) ហើយជារដ្ឋមួយដែលត្រូវស្នងបន្តដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលជាប្រទេសអាល្លឺម៉ងសព្វថ្ងៃ។ ការលុបបំបាត់រដ្ឋព្រុសជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៤៧ ដោយក្រុមប្រឹក្សាត្រួតគ្រប់គ្រងសម្ព័ន្ធមិត្ត ដែលក្រុមព្រឹក្សានេះបានសំដៅបញ្ជាក់ថាប្រពៃណីនៃអាណាចក្រមួយនេះគឺបាននាំឱ្យមានលទ្ធិយោធានិយមនិងប្រតិកិរិយានិយម ហើយព្រុសត្រូវជារដ្ឋមួយដែលបានបង្វួករដ្ឋទាំងអស់របស់អាល្លឺម៉ង់ឱ្យចូលសង្គ្រាម។ រដ្ឋសេរីព្រុស (Freistaat Preußen), ដែលមានឡើងបន្ទាប់ពីការរំលាយបំបាត់រាជាណាចក្រព្រុសក្រោយសង្គ្រាមលោកលើកទី១, គឺបានក្លាយជាកម្លាំងប្រជាធិបតេយ្យដ៏ធំមួយក្នុងសាធារណរដ្ឋវ៉ៃម៉ា (សាធារណរដ្ឋអាល្លឺម៉ង់) រហូតទៅដល់ការធ្វើរដ្ឋប្រហារជាតិនិយមនៃឆ្នាំ១៩៣២ ដែលគេស្គាល់ថារដ្ឋប្រហារព្រុស ឫអាចហៅម្យ៉ាងទៀតថា Preußenschlag ។ រាជាណាចក្រព្រុសបានបន្សល់ទុកនូវកេរ្តិ៍ដំណែលវប្បធម៌ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តដែលសព្វថ្ងៃត្រូវបានផ្សព្វផ្សាយដោយមូលនិធិបេតិកភណ្ឌវប្បធម៌ព្រុស (Stiftung Preußischer Kulturbesitz (SPK)), ដែលជាអង្គការវប្បធម៌ដ៏ធំជាងគេនៅលើពិភពលោក។

ប្រវត្តិ[កែប្រែ]

កំណើត[កែប្រែ]

នៅឆ្នាំ១៤១៥ ក្រុមគ្រួសាររាជវង្សហូហិនសូលឺនបានធ្វើដំណើរពីទិសខាងត្បូងមកដល់ប្រេនឌេនបឺក(ដែលពេលនោះគេហៅថា Margraviate of Brandenburg) ហើយបានត្រួតត្រាតំបន់នោះក្នុងនាមជា អេលិចទ័រ(Elector)។ ក្នុងឆ្នាំ១៤១៧ រាជវង្សហូសិនសូលឺនត្រូវបានតែងតាងជា prince-elector នៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ (Holy Roman Empire)។

បន្ទាប់ពីចប់សង្គ្រាមប៉ូឡូញ, ទីប្រជុំជនបាល់ទិកដែលទើបតែបង្កើតថ្មីក្នុងរដ្ឋអាល្លឺម៉ង់មួយចំនួន, រួមទាំងព្រុសផង, បានជួបនឹងវិបត្តិសេដ្ឋកិច្ចជាច្រើន។ ទីប្រជុំជនក្នុងតំបន់ព្រុសជាច្រើនមិនមានលិទ្ធភាពចូលរួមកិច្ចប្រជុំនយោបាយក្រៅតំបន់បាននោះទេ។ គ្រប់ទីប្រជុំជនក្នុងតំបន់បានធ្លាក់មករកភាពក្រីក្រ, សម្បីតែទីប្រជុំជនធំជាងគេ, គឺដានស៊ិកក៏ត្រូវការខ្ចីបំណុលពីកន្លែងផ្សេងទៀតដែរដើម្បីធ្វើជំនួញដែរ។ ភាពក្រីក្រនៅតាមទីប្រជុំជនទាំងអស់នោះគឺបណ្តាលមកពីរដ្ឋជិតខាងរបស់ព្រុស, ដែលរដ្ឋទាំងនោះបានបង្កើតរបៀបធ្វើជំនួញផ្តាច់មុខគេ, ដោយហេតុនេះហើយបានជាទីប្រជុំជនថ្មីៗក្នុងតំបន់ព្រុសមិនអាចប្រកួតប្រជែងជាមួយបាន។ បញ្ហាក្រីក្រទាំងអស់នេះបាននាំឱ្យមានជម្លោះ, សង្គ្រាម, និងការលុកលុយគ្នា។ ក៏ប៉ុន្តែការធ្លាក់ចុះនៃទីប្រជុំជនទាំងអស់នោះបានបង្កើនអំណាចទៅឱ្យពួកវណ្ណៈអភិជន, និងក៏បានធ្វើឱ្យវណ្ណៈថ្នាក់កណ្តាលក្នុងប្រេនឌេនបឺកកើនអំណាចរបស់ពួកគេផងដែរ។

វាពិតជាច្បាស់លាស់ណាស់នៅក្នុងឆ្នាំ១៤៤០ នគរប្រេនឌេនបឺកគឺមានភាពខុសគ្នាពីតំបន់អាល្លឺម៉ង់ដទៃទៀត, ព្រោះនគរនេះបានជួបនឹងគ្រោះពីរយ៉ាងដែលរាជនគរតំបន់ដទៃទៀតមិនដែលបានជួបប្រទះសោះ, គឺការបែងចែករើសអើងពីតំបន់ផ្សេងៗ និងការគំរាមកំហែងឈ្លានពានពីនគរជិតខាង។ ប្រេនឌេនបឺកបានរារាំងបញ្ហាខាងលើដោយអនុម័តតាម Dispositio Achilles, ដែលបណ្តុះនូវគោលការណ៍សិទ្ធិកំណើត(ទើបដែលកើតមាន)ទៅឲប្រេនឌេនបឺក និងតំបន់ហ្រ្វាងកូនីន(បារាំង)។ ប៉ុន្តែនូវសល់បញ្ហាមួយទៀតដែលត្រូវដោះស្រាយតាមរយៈការពង្រីកទឹកដី។ ប្រេនឌេនបឺកគឺត្រូវបានព័ទ្ធជុំវិញដោយរាជនគរដទៃទៀតដែលព្រំដែនរបស់ពួកគេសប្បូរទៅដោយអ្នកឃ្លាំមើលយ៉ាងតឹងរឹង។ ដូចច្នេះ នគរទាំងអស់នោះអាចវាយលុកចូលប្រេនឌេនបឺករាល់ពេលណាក៏បានដែរ។ មធ្យោបាយតែមួយគត់ដើម្បីកុំឱ្យមានការវាយលុកពីសំណាក់នគរជិតខាងនោះ, គឺនគរប្រេនឌេនបឺកត្រូវតែសម្រួលជាមួយនឹងនគរទាំងអស់នោះជាមុនសិន តាមរយៈការចរចាសម្របសម្រួលគ្នា និងការរៀបអភិសេយរវាងសមាជិករាជវង្សប្រេនឌេនបឺកនឹងសមាជិករាជវង្សនគរទាំងនោះ, ការធ្វើបែបនេះ មិនយូរប៉ុន្មាននគរប្រេនឌេនបឺកបានពង្រីកឥទ្ធិពលនិងទឹកដីខ្លួនបន្តិចម្តងៗ រហូតទាន់តែគ្មានការគំរាមកំហែងពីនគរទាំងអស់នោះសោះ។

រាជវង្សហូហិនសូលឺនត្រូវបានតាងជាអ្នកត្រួតត្រាប្រេនដេនបឺក (ក្នុងនាមជា Margraviate) ក្នុងឆ្នាំ១៥១៨។ នៅឆ្នាំ១៥២៩ រាជវង្សហូហិនសូលឺនបានធ្វើឱ្យឌុកនៃផូមេរ៉ានា (Duke of Pomerania) ត្រឡប់មកស្ថានភាពដូចដើមវិញបន្ទាប់ពីមានជម្លោះជាមួយគ្នារៀងៗមក, ហើយហូហិនសូលឺនបានដណ្តើមបានតំបន់ភាគខាងកើតបន្ទាប់ពីចុះសន្ធិសញ្ញាសន្តិភាពវេសផាលា (Westphalia)។

នៅឆ្នាំ១៦១៨ រាជវង្សហូហិនសូលឺនបានទទួលតំណែងជា ឌុក(Duchy)នៃព្រុស, ចាប់ពីឆ្នាំ១៥១១មក ព្រុសបានដឹកនាំដោយមេដឹកនាំម្នាក់ពីរាជវង្សហូហិនសូលឺនគឺអាល់បឺតនៃព្រុស, ដែលជាអ្នកកែប្រែរដ្ឋទូតូនិចទៅជាឌុក(រដ្ឋ)ប្រូតេស្តង់ដោយទទួលយកសក្តិភូមិនៃមកុដប៉ូឡូញ។ ការដឹកនាំនេះគឺដឹកនាំដោយសហជីពផ្ទាល់ខ្លួនគឺក្រោមប្រេនឌេនបឺក, ដែលពេលនោះគេស្គាល់ថា"សហភាពប្រេនឌេនបឺក-ព្រុស"។ នៅក្នុងដំណើរនៃសង្គ្រាមភាគខាងជើងលើកទីពីរ, សន្ធិសញ្ញា Labiau និង Wehlau-Bromberg បានផ្តល់ឱ្យរាជវង្សហូហិនសូលឺននូវអធិបតេយ្យភាពយ៉ាងពេញលេញមកលើឌុកនៃព្រុស នៅខែកញ្ញា ឆ្នាំ១៦៥៧។

ដើម្បីជាការស្នងសងគុណក្នុងការចងជាសម្ព័ន្ធមិត្តប្រឆាំងនឹងបារាំងនៅក្នុងសង្គ្រាមអ្នកស្នងតំណែងអេស្ប៉ាញ, បុត្ររបស់ The Great Elector, គឺព្រះអង្គហ្វ្រេឌ្រិចទី៣ត្រូវបានអនុញ្ញាតឱ្យលើកព្រុសទៅជាព្រះរាជាណាចក្រមួយបន្ទាប់ពីសន្ធិសញ្ញាក្រោន(Crown Treaty) នៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ១៧០០។ ហ្រ្វេឌ្រិចបានឡើងគ្រងរាជជា"ស្តេចនៃរាជាណាចក្រព្រុស" ក្រោមព្រះនាមហ្រ្វេឌឺរិចទី១ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៧០១។ តាមច្បាប់, គ្មានសមាជិករដ្ឋណាអាចក្លាយខ្លួនជារាជាណាចក្រក្រោមការត្រួតត្រារបស់ចក្រភពរ៉ូម៉ាំងពិសិដ្ឋបានទេ លើកលែងតែរដ្ឋបូហេមា(Bohemia)។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ, ហ្រ្វេឌឺរិចបានអះអាងថានគរ(រដ្ឋ)ព្រុសមិនដែលចូលជាសមាជិកក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋទេ ហើយម៉្យាងទៀតរាជវង្សហូហិនសូលឺនមានអធិបតេយ្យភាពយ៉ាងពេញលេញលើព្រុសរួចទៅហើយ, ដូចច្នេះ ព្រះអង្គមានសិទ្ធិក្នុងការលើកព្រុសទៅធ្វើជាព្រះរាជាណាចក្រ។

ម្កុដព្រះមហាក្សត្រព្រុស, តាំងនៅរាជវាំងសាឡតថេនបឺក, ទីក្រុងប៊ែរឡាំង

រចនាប័ទ្មរបៀបរបប"មហាក្សត្រនៃព្រុស"ត្រូវបានអនុម័តតាមប្រពៃណីគ្រប់គ្រងរបស់មេដឹកនាំព្រុស ដែលបានប្រឌិតឡើងដោយរាជវង្សហូហិនសូលឺនដែលការគ្រប់គ្រងអាចប្រៀបបានទៅនឹងការគ្រប់គ្រងរបស់ស្តេចទោះពួកគេមានងារជាឌុកក៏ដោយ។ នៅប្រេនឌេនបឺកមួយផ្នែកនៃដែនដីរបស់ពួកគេគឺស្ថិតនៅក្នុងចក្រភព(រ៉ូម៉ាំងពិសិដ្ឋ), តាមពិតពួកគេគឺត្រូវតែមានមេដឹកនាំជា electors(ពីមុនឌុក) ក្រោមការគ្រប់គ្រង់របស់អធិរាជ(HRE)។ ទោះបីជាយ៉ាងណាក៏ដោយ, អំណាច់កាន់កាប់របស់ព្រះអធិរាជរ៉ូម៉ាំងពិសិដ្ឋគ្រាន់តែជាពាក្យសំដីប៉ុណ្ណោះ។ អ្នកគ្រប់គ្រងនៃរដ្ឋមួយចំនួនក្រោមចក្រភពរ៉ូម៉ាំងពិសិដ្ឋបានធ្វើខ្លួនដូចជាអ្នកដឹកនាំនៃរដ្ឋអធិបតេយ្យមួយអញ្ចឹង ហើយទទួលយល់ដឹងអធិរាជភាពរបស់អធិរាជខ្លះៗតែប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត, ឌុក(Duchy)នៃព្រុសមានទឹកដីប្រហែលពាក់កណ្តាលភាគខាងលិចនៃរាជាណាចក្រព្រុស(ក្រោមចក្រភពរ៉ូម៉ាំងពិសិដ្ឋ); ឯពាក់កណ្តាលភាគខាងកើតវិញត្រូវបានកាន់កាប់ដោយស្តេចប៉ូឡូញ(ក្រៅចក្រភពរ៉ូម៉ាំងពិសិដ្ឋ)។ ដូចនេះ ទឹកដីពាក់កណ្តាលរបស់ព្រុសគឺស្ថិតនៅក្នុងដែនដីចក្រភពរ៉ូម៉ាំងពិសិដ្ឋ(ខាងលិច) ឯពាក់កណ្តាលទៀតគឺនៅក្រៅចក្រភពរ៉ូម៉ាំងពិសិដ្ឋ(ខាងកើត)។ សហភាពរវាងប្រេនឌេនបឺកនិងព្រុសត្រូវបានមានបន្តរហូតដល់ការដួលរលំនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋនៅឆ្នាំ១៨០៦, ចាប់ពីឆ្នាំ១៧០១មកប្រេនឌេនបឺក(ផ្នែកកណ្តាលនៃព្រុស)ត្រូវបានចាត់ទុកជាផ្នែកដ៍សំខាន់មួយនៃរាជាណាចក្រព្រុស។ ចាប់តាំងពីរាជវង្សហូហឺនសូលឺនបានក្លាយជាសមាជិក HRE ក្រោមការមើលឃើញរបស់អធិរាជ(HRE)ដោយផ្នែកមួយនៃទឹកដីរបស់ពួកគេគឺស្ថិតនៅក្នុងចក្រភពមក, ហូហិនសូលឺនបានបន្តងាររបស់ពួកគេជា Elector (ធាតុពិតគឺស្តេច)នៃប្រេនឌេនបឺករហូតដល់ការរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋចោល។ យូរទៅងារត្រូវបានផ្លាស់ប្តូរពី elector មកជា "ព្រះមហាក្សត្រនៃព្រះរាជាណាចក្រព្រុស"វិញ។

ឆ្នាំ១៧០០- ១៧២១: បន្ទាប់ពីការបញ្ចប់សង្គ្រាមសាមសិបឆ្នាំនិងសង្គ្រាមភាគខាងជើង[កែប្រែ]

រាជាណាចក្រព្រុសត្រូវបានធ្លាក់ក្នុងស្ថានភាពក្រីក្រនិងបាត់បង់ធនធានធម្មជាតិជាទម្ងន់បន្ទាប់ពីសង្គ្រាមសាមសិបឆ្នាំបានបញ្ចប់។ ទឹកដីរាជាណាចក្រព្រុសត្រូវបានបំបែក, ប្រវែងលាតសន្ធឹងមានចម្ងាយ១២០០គម(៧៥០ម)ចាប់ពីដែនដីឌុកនៃព្រុសដែលស្ថិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃសមុទ្របាល់ទិកដល់ទឹកដីដើមប្រេនឌេនបឺករបស់ហូហឺនសូលឺន, ហើយព័ទ្ធជុំវិញដោយរដ្ឋ Cleves, Mark, និង Ravensberg នៅតំបន់រ៉ែន។ នៅឆ្នាំ១៧០៨, មួយភាគបីនៃប្រជាជនឌុកនៃព្រុសត្រូវបានស្លាប់ដោយជំងឺប៊ូបូនិក។ ជំងឺមួយនេះបានរាតត្បាតដល់តំបន់ហ្វ្រេនស្លាវនៅខែសីហា ឆ្នាំ១៧១០ ប៉ុន្តែត្រូវស្រកចុះទៅវិញមុនពេលដែលវារីករាលដាលដល់រដ្ឋធានីប៊ែរឡាំង, ដែលមានចម្ងាយតែ៨០គម (៥០ម)ពីកន្លែងដែលជំងឺនេះស្រកចុះវិញតែប៉ុណ្ណោះ។

សង្គ្រាមភាគខាងជើងគឺជាជម្លោះដ៏ធំដំបូងគេដែលរាជាណាចក្រព្រុសបានជួបប្រទះ។ ផ្ទុះឡើងនៅឆ្នាំ១៧០០, សង្គ្រាមនេះត្រូវបានចូលរួមដោយរុស្ស៊ីប្រឆាំងនឹងមហាអំណាចអឺរ៉ុបខាងជើង, គឺចក្រភពស៊ុយអែត។ នៅឆ្នាំ១៧០៥ ហ្រ្វេឌឺរិច វីលៀម បានព្យាយាមរកវិធីដើម្បីឱ្យរាជាណាចក្រព្រុសមានវត្តមាននៅក្នុងសង្គ្រាមនេះ, ដោយថ្លែងថា"វាពិតជាល្អបើព្រុសមានទ័ពចម្បាំងដោយខ្លួនឯងនិងសម្រេចទៅលើអ្វីៗដោយខ្លួនឯង"។ ទស្សនៈរបស់ព្រះអង្គ, មិនត្រូវបានអ្នកកាន់អំណាចមួយចំនួនទទួលស្គាល់នោះទេ រហូតដល់ឆ្នាំ១៧១៣ នៅពេលដែលអំណាចរាជាធិបតេយ្យទាំងមូលត្រូវបានស្ថិតក្រោមដៃ ហ្វ្រេឌឺរិច វីលៀម ទាំងស្រុង។ ដូច្នេះហើយ, ក្នុងឆ្នាំ១៧១៥, រាជាណាចក្រព្រុសដែលដឹកនាំដោយហ្វ្រេឌឺរិច វីលៀមបានចូលរួមក្នុងសង្គ្រាមដោយលើកយកមូលហេតុមួយចំនួនមានដូចជា ទ្រង់ភ័យខ្លាចមានការវាយលុកពីក្រោយនិងពីបណ្តាសមុទ្រ, ចង់តវ៉ាទាមទារទឹកដីផូមេរ៉ានា ហើយបើព្រុសមិនព្រមអើពើហើយឈរខាងអព្យាក្រឹត្យភាពនោះ លុះពេលដែលស៊ុយអែតចាញ់សង្គ្រាម, ព្រុសនឹងមិនអាចបែងចែកទឹកដីផូមេរ៉ានាតទៅទៀតបាននោះទេ។ សង្គ្រាមមួយនេះគឺជាសង្គ្រាមដ៏ធំមួយរវាងស៊ុយអែតនិងរុស្ស៊ី ប៉ុន្តែទោះបីព្រុសបានមានវត្តមានក្នុងសង្គ្រាមនេះមែនតែព្រុសបានចូលរួមប្រយុទ្ធក្នុងសមរភូមិតែមួយគត់ប៉ុណ្ណោះ, គឺសមរភូមិស្រេសសោយ(Stresow) នៅលើកោះរូជេន, ទោះបីជាយ៉ាងណា សង្គ្រាមនេះត្រូវបានសម្រេចរួចទៅហើយក្នុងសមរភូមិផូលតាវ៉ានាឆ្នាំ១៧០៩។ ក្នុងសន្ធិសញ្ញាស្តុកខុល, រាជាណាចក្រព្រុសបានដណ្តើមយកបានតំបន់ផូមេរ៉ានាទាំងអស់នៅភាគខាងកើតនៃទន្លេអូដឺពីស៊ុយអែត។ សង្គ្រាមភាគខាងជើងមិនត្រឹមតែសម្គាល់នូវការដួលរលំនៃចក្រភពស៊ុយអែតទេ វាថែមទាំងបានធ្វើឱ្យព្រុសនិងរុស្ស៊ីក្លាយជាមហាអំណាចថ្មីនៅអឺរ៉ុបទៀតផង។

ឆ្នាំ១៧៤០- ១៧៦២: សង្គ្រាមស៊ីលេស៊ាន[កែប្រែ]

ទឹកដីដែលរាជាណាចក្រព្រុសបានកាន់កាប់នៅសតវត្សទី១៨

នៅឆ្នាំ១៧៤០ ព្រះអង្គម្ចាស់ហ្វ្រេឌឺរិចទី២ (Frederick the Great) បានឡើងសោយរាជ្យជាព្រះមហាក្សត្រនៃរាជាណាចក្រព្រុស។ បន្ទាប់ពីបានឡើងសោយរាជ្យ ហ្រ្វេឌឺរិចទី២មានបំណងចង់ពង្រីកអំណាចព្រុសតទៅទៀតដោយប្រើលេសថាក្នុងសន្ធិសញ្ញាឆ្នាំពី១៥១៣ដែលបានចែងថាផ្នែកខ្លះនៃដែនដីតំបន់ស៊ីលេស៊ាត្រូវប្រគល់ទៅឱ្យប្រេនឌេនបឺកបន្ទាប់ពីរាជវង្សភាសត្រូវបានគេធ្វើគុជ, អញ្ចឹងហើយ ហ្រ្វេឌឺរិចក៏បានសម្រេចចិត្តឈ្លានពានតំបន់ស៊ីលេស៊ា(ផ្នែកមួយនៃប្រទេសអូទ្រីស), ដែលជាហេតុមួយនាំឱ្យមានសង្គ្រាមអ្នកស្នងព្រះមហាក្សត្រអូទ្រីស។ បន្ទាប់ពីបានកាន់កាប់ស៊ីលេស៊ាយ៉ាងរហ័ស, ព្រះអង្គម្ចាស់ហ្រ្វេឌឺរិចបានផ្តល់ជូននូវការការពារដល់រដ្ឋទាយាតអូទ្រីសម្នាក់ព្រះនាមម៉ារី តឺរេសា ប៉ុន្តែលុះត្រាតែអូទ្រីសព្រមប្រគល់តំបន់ស៊ីលេស៊ាឱ្យទៅព្រះអង្គ។ ការផ្តល់នូវការការពារនេះត្រូវបានបដិសេដមិនយល់ព្រម, ប៉ុន្តែដោយអូទ្រីសត្រូវជាប់ក្នុងសង្គ្រាមជាមួយប្រទេសមួយចំនួនខ្លះទៀត បានព្រះអង្គម្ចាស់ហ្រ្វេឌឺរិចបានកាត់សេចក្តីខាងលើជាផ្លូវការដោយសន្ធិសញ្ញាប៊ែរឡាំងក្នុងឆ្នាំ១៧៤២។

ជាការគួរឱ្យភ្ញាក់ផ្អាល, អូទ្រីសបានបន្ទុះសង្គ្រាមនេះបន្តដើម្បីដណ្តើមទឹកដីចាស់ខ្លួនពីព្រុសវិញ។ ក្នុងឆ្នាំ១៧៤៤ ហ្រ្វេឌឺរិចបានវាយលុកអូទ្រីសសារជាថ្មី, ដោយលើនេះ, ចូលទៅក្នុងតំបន់បូហេមា។ ព្រះអង្គបានទទួលបរាជ័យ, ក៏ប៉ុន្តែការដាក់សម្ពាធរបស់បារាំងមកលើចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្តអូទ្រីសបាននាំឱ្យមានសន្ធិសញ្ញានិងការសម្របសម្រួលគ្នាជាច្រើនលើកច្រើនសារ រហូតដល់ឆ្នាំ១៧៤៨ ដែលមានសន្ធិសញ្ញាអា-ឡា-ឆាបពែល ដែលសន្ធិសញ្ញានេះបានស្តារនូវសន្តិភាពឡើងវិញទៅឱ្យអូទ្រីសហើយតំបន់ស៊ីលេស៊ាត្រូវប្រគល់ឱ្យព្រុសកាន់កាប់សារជាថ្មី។

ការវាយលុករបស់កងទ័ពព្រុសនៅក្នុងសមរភូមិហូហិនហ្វ្រាយបឺក ក្នុងឆ្នាំ ១៧៤៥

ដោយត្រូវរងនូវភាពអាម៉ាស់បន្ទាប់ពីប្រគល់តំបន់ស៊ីលេស៊ាទៅឱ្យព្រុស, អូទ្រីសបានខិតខំចងសម្ព័ន្ធមិត្តជាមួយបារាំងនិងរុស្ស៊ី, ខណៈពេលដែលព្រុសបែរមកបង្កើតសម្ព័ន្ធមិត្តរវាងខ្លួននិងអង់គ្លេសដែលគេហៅថាសម្ព័ន្ធភាពអង់គ្លេស-ព្រុស។ ក្នុងពេលដែលហ្រ្វេឌឺរិចបានឈ្លានពានតំបន់សាសូនីនិងបូហេមាអស់រយៈពេលពីរបីខែក្នុងឆ្នាំ១៧៥៦-១៧៥៧, ព្រះអង្គបានបន្ទុះសង្គ្រាមស៊ីលេស៊ាទីបីរួមទាំងសង្គ្រាមប្រាំពីរឆ្នាំទៀតផង។

សង្គ្រាមនេះគឺជាសង្គ្រាមដ៍សែនលំបាក់មួយសម្រាប់កងទ័ពព្រុស, ដែរកងទ័ពព្រុសបានខំប្រយុទ្ធប្រឆាំងនឹងប្រទេសជាច្រើននៅអឺរ៉ុប, ទាំងនេះបានបញ្ជាក់ពីការប៉ិនប្រសប់នៃកងកម្លាំងយោធាព្រុសក្រោមការគ្រប់គ្រងរបស់ស្តេចហ្រ្វេឌឺរិច។ ព្រុសត្រូវប្រឈមមុខនឹងអូទ្រីស, រុស្ស៊ី, បារាំង, និងស៊ុយអែតក្នុងពេលដំណាលៗគ្នា, និងមានតែហានណូវ័រតែមួយគត់ជាសម្ព័ន្ធមិត្ត(បូករួមទាំងអង់គ្លេសតែអង់គ្លេសគ្មានទឹកដីផ្ទាល់ខ្លួននៅអឺរ៉ុបដីគោកឡើយ)ជាយ៉ាងណាក្តី, ហ្រ្វេឌឺរិចនិងកងទ័ពព្រះអង្គបានខិតខំទប់ទល់រាល់ការឈ្លានពានដ៏ធំពីសត្រូវខ្លួនរហូតដល់ខែតុលា ឆ្នាំ១៧៦០, ពេលដែលកងទ័ពរុស្ស៊ីបានទទួលជោកជ័យក្នុងការកាន់កាប់ទីក្រុងប៊ែរឡាំង និងកូនីសបឺក។ ស្ថានភាពព្រុសបានប្រែទៅរកភាពរអាក់រអួលភ្លាមៗនៅពេលពួករុស្ស៊ីបានសម្រេចកាន់កាប់រាជធានីខ្លួន, ក៏ប៉ុន្តែក្នុងឆ្នាំ១៧៦២ ពេលដែលអធិរាជិនីគឺអេលីសាបិតនៃរុស្ស៊ីបានចូលទីវង្គត(ដែលជាអព្ភូតហេតុដ៏អស្ចារ្យមួយសម្រាប់រាជវង្សព្រុស), ការឡើងលើរាជបល្លាំងរបស់ភីតធឺទី៣បានសម្របសម្រួលនូវសម្ពាធរបស់រុស្ស៊ីទៅលើព្រំដែនខាងកើត ក្នុងពេលនោះដែលស៊ុយអែតក៏បានដកខ្លួនចេញពីសង្គ្រាមផង ដែលបានធ្វើឱ្យព្រុសងើបឡើងសារជាថ្មីវិញ។

ការទទួលជ័យជម្នះលើកងទ័ពអូទ្រីសនៅក្នុងសមរភូមិ Burkersdolf និងការពឹងផ្អែកទៅលើពួកអង់គ្លេសដែលកំពុងទទួលជោកជ័យក្នុងសង្គ្រាមដណ្តើមទឹកដីអាណានិគមពីបារាំង, ទីបំផុតព្រុសអាចបង្ខំឱ្យមាន status quo ante bellum(ជាពាក្យឡាទីនដែលគេបានប្រើក្នុងសន្ធិសញ្ញាសន្តិភាពជាច្រើនដែលសំដៅទៅលើការទទួលចុះចាញ់របស់ទ័ពសត្រូវមុនចុះសន្ធិសញ្ញា)នៅអឺរ៉ុបបានហើយ។ លទ្ធិផលខាងលើនេះបានបញ្ជាក់ថាព្រុសបានដើរតួយ៉ាងសំខាន់ក្នុងនាមជារដ្ឋអាល្លឺម៉ង់និងបានប្រែព្រះរាជាណាចក្រខ្លួនទៅជាមហាអំណាចអឺរ៉ុបម្តងទៀត។ ហ្រ្វេឌឺរិចបានមានព្រះទ័យភិតភ័យយ៉ាងខ្លាំងនៅពេលដែលរុស្ស៊ីបានទទួលជោកជ័យក្នុងការកាន់កាប់ទឹកដីព្រះអង្គ, ចាប់តាំងពីចប់សង្គ្រាមទាំងអស់នោះមក ព្រះអង្គបានក្លាយខ្លួនជាអ្នកគ្រប់គ្រងប្រកបទៅដោយសន្តិភាព។

ឆ្នាំ១៧៧២, ១៧៩៣ និងឆ្នាំ១៧៩៥: ការបែងចែកទឹកដីនៃសាធារណរដ្ឋសហគមន៍ប៉ូឡូញ-លីទុយអេនី[កែប្រែ]

នៅឯទិសខាងកើតផ្នែកខាងលិចនៃព្រំប្រទល់ព្រុស, គឺសាធារណរដ្ឋសហគមន៍ប៉ូឡូញ-លីទុយអានីកំពុងតែមានភាពទ្រត់ទ្រុមចុះខ្សោយជាលំដាប់នៅក្នុងសតវត្សទី១៨។ ដោយភាពភ័យខ្លាចពីឥទ្ធិពលរុស្ស៊ីចូលមកក្នុងប៉ូឡូញ រួមថែមទាំងការពង្រីកទឹកដីរបស់ចក្រភពរុស្ស៊ីចូលមកប៉ូឡូញថែមទៀតនោះ, ហ្រ្វេឌឺរិចបានចាប់ផ្តើមដំណើរការការបែងចែកទឹកដីប៉ូឡូញជាមួយរុស្ស៊ី, និងអូទ្រីសក្នុងឆ្នាំ១៧៧២ ដើម្បីរក្សាតុល្យភាពនៃអំណាចអាណាចក្រនីមួយៗ។ ព្រះរាជាណាចក្រព្រុសបានរាប់បញ្ចូលដែនដីប៉ូឡូញស្ទើរតែទាំងអស់ដើម្បីទុកជាទឹកដីខ្លួន, ដូចជារដ្ឋវ៉ាមា; ដែនដីដែលរាប់បញ្ចូលទាំងអស់នោះត្រូវបានរៀបចំចាត់ចែងនៅឆ្នាំបន្ទាប់ឱ្យក្លាយទៅជាតំបន់រដ្ឋព្រុសខាងលិច។

បន្ទាប់ពីហ្រ្វេឌឺរិចចូលទីវង្គតក្នុងឆ្នាំ១៧៨៦, ក្មួយប្រុសព្រះអង្គមានព្រះនាមថាហ្រ្វេឌឺរិច វីលៀមទី២បានបន្តការបែងចែកនេះ, ដោយដណ្តើមបានទឹកដីមួយផ្នែកធំទៀតពីតំបន់ប៉ូឡូញភាគខាងលិចនៅក្នុងឆ្នាំ១៧៩៣។

នៅឆ្នាំ១៧៩៥, រាជាណាចក្រប៉ូឡូញត្រូវបានបាត់ពីផែនទីអឺរ៉ុបហើយតំបន់ធំៗមួយចំនួនទាំងប៉ុន្មាន(រួមថែមទាំងក្រុងវ៉ាសល)ដូចជាតំបន់ភាគខាងត្បូងជាប់នឹងព្រុសខាងកើតត្រូវបានក្លាយជាចំណែកនៃទឹកដីរបស់រាជាណាចក្រព្រុសទាំងអស់។ ដែនដីដែលទើបនឹងដណ្តើមបាននេះត្រូវបានរៀបចំចាត់ឱ្យក្លាយទៅជាខេត្តស៊ីលាស៊ាថ្មី, ព្រុសខាងត្បូង, និងព្រុសខាងកើតថ្មី។

នៅឆ្នាំ១៧៨៧, ព្រុសបានវាយចូលទៅក្នុងប្រទេសហូឡង់ដើម្បីការពាររក្សា Orangist stadtholderate(អ្នកដឹកនាំហូឡង់) ប្រឆាំងនឹងការងើបបះបោរពីអ្នកស្នេហាជាតិមួយចំនួន ដែលបានព្យាយាមផ្តួលរលំរាជវង្សអូរិង-ណាសាវ ដើម្បីបង្កើតរបបសាធារណរដ្ឋប្រជាធិបតេយ្យ។ បុព្វហេតុដែលនាំឱ្យមានការវាយលុកនេះព្រោះដោយសារការចាប់ខ្លួននៅ Goejanverwellsluis, ជាកន្លែងដែលប្អូនស្រីរបស់ព្រះអង្គម្ចាស់ហ្រ្វេឌឺរិច វីលៀមទី២ ព្រះនាម វីហេមីណា, ហើយព្រះនាងត្រូវជាភរិយារបស់ វីលៀម ទីប្រាំ នៃរាជវង្សអូរិងផងដែរ, ដោយព្រះនាងត្រូវបានក្រុមពួកអ្នកស្នេហាជាតិហាមឃាត់តាមដងផ្លូវដើម្បីទៅរាជវាំងដើម្បីឱ្យពួកគេមានឱកាសបន្លំធ្វើដំណើរទៅរាជវាំង Hague ដើម្បីដណ្តើមដំណែងស្វាមីរបស់ព្រះនាង។

ឆ្នាំ១៨០១ -១៨១៥: សម័យសង្គ្រាមណាប៉ូឡេអូនីក[កែប្រែ]

សន្ធិសញ្ញាបាសែល (ឆ្នាំ១៧៩៥) បានបញ្ចប់នូវសង្គ្រាមសម្ព័ន្ធមិត្តលើកទីមួយប្រយុទ្ធនឹងបារាំង។ ក្នុងសន្ធិសញ្ញានេះ, សាធារណរដ្ឋបារាំងទីមួយ និងរាជាណាចក្រព្រុសបានព្រមព្រៀងគ្នាចែងថានឹងធានានូវអព្យាក្រឹតភាពនៃរដ្ឋតូចៗនៅភាគខាងជើងនៃសីមារេខា (Demacation line)នៃទន្លេម៉ែន, ដូចជាអេលិចតូរេចនៃហានណូវ័រ (Electorate of Hanover - កំពុងនៅក្រោមអង់គ្លេស)និងឌុកនៃប្រេមេន-វឺដង់។

ពេលសង្គ្រាមសម្ព័ន្ធមិត្តលើកទីពីរកំពុងតែដំណើរការ(១៧៩៩-១៨០២), អ្នកដឹកនាំបារាំង ព្រះនាមអធិរាជណាប៉ូលេអុង បានគាំទ្រជំរុញឱ្យព្រុសវាយចូលកាន់កាប់រដ្ឋហានណូវ័រដែលកំពុងនៅក្រោមចក្រភពអង់គ្លេស។ ក្នុងឆ្នាំ១៨០១, កងទ័ពព្រុសប្រមាណចំនួន២៤,000នាក់បានវាយសម្រុកចូលទៅហានណូវ័រ, គួរឱ្យភ្ញាក់ផ្អាលហានណូវ័រក៏ស្រាប់តែសុំទទួលចុះចាញ់ដោយគ្មានការប្រយុទ្ធតបវិញបន្តិចសោះ។ ក្នុងខែមេសា ឆ្នាំ១៨០១, កងទ័ពព្រុសបានទៅដល់រដ្ឋធានីរបស់ប្រេមេន-វឺដង់ គឺទីក្រុង Staid ហើយលោមព័ទ្ធនៅទីនោះរហូតដល់ខែតុលានៃឆ្នាំដដែល។ ជាដំបូង, ចក្រភពអង់គ្លេសមិនអើពើឫចាប់អារម្មណ៍ទៅនឹងអរិភាពរបស់ព្រុសនោះទេ, ប៉ុន្តែក្រោយមក ពេលដែលព្រុសបានចូលរួមគាំទ្របារាំងប្រឆាំងនឹងប្រទេសមហាអំណាចអព្យាក្រឹតមួយចំនួនដូចជាដាណឺម៉ាក-ន័រវេសនិងរុស្ស៊ីជាដើម, ពួកអង់គ្លេសក៏ចេញយុទ្ធនាការរាំងស្ទាក់រាល់នាវាចម្បាំងព្រុសណាដែលខ្លួនឃើញ។ បន្ទាប់ពីចប់ចម្បាំងនៅទីក្រុងកូពែនហាក, ក្រុមសម្ព័ន្ធមិត្តក៏បានដួលរលំហើយព្រុសក៏បានដកថយទ័ព។

បន្ទាប់ពីការញ្ញុះញ្ញុងរបស់ណាប៉ូឡេអុង, ព្រុសក៏ទទួលបានជោកជ័យក្នុងការកាន់កាប់រដ្ឋហានណូវ័រ(ក្រោមអង់គ្លេស) និង ប្រេមេន-វឺដង់ នៅដើមឆ្នាំ១៨០៦។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំដដែលនេះ, ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយចោលដែលជាលទ្ធផលបន្ទាប់ពីណាប៉ូឡេអុងបានយកឈ្នះសង្គ្រាមទៅលើអូទ្រីស។ ងារជា Kurfürst (ជាភាសាអង់គ្លេសៈ Prince-elector) ក្នុងប្រេនឌេនបឺកត្រូវក្លាយជាអាសារបង់ឬលែងគ្មានអំណាចអ្វីទៀតហើយ និងត្រូវបានលែងទទួលស្គាល់ថែមទៀត។ ទៅះជាយ៉ាងណា, ព្រះអង្គម្ចាស់ហ្វ្រេឌឺរិច វីលៀម ទី៣ (ស្តេចព្រុស)ដែលពេលនោះព្រះអង្គមានអធិបតេយ្យភាពមកលើដែនដីរបស់រាជវង្សហូហិនសូលឺនទាំងស្រុង។ មុនពេលដែលរឿងទាំងអស់នេះកើតឡើង, អធិបតេយ្យភាពរបស់គ្រួសាររាជវង្សហូហិនសូលឺនមានតំណែងនិងងារជាច្រើនចាប់ពីអភិបាលកំពូលនៃវិហារប្រូតេស្តង់ដល់ស្តេច, អេលិចទ័រ, មេឌុក, និងឌុកតូចៗសម្រាប់គ្រប់គ្រងតំបន់ផ្សេងៗ ដែលងារទាំងអស់នេះគឺចាត់ចែងដោយព្រះអង្គផ្ទាល់។ បន្ទាប់ពីឆ្នាំ១៨០៦មក, ព្រះអង្គវីលៀមទី៣គ្រាន់តែមានងារសាមញ្ញជាស្តេចតែប៉ុណ្ណោះ។

ហ្រ្វេឌឺរិច វីលៀម ទីបី នៃព្រុស, អាឡិចសាន់ដឺទីមួយ នៃរុស្ស៊ីនិងហ្រ្វេនឈីសទី២នៃអូទ្រីស បន្ទាប់ពីសមរភូមិលែបស៊ីក ១៨១៣

ក៏ប៉ុន្តែនៅពេលដែលព្រុសបានប្រែមកប្រឆាំងនឹងចក្រភពបារាំងវិញ, ព្រុសត្រូវបានទទួលបរាជ័យក្នុងចម្បាំងចេណា-អឺស្តេត (ទី១៤ តុលា ១៨០៦), ព្រះអង្គ ហ្រ្វេឌឺរិច វីលៀមទី៣ត្រូវបានបង្ខំឱ្យភៀសខ្លួនជាបណ្តោះអាសន្ននៅឯតំបន់មីមេលសិន។ បន្ទាប់ពីសន្ធិសញ្ញាធីលស៊ីត ឆ្នាំ១៨០៧, ព្រុសត្រូវបាត់បង់ទឹកដីជាងពាក់កណ្តាលទៅបារាំង, រួមទាំងទឹកដីទាំងប៉ុន្មានដែលបានបែងចែកពីរាជាណាចក្រប៉ូឡូញ(ដែលទឹកដីប៉ូឡូញទាំងនោះត្រូវបារាំងតាងឱ្យក្លាយជាឌុកនៃក្រុងវ៉ាសល)។ ពួកបារាំងក៏បានដណ្តើមកាន់កាប់រដ្ឋហានណូវ័រនិងប្រេមេន-វឺដង់ពីព្រុសមកវិញផងដែល។ ទឹកដីសល់ទាំងប៉ុន្មាននៃរាជាណាចក្រព្រុសត្រូវស្ថិតនៅក្រោមការកាន់កាប់របស់ទ័ពបារាំង ហើយព្រះមហាក្សត្រនៃព្រុសត្រូវបារាំងប្រគល់កាតព្វកិច្ចមួយឱ្យចុះធ្វើជាសម្ព័ន្ធមិត្តជាមួយបារាំង រួមទាំងចូលរួមក្នុង Continental System ផងដែល។

ការធ្វើបដិរូបការក្នុងព្រុសគឺជាការឆ្លើយតបទៅនឹងភាពបរាជ័យរបស់ព្រុសក្នុងឆ្នាំ១៨០៦និងសន្ធិសញ្ញាធីលស៊ីត។ ការធ្វើបដិរូបការនេះមានដូចជាការកែប្រែនូវច្បាប់រដ្ឋធម្មនុញ្ញ, អភិបាល, សង្គមកិច្ច, និងសេដ្ឋកិច្ចក្នុងរាជាណាចក្រព្រុស។ ការធ្វើបដិរូបការនេះផងដែរត្រូវគេហៅថា Stein-Hardenberg Reforms បន្ទាប់ពីលោក ខាល ហ្រ្វាយហឺ វម ស្តែន និងលោក អកហ្គឺស ហ្វឺស វន ហាឌេនបឺក ដែលលោកទាំងពីរនាក់គឺជាមូលហេតុនាំឱ្យមានគំនិតកែប្រែនេះកាលពីដំបូង។

បន្ទាប់ពីណាប៉ូឡេអុងបានទទួលបរាជ័យចាញ់រុស្ស៊ីក្នុងឆ្នាំ១៨១២, ព្រុសបានលុបចោលនូវសម្ព័ន្ធមិត្តជាមួយបារាំងហើយបានចូលរួមក្នុងចម្បាំងសម្ព័ន្ធភាពទីប្រាំមួយដែលខ្លះគេច្រើនហៅថា"សង្គ្រាមដើម្បីសិរីភាពប្រទេសអឺរ៉ុប" ប្រឆាំងនឹងការជិះជាន់របស់ពួកបារាំង។

ឆ្នាំ១៨១៥:បន្ទាប់ពីសម័យណាប៉ូឡេអូនីក (ឫណាប៉ូឡេអុង)[កែប្រែ]

ការបន្តពង្រីកទឹកដី ក្នុងឆ្នាំ១៨០៧–១៨៧១

បន្ទាប់ពីចក្រភពបារាំងបានដួលរលំ, ក្នុងការប្រជុំសភានៅទីក្រុងវីនណា, ព្រុសបានទទួលនូវទឹកដីដែលបារាំងបានដណ្តើមយកមកវិញរួមមានតំបន់មួយផ្នែកខ្លះនៃប៉ូឡូញ ហើយទឹកដីសល់ទាំងប៉ុន្មានត្រូវបានដាក់ឈ្មោះថាសភាប៉ូឡូញដែលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ប៉ុន្តែទីប្រជុំជនមួយចំនួននៅភាគខាងត្បូងគឺមិនបានប្រគល់ឱ្យព្រុសវិញទេ។ ទោះបីជាយ៉ាងណា, ដោយការជំពាក់បំណុល, ព្រុសយកបានទឹកដីថ្មីៗមួយចំនួន, ដូចជាដែនដី៤០%របស់រាជាណាចក្រសាកសូនីរួមទាំងតំបន់វេសផាលានិងតំបន់រ៉ែន។

ដោយទទួលបានទឹកដីមួយចំនួនធំទាំងអស់នេះ, រាជាណាចក្រព្រុសបានបែងចែករៀបចំសារជាថ្មីដែលខេត្តខ្លួនត្រូវមានកំណត់ចំនួនត្រឹមតែ១០ខេត្តប៉ុណ្ណោះ។ ដែនដីក្នុងរាជាណាចក្រទាំងមូលត្រូវបានក្លាយទៅជាសហព័ន្ធអាល្លឺម៉ង់លើកលែងតែតំបន់ព្រុសខាងកើត, ព្រុសខាងលិច, និងតំបន់ផូសិន។ សហព័ន្ធអាល្លឺម៉ង់មួយនេះគឺជាសហព័ន្ធរួមដែលមានរដ្ឋអធិបតេយ្យចំនួន៣៩ចូលជាសមាជិក(រួមមានអូទ្រីសនិងបូហេមា) ហើយសហព័ន្ធនេះត្រូវបានគេចាត់ទុកថាជារដ្ឋជំនួសឱ្យចក្រភពរ៉ូម៉ាំងពិសិដ្ឋដែលបានរំលាយចោលដោយពួកបារាំង។

ហ្រ្វេឌឺរិច វីលៀមទី៣ បានចូលសំរេចនូវការកែប្រែផ្លាស់ប្តូរមួយចំនួននៃអភិបាលនៅក្នុងរាជាណាចក្រព្រុស, ក្នុងចំណោមការកែប្រែទាំងនោះមានការកែទម្រង់គ្រប់គ្រងថ្មីមួយនៃរដ្ឋាភិបាលដោយប្រើមធ្យោបាយមួយគឺបង្កើតក្រសួង, ដែលគោលការណ៍នេះត្រូវបានអនុវត្តរាប់រយឆ្នាំទៅមុខទៀតរហូតដល់បច្ចុប្បន្ននេះឯង។

សង្គ្រាមដើម្បីរួបរួមជាតិអាល្លឺម៉ង់ (ឆ្នាំ១៨៤៨-១៨៧១)[កែប្រែ]

នៅពាក់កណ្តាល់សតវត្ដទី១៨ ក្រោយពីសមាជក្រុងវីនណា ជម្លោះឈ្លោះប្រឆាំងនឹងគំនិតនយោបាយថ្មីៗបានកើតមានឡើងនៅក្នុងសហព័ន្ធអាល្លឺម៉ង់រវាងគំនិតក្នុងការបង្កើតជាតិអាល្លឺម៉ង់តែមួយនិងការបន្តរក្សារដ្ឋនិងអាណាចក្រអាល្លឺម៉ង់តូចៗតទៀត។ ការបង្កើតសហភាពអាល្លឺម៉ង់(ឫ Zollverein) ក្នុងឆ្នាំ១៨៣៤, បានពង្រីកឥទ្ធិពលរបស់ព្រុសទៅលើរដ្ឋសមាជិកទាំងនោះ។ បន្ទាប់ពីបដិវត្តនៃឆ្នាំ១៨៤៨, សភាទីក្រុងហ្វ្រាំងហឺតបានថ្វាយព្រះអង្គហ្រ្វេឌឺរិច វីលៀម ទី៤នៃព្រុស នូវមកុដជាតិអាល្លឺម៉ង់(មកុដបង្រួបបង្រួមជាតិអាល្លឺម៉ង់)។ ព្រះអង្គបានបដិសេដនូវដង្វាយនេះដោយទូលថាពួកបដិវត្តសភាគ្មានសិទ្ធិក្នុងការផ្តល់ងារអ្វីមកឱ្យព្រះមហាក្សត្រជាដាច់ខាត។ ប៉ុន្តែលើសពីនេះព្រះអង្គបានបដិសេដដោយហេតុផលពីរយ៉ាងទៀតគឺ: បើទ្រង់ទទួលយកនូវសំណើរនេះ វានឹងផ្តល់ផលតិចតួចណាស់ក្នុងការប្រកួតប្រជែងនៃអំណាចផ្ទៃក្នុងរវាងអូទ្រីសនិងព្រុស, ហើយព្រះមហាក្សត្រនិងរាជវង្សព្រុសទាំងអស់ខ្លាចថាការបង្កើតចក្រភពអាល្លឺម៉ង់ដោយពួកបដិវត្តនេះអាចមានន័យថាជាទីបញ្ចប់នូវឯករាជ្យភាពរបស់ព្រុសក្នុងនាមជារដ្ឋរបស់ចក្រភពអាល្លឺម៉ង។

ក្នុងឆ្នាំ១៨៤៨ សកម្មភាពដែលពួកដាណឺម៉ាកប្រព្រឹត្តមកលើឌុកនៃស្លេសវីកនិងហូលស្តែនបានបណ្តាលឲ្យមានសង្គ្រាមមួយដែលហៅថា'សង្គ្រាមស្លេសវីកលើកទីមួយ'(១៨៤៨-៥១) រវាងដាណឺម៉ាកនិងសហព័ន្ធអាល្លឺម៉ង់, ដែលចុងក្រោយដាណឺម៉ាកបានទទួលជ័យជម្នះក្នុងសង្គ្រាមមួយនេះ។

ហ្វ្រេឌឺរិច វីលៀមបានចេញច្បាប់រដ្ឋធម្មនុញ្ញដំបូងបង្អស់របស់ព្រុសដោយខ្លួនព្រះអង្គផ្ទាល់នៅឆ្នាំ១៨៤៨។ ក្នុងច្បាប់នោះ-ត្រូវបានកំណែកែប្រែបន្តិចម្តងតាមពេល ប៉ុន្តែច្បាប់នោះនូវតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃនេះដែរ-គឺប្រទេសត្រូវមានសភាពីរជាន់ថ្នាក់។ សភាជាន់ទាប, ដែលក្រោយមកត្រូវបានស្គាល់ថា Abgeodnetenhaus, ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកបង់ពន្ធទាំងអស់, ដែលអ្នកទាំងនោះត្រូវគេបែងចែកជាបីថ្នាក់, ហើយចំនួនបោះឆ្នោតរបស់ពួកគេគឺគិតទៅតាមចំនួនពន្ធដែលពួកគេទាំងអស់នោះបានបង់។ ចំណែកឯស្ត្រីនិងបុគ្គលណាដែលមិនបានបង់ពន្ធនោះពួកគេគ្មានសិទ្ធិចូលរួមបោះឆ្នោតនោះទេ។ ប្រការខាងលើនេះបានបណ្តាលឲ្យបុគ្គលអ្នកបោះឆ្នោតតែមួយភាគបីប៉ុណ្ណោះសម្រាប់ជ្រើសរើស៨៥%នៃអង្គនិតិបញ្ញត្តិ។ ចំពោះសភាជាន់ខ្ពស់, ត្រូវបានប្តូរឈ្មោះមក The Herrenhaus ("House of Lords"), ត្រូវបានចាប់តាងដោយព្រះមហាក្សត្រ។ ព្រះអង្គបានរក្សាទុកនូវអំណាចប្រតិបត្តិយ៉ាងពេញលេញ និងពួករដ្ឋមន្ត្រីត្រូវតែទទួលខុសត្រូវតែចំពោះព្រះអង្គ (ពលគឺអ្វីៗដែលស្តេចសម្រេចគឺពួករដ្ឋមន្រ្តីត្រូវតែទទួលខុសត្រូវ)។

ហ្រ្វេឌឺរិច វីលៀម បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលក្នុងឆ្នាំ១៨៥៧, អញ្ជឹងហើយប្អូនប្រុសរបស់ព្រះអង្គ, ព្រះនាម ព្រះអង្គម្ចាស់ វីលៀម, ត្រូវបានក្លាយជារាជានុសិទ្ធិ។ ព្រះអង្គម្ចាស់ វីលៀម បានចាប់បញ្ចេញនូវគោលនយោបាយថ្មីៗ, ដែលអ្នកខ្លះច្រើនគិតថាគោលនយោបាយទ្រង់គឺខ្សោយពីបងប្រុសព្រះអង្គបន្តិច។ នៅពេលហ្រ្វេឌឺរិច វីលៀមទី៤ បានចូលទីវង្គតនៅឆ្នាំ១៨៦១, ព្រះអង្គម្ចាស់ វីលៀម បានស្នងរាជបន្តក្រោមព្រះនាម វីលៀមទី១។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន បន្ទាប់ពីឡើងសោយរាជ្យ ព្រះអង្គបានប្រឈមមុខនឹងជម្លោះជាមួយពួកសភាអំពីទំហំចំនួនកងទ័ពដែលព្រុសមាន។ សភាដំណាងរាស្រ្ត, ដែលត្រួតត្រាដឹកនាំដោយពួកប្រកាន់សិរីនិយម, បានប្រឆាំងនឹងគោលបំណងរបស់វីលៀមក្នុងការបង្កើនចំនួនកងរវសេនានិងការបដិសេដចំពោះថវិកាសច្ចាប័នដើម្បីសងថ្លៃតម្លៃទាំងនោះ។ ដោយគ្មានការឯកភាពស្ថានការណ៍, វីលៀម ទ្រង់បានពិចារណាយ៉ាងម៉ត់ចត់ថានឹងដាក់រាជ្យដើម្បីឲ្យបុត្រព្រះអង្គឡើងសោយរាជ្យវិញ, ដោយព្រះនាមថា ហ្រ្វេឌឺរិច វីលៀម។ ប៉ុន្តែព្រះអង្គត្រូវបានបញ្ចុះបញ្ចូលឲ្យតាងលោកអតតូ វ៉ន ប៊ីសម៉ាកជានាយករដ្ឋមន្ត្រី, ដែលពេលនោះលោកគឺជាឯកអង្គរាជទូតព្រុសនៅបារាំង។ លោកបីសម៉ាកបានចូលកាន់តំណែងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៦២។

King Wilhelm I on a black horse with his suite, Bismarck, Moltke, and others, watching the Battle of Königgrätz


ទោះជាលោកប៊ីសម៉ាកមានកេរ្តិ៍ឈ្មោះជាអ្នកមិនចេះអភិវឌ្ឍដីធ្លីមែន, តែដំបូងលោកបម្រុងខំប្រឹងស្វែងរកសម្របសម្រួលលើបញ្ហាថវិកា។ ក៏ប៉ុន្តែ វីលៀមបានបដិសេដមិនគិតពិចារណានឹងបញ្ហានឹងនោះឡើយ, ព្រះអង្គបែបជាមានទស្សនៈគិតតែពីបញ្ហាការពារជាតិខ្លួនច្រើនជាងវិញ។ ដោយការបង្ខំចូលគោលនយោបាយសម្មុខីកម្ម, លោកប៊ីសម៉ាកបានបង្កើតទ្រឹស្តីតាមបែបជាសៀវភៅប្រលោមលោក។ តាមច្បាប់រដ្ឋធម្មនុញ្ញ, ព្រះមហាក្សត្រនិងក្រុមសភាគឺជាអ្នកដែលទទួលខុសត្រូវចំពោះការសម្រេចចិត្តលើថវិកាជាតិ។ លោកប៊ីសម៉ាកបានប្រកែកថា ចាប់តាំងពីពួកគេមិនអាចសម្រេចលើថវិកាជាតិបាននោះ រដ្ឋធម្មនុញ្ញត្រូវប្រឈមជួបនឹងបញ្ហា, ហើយរាជរដ្ឋាភិបាលត្រូវប្រមូលពន្ធបន្ថែម ហើយចែកចាយពន្ធទាំងនោះដោយអនុលោមតាមថវិកាជាតិចាស់ដើម្បីឱ្យប្រទេសដើរបន្តទៅមុខទៀត។ ដូច្នេះហើយ រដ្ឋាភិបាលត្រូវធ្វើការប្រតិបត្តិដោយពឹងលើថវិកាជាតិពីមុនចាប់ពីឆ្នាំ១៨៦២ដល់ឆ្នាំ១៨៦៦, ដែលធ្វើឱ្យប៊ីសម៉ាកអាចធ្វើកំណែទម្រង់យោធារបស់វីលៀមបាន។

ពួកសេរីនិយមបានបរិហារយ៉ាងសាហាវទៅលោកប៊ីសម៉ាកចំពោះអ្វីដែលពួកគេបានឃើញថាប៊ីសម៉ាកមិនបានគោរពច្បាប់មូលដ្ឋានរបស់ជាតិនោះឡើយ។ ទោះជាហេតុនេះក៏ដោយ, ផែនការពិតប្រាកដរបស់ប៊ីសម៉ាកគឺត្រូវសម្រុះសម្រួលជាមួយពួកសេរីនិយម។ ទោះបីជាលោកធ្លាប់ជំទាស់ប្រឆាំងនឹងការបង្រួបបង្រួមជាតិពីមុនមែន ប៉ុន្តែឥឡូវលោកបានគិតថាលោកមិនអាចជៀសផុតពីវាបានទៀតនោះទេ។ តាមគំនិតរបស់លោក, កងកម្លាំងអ្នកអភិរក្សនិយមត្រូវតែនៅនាំមុខគេក្នុងការឆ្ពោះទៅរកការបង្កើតការរួបរួមជាតិនេះ ដើម្បីកុំឱ្យមានការរារាំងនាពេលខាងមុខ។ លោកក៏បានជឿដែរថាពួកសេរីនិយមថ្នាក់កណ្តាលគឺចង់បានឱ្យអាល្លឺម៉ង់រួបរួមជាតិតែមួយច្រើនជាងពួកគេចង់បំបែកភាពក្តោបក្តាប់នៃឥទ្ធិពលទំនៀមទម្លាប់ដែលកំពុងដាក់មកលើសង្គម។ ដូចនេះហើយ ប៊ិសម៉ាកបានជម្រុញឱ្យមានការរួបរួមជាតិរបស់រដ្ឋអាល្លឺម៉ង់ទាំងអស់ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ព្រុស, ហើយលោកបានដឹកនាំព្រុសឆ្លងកាត់សង្គ្រាមចំនួនបីក្នុងការបង្រួបបង្រួមជាតិនេះ។

សង្គ្រាមដំបូងគេគឺសង្គ្រាមស្លេវីកទីពីរ(ឆ្នាំ១៨៦៤), ដែលក្នុងសង្គ្រាមនេះព្រុសជាអ្នកចាប់ផ្តើមហើយជាលទ្ធផលទទួលបានជ័យជំនះ, ដោយមានការគាំទ្រពីអូទ្រីស។ ព្រះរាជាណាចក្រដាណឺម៉ាកត្រូវចុះចាញ់សង្គ្រាមនេះហើយត្រូវប្រគល់រដ្ឋស្លេវីកនិងហូលស្តែនមកឱ្យរាជាណាចក្រព្រុសនិងមួយចំណែកតូចមកឱ្យអូទ្រីសវិញ។

លទ្ធផលនៃសង្គ្រាមអូទ្រីស-ព្រុស (ឆ្នាំ១៨៦៦) ----
  រាជាណាចក្រព្រុស
  សម្ព័ន្ធមិត្តរបស់ព្រុស: អ៊ីតាលី និងរដ្ឋអាល្លឺម៉ង់ចំនួន១៤
  សម្ព័ន្ធមិត្តរបស់អូទ្រីស: រដ្ឋតូចៗអាល្លឺម៉ង់ចំនួន១១
  រដ្ឋអាព្យាក្រឹត្យ: លិកតិនស្តាញ, លីមបឺក,ប្រទេសលុចសំបួរ, Reuss-Schleiz, Saxe-Weimar-Eisenach, Schwarzburg-Rudolstadt
  រដ្ឋលទ្ធកម្មរបស់ព្រុស: ហានណូវ័រ, Schleswig-Holstein, Hessian Hinterland, Hesse-Kassel, Nassau and ហ្រ្វាំងហឺត

ក្រោយមក, ការបែងចែករដ្ឋបាលនៃរដ្ឋស្លេវីកនិងហូលស្តែនបានបណ្តាលឱ្យផ្ទុះសង្គ្រាមអូទ្រីស-ព្រុសនៅឆ្នាំ១៨៦៦ដែលគេតែងស្គាល់ថាសង្គ្រាមប្រាំពីរអាទិត្យ(សប្តាហ៍)។ រាជាណាចក្រព្រុស, ដែលបានចងសម្ព័ន្ធមិត្តជាមួយព្រះរាជាណាចក្រអ៊ីតាលីនិងរដ្ឋអាល្លឺម៉ង់ភាគខាងជើងមួយចំនួន, បានប្រកាសសង្គ្រាមមកលើចក្រភពអូទ្រីស។ សម្ព័ន្ធមិត្តទាំងឡាយរបស់អូទ្រីសត្រូវបានចាញ់សង្គ្រាមនោះយ៉ាងគួរឱ្យអាម៉ាស, ព្រុសបានវាយបញ្ចូលសម្ព័ន្ធមិត្តតូចៗរបស់អូទ្រីសចំនួនបួនទៅជាទឹកដីខ្លួនមានដូចជាព្រះរាជាណាចក្រហានណូវ័រ, អេឡិចតូរេតនៃហេស, ឌុកនៃណាសាវ និងក្រុងសេរីហ្វ្រាំងហឺត។ ព្រុសក៏បានវាយបញ្ចូលរដ្ឋស្លេវីកនិងហូស្តែនទៅជាឧបសម្ព័ន្ធខ្លួនផងដែរ ហើយព្រមទាំងបង្ខំរដ្ឋសាកស៊ីនិងលូអេនបឺកឱ្យចូលធ្វើជាសហភាពឯកត្តភូតជាមួយព្រុសទៀតផង(ហើយក្រោយមកបានក្លាយទៅជាសហជីពពេញលេញរបស់ព្រុសនៅឆ្នាំ១៨៧៦)។ ដំបូង, ព្រះអង្គវីលៀមចង់ដណ្តើមយកទឹកដីបន្ថែមពីអូទ្រីស(រួចដាក់ជារដ្ឋចំណុះ), ក៏ប៉ុន្តែលោកប៊ីសម៉ាកបានបញ្ចុះបញ្ចូលព្រះអង្គឱ្យលះបង់នូវគំនិតនោះចោលទៅ។ ប៊ីសម៉ាកមិនចង់ឱ្យអូទ្រីសមកដើរតួនាទីអ្វីក្នុងកិច្ចការងារសេដ្ឋកិច្ចរបស់អាល្លឺម៉ង់នោះទេដោយលោកបានដឹងយល់ឃើញពីមុនថាអូទ្រីសអាចនឹងក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ព្រុសនាពេលអនាគត។

ជាមួយនឹងការទទួលបាននូវទឹកដីថ្មីៗនេះ, ការគ្រប់គ្រងរបស់ព្រុសលើទឹកដីតំបន់រ៉ាំង(Rhineland)និងវេសផាលៀ(Westphalia)នៃភាគខាងលិចអាល្លឺម៉ង់ទីបំផុតត្រូវបានភ្ជាប់ជាមួយនឹងទឹកដីរាជាណាចក្រទាំងមូលជាលើកដំបូង។ បើគិតពីការវាយបញ្ចូលរដ្ឋសាកស៊ីនិងលូអេនបឺកជាទឹកដីខ្លួននោះ, ទឹកដីរបស់ព្រុសត្រូវបានលាតសន្ធឹងទៅលើដែនដីពីរភាគបីនៃទឹកដីអាល្លឺម៉ង់ភាគខាងជើងទាំងមូល។ ក្រោយមកទឹកដីព្រុសនៅមានជាទំហំនេះរហូតទៅដល់ការផ្តួលរលំរបបរាជាធិបតេយ្យនៃឆ្នាំ១៩១៨។

ប៊ីសម៉ាកបានយកឱកាសនេះដើម្បីបញ្ចប់នូវជម្លោះថវិកាជាតិជាមួយនឹងក្រុមសភា។ លោកបានស្នើសុំវិក័យប័ត្រសំណងមួយដែលផ្តល់ឱ្យលោកនូវកិច្ចព្រមព្រៀងនៃប្រតិសកម្មសម្រាប់ការដឹកនាំដោយគ្មានថវិកាស្របច្បាប់។ ការស្មានរបស់លោកត្រូវបានក្លាយជាការពិតដូចដែលវាបានប្រែក្លាយថានេះនឹងនាំឱ្យមានការបែកបាក់នៃសត្រូវសេរីនិយមរបស់លោក។ ដោយពួកគេខ្លះបានប្រកែកថាវានឹងមិនអាចមានការសម្រុះសម្រួលជាមួយនឹងគោលការណ៍របស់រដ្ឋាភិបាលនៃរដ្ឋធម្មនុញ្ញបានទៀតទេ, តែក្រុមសេរីនិយមភាគច្រើនបានសម្រេចថានឹងគាំទ្រសំបុត្រវិក័យប័ត្ររបស់ប៊ីសម៉ាកដោយសង្ឃឹមថានឹងទទួលបាននូវសេរីភាពបន្ថែមទៀតនាពេលអនាគត។

សហព័ន្ធអាល្លឺម៉ង់ត្រូវបានរំលាយចោលដែលជាផ្នែកមួយនៃសង្គ្រាម។ ដើម្បីស្នងសហព័ន្ធអាល្លឺម៉ង, ព្រុសបានលួងលោមបញ្ចូលឱ្យរដ្ឋអាល្លឺម៉ង់ទាំង២១នៃភាគខាងជើងរួមគ្នាបង្កើតជាសហព័ន្ធអាល្លឺម៉ង់ភាគខាងជើងក្នុងឆ្នាំ១៨៦៧។ ព្រុសជារដ្ឋសមាជិកនាំមុខគេដែលមានទឹកដីនិងប្រជាជនប្រមាណបួនភាគបីនៅក្នុងសហព័ន្ធថ្មីនេះ—ចំនួននេះគឺច្រើនជាងចំនួនប្រជាជននិងទឹកដីរបស់សមាជិករដ្ឋដទៃទៀតបូកបញ្ចូលគ្នាទៅទៀត។ ការគ្រប់គ្រងស្ទើរទាំងស្រុងរបស់ព្រុសក្នុងសហព័ន្ធនេះគឺត្រូវបានពង្រឹងនៅក្នុងរដ្ឋធម្មនុញ្ញដែលសរសេរដោយលោកប៊ីសម៉ាកផ្ទាល់។ អំណាចប្រតិបត្តិត្រូវប្រគល់ឱ្យប្រធានាធិបតេយ្យ—ដែលភាគច្រើនជាអ្នកជាប់ខ្សែស្រឡាយឫមានពូជពង្សជាមួយគ្រួសាររាជវង្ស។ លោកប៊ីសម៉ាកត្រូវបានអធិការបតីជានាយរងដែលត្រួវទទួលខុសត្រូវចំពោះប្រធានាធិបតេយ្យ។ សហព័ន្ធថ្មីនេះក៏មានសភាពីរផងដែរគឺសភាជាន់ទាប(ឫអាចហៅថា Reichstag) ដែលត្រូវជ្រើសរើសដោយសម្លេងបោះឆ្នោតរបស់បុរសៗទូទាំងសហព័ន្ធ(ស្ត្រីគឺមិនឱ្យអនុញ្ញាតបោះឆ្នោតទេ), និងសភាជាន់ខ្ពស់(ឫហៅថា Bundesrat ប្រែមកថា'ក្រុមប្រឹក្សាសហព័ន្ធ') ដែលត្រូវបានតែងតាងដោយក្រុមប្រឹក្សារដ្ឋសភា។ ក្នុងការអនុវត្តជាក់ស្តែងឃើញថា Bundesrat គឺជាអង្គជំនុំជម្រះធំជាងគេ។ ព្រុសទទួលបានសម្លេងឆ្នោត១៧សន្លឹកក្នុងចំណោម៤៧សម្លេងហើយអាចនឹងក្លាយជារដ្ឋដឹកនាំយ៉ាងងាយស្រួលដោយតាមទម្រង់ចងធ្វើជាសម្ព័ន្ធមិត្តជាមួយរដ្ឋដទៃទៀត។ តាមគោលបំណងទាំងអស់, ប៊ីសម៉ាកបានក្លាយជាមេនាំមុខនៅក្នុងក្រុមសហព័ន្ធថ្មីនេះ។ លោកបានបម្រើការជារដ្ឋមន្រ្តីក្រសួងការបរទេសផ្ទាល់ខ្លួន នៅពេលលោកកំពុងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរាជាណាចក្រព្រុស, ហើយពេលកំពុងកាន់តំណែងលោកបានណែនាំគណៈប្រតិភូព្រុសទៅឱ្យធ្វើជា Bundesrat ទៀតផង។

រដ្ឋអាល្លឺម៉ង់ទាំងអស់នៅភាគខាងត្បូង(លើកលែងតែអូទ្រីស)ត្រូវបានបង្ខំឱ្យទទួលយកនូវសម្ព័ន្ធភាពយោធាជាមួយព្រុស, ហើយព្រុសក៏បានចាប់ផ្តើមបោះជំហានមួយៗដើម្បីបញ្ចូលរដ្ឋទាំងនោះចូលជាសមាជិកសហព័ន្ធអាល្លឺម៉ង់ខាងជើង។ គំនិតក្នុងការបង្រួបបង្រួមជាតិអាល្លឺម៉ង់របស់លោកប៊ីសម៉ាកបានខិតជិតចូលមកដល់ការសម្រេចបានហើយ។

សង្គ្រាមចុងក្រោយដែលធ្វើឱ្យការរួបរួមជាតិអាល្លឺម៉ង់កើតឡើងគឺសង្គ្រាមបារាំង-ព្រុស(ឆ្នាំ១៨៧០-១៨៧១)ដោយប៊ីសម៉ាកបានប្រើកលល្បិចបោកឱ្យអធិរាជបារាំងនាពេលនោះព្រះនាមណាប៉ូលេអុងទី៣ឱ្យប្រកាសសង្គ្រាមមកលើព្រុស។ សកម្មភាពនេះបានធ្វើឱ្យសម្ព័ន្ធភាពអាល្លឺម៉ង់ទាំងអស់ដែលបានបង្កើតឡើងក្រោយសង្គ្រាមអូទ្រីស-ព្រុស, ដោយរដ្ឋទាំងនោះរួបរួមគ្នាប្រឆាំងនឹងបារាំងវិញដែលជាលទ្ធផលបារាំងត្រូវបានចាញ់សង្គ្រាម។ បន្ទាប់ពីសង្គ្រាមនេះ, ចក្រភពអាល្លឺម៉ង់ក៏បានបង្កើតឡើង, ប៊ីសម៉ាកក៏បានបញ្ចប់កិច្ចការបង្រួបបង្រួមជាតិអាល្លឺម៉ង់របស់លោកហើយរដ្ឋថ្មីនេះគឺនៅស្ថិតក្រោមការដឹកនាំរបស់រាជាណាចក្រព្រុស។ ក្រុមពួកអ្នកស្នេហាជាតិមួយចំនួនបានទទួលនូវពលវសន្ធាអបអរសាទរដែលពួកគេបានភ្ញាក់រលឹកដឹងកំហុសរបស់ពួកគេព្រោះដោយសារសង្គ្រាមប្រឆាំងនឹងបារាំង បានបង្រួបបង្រួមជាតិអាល្លឺម៉ង់និងផ្តល់សេរីភាពបន្ថែមទៀតផង។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៨៧១ (ជាខួបលើកទី១៧០នៃការឡើងសោយរាជ្យរបស់ហ្រ្វេឌឺរិចទី១ក្នុងនាមជាស្តេចដំបូងគេបង្អស់នៃរាជាណាចក្រព្រុស), ចក្រភពអាល្លឺម៉ង់ត្រូវបានប្រកាសជារដ្ឋមហាអំណាចថ្មីនៅឯមហាសាលមាលរឺ(Mirror)នៅឯក្រុងវែសៃនៅខាងក្រៅទីក្រុងប៉ារីសដែលពេលនោះគឺកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធរបស់ព្រុសនៅឡើយ។ ព្រះមហាក្សត្រវីលៀមបានក្លាយជាអធិរាជ(ឫ Kaiser)ដំបូងគេនៃរដ្ឋរួបរួមជាតិអាល្លឺម៉ង់ថ្មីនេះ។

ឆ្នាំ១៨៧១–ឆ្នាំ១៩១៨: ភាពរីកចម្រើននិងការដួលរលំ[កែប្រែ]

ចក្រភពថ្មីរបស់ប៊ីសម៉ាកគឺជារដ្ឋដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងទ្វីប។ អំណាចគ្រប់គ្រងរបស់ព្រុសមកលើចក្រភពថ្មីនេះស្ទើរតែដូចគ្នាជាមួយនឹងអំណាចព្រុសមកលើសហព័ន្ធអាល្លឺម៉ង់ខាងជើងដែរ។ ប្រព័ន្ធរាជាធិបតេយ្យនៃចក្រភពអាល្លឺម៉ង់គឺរាជាធិរាជឡើងកាន់ងារតាមពូជវង្សត្រកូលនៃរាជវង្សហូហិនសូលឺន។ រាជាណាចក្រព្រុសក៏ដណ្តើមបានកៅអីច្រើនផងដែរនៅក្នុង Bundesrat, ដែលឈ្នះបានសំឡេង១៧សន្លឹកនៃ៥៨សន្លឹក(១៧សន្លឹកលើ៦១សន្លឹកនាឆ្នាំ១៩១១); គ្នានរដ្ឋណាផ្សេងទទួលបានសំឡេងលើសពី៦សន្លឹកនោះទេ។ ដូចកាលពីមុនដែរ, រដ្ឋព្រុសអាចគ្រប់គ្រងទម្រង់ប្រកបដោយប្រសឹទ្ធិភាពដោយមានការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងរដ្ឋទីពីរ។ ដូចធ្លាប់បានរៀបរាប់តាមខាងលើ, ប៊ីសម៉ាកបានបម្រើការធ្វើជាមន្រ្តីក្រសួងការបរទេសព្រុសស្ទើរតែពេញមួយអាជីពរបស់លោកទៅហើយក្នុងនោះលោកបានណែនាំអ្នកតំណាងព្រុសពី Bundesrat។ កងទ័ពរបស់អធិរាជគឺភាគច្រើនជាកងទ័ពព្រុស, ហើយស្ថានទូតរបស់ចក្រភពអាល្លឺម៉ង់ថ្មីនេះភាគច្រើនក៏ជាងស្ថានទូតរបស់ព្រុសដែរ។ ឯរដ្ឋធម្មនុញ្ញនៃចក្រភពអាល្លឺម៉ង់គឺគ្រាន់តែជាការកែប្រែបន្តិចបន្តួចពីរដ្ឋធម្មនុញ្ញនៃសហព័ន្ធអាល្លឺម៉ង់ខាងជើងតែប៉ុណ្ណោះ។

A map of the Prussian Provinces and other states of the German Empire
ទឹកដីព្រុសនៅក្នុងចក្រភពអាល្លឺម៉ង់ ១៨៧១–១៩១៨
A map of the administrative divisions of Germany in 1900
ការចាត់ចែងផ្នែករដ្ឋបាលនៅក្នុងចក្រភពអាល្លឺម៉ង់នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩០០

ទោះបីជាយ៉ាងណា, ហេតុដែលនាំឱ្យមានវិបត្តិនាពេលអនាគតគឺស្ថិតនៅក្នុងភាពមិនចុះសម្រុងគ្នារវាងរាជាធិរាជនិងប្រព័ន្ធដឹកនាំរបស់ព្រុស។ ចក្រភពថ្មីនេះបានអនុញ្ញាតឱ្យតែមនុស្សប្រុសតែប៉ុណ្ណោះដែលមានអាយុលើសពី២៥ឆ្នាំឱ្យមានសិទ្ធិចូលរួមបោះឆ្នោត។ ជាយ៉ាងណាក្តី, ព្រុសបានរក្សានូវ'ប្រព័ន្ធបោះឆ្នោតបីថ្នាក់', ដែលបុគ្គលណាធ្វើបានល្អនៅក្នុងការបោះឆ្នោតដែលមានសម្លេង១៧½ដងនៃចំនួនសម្លេងនៅក្នុងចក្រភពទាំងមូល។ ចាប់តាងពីអធិការបតីរាជាធិរាជអាចក្លាយជានាយករដ្ឋមន្ត្រីនៃព្រុស(លើកលែងតែពីរសម័យកាល គឺមករាដល់វិច្ឆិកានៃឆ្នាំ១៨៧៣និងពីឆ្នាំ១៨៩២ដល់៩), នេះគឺមានន័យថាអត្ថិភាពភាគច្រើននៃចក្រភពថ្មីនេះ, ស្តេចឫអធិរាជនិងនាយករដ្ឋមន្រ្តីឫអធិការបតីត្រូវទទួលបានជ្រើសរើសដោយអង្គនីតិបញ្ញត្តិដែលបោះឆ្នោតដោយប្រជាជនខុសសញ្ញជាតិគ្នា។

នៅក្នុងពេលកើតចេញជាចក្រភពថ្មី, ប្រជាជនព្រុសនិងអាល្លឺម៉ង់ប្រមាណពីរភាគបីជាអ្នករស់នៅតំបន់តាមជនបទ។ ក្នុងរយៈពេល២០ឆ្នាំ, ស្ថានភាពនេះប្រែទៅជាផ្ទុយវិញដោយអ្នករស់នៅទីក្រុងនិងទីប្រជុំជនមានពីរភាគបីនៃចំនួនប្រជាជនទាំងអស់។ ទោះជាយ៉ាងណាក្តី, ទាំងក្នុងរាជាណាចក្រ(ព្រុស)និងទាំងក្នុងចក្រភព(អាល្លឺម៉ង់), មណ្ឌលបោះឆ្នោតមិនដែលត្រូវបានគេប្រារព្ធធ្វើការបោះឆ្នោតដើម្បីឆ្លុះបញ្ចាំងពីកំណើនប្រជាជននិងឥទ្ធិពលនៃទីប្រជុំជនឡើយ។ នេះគឺមានន័យថា, សម្លេងបោះឆ្នោតនៅតាមជនបទគឺគេតំណាងឱ្យលើសពីសម្លេងបោះឆ្នោតនៅតាមទីប្រជុំជន។

លោកប៊ីសម៉ាកបានដឹងថាពួកអឺរ៉ុបកំពុងតែមានការសង្ស័យយ៉ាងខ្លាំងមកលើចក្រភពអាល្លឺម៉ង់ថ្មីនេះ អញ្ចឹងគាត់បានបែរមករក្សានូវសន្តិភាពនៅឯសមាជក្រុងប៊ែរឡាំងវិញ។ ចក្រភពអាល្លឺម៉ង់ថ្មីនេះបានកំពុងបង្កើនមិត្តភាពរវាងខ្លួននិងអង់គ្លេសឱ្យកាន់តែជិតស្និត។ ចំណងមិត្តភាពនៅក្នុងទីក្រុងឡុងដ៍និងទីក្រុងប៊ែរឡាំងត្រូវបានផ្សាភ្ជាប់រួចជាស្រេចហើយតាមរយៈ Golden Braid ក្នុងឆ្នាំ១៨៥៨ ដែលនៅពេលនោះស្តេចព្រុស, ព្រះអង្គ ហ្រ្វេឌឺរិច វីលៀមបានរៀបអភិសេយជាមួយព្រះនាងម្ចាស់អង់គ្លេសព្រះនាមថាម្ចាស់ក្សត្រីវីកតូរា។

វីលៀមទី១បានចូលទីវង្គតក្នុងឆ្នាំ១៨៨៨ហើយរដ្ឋទាយាតរបស់ព្រះអង្គបានឡើងសោយរាជ្យក្នុងព្រះនាមថាហ្រ្វេឌឺរិចទី៣។ ដែលទ្រង់ជាអធិរាជថ្មីនៃចក្រភពអាល្លឺម៉ង់ហើយទ្រង់មានសញ្ញជាតិជាជនជាតិអង់គ្លេស, ព្រះអង្គបានរៀបចំគំរោងដើម្បីប្រែក្លាយព្រុសនិងចក្រភពអាល្លឺម៉ង់ឱ្យទៅជារដ្ឋសេរីរាជាប្រជាធិបតេយ្យតាមគំរូរបស់ចក្រភពអង់គ្លេស។ ប៉ុន្តែ, ពេលព្រះអង្គឡើងសោយរាជ្យ, ទ្រង់កំពុងស្ថិតនៅក្នុងសភាពទ្រត់ទ្រោមដោយសារជំងឺមហារិកបំពង់កមួយដែលមិនអាចព្យាបាលជាបានរួចទៅហើយ ជាចុងក្រោយទ្រង់ក៏បានចូលព្រះរិនិពាន្វបន្ទាប់ពីបានដឹកនាំចក្រភពព្រះអង្គអស់ត្រឹមរយៈពេលតែ៩៩ថ្ងៃតែប៉ុណ្ណោះ។ អ្នកឡើងសោយរាជ្យបន្តព្រះអង្គគឺរាជបុត្ររបស់ទ្រង់ដែលមានព្រះជន្មាយុ២៩វស្សាព្រះនាមវីលៀមទី២។ កាលនៅកុមារភាព, វីលៀមបានបដិសេដប៉ះបោរប្រឆាំងនឹងមាតាបិតាព្រះអង្គអំពីការចង់ធ្វើឱ្យទ្រង់ប្រកាន់យកលិទ្ធិសេរីនិយមហើយក្រោយពីទ្រង់បានឡើងសោយរាជ្យមក ព្រះអង្គក៏ត្រូវបានបង្ហាត់បង្រៀនណែនាំដោយប៊ីសម៉ាកអំពីការដឹកនាំប្រទេសតាមបែបទំនាមទម្លាប់(គឺមិនប្រកាន់យលិទ្ធិសេរីនិយម)។

អធិរាជថ្មី(ឫខៃសឺ-Kaiser)បានឡើងគ្រងរាជ្យភ្លាម, មិត្តភាពព្រុសរវាងអង់គ្លេសនិងរុស្ស៊ីបានចុះខ្សោយភ្លាម(ទោះបីជាព្រះអង្គជាប់ខ្សែស្រឡាយជាមួយរាជវង្សអង់គ្លេសនិងរុស្ស៊ីក៏ដោយ), អង់គ្លេសនិងរុស្ស៊ីបានក្លាយជាគូប្រជែងព្រុសហើយក្រោយមកក៏ក្លាយជាសត្រូវបង្ហូរឈាមគ្នា។ មុនពេលនិងនៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី១(ឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), ព្រុសបានផ្តល់នូវកម្លាំងទាហានជើងគោកនិងនាវិកជាច្រើនចូលទៅក្នុងកងកម្លាំងយោធាអាល្លឺម៉ង់, ចំណែកពួកអភិជនព្រុសមួយចំនួនបានកាន់កាប់អំណាចជាន់ខ្ពស់។ លើសពីនេះទៅទៀត, មួយផ្នែកនៃទីលានចម្បាំងភាគខាងកើតគឺកំពុងប្រយុទ្ធគ្នានៅលើទឹកដីព្រុសផ្ទាល់តែម្តង។ ព្រុសជាមួយនឹងចក្រភពអាល្លឺម៉ង់ទាំងមូលបានទទួលរងនូវបញ្ហាជាច្រើនទាក់ទងនឹងការធ្វើបដិវត្តនៅពេលដែលកំពុងធ្វើសង្គ្រាម។ សង្គ្រាមដ៏ឃោឃៅនេះត្រូវបានបញ្ចប់ដោយយុទ្ធិសន្តិភាពនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨។

ការងើបបះបោរនៅទីក្រុងប៊ែរឡាំងនិងទីប្រជុំជនដទៃទៀតបានបង្កឱ្យមានជម្លោះស៊ីវិលមួយនៃបដិវត្តអាល្លឺម៉ង់នៃឆ្នាំ១៩១៨–ឆ្នាំ១៩១៩(ភាសាអាល្លឺម៉ង់:Novemberrevolution)។ នៅចុងឆ្នាំ១៩១៨, សភាតំណាងរាស្រ្តព្រុសត្រូវបានកាន់កាប់ដោយគណៈបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD - Social Democratic Party of Germany)ដែលគាំទ្រលទ្ធិម៉្សាកនិយម។ វីលៀមបានដឹងថាទ្រង់នឹងបាត់បង់ងារជាអធិរាជអាល្លឺម៉ង់, ប៉ុន្តែព្រះអង្គនៅសង្ឃឹមថានឹងរក្សាបានងារជាស្តេចព្រុស; ព្រះអង្គជឿថាបើទ្រង់ក្លាយជាអ្នកដឹកនាំនៃរដ្ឋដែលមានទឹកដីពីរភាគបីនៃទឹកដីអាល្លឺម៉ង់ទាំងមូល, ព្រះអង្គអាចនឹងក្លាយជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងរបបថ្មីណាមួយ។ ប៉ុន្តែវីលៀមបានដឹងថារឿងនេះមិនអាចទៅរួចទេក្រោមរាជាធិរាជរដ្ឋធម្មនុញ្ញ។ ទោះជាព្រះអង្គជឿជាក់ថាទ្រង់បានដឹកនាំចក្រភពអាល្លឺម៉ង់ក្រោមសហភាពផ្ទាល់ខ្លួនព្រះអង្គមែន, តែរាជាធិរាជរដ្ឋធម្មនុញ្ញបានចែងថារាជសម្បត្តិរាជាធិរាជគឺស្មើគ្នាទៅនឹងរាជសម្បត្តិព្រះមហាក្សត្រព្រុស។ ក្នុងករណីឫប្រការណាក៏ដោយ, វីលៀមត្រូវបានបាត់បង់នូវការគាំទ្រពីសំណាក់កម្លាំងយោធារាជាធិរាជរបស់ព្រះអង្គ។ ការដាក់រាជ្យរបស់វីលៀមក្នុងនាមជាស្តេចនៃរាជាណាចក្រព្រុសនិងអធិរាជនៃចក្រភពអាល្លឺម៉ង់ត្រូវបានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩១៨ ហើយព្រអង្គក៏បានធ្វើនិរទេសទៅហូឡង់នៅថ្ងៃបន្ទាប់។ ដោយមានការងើបបះបោរដោយប្រើកម្លាំងប្រដាប់អាវុធ, ការវាយប្រហារបែបទ្រង់ទ្រាយធំ និងការប្រើអំពើហិង្សាតាមដងផ្លូវនៅក្រុងប៊ែរឡាំង, រដ្ឋភិបាលព្រុសបានប្រកាសថារដ្ឋនេះនឹងស្ថិតក្នុងសភាពលោមព័ទ្ធដោយកងកម្លាំងយោធារាជាធិបតេយ្យដែលនៅសេសសល់ដើម្បីបង្ក្រាបភាពវឹកវរទាំងអស់នោះ។ Garde-Kavallerie-Schützen-Division, ដែលទទួលបញ្ជាពីលោក Waldemar Pabst បានធ្វើសកម្មភាពប្រឆាំងនឹងការងើបបម្រាស់នៅទីក្រុងប៊ែរឡាំង។ ពេលការប្រយុទ្ធនេះបានបញ្ចប់នៅថ្ងៃទី១៦ ខែមីនា, ពួកអ្នកទាំងអស់នោះបានសម្លាប់យកជីវិតប្រជាជនស្លូតត្រង់ចំនួន១២០០នាក់ដែលភាគច្រើនឥតអាវុធការពារខ្លួននិងមិនបានជាប់ពាក់ព័ន្ធអ្វីនោះទេ។ ពេលវេលានៃការធ្វើបដិវត្តបានចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ១៩១៨ ដល់ខែសីហា ឆ្នាំ១៩១៩ នោពេលដែលរបបសាធារណរដ្ឋថ្មីបានបង្កើតឡើងគឺសាធារណរដ្ឋវ៉ៃម៉ា

ព្រុសត្រូវបានគេដាក់បញ្ចូលឱ្យក្លាយជារដ្ឋមួយនៅក្នុងសាធារណរដ្ឋវ៉ៃម៉ា។ ក្រោមរបបសាធារណរដ្ឋ, ស្ថាប័នសាធារណៈដែលមិនប្រតិបត្តិលិទ្ធិប្រជាធិបតេយ្យនិយមត្រូវបានរំលាយចោល, មានដូចជា"សភាជាន់ខ្ពស់និងជាន់ទាបព្រុសដែលធ្លាប់អនុវត្តការបោះឆ្នោតដោយអនុលោមទៅតាមសំលេងឆ្នោតបីថ្នាក់"។

រដ្ឋ[កែប្រែ]

រដ្ឋាភិបាល[កែប្រែ]

អំណាចរួម, ដូចជាអំណាចសក្តិភូមិនិងការិយាធិបតេយ្យ, ដែលរបបរាជាធិបតេយ្យផ្តាច់ការរបស់ព្រុសផ្អែកលើ, បានឃើញគុណសម្បត្តិរបស់ខ្លួនត្រូវរងនូវការជិះជាន់នៅពេលដែលប្រទេសកំពុងដើរទៅរកសិទ្ធិសេរីភាពផ្ទាល់និងលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ដូចនេះ អ្នកទាំងនោះត្រូវពឹងផ្អែកទៅលើរបៀបគ្រប់គ្រងរបស់ប៉ូលីស។ "រដ្ឋប៉ូលីស" ដូចដែលលោក Otto Hintze បាននិយាយពិពណ៌នាអំពីវា, ដែលវាជំនួសនូវប្រព័ន្ធគ្រប់គ្រងនៅក្នុងរបបចាស់ដោយមានលក្ខណៈគ្រប់គ្រងដូចប្រព័ន្ធសក្តិភូមិដើម្បីធ្វើឱ្យមានផលប្រយោជន៍ដល់ថ្នាក់គ្រប់គ្រង, ប៉ុន្តែនៅក្នុងលក្ខណៈមូលដ្ឋានគ្រឹះរបស់វាគឺជារដ្ឋដែលត្រូវអាស្រ័យលើរដ្ឋធម្មនុញ្ញ។

សេដ្ឋកិច្ច[កែប្រែ]

Prussian King's Crown (Hohenzollern Castle Collection)

រាជាណាចក្រព្រុសកន្លងមកប្រកាន់យករបបរាជាធិបតេយ្យផ្តាច់ការរហូតដល់បដិវត្តនៃឆ្នាំ១៨៤៨នៅតាមរដ្ឋអាល្លឺម៉ង់មួយចំនួន, ក្រោយមករាជាណាចក្រព្រុសក៏ប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលលោក Adolf Heinrich von Arnim-Boitzenburg ត្រូវបានជ្រើសរើសតែងតាងជានាយករដ្ឋមន្រ្តីដំបូងបង្អស់នៃរាជាណាចក្រព្រុស។ បន្ទាប់ពីរដ្ឋធម្មនុញ្ញដំបូងរបស់ព្រុស, សភាតំណាងរាស្រ្តពីរថ្នាក់ត្រូវបានបង្កើតឡើង។ ទីមួយគឺសភាជាន់ទាប, ឫ Landtaswas ដែលត្រូវបានជ្រើសរើសបោះឆ្នោតដោយបុគ្គលទាំងឡាយណាដែលបានបង់ពន្ធជូនរដ្ឋរួច, ហើយអ្នកទាំងនោះត្រូវបែងចែកជាបីថ្នាក់តាមចំនួនពន្ធដែលពួកគេបានបង់។ ប្រការនេះបានបណ្តាលឱ្យមានអ្នកបោះឆ្នោតប្រមាណ២៥%ជ្រើសរើសយក៨៥%នៃអង្គនីតិបញ្ញត្តិ, ដែលត្រូវធានាបានដោយចំនួនប្រជាជនដែលមានជីវភាពធូរធារក្នុងការចូលរួមបោះឆ្នោតនេះ។ ទីពីរគឺសភាជាន់ខ្ពស់, ដែលក្រោយមកត្រូវបានប្តូរឈ្មោះមក Prussian House of Lords, ដែលត្រូវបានជ្រើសរើសតាងដោយព្រះមហាក្សត្រ។ ដោយព្រះអង្គបានរក្សានូវអំណាចប្រតិបត្តិពេញលេញហើយពួករដ្ឋមន្ត្រីគឺជាអ្នកទទួលខុសត្រូវលើទ្រង់ទាំងស្រុង។ ដែលជាលទ្ធផល, ការក្តោបក្តាប់កេងប្រវ័ញរបស់ពួកវណ្ណៈកាន់កាប់ដីធ្លី, និងពួកអភិជនព្រុស, គឺមិនបានផ្លាស់ប្តូរអ្វីទេ ជាពិសេសនៅតំបន់ភាគខាងកើតនៃប្រទេស។ នគរបាលជាតិព្រុសសម្ងាត់មួយ, ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងបដិវត្តនៃឆ្នាំ១៨៤៨នៅក្នុងរដ្ឋអាល្លឺម៉ង់មួយចំនួន, បានជួយទៅដល់រដ្ឋាភិបាលមិនផ្លាស់ប្តូរនិយម(អភិរក្សនិយម)។

រដ្ឋធម្មនុញ្ញ[កែប្រែ]

ចាប់តាំងពីរាជាណាចក្រព្រុសបានបង្កើតឡើងមក, រដ្ឋធម្មនុញ្ញពីរត្រូវបានតែងតាំងឡើងនៅឆ្នាំ១៩៤៨និងឆ្នាំ១៩៥០។ រដ្ឋធម្មនុញ្ញឆ្នាំ១៨៤៨ត្រូវបានអនុម័តឡើងនិងដាក់ឱ្យប្រើនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៨៤៨ដោយហ្រ្វេឌឺរិច វីលៀមទី៤។ ការតែងតាងរដ្ឋធម្មនុញ្ញដំបូងនេះគឺត្រូវបានកំណត់ថាជាការឆ្លើយតបទៅនឹងបដិវត្តឆ្នាំ១៨៤៨។ រដ្ឋធម្មនុញ្ញទីពីរត្រូវបានអនុម័តឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៨៥០ ហើយត្រូវបានធ្វើវិសោធនកម្មជារឿយៗនៅឆ្នាំបន្តបន្ទាប់ទៀត។

រដ្ឋធម្មនុញ្ញឆ្នាំ១៨៤៨បានធ្វើឡើងក្រោមការចាត់ចែងរបស់ហ្រ្វេឌឺរិច វីលៀមទី៤ ដែលព្រះអង្គបានទទួលតំណែងជាស្តេចពីព្រះបិតាទ្រង់បន្ទាប់ពីព្រះបិតាទ្រង់បានចូលទីវង្គតនៅឆ្នាំ១៨៤០។ បន្ទាប់ពីឡើងសោយរាជ្យជាស្តេច, វីលៀមបានប្រមូលគណៈកម្មាធិការជាតិឱ្យផ្តុំគ្នាដើម្បីប្រឹក្សាសួរសំណួរផ្សេងៗ។ ដោយការធ្វើបែបនេះ ទ្រង់គិតថាវានឹងអាចឱ្យប្រទេសរួបរួមគ្នាបានដោយមិនចាំបាច់មានបដិវត្តអីកើតឡើង។ ក្រោយមក ក្រុមរដ្ឋាភិបាលបានប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រជុំ, រាល់សមាជិកនៃសភាតាមរដ្ឋទាំង៨រដ្ឋ, ហើយបែងចែកអ្នកទាំងអស់នោះទៅសភាចំនួនពីរ, ទីមួយគឺ the house of lords និងទីពីរគឺសភាដែលក្តោបអចលនទ្រ័ពចំនួន៣របស់អស្សឫទ្ធិ, គឺដីពួកវណៈកណ្តាលនិងពួកកសិករ។ ទោះជាពួកគេគ្មានអំណាចពិតប្រាកដអ្វីក៏ដោយ, ព្រះមហាក្សត្រមិនបានពិភក្សាជាមួយពួកគេឫអនុញ្ញាតឱ្យអ្នកទាំងនោះមកជំទាស់ទៅនឹងច្បាប់អង្គនីតិបញត្តិដែលកំពុងតែបង្កើតទេ។ ទាំងនេះគឺជាការបោះជំហានមួយទៅរកការបង្កើតរដ្ឋធម្មនុញ្ញ, ដែលត្រូវបានគេស្គាល់ថា"March Day", ក្រោយមកការផ្លាស់ប្តូរខ្លះៗក៏ចាប់ផ្តើមកើតមាន។ នៅពេលដែលវីលៀមបានបដិសេដមិនចាត់សភាជាន់ទាប(Diet)រួមដាក់ចូលជាស្ថាប័នតំណាង, ប្រជាជនមួយចំនួនចាប់ផ្តើមធ្វើការបះបោរ។ នៅថ្ងៃទី១៨ ខែមីនា វីលៀមបានយល់ព្រមលើសំណើខ្លះៗ។ ក៏ប៉ុន្តែ កងកម្លាំងទាហានបានឈរជើងជាច្រើនទោះបីជាវីលៀមខំប្រឹងបញ្ឈប់ពលទាហានទាំងអស់នោះមិនឱ្យប្រើអំពើហិង្សាទៅលើហ្វូងប្រជាជនស្លូតត្រង់ក៏ដោយ។ ក្នុងខែមីនា, វីលៀមបានសម្រេចចិត្តយល់ព្រមតាមការទាមទាររបស់ប្រជាពលរដ្ឋនិងបានទទួលស្គាល់សំណើមួយចំនួនបន្ថែមទៀតពីពួកគេ។ ប្រជាជនទាំងនោះបានស្នើសុំកិច្ចព្រមព្រៀងអំពការធ្វើវិសោធនកម្មមួយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៨៤៨។ ក្រោយពីការចរចារពិភក្សាទាំងអស់ត្រូវបានចប់, វីលៀមទី៤បានរំលាយចោលកិច្ចព្រមព្រៀងនោះហើយបានចាត់រដ្ឋធម្មនុញ្ញឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៨៤៨។

រដ្ឋធម្មនុញ្ញនោះត្រូវបានបែងចែកជា១០៥ប្រការខុសៗគ្នាដឹកនាំដោយមេដឹកនាំប្រាំបីរូបខុសៗគ្នា។ មេដឹកនាំទាំងប្រាំបួនត្រូវបានគេឱ្យឈ្មោះថាអ្នកគ្រប់គ្រងទឹកដីរបស់រដ្ឋ, អ្នកស្មោះត្រង់(បំផុត)នៃព្រុស, ព្រះមហាក្សត្រ, រដ្ឋមន្ត្រី, ការិយាល័យចៅក្រម, អំណាចតុលាការ, មន្ត្រីផ្លូវការសាធារណៈ(មិនទាក់ទងអ្វីជាមួយថ្នាក់តុលាការទេ), ក្រុមហិរញ្ញិក, ហើយនិងអ្នកគ្រប់គ្រងឃុំសង្កាត់រួមមានសុរិយមណ្ឌល, មណ្ឌលសង្កាត់និងអ្នកអង្គភាពរដ្ឋ។ ក្រុមនីមួយៗខាងលើត្រូវកាន់មាត្រាខុសៗដាច់ដោយឡែកពីគ្នា, អ្នកដឹកនាំទី៧និងទី៩ត្រូវកាន់អនុវត្តតែមួយប្រការផ្សេងគ្នាប៉ុណ្ណោះ និងអ្នកទីពីរត្រូវកាន់៤០មាត្រា។ រដ្ឋធម្មនុញ្ញពេលនោះក៏មានបទប្បញ្ញត្តិចំនួនដប់បួនចែងចេញជាបទប្បញ្ញត្តិទូទៅនិងបទប្បញ្ញត្តិបន្តោះអាសន្ន។

សាសនា[កែប្រែ]


រដ្ឋធម្មនុញ្ញព្រុសឆ្នាំ១៨៥០បានអនុញ្ញាតឱ្យមានសេរីភាពខាងសតិសម្បជញ្ញៈ, សេរីភាពក្នុងសាធារណៈ និងការធ្វើសការៈឯកជន ហើយនិងសេរីភាពក្នុងការបង្កើតសមាគមន៌សាសនា។ រដ្ឋធម្មនុញ្ញបានចែងថារាល់វិហារទាំងអស់និងសហគមន៌សាសនាផ្សេងទៀតគួរតែគ្រប់គ្រងពិធីសការៈសាសនារបស់ពួកគេដោយឯករាជ្យភាពនិងជាលក្ខណៈឯកជនពីរដ្ឋហើយគ្មានផ្នែកណាមួយនៃរដ្ឋាភិបាលអាចប៉ះពាលអ្វីដល់វិហារទាំងនោះបានឡើយ។ រដ្ឋធម្មនុញ្ញឆ្នាំដដែលនោះក៏បានចែងថាកុមារគ្រប់រូបគួរតែបង្រៀនឱ្យគោរពសាសនារបស់ពួកគេផងដែរ។

យោងទៅតាមជំរឿនពាក់កណ្តាលសតវត្សទី១៩, ស្ថិតិនៃសាសនានៅក្នុងរាជាណាចក្រព្រុសប្រហែលធ្វើនៅទស្សវត្តឆ្នាំ១៨៣០, បានបែងចែកសាសនាក្នុងប្រទេសជា៦សាសនាផ្អែកលើចំនួនប្រជាជនមួយលាននាក់។ យោងទៅតាមការធ្វើជំរឿននេះ ប្រជាជនប្រមាណ៦០៩,៤២៧.០ បានកាន់សាសនាប្រតេស្តង់, ៣៧៦,១៧៧.១ កាន់រ៉ូម៉ាំងកាតូលិក, ១៣,១៤៨.៨ កាន់សាសនាជីហ្វ(Jews), ១២៥.១ កាន់សាសនាម៉ាណូណែត(Mennonites), ១២១.៤ កាន់សាសនាក្រិកអូស្សូដក់(Greek Orthodox), និង៦.០កាន់សាសនាអ៊ីស្លាម។

ទោះជាមានចំនួនអ្នកកាន់សាសនាប្រតេស្តង់ច្រើនមែន, រាជាណាចក្រព្រុសមានប្រជាជនប្រហែលពីរទៅបីលាននាក់ជាអ្នកកាន់រ៉ូម៉ាំងកាតូលិកនៅភាគខាងលិចនិងនៅក្នុងតំបន់ប៉ូឡូញ។ នៅតំបន់រ៉ាំង(Rhineland)និងមួយផ្នែកនៃវេសផាលាក៏មានចំនួនអ្នកកាន់សាសនាកាតូលិកច្រើនដែរ។ លើសពីនេះទៅទៀត ព្រុសភាគខាងកើត, រដ្ឋវ៉ាមៀ, ស៊ីលេស៊ា និងខេត្តផូសិនក៏មានអ្នកកាន់សាសនាកាតូលិកគួរសមផងដែរហើយពួកគេចេះនិយាយភាសាប៉ូឡូញទៀតផង។ នៅព្រុសខាងកើត, ក្នុងតំបន់ម៉ាសួរាគឺសម្បូរទៅដោយអ្នកកាន់សាសនាប្រតេស្តង់ច្រើន ម្យ៉ាងទៀតពួកគេទាំងនោះជាជនជាតិអាល្លឺម៉ង់ហើយមិនចេះនិយាយភាសាប៉ូឡូញទេ។

ការបែងចែករដ្ឋនិងខេត្ត[កែប្រែ]

ខេត្តទាំង១០ក្នុងរាជាណាចក្រព្រុស, បន្ទាប់ពី សមាជក្រុងវីយែន (ឆ្នាំ១៨១៥)។ រដ្ឋដទៃទៀតនៅក្នុងសហព័ន្ធអាល្លឺម៉ង់គឺត្រូវបានបង្ហាញក្នុងពណ៌ត្នោតខ្ចី(ព្រំប្រទល់). សាធារណរដ្ឋនូឆាថែល(ផ្នែកមួយក្នុងប្រទេសស្វីស)ស្ថិតនៅភាគខាងត្បូងបែងខាងលិចគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រុសរហូតដល់ឆ្នាំ១៨៤៨។
រដ្ឋអាល្លឺម៉ង់បច្ចុប្បន្ន(ពណ៌ត្រួយចេកចាស់)គឺធ្លាប់ជាទឹកដីនៃរាជាណាចក្រព្រុសដែលក្រោយមកជារដ្ឋមួយរបស់រាជាធិរាជអាល្លឺម៉ង់

តំបន់កំណើតឫតំបន់ដើមនៃរាជាណាចក្រព្រុសគឺនគរប្រេនឌេនបឺក(Margraviate)និងឌុកនៃព្រុសដែលក្រោយមកនគរទាំងពីរនេះបានរួមគ្នាបង្កើតជាសហភាពមួយគឺប្រេនឌេនបឺក-ព្រុស។ ខេត្តផូមេរ៉ានេត្រូវបានកាន់កាប់ដោយព្រុសតាំងពីឆ្នាំ១៦៥៣មកម្លេះ, បូករួមគ្នាជាមួយស៊ុយអែតផូមេរ៉ានេ(ក្រោមស៊ុយអែត)ដែលព្រុសបានដណ្តើមបានពីស៊ុយអែតនៅឆ្នាំ១៧២០និងឆ្នាំ១៨១៥, តំបន់ខាងលើទាំងអស់នោះបានកើតចេញជាខេត្តផូមេរ៉ានេតែមួយ។ ទឹកដីទាំងប៉ុន្មានដែលព្រុសបានទទួលបានក្នុងសង្គ្រាមស៊ីលេស៊ាត្រូវបានក្លាយទៅជាខេត្តស៊ីលេស៊ាក្នុងឆ្នាំ១៧៤០។

បន្ទាប់ពីការបែងចែកទឹកដីលើកទីមួយនៃប្រទេសប៉ូឡូញក្នុងឆ្នាំ១៧៧២រួច, ទឹកដីដែលទើបនឹងបានថ្មីរួមមានតំបន់ប៉ូឡូញ-ព្រុសនិងតំបន់វ៉ាមៀបានក្លាយជាខេត្តព្រុសភាគខាងលិច, ចំណែកឯតំបន់ឌុកនៃព្រុស(និងមួយផ្នែកតូចនៃតំបន់វ៉ាមៀ)បានក្លាយជាខេត្តព្រុសភាគខាងកើត។ ដែនដីដែលទទួលបានផ្សេងទៀតតាមដងទន្លេណូទិចត្រូវបានក្លាយជាតំបន់ឫសង្កាត់ណូទិច។ បន្ទាប់ពីការបែងចែកទឹកដីប៉ូឡូញជាលើកទីពីរ, ព្រុសក៏ទទួលបានទឹកដីថ្មីដែលព្រុសបានបែងចែកទឹកដីនោះទៅជាខេត្តស៊ីលេស៊ាថ្មី, ព្រុសភាគខាងត្បូង, ព្រុសភាគខាងកើតថ្មី, ហើយតំបន់ណូទិចត្រូវបានបែងចែកសារជាថ្មីម្តងទៀត។ ខេត្តធំៗទាំង៣ខាងលើត្រូវបានបត់បង់ទៅវិញក្រោយពីសមាជប៉ូឡូញដែលធ្វើឡើងក្រោយសមាជនៃក្រុងវីយែនឆ្នាំ១៨១៥, លើកលែងតែតំបន់ផ្នែកខាងលិចនៃព្រុសខាងត្បូងទេដែលនៅជាទឹកដីកម្មសិទ្ធរបស់ព្រុសដដែល, ដោយក្រោយៗទៅតំបន់មួយនេះក៏ក្លាយជាផ្នែកមួយរបស់ឌុកនៃផូសិន។

បន្ទាប់ពីទទួលបានទឹកដីមួយចំនួននៅភាគខាងលិច; និងក្រោយពីសមាជក្រុងវីយែន, ខេត្តចំនួន១០ត្រូវបានបង្កើតឡើង, ខេត្តនីមួយៗត្រូវបានបែងចែកបន្តទៅជាតំបន់រដ្ឋបាលតូចៗដែលគេស្គាល់ថា Regierungsbezirke។ ខេត្តទាំងនោះមានដូចជា:

  • ខេត្តប្រេនឌេនបឺក (Province of Brandenburg)
  • ខេត្តព្រុសភាគខាងកើត (Province of East Prussia)
  • ខេត្តជូលីក-ក្លេវ-បឺក (Province of Jülich-Cleves-Berg)
  • (មហា)ឌុកនៃរ៉ាំងខាងត្បូង (Grand Duchy of the Lower Rhine)
  • ខេត្តផូមេរ៉ានា (Province of Pomerania)
  • ឌុកនៃផូសិន (Grand Duchy of Posen)
  • ខេត្តសាកសូនី (Province of Saxony)
  • ខេត្តស៊ីលេស៊ា (Province of Silesia)
  • ខេត្តព្រុសខាងលិច (Province of West Prussia)
  • ខេត្តវេសផាលា (Province of Westphalia)

នៅឆ្នាំ១៨២២, ខេត្តជូលីក-ក្លេវ-បឺក និងតំបន់រ៉ាំងខាងត្បូងត្រូវបានដាក់រួមបញ្ចូលទៅជាខេត្តរ៉ាំង។ ក្នុងឆ្នាំ១៨២៩, ខេត្តព្រុសភាគខាងកើតនិងខាងលិចត្រូវបានរួមបញ្ចូលគ្នាបង្កើតបានជាខេត្តព្រុសរួមប៉ុន្តែខេត្តទាំងពីរនោះត្រូវកែទម្រង់សារឡើងវិញក្នុងឆ្នាំ១៨៧៨។ ក្សត្របុរីហូហិនសូលឺន-សីកម៉ារីជេន និងហូហិនសូលឺនហេឈីនជេនត្រូវបានរួមបញ្ចូលគ្នានៅឆ្នាំ១៨៥០ដើម្បីបង្កើតជាខេត្តហូហិនសូលឺន។

បន្ទាប់ពីជ័យជម្នះព្រុសក្នុងសង្គ្រាមអូទ្រីស-ព្រុសនៃឆ្នាំ១៨៦៦, ទឹកដីថ្មីដែលព្រុសទទួលបានពីអូទ្រីសត្រូវបានរៀបចំផ្លាស់ប្តូរចេញជាខេត្តចំនួនបីថ្មីៗគឺ:

  • ហានណូវ័រ (Hanover)
  • ហេស-ណាសាវ (Hesse-Nassau)
  • ស្លេវីក-ហូលស្តែន (Schleswig-Holstein)

ឯកសារយោង[កែប្រែ]

  1. Kingdom of Prussia (International Version)
  2. http://www.gemeindeverzeichnis.de/gem1900/gem1900.htm?gem1900_2.htm
  3. Marriott, J. A. R., and Charles Grant Robertson. The Evolution of Prussia, the Making of an Empire. Rev. ed. Oxford: Clarendon Press, 1946.
  4. Fueter, Eduard (1922). World history, 1815–1920. United States of America: Harcourt, Brace and Company. pp. 25–28, 36–44. [១] [២]
  5. Danilovic, Vesna. "When the Stakes Are High—Deterrence and Conflict among Major Powers", University of Michigan Press (2002), p 27, p225–228
  6. [៣]Aping the Great Powers: Frederick the Great and the Defence of Prussia's International Position 1763–86, Pp. 286–307.
  7. http://history.wisc.edu/mosse/george_mosse/summaries/history119_lecture19.htm Archived 2010-06-10 at the វេយប៊ែខ ម៉ាស៊ីន. The Rise of Prussia Archived June 10, 2010, at the [៤]
  8. Horn, D. B. "The Youth of Frederick the Great 1712–30." In Frederick the Great and the Rise of Prussia, 9–10. 3rd ed. London: English Universities Press, 1964.
  9. Horn, D. B. "The Seven Years' War." In Frederick the Great and the Rise of Prussia, pp. 81–101. 3rd ed. London: English Universities Press, 1964.
  10. Atkinson, C. T. A History of Germany, 1715–1815. New York: Barnes & Noble, 1969.
  11. Langels, Otto: "Constitutional Reality: 50 years of the Prussian Cultural Heritage Foundation", in German, Deutschlandradio, 25 July 2007
  12. Carsten, F. L. The Origins of Prussia. Oxford: Clarendon Press, 1954.
  13. Walker, Mack, The Salzburg transaction: expulsion and redemption in eighteenth-century Germany, (Cornell University Press, 1992), 74.
  14. Feuchtwanger, E. J. Prussia: Myth and Reality: The Role of Prussia in German History. Chicago: Henry Regnery Company, 1970.
  15. Shennan, Margaret. The Rise of Brandenburg-Prussia. London: Routledge, 1995
  16. Rothbard, Murray N. (1999). Education: Free & Compulsory. Auburn, Alabama: The Ludwig von Mises Institute. pp. 24–27. ISBN 0-945466-22-6
  17. When the Holy Roman Empire was dissolved in 1806, the function of prince-electors electing its emperors had lapsed.
  18. "History of Klaipėda (Memel) | True Lithuania". www.truelithuania.com. Retrieved 4 November 2017.
  19. Prussia allies in the Austro-Prussian War were: Anhalt, Bremen, Brunswick, Lauenburg, Lippe-Detmold, Lübeck, Hamburg, Mecklenburg-Schwerin, Grand Duchy of Mecklenburg-Strelitz, Oldenburg, Saxe-Altenburg, Saxe-Coburg and Gotha, Schwarzburg-Sondershausen, Waldeck-Pyrmont.
  20. Austrian allies in the Austro-Prussian War were: Baden, Bavaria, Hanover, Hesse-Darmstadt, Hesse-Kassel (or Hesse-Cassel), Nassau, Reuss-Greiz, Saxe-Meiningen, Saxony, Schaumburg-Lippe, Württemberg.
  21. Die Reichsgründung 1871 (The Foundation of the Empire, 1871), Lebendiges virtuelles Museum Online, accessed 2008-12-22. German text translated: [...] on the wishes of Wilhelm I, on the 170th anniversary of the elevation of the House of Brandenburg to princely status on 18 January 1701, the assembled German princes and high military officials proclaimed Wilhelm I as German Emperor in the Hall of Mirrors at the Versailles Palace.
  22. Rosenberg, Arthur (1936), A History of the German Republic , translated from the German by Ian Morrow and Marie Sieveking, London: Methuen & Co Ltd
  23. Jacoby 1973, p. 34
  24. Hintze, Der Commissarius
  25. Wilhelm, Friedrich and Robinson, James. Supplement: Constitution of the Kingdom of Prussia. Annals of the American Academy of Political and Social Science Vol. 5 Supplement 8. pp 1–54. Publisher: Sage Publications Inc. in association with the American Academy of Political and Social Science (1894). found at https://www.jstor.org/stable/1009032
  26. Chastain, James. Prussia (1998)(revised 2004) found at http://www.ohio.edu/chastain/ip/prussia.htm
  27. Wilhelm, Friedrich and Robinson, James. Supplement: Constitution of the Kingdom of Prussia. Annals of the American Academy of Political and Social Science Vol. 5 Supplement 8. pp 1–54. Publisher: Sage Publications Inc. in association with the American Academy of Political and Social Science (1894). found at https://www.jstor.org/stable/1009032
  28. Burgess, John. "The Cultureconflict" in Prussia. Political Science Quarterly Vol. 2 No. 2. pp 313–340 Publisher: The Academy of Political Science(1887). found at https://www.jstor.org/stable/2139282
  29. Hebeler, Bernard. Statistics of Prussia. Journal of the Statistical Society of London Vol. 10 No. 2. pp 154–186. Publisher: Wiley for the Royal Statistical Society (1847). found at https://www.jstor.org/stable/2337688

គន្ថនិទ្ទេស[កែប្រែ]