សមុទ្រជប៉ុន៖ ភាពខុសគ្នារវាងកំណែនានា
Fix |
For NPOV. (Maybe..?) |
||
បន្ទាត់ទី១២៖ | បន្ទាត់ទី១២៖ | ||
| អនុតំបន់ទឹក = |
| អនុតំបន់ទឹក = |
||
}} |
}} |
||
'''សមុទ្រជប៉ុន'''ជា[[សមុទ្រស្ទើរបិទ]]នៅ[[មហាសមុទ្រប៉ាស៊ីហ្វិក]]ខាងលិច។ វាហ៊ុមព័ទ្ឋដោយប្រទេស[[ជប៉ុន]] កូរ៉េទាំង២និង[[រុស្ស៊ី]]។ សមុទ្រនេះត្រូវបានកូរ៉េទាំង២ហៅថាជាសមុទ្រខាងកើត។ ដូចគ្នានឹង[[សមុទ្រមេឌីទែររ៉ានេ]]ដែរ សមុទ្រជប៉ុនស្ទើរតែគ្មានបាតុភូតជំនោរនិងលំនាច ដោយសារស្ថានភាពស្ទើរបិទរបស់វា។ |
'''សមុទ្រជប៉ុន'''(日本海) ឬ '''សមុទ្រខាងកើត'''(동해, 東海) ជា[[សមុទ្រស្ទើរបិទ]]នៅ[[មហាសមុទ្រប៉ាស៊ីហ្វិក]]ខាងលិច។ វាហ៊ុមព័ទ្ឋដោយប្រទេស[[ជប៉ុន]] កូរ៉េទាំង២និង[[រុស្ស៊ី]]។ សមុទ្រនេះត្រូវបានកូរ៉េទាំង២ហៅថាជាសមុទ្រខាងកើត។ ដូចគ្នានឹង[[សមុទ្រមេឌីទែររ៉ានេ]]ដែរ សមុទ្រជប៉ុនស្ទើរតែគ្មានបាតុភូតជំនោរនិងលំនាច ដោយសារស្ថានភាពស្ទើរបិទរបស់វា។ |
||
== ភូមិវិទ្យា == |
== ភូមិវិទ្យា == |
កំណែនៅ ម៉ោង០៧:១៩ ថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១១
日本海 / 동해 សមុទ្រជប៉ុន | |
ផ្ទៃទឹក | ៩៧៨ ០០០គ.ម២ |
---|---|
ជំរៅ | ៣ ៧៤២ម (អតិបរមា) ១ ៧៥២ម (មធ្យម) |
ប្រភេទ | សមុទ្រស្ទើរបិទ |
ទីតាំង | មហាសមុទ្រប៉ាស៊ីហ្វិក |
ប្រទេសជាប់ជុំវិញ | កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី |
សមុទ្រជប៉ុន(日本海) ឬ សមុទ្រខាងកើត(동해, 東海) ជាសមុទ្រស្ទើរបិទនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ វាហ៊ុមព័ទ្ឋដោយប្រទេសជប៉ុន កូរ៉េទាំង២និងរុស្ស៊ី។ សមុទ្រនេះត្រូវបានកូរ៉េទាំង២ហៅថាជាសមុទ្រខាងកើត។ ដូចគ្នានឹងសមុទ្រមេឌីទែររ៉ានេដែរ សមុទ្រជប៉ុនស្ទើរតែគ្មានបាតុភូតជំនោរនិងលំនាច ដោយសារស្ថានភាពស្ទើរបិទរបស់វា។
ភូមិវិទ្យា
សមុទ្រជប៉ុនហ៊ុមព័ទ្ឋដោយរុស្ស៊ីដីគោកនិងកោះសាខាលីននៅខាងជើង ដោយឧបទ្វីបកូរ៉េនៅខាងលិច ដោយកោះហុកកៃដូ ហុងស្ស៊ឺ និងឃ្យឺស្ស៊ឺ របស់ជប៉ុននៅខាងកើត។ សមុទ្រជប៉ុនតភ្ជាបទៅសមុទ្រដទៃទៀតដោយច្រកសមុទ្ររាក់ៗ៥មាន៖
- ច្រកតារតារី៖ នៅចន្លោះរវាងទ្វីបអាស៊ីដីគោកនិងកោះសាខាលីន
- ច្រកឡាប៉េរូស៖ នៅចន្លោះកោះសាខាលីននិងកោះហុកកៃដូ
- ច្រកត្សឹហ្គារឹ៖ នៅចន្លោះរវាងកោះហុកកៃដូនិងកោះហុងស្ស៊ឺ
- ច្រកខាន់ម៉ុង៖ នៅចន្លោះរវាងកោះហុងស្ស៊ឺនិងកោះឃ្យឺស្ស៊ឺ
- ច្រកកូរ៉េ៖ នៅចន្លោះរវាងឧបទ្វីបកូរ៉េនិងកោះឃ្យឺស្ស៊ឺ។
ជំរៅជាមធ្យម ១៧៥៣ម ជំរៅជ្រៅជាងគេ ៣៧៤២ម ផ្ទៃទឹក ៩៧៨ ០០០គ.ម២។ សមុទ្រជប៉ុនចែកចេញជា៣អាងគឺ អាងយ៉ាម៉ាតូនៅភាគអាគ្នេយ៍ អាងជប៉ុននៅភាគខាងជើង និងអាងត្សឹស្ស៊ីម៉ានៅភាគនិរតី។ អាងជប៉ុនមានជំរៅទឹកជ្រៅជាងគេ ខណៈអាងត្សឹស្ស៊ីម៉ាមានជំរៅទឹករាក់ជាងគេ។ ធ្នើរទ្វីបនៅភាគខាងកើតមានទំហំធំ ផ្ទុយនឹងភាគខាងលិចតាមបណ្ដោយឧបទ្វីបកូរ៉េដែលមានទំហំតូច (ទទឹងមធ្យម៣០គ.ម)។
តំបន់ខាងជើងនិងអាគ្នេយ៍ជាតំបន់នេសាទយ៉ាងសកម្ម។ សមុទ្រជប៉ុនក៏មានស្រទាប់រ៉ែជាពិសេសខ្សាច់ម៉ាញ៉េទីត ឧស្ម័នធម្មជាតិនិងប្រេងកាត។