ឥស្លាមសាសនា
ឥស្លាមសាសនា (មូស្លីម) | ||||
ព្រះនាមព្រះជាម្ចាស់(ព្រះអល់ឡោះ ) | ||||
ប្រភេទសាសនា | សាសនាឯកទេវនិយម(ព្រះមានតែមួយ) | |||
និមិត្តសញ្ញា | ||||
ព្រះជាម្ចាស់ | ព្រះអល់ឡោះ | |||
និកាយផ្សេងៗ | និកាយស៊ុននី(Sunni) និកាយស៊ីយ៉ា(Shia) និកាយខារីជីត(kharijite) និកាយស៊ូហ្វី(Sufi) | |||
គម្ពីរ | គម្ពីរគួរអាន | |||
ជាព្យាការីរបស់ព្រះ | មហាម៉េដ |
សាសនាឥស្លាម ជាលទ្ធិមួយដែលកើតឡើងក្នុងប្រទេសអារ៉ាប់ ដោយស្នាដៃថ្វីគំនិតរបស់គ្រូម្នាក់ឈ្មោះ មហាម៉ាត់ (សៀវភៅដើមសរសេរ មោហម័ទ)។ លទ្ធិនេះដែលបានឈ្មោះដូច្នេះ ដោយសំគាល់សេចក្ដីថា៖ «ជំនឿស្រោចស្រង់សត្វ»។[១]
ប្រវត្តិមហាម័ត
[កែប្រែ]មហាម័ត ជាសាស្ត្រាចារ្យរបស់ជនជាតិអារ៉ាប់ កើតនៅស្រុកម៉ិកកា រវាង ព.ស. ១១១៣ និង គ.ស. ៥៧០ ជាពូជវង្សត្រកូលរបស់ហស្ជេម ដែលជាវង្សមានឈ្មោះល្បីល្បាញទូទៅក្នុងពួកកូរេឥច្ចកំព្រាតាំងពីតូច ជីតាយកទៅចិញ្ចឹម តតមកទៀតក្រោយអត់អំពីជីតាទោ លោកបានទៅនៅអាស្រ័យនឹងឪពុកមាឈ្មោះអាប៊ូតាលេប។តាមជំនឿរបស់អ្នកកាន់សាសនាអ៊ីស្លាម នៅឆ្នាំ៦១០ មហាម៉េដ ដែលមានវ័យ ៤០ឆ្នាំ បានទទួលនូវសេចក្តីបង្រៀនពីព្រះជាម្ចាស់ នៅក្នុងល្អាងភ្នំមួយ ក្បែរទីក្រុងម៉ិកកា។ មហាម័ត បានយកសេចក្តីបង្រៀនអស់ទាំងនោះ ទៅបង្រៀនបន្តដល់បណ្តាជនផ្សេងទៀតដោយប្រកាសជាសាសនាថ្មីមួយគឺ"អ៊ីស្លាមសាសនា"។ដោយមានការប្រឆាំង និងការធ្វើទុក្ខបុកម្នេញខ្លាំង នៅឆ្នាំ៦២២ មហាម័ត រួមជាមួយនឹងអ្នកស្មោះស្ម័គ្រមួយក្រុមតូច ក៏បានរត់ភៀសខ្លួនចេញពីម៉ិកកា ទៅកាន់ក្រុងមួយទៀត ឈ្មោះថា មេឌីណា ដែលស្ថិតនៅចម្ងាយប្រមាណជា ៣២០គីឡូម៉ែត្រខាងជើងម៉ិកកា (ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ននេះដែរ)។៨ឆ្នាំក្រោយពីបានភៀសខ្លួនទៅមេឌីណា មហាម័ត បានវិលត្រឡប់មកកាន់ទីក្រុងម៉ិកកាវិញ ក៏ប៉ុន្តែ មកជាមួយនឹងកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបានវាយលុកចូលកាន់កាប់ក្រុងម៉ិកកា ទីកន្លែងកំណើតរបស់លោក និងជាទីដែលលោកទទួលមរណភាព ២ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ៦៣២។
តាំងពីពេលនោះមក មហាម៉ាត់បានឡើងនាមជា៖ នប៊ី សម្គាល់ខ្លួនថា «សព្វញ្ញូ» ចាប់ផ្ដើមប្រកាសសាសនាថ្មី ដែលខ្លួនឱ្យឈ្មោះថា៖ ឥស្លាម «ជំនឿស្រោចស្រង់សត្វ»។ បុគ្គលដែលមានជំនឿពិតក្នុងសាសនានេះបាននាមថា មុស៊ុលម័ន (ឥស្លាមសាសនិកជន ឬឥស្លាមិកជន) ពួកនេះដំបូងមានចំនួនតិចទេ តអំពីពេលនោះរវាង៣ ឆ្នាំ មហាម៉ាត់ទើបតែនឹងញ៉ាំងឱ្យភរិយា និងអាលីដែលជាបងប្អូនជីដូនមួយហើយនិងខ្ញុំកំដររបស់ខ្លួន ព្រមទាំងអ្នកស្រុកមេកៈខ្លះឱ្យចូលសាសនាថ្មីបាន។
ដល់រវាង ព.ស. ១១៥៧ គ.ស. ៦១៤ មហាម៉ាត់បានប្រជុំគណៈបាមោក្ខបុគ្គល ដែលជាមេពួកក្រុមរបស់ខ្លួនហើយសួរថា៖ «បណ្ដាអ្នកទាំងអស់គ្នា អ្នកណាអាចធ្វើជាបងប្អូនរបស់ខ្ញុំ ជាមេទ័ពរបស់ខ្ញុំ ជាសេនាបតីរបស់ខ្ញុំ?»។
អាលីស្ទុះក្រាកភ្លែតឡើងឆ្លើយតបថា៖ «ខ្ញុំអាចទទួលរ៉ាប់រងបាន បើមានអ្នកណាមួយរឹងទទឹងនឹងលោក ខ្ញុំនឹងចាប់កាច់ធ្មេញ នឹងឆ្កៀលភ្នែក នឹងវះពោះ នឹងបំបាក់ជើងចោល»។
លទ្ធិថ្មីនេះ នាំឱ្យផ្ទុយទាស់នឹងអ្នកទាំងពួងជាខ្លាំង បណ្ដាលឱ្យមានគ្រោះថ្នាក់នឹងសេចក្ដីទោមនស្សដល់ពួកកូរេឥច្ឆជាច្រើន។ ហេតុនោះ ទើបនាំឱ្យមហាម៉ាត់ មានទុក្ខទោសគួរដល់សេចក្ដីស្លាប់ ក៏ភៀសខ្លួនរត់ចេញចាកស្រុកមេកៈ ទៅនៅស្រុកអ៊ីអាគ្រេប ដែលខ្លួនឱ្យឈ្មោះថា ម៉េឌីន (Médine) សំគាល់សេចក្ដីថាក្រុងរបស់មហាម៉ាត់។
ការរត់ទៅនេះជាកិច្ចសំខាន់ ក្នុងពង្សាវតារឥស្លាមិកនិកាយទាំងជាកាលចាប់រាប់ មហាម៉ាត់សករាជ តាំងពីនោះមកផង (១៦ កក្កដា គ.ស. ៦២២)។
មហាម៉ាត់នៅក្នុងទីនោះ មិនយូរប៉ុន្មាន ក៏តាំងប្រជុំអស់ពួកមេក្រុមរបស់ខ្លួនបង្កជាកូនទ័ពលើកចេញមកវាយពួកកូរេតច្ជ ត្រាតែមានជ័យជម្នះ ហើយបានជាសាស្ត្រាចារ្យនៅស្រុកមេកៈ តមកយកបានកន្លែងវិហារ «កាអាបា» ដែលជាទីបូជនីយដ្ឋានសម្រាប់គោរពបូជានៃពួកអារ៉ាប់ទូទៅ ហើយទាំងបានបំផ្លាញរូបសម្រាប់គោរពក្នុងទីនោះអស់ ៣០០ រូប ហើយនិយាយថា៖ «សេចក្ដីពិតមកដល់ហើយ សេចក្ដីកុហកចូរសាបសូន្យទៅ»។
ក្នុងរវាងពីរឆ្នាំមុនទីបំផុតអាយុរបស់មហាម៉ាត់ៗ បានផ្សាយសាសនាបញ្ចុះបញ្ចូលពួកអារ៉ាប់បានទាំងអស់ក្នុង ព.ស. ១១៧៥ គ.ស. ៦៣២ មានពួកឥស្លាមិកបរិស័ទរាប់សែន នាំគ្នាទៅគោរពបូជានៅស្រុកមេកៈ។ ក្នុងឆ្នាំនេះ សាស្ត្រាចារ្យមហាម៉ាត់ ដឹងខ្លួនថាជិតដល់មរណកាលហើយ ទើបប្រកាសថា «បើខ្ញុំបានវាយបងប្អូនខ្ញុំណាមួយ ឱ្យគេវាយខ្ញុំចុះ បើខ្ញុំនៅជំពាក់បំណុលញាតិណាមួយ នេះនែប្រាក់សម្រាប់សង» ខណៈនោះមានដំណាលថា៖ មានបុរសម្នាក់មកទារប្រាក់ចំនួន ២-៣ រៀល។ មហាម់ាត់សងភ្លាម ដោយសេចក្ដីត្រេកអរថា នឹងបានរួចបំណុលក្នុងលោកនេះនឹងលោកខាងមុខ។
គម្ពីរគួរអាន
[កែប្រែ]គម្ពីរ កូអាន (The Koran) ឬគួរអាន (The Qur'an) គឺជាសៀវភៅបរិសុទ្ធរបស់ឥស្លាមបរិស័ទ (មូស្លីម) ។ គោលទ្រឹស្តីនិង សាច់រឿងមួយភាគធំនៅក្នុងគម្ពីរ កូរ៉ាន ដូចគ្នានឹងគោលទ្រឹស្តី និង សាច់រឿងនៅក្នុងគម្ពីរបរិសុទ្ធ (គម្ពីរប៊ីប, Bible) របស់ សាសនាគ្រិស្ដ ឬគម្ពីរតូរ៉ា (Torah) របស់សាសនាយូដា (Judaism) ដែរ ។ សាសនាទាំង ៣ នេះមានឈ្មោះម្យ៉ាងទៀតថា "សាសនាអាប្រាហាំ" (Abrahamic religions) ព្រោះពួកបរិស័ទនៃសាសានាទាំង ៣ នេះជឿថា ពួកគេគឺជាកូនចៅរបស់លោកអាប្រាហាំ (Abraham) ឬអ៊ីប្រាហ៊ីម (Ibrahim) ។ ចំណុចខុសគ្នាសំខាន់ៗរវាងគម្ពីរកូរ៉ានរបស់មូស្លីម និង គម្ពីរបរិសុទ្ធរបស់គ្រិស្តបរិស័ទមានដូចជា គម្ពីរកូរ៉ាន បញ្ជាក់ថា លោក អ៊ីសា (Isa) ឬលោក យេស៊ូ (Jesus) គ្រាន់តែជាព្យាការី (អ្នកនាំសារ, messenger) របស់ព្រះអល់ឡោះ (Allah) ប៉ុណ្ណោះ ពោលគឺមិនមែនជាព្រះអង្គសង្គ្រោះ ឬព្រះពិតទេ ។ មូស្លីមជឿថា គ្មានព្រះដទៃទាល់តែសោះ គឺមានតែព្រះអល់ឡោះមួយតែប៉ុណ្ណោះ ។ ចំណែកឯគ្រិស្តបរិស័ទវិញ ពួកគេជឿយ៉ាងមុតមាំថា ព្រះយេស៊ូគឺជាព្រះអង្គសង្គ្រោះ (Messiah) ឬជាបុត្រាតែមួយគត់របស់ព្រះ ឬជាព្រះពិត ។
ដំណាក់កាលដំបូងនៃការបង្កើតគម្ពីរកូរ៉ានគឺលោកម៉ូហាំម៉ាត់សូត្របញ្ញត្តិរបស់ព្រះអល់ឡោះទៅកាន់មនុស្សដើរតាមលោកឲ្យកត់ត្រាទុក និង ទន្ទេញឲ្យចាំមាត់គ្រប់គ្នា ។ ហេតុនេះហើយទើបសៀវភៅរបស់សាសនាឥស្លាមមានឈ្មោះថា កូរ៉ាន ដែលប្រែថា ការសូត្រ (Recitation) ។
លទ្ធិមហាម៉ាត់
[កែប្រែ]ក្នុងគម្ពីរនេះ មានសេចក្ដីពន្យល់ថា ព្រះមានតែមួយគឺអល់ឡោះ មហាម៉ាត់គ្រាន់តែជាទេវទូត របស់អល់ឡោះ ព្រលឹង (វិញ្ញាណ) មិនចេះស្លាប់ ជាតិមុខត្រូវទទួលយកផលនៃសេចក្ដីល្អ និងទោសនៃសេចក្ដីអាក្រក់ពុំខាន។
គោលដែលសំខាន់បំផុតក្នុងសាសនានេះមាន ៣ យ៉ាងគឺ៖ ការសូត្រមន្ត ការអត់អាហារ និងការឱ្យទាន។ ឥស្លាមិកជនយល់ថាការសូត្រមន្ត ជាកិច្ចឱ្យមានដំណើរទៅរកព្រះជាម្ចាស់បានពាក់កណ្ដាលផ្លូវ ការអត់អាហារ ឈ្មោះថាធ្វើដំណើរឱ្យបានដល់ទៅមាត់ទ្វារវាំងសួរគ៍ ការចែកទាន ឈ្មោះថាបានញ៉ាំងខ្លួនឱ្យចូលទៅដល់ក្នុងវាំងសួរគ៍។
ឯកសារយោង
[កែប្រែ]សៀវភៅ សាសនាជាអ្វី? សួរឆ្លើយអំពីពុទ្ធសាសនា និង ពាហិរសាសនា របស់អតីតអ្នកតំណាងរាស្ត្រ ម៉ិញ-ន៉ាគ្រី ព.ស. ២៤៩៤ គ.ស. ១៩៥១
សៀវភៅ គម្ពីរអាល់គួរអាន បកប្រែជាភាសាខ្មែរ សូរសមាគមអភិវឌ្ឍន៍ខ្មែរអ៊ីស្លាម ប្រអប់សំបុត្រលេខ ១៦ ភ្នំពេញ, បោះពុម្ពលើកទី ១, គ.ស. ២០១១
កំណត់
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ឥស្លាមសាសនា |
- ↑ "Muslim Archived 2016-07-29 at the វេយប៊ែខ ម៉ាស៊ីន.." Lexico. UK: Oxford University Press. 2020.
គួរតែអាន