អល់ឡោះ

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះអល់ឡោះ
(ព្រះ​ជាម្ចាស់របស់ឥស្លាមសាសនា)
01. Allah.jpg
ព្រះនាមព្រះ​ជាម្ចាស់(ភាសាអារ៉ាប់)
ប្រភេទសាសនា សាសនាឯកទេវនិយម(ព្រះ​មានតែ​មួយ)
និមិត្តសញ្ញា ព្រះនាមព្រះ​ជាម្ចាស់(ភាសាអារ៉ាប់ )
ថ្វាយបង្គុំ ការសឡាត
និកាយផ្សេងៗ ​និកាយស៊ុននី(Sunni)
និកាយ​ស៊ីយ៉ា(Shia)
​និកាយខារីជីត(kharijite)
​និកាយស៊ូហ្វី(Sufi)
គម្ពីរ ​គម្ពីរ​គួរ​អាន
ជា​ព្យាការី​របស់​ព្រះ មហាម៉េដ ​

ព្រះអល់ឡោះ (អង់គ្លេស: Allahអារ៉ាប់الله‎) គឺ ព្រះ​ជាម្ចាស់របស់​ឥស្លាមសាសនា.។ [១][២]គោលជំនឿ​របស់​សាសនា​អ៊ីស្លាម មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​ជំនឿ​របស់​សាសនា​យូដា និង​ គ្រិស្តសាសនា ​ដែរ គឺ​ជឿ​ថា ព្រះពិត​មានតែមួយ គឺ​ព្រះ​ជាម្ចាស់ដែល​បង្កើត​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ចក្រវាលទាំងមូល។ តាមការពិត អ្នកកាន់សាសនា​អ៊ីស្លាម​ជឿថា ព្រះ​ជាម្ចាស់ ដែល​ពួកគេ​គោរព និង​ព្រះ​​របស់​ពួកជ្វីហ្វ និង​គ្រីស្ទាន គឺ​ជា​តួអង្គព្រះដូចគ្នា​តែមួយ គឺ​អាឡាហ៍ (អង់គ្លេស: Allahអារ៉ាប់الله‎) ហៅ​តាម​ភាសា​អារ៉ាប់ ឬ​​យេហូវ៉ា (អង់គ្លេស: Jehovah) ហៅតាម​ភាសាហេព្រើ ហើយ​ដំណើររឿង​នៃ​សាសនា​ទាំង៣នេះ មាន​ដើមកំណើត​ចេញ​ពី​ប្រភព​តែមួយ ចាប់តាំង​ពី​ព្យាការីអ៊ីព្រហ៊ីម និង​មូសា រហូតដល់ព្យាការី​អ៊ីសា(​ព្រះយេស៊ូវ)។ សេចក្តីបង្រៀន​ឬបន្ទូលរបស់ ព្រះអាល់ឡោះជាម្ចាស់ ត្រូវបាន​គេ​កត់ត្រាទុក​នៅ​ក្នុង​ គម្ពីរ​កូរ៉ាន ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃសាសនា​អ៊ីស្លាម


កំណត់[កែប្រែ]

មើលផងដែរ[កែប្រែ]