សំទុះ
Appearance
សំទុះ ជាទូទៅមានន័យថាជាបំរែបំរួលល្បឿន(នៅក្នុងស៊ីនេម៉ាទិច វ៉ិចទ័រល្បឿន)ធៀបទៅនឹងរយៈពេល។ នៅក្នុងអត្ថបទនេះយើងនឹងប្រើពាក្យសំទុះសំដៅទៅលើវ៉ិចទ័រសំទុះ លើកលែងតែក្នុងករណីមានបញ្ជាក់បន្ថែម។
សញ្ញាណ
[កែប្រែ]នៅក្នុងជីវភាពប្រចាំថ្ងៃ យើងអាចចាប់អារម្មណ៍ជាចលនាទាក់ទិននឹងសំទុះ៣ប្រភេទ៖
- ពេលយើងបង្កើនល្បឿន៖ សំទុះមានតំលៃវិជ្ជមាន មានន័យថាវាមានទិសដៅដូចនឹងវ៉ិចទ័រល្បឿន។
- ពេលយើងបន្ថយល្បឿន៖ សំទុះមានតំលៃអវិជ្ជមាន មានន័យថាវាមានទិសដៅផ្ទុយនឹងវ៉ិចទ័រល្បឿន។
- ពេលយើងប្ដូរទិសដៅចលនា(បត់)៖ សំទុំបំបែកជា២កុំប៉ូសង់គឺ សំទុះប៉ះ និង សំទុះកែង។ បើសិនជាយើងបត់ដោយមិនប្រែប្រួលល្បឿន នោះមានតែកុំប៉ូសង់កែងទេ។
សំទុំមធ្យមនិងសំទុះខណៈ
[កែប្រែ]- សំទុះមធ្យម៖ ជាទំហំស្កាលែរ។ សំទុះមធ្យម នៅលើចន្លោះពេល កំនត់ដោយរូបមន្ត៖
ដែល និង ជាល្បឿនរៀងគ្នានៅខណៈ និង
- សំទុះខណៈ៖ ជាទំហំវ៉ិចទ័រ។ សំទុះខណៈ ជាដេរីវេនៃវ៉ិចទ័រល្បឿន ៖
ខ្នាតអន្តរជាតិរបស់សំទុះគឺ ម៉ែត្រក្នុងមួយវិនាទីការ៉េ m.s-2 ។
សំទុះប៉ះនិងសំទុះកែង
[កែប្រែ]នៅក្នុងចលនាកោង សំទុះខណៈមានរូបមន្ត៖
ដែល
- និង ជាសំទុះប៉ះនិងសំទុះកែង
- និង ជាវ៉ិចទ័រឯកតារបស់កុំប៉ូសង់ប៉ះនិងកែងនឹងគន្លង
- ជាតំលៃល្បឿនខណៈ
- ជាកាំកំនោង
សំទុះនៅក្នុងឌីណាមិច
[កែប្រែ]នៅក្នុងឌីណាមិច សំទុះរបស់អង្គធាតុក្រោមអំពើនៃកំលាំង កំនត់ដោយច្បាប់ញូតុន៖
ដែលជាម៉ាស់របស់អង្គធាតុ។ រូបមន្តនេះបញ្ជាក់ថា អោយតែមានកំលាំងមានអំពើទៅលើអង្គធាតុមួយ តែងតែមានសំទុះកើតឡើង។
Jerk(jolt, surge, lurch) និង Jounce(snap)
[កែប្រែ]Jerk ជាទំហំបញ្ជាក់ពីបំរែបំរួលសំទុះ ចំនែកJounce ជាទំហំបញ្ជាក់ពីបំរែបំរួល Jerk។ គេសរសេរ៖
ដែល
- ជា Jounce
- ជា Jerk
- ជា សំទុះ
- ជា ល្បឿន
- ជា បំលាស់ទី
- ជា ពេល