ហ្វ្រង់កូនិយមអេស្ប៉ាញ
រដ្ឋអេស្ប៉ាញ Estado Español
| |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
១៩៣៩–១៩៧៥ | |||||||||||
ទឹកដី និងដែនដីអាណានិគមរបស់រដ្ឋអេស្ប៉ាញ៖
| |||||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ាឌ្រីដ 40°26′N 3°42′W / 40.433°N 3.700°W | ||||||||||
ភាសាផ្លូវការ | ភាសាអេស្ប៉ាញ | ||||||||||
សាសនា | រ៉ូម៉ាំងកាតូលិក (ផ្លូវការ) ក្រោមលទ្ធិជាតិកាតូលិកនិយម | ||||||||||
រដ្ឋាភិបាល | របបផ្តាច់ការបុគ្គលនិយមអាស្រ័យសភាឯកភូត | ||||||||||
ប្រមុខរដ្ឋ | |||||||||||
▪ ១៩៣៦–១៩៧៥ | ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ | ||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||
▪ ១៩៣៨–១៩៧៣ | ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ | ||||||||||
▪ ១៩៧៣ | ល្វីស ការេរ៉ូ ប្លង់កូ | ||||||||||
▪ ១៩៧៣–១៩៧៥ | កាឡូស អារីយ៉ាស ណាវ៉ារ៉ូ | ||||||||||
នីតិបញ្ញត្តិ | តុលាការអេស្ប៉ាញ | ||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមលោកលើកទី២ • សង្គ្រាមត្រជាក់ | ||||||||||
១៧ កក្កដា ១៩៣៦ | |||||||||||
១ មេសា ១៩៣៩ | |||||||||||
៦ កក្កដា ១៩៤៧ | |||||||||||
១៤ ធ្នូ ១៩៥៥ | |||||||||||
១ មករា ១៩៦៧ | |||||||||||
២០ វិច្ឆិកា ១៩៧៥ | |||||||||||
ក្រឡាផ្ទៃ | |||||||||||
១៩៤០[១] | ៧៩៦០៣០ គ.ម២ (៣០៧៣៥០ ម៉ាយ ក.) | ||||||||||
ប្រជាជន | |||||||||||
▪ ១៩៤០[១] | ២៥,៨៧៧,៩៧១ | ||||||||||
រូបិយវត្ថុ | ប៉េសេតាអេស្ប៉ាញ | ||||||||||
ទិសបើកបរ | ស្ដាំ | ||||||||||
កូដហៅទូរសព្ទ | +៣៤ | ||||||||||
| |||||||||||
ឥឡូវជាផ្នែកនៃ | គីនេអេក្វាទ័ ម៉ារ៉ុក អេស្ប៉ាញ សាហារ៉ាខាងលិច |
ហ្វ្រង់កូនិយមអេស្ប៉ាញ (ភាសាអេស្ប៉ាញ៖ España franquista) ឬអាចហៅបានថា របបផ្ដាច់ការហ្វ្រង់កូ (dictadura franquista) គឺជាសម័យកាលមួយក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញដែលប្រទេសមួយនេះត្រូវស្ថិតនៅក្រោមការដឹកនាំរបស់លោកហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ ចាប់ផ្តើមពីឆ្នាំ១៩៣៩ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥។ ក្រោយពីមរណភាពរបស់លោកនៅឆ្នាំ១៩៧៥ ប្រទេសអេស្ប៉ាញបានផ្លាស់ប្តូរទៅប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងរយៈកាលនេះ អេស្ប៉ាញក៏ត្រូវបានគេស្គាល់ជាផ្លូវការដែរថា រដ្ឋអេស្ប៉ាញ (Estado Español)។
នៅក្នុងមួយអត្ថិភាពរបស់វា របបនេះបានឆ្លងកាត់វិវត្ត និងផ្លាស់ប្តូរជាច្រើនលើកច្រើនសារ។ ប៉ុន្មានខែបន្ទាប់ពីសង្គ្រាមស៊ីវិលអេស្ប៉ាញបានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ១៩៣៦ ហ្វ្រង់កូបានលេចខ្លួនឡើងជាមេដឹកនាំក្រុមឧទ្ទាមដ៏លេចធ្លោម្នាក់ ហើយត្រូវបានប្រកាសជាប្រមុខរដ្ឋនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៣៩ ដោយលោកបានប្រើអំណាចផ្តាច់ការគ្រប់គ្រងលើទឹកដីដែលស្ថិតនៅក្រោមបក្សពួកជាតិនិយម។ ក្រិត្យបង្រួបបង្រួមឆ្នាំ១៩៣៧ បានរួមបញ្ចូលបក្សពួកភាគីជាតិនិយមទាំងអស់ រួចក៏បានបង្កើតចេញជារបបជាតិនិយមឯកបក្សមួយដោយមាន បំព្រួញបុរាណនិយមអេស្ប៉ាញនៃក្រុមប្រឹក្សាជាតិនៃការវាយប្រហាររួម ឬ FET y de las JONS ជាក្បាលម៉ាស៊ីនដឹកនាំ។ របបផ្តាច់ការហ្វ្រង់កូ ដើមឡើយបានប្រកាន់យកទម្រង់ដឹកនាំបែប "ផ្តាច់ការហ្វាស៊ីសនិយម"[២] ឬ "ពាក់កណ្តាលហ្វាស៊ីសនិយម"[៣] ដោយគេបានសង្កេតឃើញថាមានឥទ្ធិពលហ្វាស៊ីសនិយមច្បាស់លាស់នៅក្នុងវិស័យជាច្រើន ដូចជាទំនាក់ទំនងការងារ គោលនយោបាយសេដ្ឋកិច្ចស្វ័យាធិបតេយ្យ និងប្រព័ន្ធឯកបក្ស។[៤][៥] កាន់តែយូរទៅៗ របបនេះក៏បានបើកជំហរខាងសិទ្ធិសេរីភាព ប៉ុន្តែនូវតែបន្តរក្សាឫសគល់ហ្វាស៊ីសនិយមដដែរ។[៦][៣]
នៅអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសអេស្ប៉ាញមិនបានចុះចូលជាមួយមហាអំណាចអ័ក្សនោះទេ (ពោលជាក្រុមប្រទេសគាំទ្រហ្វ្រង់កូកាលពីសង្គ្រាមស៊ីវិលអេស្ប៉ាញគឺ អ៊ីតាលី និងអាល្លឺម៉ង់)។ តែទោះជាយ៉ាងណាក្ដី អេស្ប៉ាញនូវតែមានវិធីសាស្ត្រគាំទ្រមហាអំណាចអ័ក្សស្ទើរពេញមួយរយៈសង្គ្រាម ខណៈដែលប្រឹងប្រែងរក្សាអព្យាក្រឹតភាពរបស់ខ្លួន។ ដោយហេតុនេះហើយ ទើបប្រទេសអេស្ប៉ាញត្រូវបានប្រទេសផ្សេងៗទៀតនៅលើពិភពលោកផ្ដាច់ទំនាក់ទំនងជាមួយអស់រយៈពេលជិតមួយទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងព្យាយាមងើបឡើងវិញពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ច្បាប់ស្នងអំណាចឆ្នាំ១៩៤៧ បានធ្វើឱ្យប្រទេសអេស្ប៉ាញក្លាយជាព្រះរាជាណាចក្រម្តងទៀត ប៉ុន្តែវាបានកំណត់ហ្វ្រង់កូជាប្រមុខរដ្ឋអស់មួយជីវិតដោយលោកមានអំណាចអាចជ្រើសរើសបុគ្គលណាម្នាក់ឱ្យក្លាយទៅជាអ្នកស្នងតំណែងបន្តពីលោក។
កំណែទម្រង់ជាច្រើនត្រូវបានដាក់ឱ្យអនុវត្តនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយជាលទ្ធផល ប្រទេសអេស្ប៉ាញបានបោះបង់ចោលនូវប្រព័ន្ធស្វ័យាធិបតេយ្យ និងមកប្រកាន់យកទម្រង់សេដ្ឋកិច្ចថ្មីគឺ បច្ចេកាធិបតេយ្យ។[៧] សកម្មភាពនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចលូតឡើងយ៉ាងឆាប់រហ័សដោយសំទុះនេះបានបន្តរហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ របបនេះក៏បានផ្លាស់ប្តូរពីទម្រង់ផ្តាច់ការមូលវិវដ្ត និងប្រើប្រាស់ការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ មកជាប្រព័ន្ធផ្តាច់ការពហុបក្សនិយមនៅមានកំណត់។[៨] ជាលទ្ធផលនៃកំណែទម្រង់អស់ទាំងនេះ ប្រទេសអេស្ប៉ាញត្រូវបានគេអនុញ្ញាតឱ្យចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៥ ហើយក្នុងអំឡុងសង្គ្រាមត្រជាក់ លោកហ្វ្រង់កូបានលេចមុខជាឥស្សរជនប្រឆាំងលទ្ធិកុម្មុយនីស្តដ៏សំខាន់បំផុតនៅប៉ែកអឺរ៉ុប៖ របបរបស់លោកត្រូវបានគាំទ្រដោយមហាអំណាចលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។ ហ្វ្រង់កូបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៥ ក្នុងជន្មាយុ ៨២ ឆ្នាំ។ គាត់បានស្ដារប្រព័ន្ធរាជាធិបតេយ្យឡើងវិញមុនពេលគាត់ស្លាប់ទៅហើយបានប្រគល់អំណាចទៅឱ្យស្តេចជូអាន កាឡូសទី១ ដែលក្រោយមក ព្រះអង្គបានដឹកនាំអេស្ប៉ាញឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
កំណត់សម្គាល់
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ (ជាភាសាអេស្ប៉ាញ) "Resumen general de la población de España en 31 de Diciembre de 1940". INE. ដក់ស្រង់នៅថ្ងៃ 11 October 2014។
- ↑ Saz Campos 2004, p. 90.
- ↑ ៣,០ ៣,១ «La tesis defendida por Payne en dicho dossier puede sintetizarse con estas palabras:
» Glicerio Sanchez Recio. En torno a la Dictadura franquista Hispania NovaEntre 1937 y 1943, el franquismo constituyó un régimen "semi-fascista", pero nunca un régimen fascista cien por cien. Después pasó treinta y dos años evolucionando como un sistema autoritario "posfascista", aunque no consiguió eliminar completamente todos los vestigios residuales del fascismo. - ↑ Moradiellos 2000, p. 20.
- ↑ Cabrera & Rey 2017.
- ↑ «La ausencia de un ideario definido le permitió transitar de unas fórmulas dictatoriales a otras, rozando el fascismo en los cuarenta y a las dictaduras desarrollistas en los sesenta».Tusell 1999, cap. «El franquismo como dictadura».
- ↑ Reuter, Tim (19 May 2014). "Before China's Transformation, There Was The 'Spanish Miracle'". Forbes Magazine. Retrieved 26 ឧសភា 2022.
- ↑ Payne (2000), p. 645
- Pages with non-numeric formatnum arguments
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- ហ្វ្រង់កូនិយមអេស្ប៉ាញ
- អេស្ប៉ាញក្នុងសតវត្សទី២០
- ហ្វ្រង់កូនិយម
- អតីតប្រទេសនៃសង្គ្រាមត្រជាក់
- រដ្ឋហ្វាស៊ីសនិយម
- ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ
- រដ្ឋផ្ដាច់ការ