អាកាសចរណ៍ឡាវ ជើងហោះហើរ លេខ៣០១
One of six ATR-72 aircraft operated by Lao Airlines | |
Accident summary | |
---|---|
Date | ១៦ តុលា ២០១៣ |
Summary | កំពុងសើុបអង្កេត |
Site | Done Kho Island, Mekong River, Pakse, Laos 15°09′06″N 105°43′59″E / 15.15167°N 105.73306°ECoordinates: 15°09′06″N 105°43′59″E / 15.15167°N 105.73306°E |
Passengers | ៤៤ |
Crew | ៥ |
Fatalities | ៤៩ (សរុប) |
Survivors | ០ |
Aircraft type | ATR 72-600 |
Operator | ក្រុមហ៊ុនអាកាសចរណ៍ឡាវ |
Registration | RDPL-34233 |
Flight origin | Wattay International Airport, វៀងចន្ទន៍, Laos |
Destination | Pakse International Airport, Laos |
អាកាសចរណ៍ឡាវ ជើងហោះហើរ លេខ៣០១ គឺជាជើងហោះហើរដឹកអ្នកដំណើរ ខ្សែហោះហើរក្នុងស្រុក ដែលមានគោលដៅពីទីក្រុងវៀងចន្ទន៍ទៅ Pakse នៃប្រទេសឡាវ។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ យន្ដហោះប្រភេទ ATR 72-600 ដែលជាយន្ដហោះប្រើប្រាស់សម្រាក់ជើងហោះហើរនេះ បានប្រទះគ្រោះថ្នាក់ធ្លាក់ចូលទៅក្នុងទន្លេមេគង្គនៅក្នុង Pakse; ដែលបង្កឲ្យអ្នកធ្វើដំណើរទាំងអស់ រួមទាំងអាកាសយានិក ស្លាប់បាត់បោះជីវិត ទាំងអស់ ៤៩ នាក់។
យន្តហោះ
[កែប្រែ]យន្តហោះដែលធ្លាក់នេះ គឺជាប្រភេទ ATR 72-600, មានអត្តលេខចុះឈ្មោះ RDPL-34233 លេខស៊េរី 1071 ហើយធ្លាប់បានធ្វើការហោះហើរសរុបចំនួន ៧៥៨ ម៉ោងនៃការហោះហើរ (hours of flight)។ វាត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ឡាវនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ ។[១][២]
គ្រោះថ្នាក់
[កែប្រែ]យន្តហោះនេះធ្វើប្រតិបត្ដិការ ជាជើងហោះហើរក្នុងស្រុក ដឹកអ្នកដំណើរ ពីអាកាសយានដ្ឋានអន្តរជាតិ Wattay នៃទីក្រុងវៀងច័ន្ទ ហៅទៅកាន់គោលដៅដែលជា អាកាសយានដ្ឋានអន្តរជាតិ Pakse, ដែលមានទីតាំងនៅ Pakse, ឡាវ។ [២][៣] ជើងហោះហើរនេះបានចាកចេញពីទីក្រុងវៀងចន្ទនៅម៉ោង២ ៤៥នាទី រសៀល ម៉ោងក្នុងស្រុក (UTC 07:45) ហើយក៏បានជួបគ្រោះថ្នាក់ធ្លាក់ចូលទៅក្នុងទន្លេមេគង្គនៅម៉ោង៣ ៥៥នាទី រសៀលម៉ោងក្នុងស្រុក (UTC 08:55) ខណៈពេលកំពុងព្យាយាមចុះចតជាលើកទី២ ចំងាយជាង៦គីឡូម៉ែតពីព្រលានយន្តហោះ។ [៤][៥][៦] យន្តហោះនេះបានក្រឡឹងជុំវិញលើអាកាសជាលើកទីមួយ ដោយសារបញ្ហាអាកាសធាតុមិនអំណោយផលដល់ការចុះចត ហើយក៏បានព្យាយាមជាលើកទី២ តែជាអកុសល ក៏ជួបគ្រោះថ្នាក់ហើយធ្លាក់ចូលទន្លេនៅជិតនោះ។
ការសើុបអង្កេត
[កែប្រែ]អ្នកដំណើរនិងយានិក
[កែប្រែ]ប្រទេស | អ្នកដំណើរ | យានិក | សរុប |
---|---|---|---|
ឡាវ | ១៦ | ៤ | ២០ |
បារាំង | ៧ | – | ៧ |
អូស្ត្រាលី | ៦ | – | ៦ |
ថៃ | ៥ | – | ៥ |
កូរ៉េខាងត្បូង | ៣ | – | ៣ |
វៀតណាម | ៣ | – | ៣ |
កម្ពុជា | – | ១ | ១ |
ចិន | ១ | – | ១ |
ម៉ាឡេស៊ី | ១ | – | ១ |
តៃវ៉ាន់ | ១ | – | ១ |
សហរដ្ឋអាមេរិក | ១ | – | ១ |
សរុប | ៤៤ | ៥ | ៤៩ |
ឯកសារយោង
[កែប្រែ]- ↑ Pongkhao, Somsack. "Recovery effort underway after Lao Airlines plane crash". Vientiane Times. Archived from the original on 19 តុលា 2013. Retrieved 18 October 2013.
- ↑ ២,០ ២,១ "Lao Airlines ATR 42/72 - MSN 1071 - RDPL-34233". airfleets.net. Retrieved 16 October 2013.
- ↑ Hradecky, Simon. "Crash: Lao AT72 at Pakse on Oct 16th 2013, went into Mekong River on approach". The Aviation Herald. Retrieved 16 October 2013.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedReuters2
- ↑ "Lao plane crashes into Mekong River, 39 people killed". Voice of Russia. Archived from the original on 16 តុលា 2013. Retrieved 16 October 2013.
- ↑ Toh, Mavis. "Lao Airlines working to identify cause of ATR 72 crash". Singapore: Flightglobal. https://archive.is/20131018033609/http://www.flightglobal.com/news/articles/lao-airlines-working-to-identify-cause-of-atr-72-crash-391822/.
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- Aircraft Accident Investigation Committee (AAIC), Ministry of Public Works and Transport
- Summary of final report( Archived 2015-06-11 at the វេយប៊ែខ ម៉ាស៊ីន.) (អង់គ្លេស)
- Summary of final report( Archived 2015-06-11 at the វេយប៊ែខ ម៉ាស៊ីន.) (LAO)
- Announcement – Lao Airlines (Documents available in English and Lao) (Archive) (អង់គ្លេស)