Jump to content

ឧបទ្វីបកូរ៉េ

ពីវិគីភីឌា
ឧបទ្វីបកូរ៉េ
ទីតាំងរបស់ឧបទ្វីបកូរ៉េ
300px|ផែនទីឧបទ្វីបកូរ៉េ

ឧបទ្វីបកូរ៉េ​ ន័យចំគឺ ទៀបកោះកូរ៉េវាមិនមែនជាឧបទ្វីប (subcontinent)ទេ ឧបទ្វីបមួយនៅអាស៊ីខាងកើត។ វាលាតសន្ឋឹងពីជើងទៅត្បូងប្រវែង១១០០គ.ម ចេញពីទ្វីបអាស៊ីចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ វាត្រូវហ៊ុមព័ទ្ឋដោយ សមុទ្រជប៉ុន (នៅខាងកើត) សមុទ្រចិនខាងកើត(នៅខាងត្បូង) និង សមុទ្រលឿង (នៅខាងលិច)។ ច្រកកូរ៉េ តភ្ជាប់សមុទ្រជប៉ុននិងសមុទ្រចិនខាងកើត។

រហូតមកទល់ចុងសង្គ្រាមលោកលើកទី២ កូរ៉េគឺជារដ្ឋបង្រួបបង្រួមដែលមានដែនដីលាត​សន្ឋឹងលើឧបទ្វីបកូរ៉េបច្ចុប្បន្នទាំងមូល។ ចាប់តាំងពីពេលដែលសង្គ្រាមកូរ៉េបានបញ្ចប់ទៅនៅឆ្នាំ​១៩៥៣ កូរ៉េបានចែកចេញជា២គឺ កូរ៉េខាងជើងដែលគ្រប់គ្រងភាគខាងជើង និងកូរ៉េខាងត្បូងដែលគ្រប់គ្រងភាគខាងត្បូង។

ព្រំដែនខាងជើងរបស់ឧបទ្វីបកូរ៉េត្រូវបានកំនត់ជាទូទៅ អោយជាន់គ្នាជាមួយព្រំដែននយោបាយ​សព្វថ្ងៃរបស់កូរ៉េខាងជើងនិងប្រទេសជិតខាងរបស់ខ្លួន (ចិន ១៤១៦គ.ម និង រុស្ស៊ី ១៩គ.ម)។ ព្រំដែនទាំងនេះដើមឡើយត្រូវបានកំនត់ដោយទន្លេធម្មជាតិគឺទន្លេយ៉ាលូនិងទន្លេទូមិន។ ដោយយោងតាមនិយមន័យនេះ ឧបទ្វីបកូរ៉េទាំងមូល (រួមទាំងកោះទាំងអស់របស់វាផង)មានផ្ទៃដី ២២០ ៨៤៧គ.ម

ភូមិវិទ្យា

[កែប្រែ]

៧០%នៃផ្ទៃដីសរុបគ្របដណ្ដប់ដោយភ្នំ។ ខ្ពង់រាបដែលអាចដាំដុះបានមានទំហំតូចនិងនៅដាច់​ស្រយាលនៅចន្លោះរវាងជួរភ្នំទាំងឡាយ។ ភ្នំកាន់តែសំបូរនៅតំបន់ខាងជើងនិងខាងកើត ដែលក្នុងនោះមានភ្នំប៉ែកឌូដែលជាភ្នំមានកំពស់ខ្ពស់ជាងគេនៅលើឧបទ្វីបនេះ (២៧៤៤ម)។ ឧបទ្វីបកូរ៉េមានឆ្នេរប្រវែង ៨៤៦០គ.ម។ ឆ្នេរភាគខាងត្បូងនិងខាងលិចមានភាពរកេតរកូតខ្លាំង។ គេឃើញមានកោះភាគច្រើនក្នុងចំនោមកោះសរុប ៣៥៧៩កោះ ប្រមូលផ្ដុំគ្នានៅតាមបណ្ដោយឆ្នេរទាំងនោះ។

អាកាសធាតុ

[កែប្រែ]

អាកាសធាតុនៅឧបទ្វីបកូរ៉េមានភាពខុសគ្នារវាងភាគខាងជើងនិងភាគខាងត្បួង។ តំបន់ខាងត្បូងមានអាកាសធាតុក្ដៅសើមស្រដៀងគ្នានឹងប្រទេសជប៉ុនដែរ ដោយទទួលរងឥទ្ឋិពលខ្សែទឹកក្ដៅរបស់មហាសមុទ្រ។ តំបន់ខាងជើងមានអាកាសធាតុត្រជាក់ និងអាកាសធាតុក្នុងទ្វីប ប្រហាក់ប្រហែលគ្នានឹងតំបន់ម៉ាន់ជូរីដែរ។ ជាក់ស្ដែង កំពស់ទឹកភ្លៀងប្រចាំឆ្នាំនៅជ្រលងទន្លេយ៉ាលូមានតែ ៦០០មម គឺពាក់កណ្ដាលកំពស់ទឹកភ្លៀងប្រចាំឆ្នាំនៅឆ្នេរភាគខាងត្បូង (១៥០០មម)។ សីតុណ្ហភាពនៅខែមករារបស់តំបន់ខាងជើងបំផុតនិងខាងត្បូងបំផុត ខុសគ្នាប្រហែល២០°C ។ ឧបទ្វីបកូរ៉េទទួលរងឥទ្ឋិពលខ្យល់មូសុងអាស៊ីខាងកើតនៅពាក់កណ្ដាលរដូវក្ដៅ និងខ្យល់ព្យុះទីផុងជាញឹកញាប់នៅរដូវស្លឹកឈើជ្រុះ។ ទឹកភ្លៀងមានធ្លាក់ច្រើននៅរដូវក្ដៅ។ រដូវរងារមានភាពត្រជាក់ខ្លាំងដោយមានសីតុណ្ហភាពក្រោមសូន្យនៅតាមតំបន់មួយចំនួន។