Jump to content

កន្លះបរិមាត្រ

ពីវិគីភីឌា
ត្រីកោណ ចម្ងាយ​ជុំវិញ​ត្រីកោណពី​កំពូល​មួយ​ទៅ​ចំនុច​មួយ​នៅ​លើ​គែម​ឈម​ប៉ះរង្វង់ចារឹកក្រៅ​ស្មើនឹង​កន្លះបរិមាត្រ

ក្នុងធរណីមាត្រ ​កន្លះបរិមាត្រនៃពហុកោណ​គឺជាពាក់កណ្តាលនៃបរិមាត្រ​របស់វា។ កន្លះបរិមាត្រជាញឹកញាប់លេចចេញនៅក្នុងរូបមន្តផ្សេងៗនៃត្រីកោណ និង រូបផ្សេងៗទៀត។ កន្លះបរិមាត្រត្រូវបានគេប្រើប្រាស់ជាញឹកញាប់ក្នុងត្រីកោណ ដូចជារូបមន្តចំពោះកន្លះបរិមាត្រនៃត្រីកោណមួយដែលមានរង្វាស់ជ្រុង a b និង c កំនត់ដោយ

ក្រលាផ្ទៃនៃត្រីកោណមួយគឺជាផលគុណកាំក្នុង ( inradius) របស់វានិងកន្លះបរិមាត្រ ។ ដូចគ្នានឹងរូបមន្តក្រលាផ្ទៃនៃចតុកោណប៉ោងដែលប៉ះរង្វង់ (Tangential quadrilateral, ចតុកោណប៉ោង​ដែល​ជ្រុង​ទាំង​របស់​វា​ប៉ះនឹង​រង្វង់ចារឹកក្នុងចតុកោណប៉ោងនេះ) ដែលកន្លះបរិមាត្រនៃចតុកោណនេះស្មើនឹងផលបូកគូជ្រុងឈមនីមួយៗ​។ ក្រលាផ្ទៃនៃត្រីកោណ​មួយ​អាច​ត្រូវ​បាន​គេ​គណនា​ពី​កន្លះបរិមាត្រ និង រង្វាស់​ជ្រុង​នីមួយៗ​របស់វា​ដោយ​ប្រើ​​រូបមន្តហេរុង

ក្រលាផ្ទៃ

ទម្រង់ងាយបំផុតនៃរូបមន្តប្រាម៉ាហ្គឹបតា (Brahmagupta's formula) ​ចំពោះ​ចតុកោណចារឹក្នុងរង្វង់

ក្រលាផ្ទៃនៃចតុកោណចារឹកក្នុងរង្វង់

កាំ R នៃរង្វង់ចារឹកក្រៅត្រីកោណអាចត្រូវបានគណនាតាមរូបមន្ត

រូបមន្តនេះទាញចេញពី​ទ្រឹស្តីបទស៊ីនុស​។

ហេតុនេះកាំនៃរង្វង់ចារឹកក្រៅត្រីកោណ (ត្រូវបានគេស្គាល់ជាកាំក្នុង)​កំណត់ដោយរូបមន្ត