ការតែងតាំងអាទិទេព

ពីវិគីភីឌា

ការតែងតាំងអាទិទេព ត្រូវបានគេស្គាល់ផងដែរដោយឈ្មោះជាភាសាចិនថា Fengshen Yanyi (ចិនបុរាណ: 封神演義; Mandarin Pinyin: Fēngshén Yǎnyì; វ៉េដ–ហ្គែយល្ស៍: Fêng1-shên2 Yan3-yi4; Jyutping: Fung1 San4 Jin2 Ji6 ) និង Fengshen Bang (封神榜),[note ១] គឺជាប្រលោមលោករបស់ចិននៅសតវត្សរ៍ទី១៦ និងជាស្នាដៃសំណេរប្រពៃណីជនជាតិចិន ដ៏សំខាន់មួយនៅក្នុងប្រភេទសាច់រឿង អាទិទេព និងបិសាច ( Shenmo ) ដែលសរសេរក្នុងសម័យ រាជវង្សមិង (១៣៨៦-១៦៤៤) ។ [១] ដោយមាន ១០០ជំពូក វាត្រូវបានបោះពុម្ពជាលើកដំបូងក្នុងទម្រង់ជាសៀវភៅរវាងឆ្នាំ១៥៦៧ និង១៦១៩។ [១] ប្រភពមួយទៀតអះអាងថា វាត្រូវបានបោះពុម្ពនៅក្នុងការបោះពុម្ពចុងក្រោយក្នុងឆ្នាំ១៦០៥ [២] ការងារនេះរួមបញ្ចូលគ្នានូវធាតុផ្សំនៃប្រវត្តិសាស្រ្ត រឿងព្រេងនិទាន ទេវកថា រឿងព្រេង និងរឿងប្រឌិត។ [៣]

រឿង​នេះ​ត្រូវ​បាន​កំណត់ឡើងនៅ​ក្នុង​សម័យ​នៃ​ការ​ធ្លាក់​ចុះ​នៃ ​រាជវង្សសាង (១៦០០-១០៤៦មុនគ.ស) និងការងើបឡើងនៃ រាជវង្សចូវ (១០៤៦-២៥៦មុនគ.ស) ។ វាបានផ្សារភ្ជាប់ធាតុជាច្រើននៃ ទេវកថាចិន រួមមានអាទិទេព សភាវៈអមតៈ និងវិញ្ញាណ។ ស្នាដៃនិពន្ធនេះត្រូវបានសន្មតថាជារបស់ ស៊ូ ចុងលីន

សាច់រឿង[កែប្រែ]

គំនូរនៃ Fengshen Yanyi ពីការបោះពុម្ពប្រលោមលោកដែលមានការអត្ថាធិប្បាយដោយ ចុងស៊ីង (១៥៧៤-១៦២៥) (សៀវភៅមួយ)

ប្រលោមលោកនេះ គឺជាការរៀបរាប់ឡើងវិញលក្ខណៈប្រលោមលោក នៃការផ្តួលរំលំ ស្តេចចូវ ដែលជាមហាក្សត្រចុងក្រោយនៃ រាជវង្សសាង ដោយ ជី ហ្វា ដែលនឹងបង្កើត រាជវង្សចូវ ជំនួសវិញ។ រឿងនេះរួមបញ្ចូលរឿងនិទានផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សររបស់តួអង្គទេវកថាចិនជាច្រើន ដែលចូលរួមក្នុងការតស៊ូផងដែរ។ តួអង្គទាំងនេះរួមមាន វីរបុរសមនុស្ស សភាវៈអមតៈ និងវិញ្ញាណផ្សេងៗ (ជាធម្មតាត្រូវបានតំណាងក្នុងទម្រង់រូបតំណាង ដូចជា សត្វកញ្ជ្រោង និង សត្វក្ងោក ហើយម្តងម្កាលជាវត្ថុដែលគ្មានជីវិតដូចជា ខ្លុយ )។

ដោយត្រូវបានពង្វក់ដោយស្រីស្នំរបស់ព្រះអង្គគឺ តាជី ដែល​ធាតុពិត​ជា​វិញ្ញាណ​បិសាច​ក្លែង​ខ្លួន​ជា​នារី​ដ៏​ស្រស់​ស្អាត។ ស្តេចចូវនៃសាង បាន​ជិះជាន់​ប្រជារាស្រ្ត និង​ធ្វើទុក្ខបុកម្នេញ​អ្នក​ដែល​ប្រឆាំងព្រះអង្គ រួម​ទាំង​អ្នក​ដែល​ហ៊ាន​តវ៉ាជាមួយ​ទ្រង់។ ជី ហ្វា (ស្តេចអ៊ូនៃចូវ) ដែលមានជំនួយពីអ្នកយុទ្ធសាស្រ្តរបស់ទ្រង់គឺ ជៀង ជីយ៉ា បានប្រមូលផ្តុំកងទ័ពមួយដើម្បីផ្តួលរំលំរបបផ្តាច់ការ និងស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ។ ពេញមួយសាច់រឿង មានការប្រយុទ្ធគ្នារវាងនគរសាង និងចូវ ដោយភាគីទាំងសងខាងបានអំពាវនាវដល់សត្វអរូបីផ្សេងៗ ដូចជា អាទិទេព សភាវៈអមតៈ បិសាច វិញ្ញាណ និងមនុស្សដែលមានជំនាញវេទមន្ត ដើម្បីជួយពួកគេក្នុងសង្គ្រាម។ យន់ស៊ី ធានជុន ("ម្ចាស់ធំបំផុតនៃឋានសួគ៌") ផ្តល់ឱ្យ ចៀង ជីយ៉ា នូវ Fengshen Bang ដែលជាបញ្ជីដែលផ្តល់អំណាចឱ្យគាត់ក្នុងការតែងតាំងលើព្រះនៃស្ថានសួគ៌។ វីរបុរសរបស់ចូវ និងសត្រូវមួយចំនួនរបស់ពួកគេដែលបានស្លាប់ដោយពួកសាង នៅទីបំផុតត្រូវបានផ្តល់ឋានៈនៅឋានសួគ៌ និង ត្រូវបានលើកកម្ពស់ជាព្រះ ដូចចំណងជើងនៃប្រលោមលោក។

ការនិទានខ្លះៗ[កែប្រែ]

រឿងប្រលោមលោកនេះមានលក្ខណៈពិសេសជាច្រើន ដែលសភាវៈផ្សេងៗចូលទៅក្នុងអាណាចក្រមនុស្ស និងផ្លាស់ប្តូរជោគវាសនានៃជីវិតមនុស្សសាមញ្ញ និងដំណើរនៃប្រវត្តិសាស្រ្តជាមួយនឹងអំណាចវេទមន្តរបស់ពួកគេ។ ខាង​ក្រោម​នេះ​គឺ​ជាការនិទានផ្នែក​ដែល​គេ​ស្គាល់​ច្បាស់​ជាង​មុន​មួយ​ចំនួន។

នីវវ៉ា និង ស្តេចចូ​វ[កែប្រែ]

ស្តេចចូវ បានយាងទៅប្រាសាទទេពបុរាណចិន ព្រះម៉ែ នីវវ៉ា ដើម្បីថ្វាយធូប និងបួងសួង។ នៅពេលគាត់កំពុងធ្វើដូច្នេះ ស្រាប់តែមានខ្យល់បក់បោកមកលើរូបសំណាក ព្រះម៉ែនីវវ៉ា។ ព្រះអង្គ​សង្កេត​ឃើញ​ថា​រូប​សំណាក​ព្រះ​នាង​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់។ ដោយមិនគិតគូរ ព្រះអង្គមានបន្ទូលផ្តេសផ្តាសនៅមុខរូបសំណាកថា "វាច្បាស់ជាល្អប្រសិនបើយើងអាចរៀបអភិសេធជាមួយនាង" ។ ទ្រង់​សរសេរ​កំណាព្យ​នៅ​លើ​ជញ្ជាំង​ដើម្បី​បង្ហាញ​ពី​ចំណង់​តណ្ហា​របស់​ព្រះនាង។ ព្រះអង្គបានប្រមាថព្រះម៉ែនីវវ៉ា ដោយមិនដឹងខ្លួន ហើយព្រះម៉ែនីវវ៉ាបានទស្សទាយថា ស្តេចចូវ មានវាសនាជាមហាក្សត្រចុងក្រោយនៃរាជវង្ស សាង ។ ព្រះនាង​បាន​បញ្ជូន ​វិញ្ញាណ​សត្វ​ស្វា​អាយុ​មួយ​ពាន់​ឆ្នាំ វិញ្ញាណ​បក្សី​ក្បាល​ប្រាំបួន និង ​វិញ្ញាណ​ពិនត្បូង ​ទៅ​ធ្វើ​ទារុណកម្ម​ស្តេចចូវ ព្រោះ​ព្រះនាង​ខ្ញាល់​ខ្លាំង​ណាស់​ពេល​ឃើញ​ស្តេចចូវ អាច​សប្បាយ​នឹង​ខ្លួន​ឯងបាន២៨ឆ្នាំ។ ស្តេចចូវឈ្លក់វង្វេងនឹងវិញ្ញាណ ដែលក្លែងខ្លួនជាស្រីស្អាត ហើយចាប់ផ្តើមព្រងើយកន្តើយនឹងកិច្ចការរដ្ឋ ហើយគ្រប់គ្រងដោយឃោរឃៅ។ ប្រជាជន​រង​ទុក្ខ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ទ្រង់ ហើយ​នៅ​ទី​បំផុត​បាន​ចូលរួម​ជាមួយ ជី ហ្វា ដើម្បី​ក្រោក​ឡើង​ផ្ដួល​រំលំ​ទ្រង់។

តាជី និង បូ អ៊ីកាវ[កែប្រែ]

ស្តេចចូវ ដាក់ ជី ឆាង ដែលជាស្តេចត្រាញ់ខាងលិច ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅយូលី (羑里) អស់រយៈពេលជិតប្រាំពីរឆ្នាំ។ កូនប្រុសច្បងរបស់ ជី ឆាង បូ អ៊ីកាវ មក ចាវកឺ (ហឺប៉ី ខេត្តហឺណាន នាពេលបច្ចុប្បន្ន) ដើម្បីអង្វរស្តេចចូវ ឱ្យដោះលែងឪពុករបស់គាត់។ តាជី បានលង់ស្នេហ៍ជាមួយ បូ អ៊ីកាវ ហើយសុំឱ្យស្តេចអនុញ្ញាតឱ្យ​ បូ អ៊ីកាវ បង្រៀននាងពីរបៀបលេង ពិន ។ តាជី ព្យាយាមល្បួង បូ អ៊ីកាវ ប៉ុន្តែគាត់បដិសេធ និងចំអកឱ្យនាង។ តាជី ដែលខឹងសម្បារ បានត្អូញត្អែរនៅមុខស្តេចចូវ ថា បូ អ៊ីកាវ បានធ្វើបាបនាង និងជេរប្រមាថស្តេចតាមរយៈតន្ត្រីរបស់គាត់។ ព្រះរាជាទ្រង់ព្រះពិរោធ ហើយទ្រង់បានប្រហារជីវិត បូ អ៊ីកាវ ដោយកាត់ជាចំណែកៗ ធ្វើជានំសាច់ ថ្វាយដល់បិតាគាត់។ ជី ឆាង ដឹង​ពី​ការ​ទស្សន៍ទាយ ហើយ​បាន​ទាយ​ទុក​ជា​មុន​អំពី​ជោគវាសនា​របស់​កូន​ប្រុស​គាត់។ ទ្រង់បាន​លាក់បាំង​ទុក្ខ​សោក ហើយ​សោយសាច់​នំ ។ បន្ទាប់​ពី​ឧប្បត្តិហេតុ​នោះ ស្តេច ចូវ បាន​បន្ថយ​ការប្រុងប្រយត្ន័​របស់​ខ្លួន​ប្រឆាំង​នឹង ជី ឆាង ហើយ​អនុញ្ញាត​ឱ្យ​ស្តេចត្រាញ់នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ជី ឆាង បានកសាង​កម្លាំង​របស់​គាត់ ហើយ​គ្រោង​សងសឹក​កូនប្រុស​គាត់។

ជី ឆាង និង ជៀង ជីយ៉ា[កែប្រែ]

ជៀង ជីយ៉ា គឺជាសិស្សគុនរបស់លោកម្ចាស់នៃភ្នំឃុនលុន យន់សុី ធានជុន ។ គាត់ចាកចេញពីចៅហ្វាយរបស់គាត់នៅអាយុ៧២ឆ្នាំ។ គាត់​ប្រើ​តែ​សន្ទួច​ត្រី​ត្រង់​គ្មាន​នុយ​ ដាក់នៅចម្ងាយបីហ្វីតពីលើ​ទឹក​សម្រាប់​ដាក់​ត្រី​។ អ្នក​ជិត​ខាង​របស់​គាត់​ឆ្ងល់​នឹង​វិធី​នេសាទ​ចម្លែក​របស់​គាត់។ ពួកគេសួរគាត់ដោយចង់ដឹងចង់ឃើញ។ ជៀង ជីយ៉ា ឆ្លើយថា "អ្វីដែលខ្ញុំកំពុងនេសាទនោះ មិនមែនជាត្រីមួយក្បាលទេ ប៉ុន្តែជាស្តេច និងអ្នកចំណុះធំៗជាច្រើន។ មានតែអ្នកដែលចង់ទៅស្ទូចទេ ទើបខ្ញុំចាប់បាន"។ ជៀង ជីយ៉ា មាន​ន័យ​ថា​គាត់​កំពុង​រង់​ចាំ​អ្នក​គ្រប់​គ្រង​ដ៏​ឈ្លាស​វៃ​ដែល​ទទួល​ស្គាល់​ទេពកោសល្យ​របស់​គាត់​និង​ត្រូវ​ការ​គាត់។

នៅខាងក្នុងទំព័រនៃប្រលោមលោកដែលបានបោះពុម្ពដោយ ចុង ស៊ីង (សៀវភៅទីបី)

មានមនុស្សបានទៅប្រាប់ ជី ឆាង អំពី ជៀង ជីយ៉ា ហើយ ជី ឆាង បានចាប់អារម្មណ៍នឹងគាត់។ ថ្ងៃមួយ ជី ឆាង បានទៅលេង ជៀង ជីយ៉ា ។ ជៀង ជីយ៉ា បានទាមទារឱ្យ ស្តេចត្រាញ់ជួយទាញរទេះរបស់គាត់។ ជី ឆាង ធ្វើដូច្នេះ ហើយឈប់ទាញ បន្ទាប់ពីគាត់បានផ្លាស់ទី៨០០ ជំហានទៅមុខ។ ជៀង ជីយ៉ា ប្រាប់ស្តេចត្រាញ់ថា អនាគតអាណាចក្ររបស់ទ្រង់( រាជវង្សចូវ ) នឹងមានអាយុកាល ៨០០ឆ្នាំ។ ជី ឆាង ចង់​ទាញ​រទេះ​ពីរបី​ជំហាន​ទៀត ប៉ុន្តែ​គាត់​ហត់​ខ្លាំង​ពេក​មិន​អាច​ដើរ​ទៅ​មុខ​បាន។ ជៀង ជីយ៉ាង បានក្លាយជាឧបរាជរបស់នគរចូវ ហើយក្រោយមកជួយ ជី ឆាង ក្នុងការកសាងនគររបស់ទ្រង់។

ពី កាន បាត់បង់បេះដូង[កែប្រែ]

តាម​ទំនាយ​ដែល​បាន​បង្ហាញ​ដោយ​ឆ្អឹងទស្សន៍ទាយ ជៀង ជីយ៉ា បាន​ទស្សន៍ទាយ​ថា ពី កាន ដែលជា​មេទ័ព​ស្មោះត្រង់​និងមានចិត្តសប្បុរសបស់​ស្តេចចូវ នឹងត្រូវ​ទទួលមរណភាព​ក្នុង​ពេល​ឆាប់ៗ​នេះ។ គាត់បានផ្តល់វត្ថុការពារខ្លួនមួយឲ្យទៅ ពី កាន។ នៅយប់មួយ ក្នុងអំឡុងពេលពិធីជប់លៀងដែលរៀបចំដោយស្តេចចូវ មានទេវតាមួយចំនួនបានបង្ហាញខ្លួន ហើយស្តេចមានសេចក្តីសោមនស្សរីករាយដែលបានឃើញពួកគេ។ ពួកទេវតាទាំងនោះ តាមពិតគឺជាបក្សពួកវិញ្ញាណបិសាចកញ្ជ្រោងរបស់ តាជី ដែលក្លែងបន្លំខ្លួន ហើយ ពី កាន ដែលមានវត្តមាននៅក្នុងពិធីជប់លៀងផងដែរ មានអារម្មណ៍ថាមានអ្វីខុសចម្លែក។ ការសង្ស័យរបស់ ពីកាន ត្រូវបានបញ្ជាក់នៅពេលដែលវិញ្ញាណកញ្ជ្រោងបញ្ចេញកន្ទុយរបស់ពួកគេដោយមិនដឹងខ្លួនបន្ទាប់ពីស្រវឹង។ ពី​ កាន បានប្រមូលផ្តុំទាហានមួយក្រុម ហើយពួកគេបានតាមដានវិញ្ញាណកញ្ជ្រោងត្រឡប់ទៅរូងរបស់ពួកគេវិញ ហើយសម្លាប់ពួកគេទាំងអស់។ ពី កាន បានប្រើរោមរបស់កញ្ជ្រោងទាំងនោះដើម្បីធ្វើជាអាវធំ ហើយថ្វាយទៅស្តេចចូវ។ ដាជី រន្ធត់ចិត្ត និងសោកស្ដាយពេលឃើញអាវធំ ហើយនាងលួចសងសឹក ពី​ កាន ជាសម្ងាត់។

មិនយូរប៉ុន្មាន តាជី បានប្រាប់ស្តេចចូវ ថានាងគាំងបេះដូង ហើយមានតែ "បេះដូងប្រាំពីរថត" (七巧玲瓏心) ទេ ដែលអាចបំបាត់ការឈឺចាប់របស់នាងបាន។ គ្មាន​នរណា​ម្នាក់​ក្នុង​វាំង​មាន​បេះដូងបែប​នេះ​ឡើយ លើក​លែង​តែ ពី កាន ដែល​ត្រូវ​បាន​គេ​គោរព​ជា​អ្នក​បរិសុទ្ធ។ ពី កាន លេបវត្ថុការពារដែលផ្តល់ដោយ ជៀង ជីយ៉ា ហើយចាប់ទាញបេះដូងចេញពីខ្លួន ហើយថ្វាយទៅស្តេចចូវ ។ ពី កាន មិនបាន​ស្លាប់​ភ្លាមៗ ឬ​ស្រក់​ឈាម​មួយ​តំណក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ដើរ​ចេញ​ពី​វាំង ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់ ជៀង ជីយ៉ា ឲ្យ​ទៅ​ផ្ទះ​ដោយ​មិន​មើល​ក្រោយ។

នៅ​ពេល​គាត់​នៅ​សល់ឆ្ងាយ​ពី​ផ្ទះ​តែ​ប៉ុន្មាន​ជំហាន ស្ត្រី ​អ្នកលក់ ​ម្នាក់បានស្រែក​ពី​ក្រោយ​ថា "ហេ! ស្ពៃ​ថោក​គ្មាន​ឬស (បេះដូង)!" (ពាក្យ "បេះដូង" ក៏ត្រូវបានប្រើសំដៅទៅលើឬសដើមរបស់រុក្ខជាតិ) ។ ពី កាន ងាក​មក​សួរ​អ្នកលក់ដោយ​ឆ្ងល់​ថា "តើ​មានស្ពៃគ្មានឬសមកពីណា?" ស្ត្រី​នោះ​ញញឹម​យ៉ាង​អាក្រក់ ហើយ​ឆ្លើយ​ថា "ត្រូវ​ហើយ​លោក​អើយ ស្ពៃ​មិន​អាច​រស់​ដោយ​គ្មានឬស ដូច​មនុស្ស​ប្រុស​មិន​អាច​រស់​ដោយ​គ្មាន​បេះដូង​បាន​ទេ"។ពី កាន បានស្រែក ហើយ ដួល ស្លាប់។ អ្នកលក់បន្លែនោះ តាមពិតជាវិញ្ញាណ ខ្លុយត្បូង ដែលកាឡាខ្លួន។

ក្រុមទាំងបួននៃកោះនាគប្រាំបួន[កែប្រែ]

ក្រុមទាំងបួននៃកោះនាគប្រាំបួន (九龙岛四圣) គឺជាតួអង្គប្រឌិតចំនួនបួន។ បុគ្គល​ទាំង​បួន​នាក់​នេះ​គឺ វ៉ាង​ ម៉ូ យ៉ាង​ សេន ចាវ យូឈាន និង លី ស៊ីងបា ដែលពួកគេម្នាក់ៗមានកេរ្តិ៍ឈ្មោះជាបុរសកំពូល។ បុរសកំពូលទាំងបួននាក់នេះ ក្រោយមកត្រូវបានជ្រើសរើសដោយព្រះរាជគ្រូ វិន ចុង ក្នុងគោលបំណងដើម្បីបញ្ចប់ការគំរាមកំហែងរបស់ស្តេចអ៊ូ ។

ការបង្កើតនៃ តាជី[កែប្រែ]

នេះគឺជាបញ្ជីនៃគម្រោងផ្សេងៗគ្នាដែលបង្កើតឡើងដោយ តាជី នៅទូទាំងប្រលោមលោក Fengshen Yanyi ដោយ ស៊ូ ចុងលីន និង លូ ស៊ីស៊ីង ។ [៤]

ឡសំរិទ្ធិ[កែប្រែ]

ឡសំរិទ្ធិ [៤] ត្រូវបានផលិតឡើងដោយមានបំណងធ្វើជាឧបករណ៍ធ្វើទារុណកម្ម និងប្រហារជីវិត ត្រូវបានស្នើឡើងដំបូងដោយ តាជី ។ វា​ជា​ឧបករណ៍​ស៊ីឡាំង​សំរិទ្ធ​ដែល​មាន​កម្ពស់​ជាង​ម្ភៃ​ហ្វីត និង​ទទឹង​ប្រាំបី​ហ្វីត។ វាមានកង់ពីរនៅសងខាង ដូច្នេះវាអាចផ្លាស់ទីជុំវិញបាន។ វាមាន​ស្រទាប់​ធ្យូង​បី​ជាន់​នៅពីលើ​ស្រទាប់ភ្លើង​ឆេះ​ទាំង​បី​នៅ​ក្នុង​ឧបករណ៍នេះ។ ជន​រង​គ្រោះ​ត្រូវ​បាន​ដោះ​ខោអាវ​អាក្រាត និង​ចង​ចំណងមុន​នឹង​ដាក់​ចូល​ក្នុង​រណ្តៅ ។ រណ្តៅ​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រហារ​ជីវិត​មន្រ្តី​ឧត្តម​ប្រឹក្សា ម៉ី បូ ។ កង្ហារ​ធំៗ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ដុតបន្ថែម​កម្ដៅឲ្យ​ខ្លាំង​អំឡុង​ពេល​ប្រហារ​ជីវិត ម៉ី បូ។

ឡ សំរិទ្ធិ ត្រូវបានលើកឡើងតែនៅក្នុងជំពូកទី៦ប៉ុណ្ណោះ។

រណ្តៅពស់[កែប្រែ]

រណ្តៅ ពស់ [៤] ជាឧបករណ៍ ធ្វើទារុណកម្ម មួយផ្សេងទៀត ត្រូវបានណែនាំជាលើកដំបូងនៅក្នុងជំពូកទី១៧ ។ រណ្តៅពស់មានទំហំ ២៥ ហ្វីតត្រូវបានជីកនៅពីក្រោមព្រះរាជដំណាក់ទតផ្កាយ ។ សត្វពីងពាង ដែលមានពិស និងពស់ពិសខ្លាំង ត្រូវបានដាក់ចូលទៅក្នុងរណ្តៅ។ នៅពេលដែលរណ្តៅនេះត្រូវបានសាងសង់ជាស្ថាពរ ស្ត្រីបម្រើអកុសលចំនួន ៧២នាក់ ដែលត្រូវបានគេកោរសក់ និងដោះសំលៀកបំពាក់ ត្រូវបានចងជាប់ ហើយបោះចូលទៅក្នុងរណ្តៅដើម្បីចិញ្ចឹមពស់។

ឧបករណ៍ធ្វើទារុណកម្មនេះត្រូវបានលើកឡើងជាច្រើនដងបន្ទាប់ពីជំពូកទី១៧ ។

អាងស្រា និងព្រៃសាច់[កែប្រែ]

អាងស្តុកស្រា និងព្រៃសាច់ ត្រូវបានបង្ហាញនៅក្នុងជំពូកទី១៧ [៤] អាងស្តុកស្រាមានទីតាំងនៅខាងឆ្វេងនៃរណ្តៅពស់ ខណៈពេលដែលព្រៃសាច់នៅខាងស្តាំ ដូច្នេះបង្កើតជាសួនតូចមួយនៅពីមុខ ព្រះរាជដំណាក់់ទតផ្កាយ។ ស្រី​ក្រមុំ​៥០​នាក់ និង​អាមាត្យ៥០នាក់​ត្រូវ​បាន​ជ្រើសរើស ហើយ​ចង​ជា​មួយ​គ្នា​បង្កើត​បានជា ៥០​គូ។ បន្ទាប់​មក​គូ​នីមួយៗ​នឹង​ត្រូវ​គេ​បោះ​ចូល​ក្នុង​អាង​ទឹក ហើយ​នឹង​ត្រូវ​បាន​បញ្ជាឱ្យ​ផឹក​ស្រា​ក្នុង​អាង​ខណៈ​ពេល​កំពុង​សម្តែងក្បាច់​ហែលទឹក។ នៅពេលដែលគូនីមួយៗស្រវឹងហើយ ពួកគេនឹងត្រូវដាក់ចូលទៅក្នុងព្រៃសាច់ ដើម្បីរីករាយជាមួយនឹងទាឆ្អិន ជ្រូកអាំង។ល។ នៅពេលថ្ងៃលិច ពីរបីគូនឹងត្រូវវាយរហូតដល់បែកឈាម ហើយត្រូវបញ្ជូនជាសម្ងាត់ឱ្យ តាជី ដើម្បីបម្រើដល់តម្រូវការសាច់មនុស្សរបស់នាង។

វិធីសាស្រ្តនៃការធ្វើទារុណកម្មនេះ បង្កើតឡើងដោយ តាជី ត្រូវបានលើកឡើងជាលើកដំបូងនៅក្នុងជំពូកទី១៧ ក៏ដូចជាច្រើនដងក្រោយមកទៀត។

វិចិត្រសាលសត្វក្តាន់[កែប្រែ]

វិចិត្រសាលសត្វក្តាន់ ក៏ត្រូវបានលើកឡើងនៅក្នុងជំពូកទី១៧ ផងដែរ [៤] តាជី បានជ្រើសរើសវិចិត្រសាលសត្វក្តាន់នេះជាមធ្យោបាយមួយ ដើម្បីបញ្ចប់ជីវិត ជៀង ជីយ៉ា ដែលត្រូវបានប្រគល់ភារកិច្ចដើម្បីបញ្ចប់បេសកកម្មដែលមិនអាចធ្វើទៅរួចមួយ នៃការបង្កើតវិចិត្រសាលសត្វក្តាន់ដោយខ្លួនឯង។ រចនាសម្ព័នដូចប៉មដ៏ធំនេះមានកម្ពស់សែសិបប្រាំបួនហ្វីត (ទំហំទ្វេដងនៃ ព្រះរាជដំណាក់ទតផ្កាយ) ដោយបំពាក់យ៉ាងពេញលេញជាមួយនឹងសសរនៃត្បូងថ្ម កម្រាលថ្មម៉ាប ដំបូល និងពិដាននៃគ្រឿងអលង្ការរឿងព្រេងនិទាន និងផ្លូវដែកគុជ និងផ្កាថ្មសមុទ្រដ៏អស្ចារ្យ។

ការរិះគន់[កែប្រែ]

ថ្វីត្បិតតែប្រលោមលោកឥឡូវនេះត្រូវបានគេមើលឃើញថាជាប្រលោមលោកដ៏វិសេសវិសាលនៃអក្សរសិល្ប៍ចិនបុរាណក៏ដោយ ប៉ុន្តែវាបានទទួលការរិះគន់ខ្លះៗពីអ្នករិះគន់ផ្នែកអក្សរសាស្ត្រកាលពីអតីតកាល។ នៅក្នុងការប្រៀបធៀបការងារទៅនឹងប្រលោមលោករបស់ចិនធំៗផ្សេងទៀត លោក លូ ស៊ុន បានកត់សម្គាល់នៅក្នុងសៀវភៅ A Brief History of Chinese Fiction ឆ្នាំ១៩២៤ របស់គាត់ថា Fengshen Yanyi "ខ្វះភាពប្រាកដនិយមនៃរឿង ច្រាំងទឹក និងការស្រមើលស្រមៃនៃ ដំណើរឆ្ពោះទៅទិសខាងលិច " ។ [1]

ការបកប្រែ[កែប្រែ]

  • Xu Zhonglin (1992). Creation of the Gods. Beijing: New World Press. ល.ស.ប.អ. 780005134X. 
  • Xu Zhonglin (2002). Tales of the Teahouse Retold: Investiture of the Gods. Lincoln, NE: Writers Club Press. ល.ស.ប.អ. 9780595254194.  This is an abridged translation containing only the first 46 chapters out of 100.

សៀវភៅ​នេះ​ក៏​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ហូឡង់​ដូច​ជា Feng Shen: De Verheffing tot Goden ដោយ Nio Joe Lan ( Jakarta, 1940)។

ការបង្កើតស្នាដៃផ្សេងៗ[កែប្រែ]

ប្រលោមលោក​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ ​វប្បធម៌​ប្រជាប្រិយ​របស់ ​ចិន និង​ជប៉ុន។ វា​ត្រូវ​បាន​កែ​សម្រួល​ក្នុង​ទម្រង់​ផ្សេងៗ​រួម​ទាំង​រឿង​ភាគ​ទូរទស្សន៍ ម៉ាន់​វ៉ា ម៉ានហ្កា និង​វីដេអូ​ហ្គេម។ ការបង្កើតគួរឱ្យកត់សម្គាល់មួយចំនួនត្រូវបានរាយខាងក្រោម៖

  • កម្មវិធីវិទ្យុ Pingshu ឆ្នាំ 1970 ដោយ Unabridged ដោយ Yuan Kuocheng ដែលរួមមាន Fēngshén Yǎnyì ទាំងមូលក្នុង 200 ភាគ។
  • រឿង​របស់​ព្រះ​ចិន ជា​ភាពយន្ត​គំនូរជីវចល​ដែល​គូរ​ដោយ​ដៃ​ឆ្នាំ ១៩៧៦។
  • God's Parade ដែលជារឿងភាគទូរទស្សន៍ TVB ឆ្នាំ 1981 ដែលមានបទចម្រៀងដែលសំដែងដោយ Adam Cheng ។
  • The Founding of the Zhou Dynasty, the first story arc of Hong Kong manhua series Legend of Emperors ដោយ Wong Yuk-long ។
  • Hoshin Engi ដែលជារឿងភាគជប៉ុនដោយ Ryu Fujisaki ផ្អែកលើការបកប្រែដោយ Tsutomu Ano នៃប្រលោមលោក។
  • Gods of Honour ដែលជារឿងភាគទូរទស្សន៍ហុងកុងឆ្នាំ 2001 ផលិតដោយ TVB ដែលត្រូវបានសន្មតថាជា ក្បួនដង្ហែរបស់ព្រះ
  • Mystic Heroes (バトル封神 Batoru Hōshin?) ដែលជាវីដេអូហ្គេមឆ្នាំ 2002 ដោយ Koei ផ្អែកលើសៀវភៅ។
  • The Legend and the Hero ដែលជារឿងភាគទូរទស្សន៍ចិនឆ្នាំ 2007 ។ វាត្រូវបានបន្តដោយរឿងភាគឆ្នាំ 2009 រឿង The Legend និង the Hero 2
  • Warriors Orochi ដែលជាស៊េរីវីដេអូហ្គេមផលិតដោយ Koei ។ វាមានតួអង្គបីនាក់ពីប្រលោមលោក - Daji (ហៅថា Da Ji នៅក្នុងហ្គេម) Nezha និង Jiang Ziya (ហៅថា Taigong Wang នៅក្នុងហ្គេម) - ជាតួអង្គដែលអាចលេងបាន។
  • The Investiture of the Gods ដែលជាស៊េរីសកម្មភាពបន្តផ្ទាល់របស់ប្រទេសចិនឆ្នាំ 2014 ផលិតដោយទូរទស្សន៍ Shandong និងសម្តែងដោយ Sammul Chan និង Viann Zhang ។
  • League of Gods ជាភាពយន្តចិន 3D ឆ្នាំ 2016 ដែលផលិតដោយ China Star Entertainment Group សម្តែងដោយ Jacky Heung ជាតួអង្គសំខាន់ Lei Zhenzi, Jet Li ជា Jiang Ziya, Tony Leung Ka-fai ជា ស្តេច Zhou of Shang, Louis Koo ជា Mahamayuri, Huang Xiaoming ដូចជា Erlang Shen, Angelababy ជានាងមច្ឆា, Fan Bingbing ជា Daji និង Wen Zhang ជា Nezha ។
  • Chronicles of the God's Order, ហុងកុងដែលកំពុងបន្ត។
  • Ne Zha ដែលជាភាពយន្តគំនូរជីវចល 3D របស់ចិនឆ្នាំ 2019។
  • Investiture of the Gods ដែលជារឿងភាគបន្តផ្ទាល់របស់ចិនឆ្នាំ 2019 ដែលផលិតដោយ Mango Studio និងសម្តែងដោយ Wang Likun, Luo Jin, Zhang Bo, Yu Hewei, Deng Lun និង Collin Chou ។
  • Jiang Ziya ដែល ជាភាពយន្តគំនូរជីវចល 3D របស់ចិនឆ្នាំ 2020។
  • New Gods: Nezha Reborn ដែលជាភាពយន្តគំនូរជីវចល 3D របស់ចិនឆ្នាំ 2021។
  • New Gods: Yang Jian ដែលជាភាពយន្តគំនូរជីវចល 3D របស់ចិនឆ្នាំ 2022។
  • ការបង្កើតព្រះ 2023

សូម​មើល​ផង​ដែរ[កែប្រែ]

  • ទេវកថាចិន
  • សាសនានៅប្រទេសចិន

ទំព័រគំរូ:NoteFoot

ឯកសារយោង[កែប្រែ]

ការដកស្រង់[កែប្រែ]

  1. ១,០ ១,១ The Greenwood Encyclopedia of Folktales and Fairy Tales: A-F. 2008. p. 340. ល.ស.ប.អ. 978-0-313-33442-9. https://archive.org/details/unset0000unse_w7y9/page/340. 
  2. Chang, Kang-i Sun (2010). The Cambridge History of Chinese Literature Volume II: From 1375.
  3. Chew, Katherine Liang (2002). Tales of the Teahouse Retold: Investiture of the Gods. Page XI. ISBN 0-595-65161-5.
  4. ៤,០ ៤,១ ៤,២ ៤,៣ ៤,៤ Apotheosis of Heroes (Chinese Edition). China: June 1, 2012. 2012. ល.ស.ប.អ. 9787514503388.  Cite error: Invalid <ref> tag; name "Apotheosis" defined multiple times with different content

ប្រភព[កែប្រែ]

ទូទៅ 


Cite error: <ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found