ការពិភាក្សារបស់អ្នកប្រើប្រាស់:ពិសិដ្ឋ

ពីវិគីភីឌា
Jump to navigation Jump to search

ស្វាគមន៍ការមកដល់វិគីភីឌាភាសាខ្មែរ។ យើងខ្ញុំសង្ឃឹមថាលោកនឹងរីករាយជាមួយការស្ថាបនាវិគីនេះអោយមានលក្ខណៈប្រសើរឡើង។ ប្រសិនបើលោកមានចំងល់​ឬត្រូវការជំនួយ សូមទំនាក់ទំនងអ្នកអភិបាលបានគ្រប់ពេលវេលា។ សូមអរគុណ។--គីមស៊្រុន ម៉ោង១០:៣៤ ថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០០៨ (UTC)

អត្ថបទ​ជា​ភាសាខ្មែរ[កែប្រែ]

ខ្ញុំ​បាន​អាន​ស្នាដៃ​ខ្លះ​របស់​អ្នក​បាន​សរសេរ ដែល​ដកស្រង់​ពី​សៀវភៅ​សិក្សា​មាន​ចំនួន​ច្រើន​គ្រាន់បើ​។ ដូច្នេះ​ខ្ញុំ​យល់ថា​អ្នក​ប្រហែល​ជា​ចូលចិត្ត​អាន​សៀវភៅ​ច្រើន​ ខ្ញុំ​សូម​ឲ្យ​អ្នក​ជួយ​សរសេរ​ក្នុង វិគីភីឌា​ភាសាខ្មែរ​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​សម័យ​អាណាច្រ​ភ្នំ (ហ្វូណន) ចេនឡា មហានគរ ... ។ អត្ថបទ​ទាំងនេះ​ទំនង​ជា​មាន​នៅក្នុង​កម្មវិធីសិក្សា​ដែល​អ្នក​បាន​រៀន​មិនខាន ព្រោះ​ខ្ញុំ​ឃើញ​ក្នុង​វិគីភីឌា​ភាសាអង់គ្លេស​មាន​សរសេរ​ពី​ប្រវត្តិសាស្ត្រ​ទាំង​នោះ​ តែ​បែរ​ជា​ខ្មែរ​យើង​ជា​ម្ចាស់​ប្រទេស​មិនមាន​សរសេរ​ជា​ភាសា​របស់​ខ្លួន​ទៅ​វិញ​។ --ធារិត ម៉ោង០៣:១១ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០០៨ (UTC)

Thankyou very much[កែប្រែ]

Gnu-color-reiss-head.jpg
THANKYOU SO MUCH ពិសិដ្ឋ for your Superb Translation effort!
I am very very Grateful.
May God Bless You!
In the future, if you want any of your favourite article to be translated into the Chinese language then I would certainly be glad help you.
Yours Sincerely, From --Jose77 ម៉ោង០៨:១៨ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

Re:បញ្ហារូបភាព[កែប្រែ]

ចំពោះ​បញ្ហា​នេះ​ខ្ញុំ​ក៏​ពុំសូវច្បាស់ដែរ ចំពោះគោលការណ៍​របស់​ Wikimedia Commons ។ ប៉ុន្តែបើ​រូបភាព​ដែលយើង​បាន​អាប់ឡូត​ពិត​ជាកម្មសិទ្ធិ​របស់ ១០០% (មានន័យថា​វាជា​ឯកសារ​ដែលយើង​ជា​អ្នក​បង្កើតដោយ​ខ្លួន​យើងផ្ទាល់ យើងអាច​មានសិទ្ធិតវ៉ា​ចំពោះ​ការ​លុប​ឯកសារ​របស់យើង​) ។ ប្រសិន​គេ​រកឃើញ​ថា ​ឯកសារ​ដែល​យើង​បាន​អាប់ឡូតយកពី​គេហទំព័រ​នានា​ ឬ តាមរយះ​ការស្វែងរក​តាម Google ដែលមិនបានទទួល​ការ​អនុញ្ញាតពី​ម្ចាស់កម្មសិទ្ធិ ក៏គេ​ប្រហែលជា​មិនអនុញ្ញាត​ដែរ។ តែ​បើ​ជា​រូបភាព​ស្កេន (Scan) ចេញពីសៀវភៅ យើងគួរ​តែជ្រើសរើស License ដែល​ត្រូវនឹង​ឯកសារ និង​បញ្ជាក់ថា​វា​អាចប្រើប្រាស់ដោយសេរីបាន​មិន​មាន​ការ​ហាមឃាត់ទេ។

ឧទាហរណ៍​រូបភាព​ដែល​ខ្ញុំ​បានស្កេន និង​ ពិនិត្យមើល License របស់វា។

300px

និង​រូបភាពស្កេន​របស់អ្នក​ប្រើប្រាស់​ផ្សេងៗទៀត

5 Mark 1942 front.jpg

​ -Kiensvay ម៉ោង១៤:១៨ ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

សញ្ជាតិខ្មែរ[កែប្រែ]

សួស្ដី ពិសិដ្ឋ! សូមអរគុណ​ណាស់ ដែលប្អូនបាន​ខិតខំ​ចំណាយពេលវេលា​ដ៏​មានតម្លៃ​ជួយ​សរសេរ​អត្ថបទ​ជាច្រើន​នៅក្នុង​វិគីភីឌាភាសាខ្មែរ​។ សូ​មឲ្យ​ប្អូន​ខិតខំបន្ត​ការសិក្សាស្រាវជ្រាវ​ថែមទៀត ដើម្បី​បង្កើន​ចំណេះដឹង​សម្រាប់​ខ្លួនឯង​ផង និង សម្រាប់​សង្គមជាតិ​ផង ពិសេស​លើកកម្ពស់​ភាសាខ្មែរ​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សូមរំលឹក​ប្អូន​រឿងមួយ​គឺ​៖ សញ្ជាតិខ្មែរ មិនសញ្ជាតិកម្ពុជា​ទេ យោងទៅតាម​អ្វី​ដែល​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ប្រើ ឧទា. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម​។ --ធារិត ម៉ោង១១:២១ ថៃ្ងព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

អាម៉ុក និង អាម៉ុកត្រី[កែប្រែ]

អាម៉ុក និង អាម៉ុកត្រីតើខុសគ្នាដែរឬទេ? ខ្ញុំ​ឃើញ​នៅ​វិគី​អង់គ្លេស​មាន​អត្ថអំពីអាម៉ុកត្រី (Amok trey) ។ ប្រសិនបើដូចគ្នា យើងអាចភ្ជាប់ទៅវិគី​អង់គ្លេស​និង​មានរូបភាពដែល​អាច​ប្រើ​​​ក្នុងវិគីខ្មែរបាន។ --Kiensvay ម៉ោង០៩:៣៨ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

សួរស្តីពិសិដ្ឋ[កែប្រែ]

ពិសិដ្ឋនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមអបអរសាទរ៕ បន្ទាប់ពីពិសិដ្ឋក្លាយជាអភិបាល ពិសិដ្ឋមានសិទ្ធិជាច្រើនក្នុងការកែប្រែឬការពារឬលុប អត្ថបទ......................... សូមពិសិដ្ឋ ខំប្រឹងសរសេរអត្ថបទល្អៗបន្តទៀត......................... --T-Rithy ម៉ោង១០:៥៣ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

អត្ថបទទុំទាវ[កែប្រែ]

អត្ថបទនេះនឹងត្រូវលុប ប្រសិនបើពិសិដ្ឋដាក់ទុកចោលជាភាសាបរទេស។ ក្នុងកមឡុងពេល១អាទិត្យទៅ១ខែ បើនៅដដែលវានឹងត្រូវលុប។ សូមអភ័យទោស --T-Rithy ម៉ោង១០:៥៣ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

ក្លាយជាអ្នកអភិបាលហើយ[កែប្រែ]

គឹមស្រ៊ុន បានផ្តល់សិទ្ឋិដល់ពិសិដ្ឋនូវងារជាអភិបាលថ្មីហើយ ។ អបអរសាទរ --T-Rithy ម៉ោង១១:១៨ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

សូមអបអរសាទរ​ដែល​ពិសិដ្ឋ​​បាន​ក្លាយ​ជា​អភិបាល​។ ខ្ញុំសង្ឃឹមថាពិសិដ្ឋ​នឹង​ពាំនាំ​នូវ​អត្ថបទ​ល្អៗ​​ មក​សរសេរ​ក្នុង​វិគីភីឌា​ខ្មែរយើង។--Phearahak ម៉ោង១២:០០ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក[កែប្រែ]

សួស្តី​ពិសិដ្ឋ។ យើង​មាន​អត្ថបទ​ស្តី​ពី​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួច​ហើយ​។ សូមពិសិដ្ឋ​ពិនិត្យ​និង បញ្ចូល​វា​ឲ្យ​នៅសល់​តែមួយ។ ចំពោះ​អត្ថបទ​ផ្សេង​ទៀត​សូម​មើល​តាម​ចំនាត់ថ្នាក់​ក្រុម​ប្រទេស​កម្ពុជា​​--Phearahak ម៉ោង១០:២០ ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០០៨ (UTC)

ទំព័រគំរូ (Template)[កែប្រែ]

សួស្តីពិសិដ្ឋ! There are some help in English

  1. en:Help:Template
  2. en:Help:Advanced templates

ទំព័រ​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹក​ញាប់​ដើម្បី​បន្ថយ​ទំហំ​ទំព័រ ជៀសវាង​ការ​សរសេរ​នូវ​ខ្លឹមសារ​ដដែល​ក្នុង​ទំព័រ​ច្រើន​ដែល​ប្រើ​កូដ ឬ ឃ្លា​ដដែលៗ។ ឧទហារណ៍៖ ប្រសិន​បើ​ពិសិដ្ឋ​បង្កើត​ទំព័រ​មួយ​សំរាប់​ភ្ជាប់​ links នៃ​​រឿងកុលាបប៉ៃលិន​ដោយ​បង្កើត​ទំព័រ៖ ទំព័រគំរូ:រឿងកុលាបប៉ៃលិន ។ បន្ទាប់​ពី​បង្កើត​ទំព័រ​នេះ​រួច យើង​គ្រាន់តែ​សរសេរ​{{រឿងកុលាបប៉ៃលិន}} នោះ​ខ្លឹមសារ​ដែល​មាន​ក្នុង​ទំព័រគំរូ:រឿងកុលាបប៉ៃលិន នឹង​លេចឡើង​នៅ​គ្រប់​ទំព័រ​ឬអត្ថបទ ដែល​មាន​បង្កប់​កូដ​{{រឿងកុលាបប៉ៃលិន}}​។ ពិសិដ្ឋ​អាច​សង្កេត​ក្នុង​អត្ថបទ កំនាព្យខ្មែរ នៅ​ផ្នែក​ខាងក្រោម​នៃ​ទំព័រ​ពេល​ចុច​កែប្រែ មាន​ទំព័រគំរូ​ចំនួន​ពីរ​ដែល​បាន​បង្កប់​ក្នុង​ទំព័រ​នេះ​​គឺ {{ប្រភេទកំនាព្យខ្មែរ}} និង {{កម្ពុជា}} ។ នេះ​ជាទំព័រ​ដែល​ប្រើ​ទំព័រគំរូ:កម្ពុជា។ យើង​អាច​ចំនេញ​ពេល​និង អាច​កាត់​បន្ថយ​នៅ​ទំហំ​ទំព័រ​ជា​ដោយ​គ្រាន់​តែ​បង្កើត​ទំព័រគំរូ​មួយ​ដែល​ចាប់ផ្តើម​ដោយ ទំព័រគំរូ:ឈ្មោះ​ទំព័រ​ដែល​យើង​ចង់​បង្កើត រួច​យកវាទៅ​ដាក់​ក្នុង​ទំព័រ​ឬ​អត្ថបទ​ដែល​ចង់​ដោយ​បញ្ចូល​កូដ {{ឈ្មោះ​ទំព័រ​ដែល​យើង​ចង់​បង្កើត}}រូច​នោះ។ --Kiensvay ម៉ោង១២:៥៧ ថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០០៨ (UTC)

Re:បង្កើតប្រអប់Info[កែប្រែ]

ពិសិដ្ឋ​អាច​​ប្រាប់​​ខ្ញុំ​បាន​ទេ តើ​ប្រអប់Infoណាមួយ? នៅ​ក្នុង​វិគី​ខ្មែរ​​មាន​ប្រអប់​info ជា​ច្រើន​ដូច​ជា​{{Infobox Musician}}, {{Infobox Person}} ជា​ដើម។ យើង​ក៏​អាច​សរសេរ​កូដ​ទាំង​នោះ​ជា​ភាសា​ខ្មែរ​ដែរ ប៉ុន្តែ​កូដ​នៃ​ទំព័រ​គំរូ​ទាំង​នោះ​ភាគច្រើន​ចំលង​មក​ពី​វិគី​ភាសា​​អង់គ្លេស។ នៅ​ក្នុង​វិគី​អង់គ្លេស អ្នក​បង្កើត​វា​ជា​ទូទៅ​គេ​រៀបរាប់​អំពី​របៀប​ប្រើ​វា​នៅ​ទំព័រ​ទាំង​នោះ។ --Kiensvay ម៉ោង១២:៣៦ ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០០៨ (UTC)

ការបកស្រាយ[កែប្រែ]

ខ្ញុំបានឃើញ​វិចាររបស់អ្នកទាំងអស់គ្នា តាមរយៈអ៊ីមែលដែលវិគីភីឌាបានផ្ញើអោយខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ធារិត ពិសិដ្ឋ និង ភារ៉ា ដែលបានស្នើសុំអោយខ្ញុំគិតម្ដងទៀតពីការ​សំរេចចិត្ត​លាលែងពីតំនែង​របស់ខ្ញុំ។ អ្នកទាំងអស់គ្នាប្រហែលជាមាន​ការយល់ច្រលំអំពីមូលហេតុដែល​ខ្ញុំបានលាលែងពីតំនែងនេះ។ ការចោទប្រកាន់ និង ការជេរប្រមាថពីសហគមន៍​អ្នកប្រើប្រាស់ភាសាខ្មែរគឺជារឿងចៀសមិនផុត សំរាប់អ្នកដែលហ៊ានធ្វើការលើវិគីភីឌាភាសាខ្មែរនេះ។ ខ្ញុំបានត្រៀមផ្លូវចិត្តរួចជាមុនរួចទៅហើយនៅពេលខ្ញុំចាប់ផ្ដើមប្រលូក ក្នុងវិគីភីឌាភាសាខ្មែរនេះ ហេតុនេះខ្ញុំក៏សូមជំរាបដល់អ្នកទាំងអស់គ្នាអោយជ្រាបជាមុននិងត្រៀមផ្លូវចិត្តជាមុនផងដែរ។ សំរាប់ខ្ញុំដែលបានឆ្លងកាត់ការខ្វែងគំនិត ការជេរប្រមាថ ការរិះគន់ ទាំងមានមូលដ្ឋាននិងគ្មានមូលដ្ឋានច្បាស់លាស់ ការរិះគន់មួលបង្កាច់​នៅក្នុងប្លក់លោកទឹមបឿន មិនមានអ្វីអស្ចារ្យ​និងមានកំលាំងធ្វើអោយខ្ញុំលាឈប់ពីតំនែងទេ។ និយាយដោយត្រង់ ពួកខ្ញុំធ្លាប់មានជំលោះខ្វែងគំនិតជាងនេះទៅទៀតជាមួយខ្មែរមួយចំនួន នៅពេលពួកខ្ញុំធ្វើបដិវត្ដន៍វិគីភីឌាភាសាខ្មែរ​​ជំនាន់ទី២មកជំនាន់ទី៣នេះ បន្ទាប់ពីការពារវិគីភីឌាភាសាខ្មែរ​ពីការបំផ្លិចបំផ្លាញពីសំនាក់ជនជាតិថៃជ្រុលនិយម​មួយចំនួន។

ខ្ញុំសូមលើកយកមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើអោយខ្ញុំសំរេចចិត្តលាលែងពីតំនែង៖

១. «វិគីភីឌាភាសាខ្មែរ ជាសព្វវចនាធិប្បាយសេរី» វាមិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទាំងអស់។ ការគ្រប់គ្រងរបស់ពួកខ្ញុំគឺផ្អែកលើអ្វីដែលពួកខ្ញុំយល់ថាត្រឹមត្រូវ។ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាពួកខ្ញុំមិនមែន​មិនមានកំហុសទេ។ ហេតុនេះការលាលែងរបស់ពួកខ្ញុំអាចជាឱកាសសំរាប់អ្នកក្រោយដែលចង់មកសរសេរភាសាខ្មែរ​តាមរបៀបដែលពួកគេយល់ថាត្រឹមត្រូវ។

២. ខ្ញុំអោយតំលៃលើ​លទ្ធិប្រជាធិបតេយ្យ ថ្វីត្បិតទង្វើកន្លងមកមួយចំនួនរបស់ខ្ញុំ មានលក្ខណៈដាច់ខាតក៏ដោយ។ នៅពេលដែលអ្នកឈរជាអ្នកដឹកនាំ អ្នកនឹងយល់ថាការសំរេចអត្តនោម័ត​នឹងក្លាយជាការចាំបាច់ក្នុងកាលៈទេសៈមួយចំនួន តួយ៉ាងដូចជាការដោះ​ស្រាយជំលោះ និងការខ្វែងគំនិតគ្នាដែលមិនអាចសំរបតាមគំនិតណាមួយ នោះខ្លួនយើងផ្ទាល់ត្រូវតែដាច់ចិត្តសំរេចយកគំនិតមួយណាក្នុងចំនោមនោះដែលយើងខ្លួនឯងយល់ថាត្រឹមត្រូវ។ ជាទូទៅខ្ញុំតោងព្យាយាមធ្វើយ៉ាងណាអោយគំនិត​ទាំងឡាយឯកភាពគ្នា មុននឹងសំរេចប្រើសិទ្ធសំរេចអត្តនោម័តនេះ។ ការប្រើអំនាចបែបនេះ មិនមែនខុសឆ្គងនឹងលទ្ធិប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញបើយើងគិតថា នរណាក៏អាចធ្វើអ្វីៗតាមតែអំពើចិត្ត នោះប្រជាធិបតេយ្យនឹងក្លាយជាអនាធិបតេយ្យទៅវិញ។ យោងតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំក៏យល់ស្របថា​ការផ្ទេរសិទ្ធគ្រប់គ្រង​និងសំរេចអត្តនោម័តគួរតែធ្វើឡើងជាទៀងទាត់។ ពួកខ្ញុំបានកាន់កាប់វិគីភីឌា​ខ្មែរតាមរបៀបពួកខ្ញុំយូរហើយ ហេតុនេះវាជាពេលសមគួរសំរាប់កំនែទំរង់។

៣. កន្លងមកមជ្ឍដ្ឋានអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរ មានការមិនពេញចិត្តច្រើនជាមួយពួកខ្ញុំ ដែលបានដើរលុបអត្ថបទមួយចំនួន។ពាក្យអាស្រូវមិនមែនជារឿងល្អទេ ពេលដែលវាឆ្លងពីមាត់មួយទៅមាត់មួយ។ ដើម្បីស្ដារមុខមាត់ និង ប្រជាប្រិយភាពរបស់វិគីភីឌាភាសាខ្មែរ ពួកខ្ញុំដែលជាដើមហេតុនៃរឿងអាស្រូវ គួរតែទទួលយកទំនួលខុសត្រូវនិងធ្វើពលិកម្មខ្លួនឯង ដោយការលាលែងពីតំនែងនេះ។ ធ្វើបែបនេះប្រហែលជានឹងមានអ្នកមានចិត្តចូលមកចូលរួមអភិវឌ្ឍវិគីភីឌាច្រើនជាមិនខាន។

៤. មូលហេតុផ្ទាល់ខ្លួន គឺដោយសារពេលវេលានិងកំលាំងកាយចិត្តខ្ញុំមិនអំនោយផល សំរាប់បន្តតំនែងនេះតទៅទៀត។

បន្តទៅនេះខ្ញុំសូមផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកអភិបាលដែលនៅមានសកម្មភាពដូចតទៅ៖

១. សូមធ្វើការងារដោយអត់ធ្មត់ និងដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយវិធីសន្តិវីធីបំផុត។ យើងជាអ្នកអភិបាល ដែលខុសពីអ្នកប្រើប្រាស់ធម្មតា ត្រូវតែមានទំនួលខុសត្រូវខ្ពស់ថា រាល់អ្វីដែលយើងធ្វើនិងសំរេច ឆ្លុះបញ្ចាំងពីឆន្ទៈវិគីភីឌាភាសាខ្មែរនេះ។

២. សូមចៀសវាងដាច់ខាតការប្រើប្រាស់ពាក្យអសុរស ប្រមាថ និងធ្វើអោយដៃគូសន្ទនាមានការខឹងសម្បាឬស្អប់គំគួន។ សេរីភាពក្នុងការបញ្ចេញមតិ​គួរតែត្រូវបានលើកតំកើង ប៉ុន្តែការប្រើពាក្យមិនសមរម្យដូចរៀបរាប់ខាងដើមនេះមិនគួរទុកអោយមាននៅក្នុងទំព័រណាមួយទាំងអស់ក្នុងវិគីនេះ។ ពួកយើងជាអ្នករៀនសូត្រ ការប្រើប្រាស់ពាក្យសំដីជាកត្តាសំខាន់បំផុត​សំរាប់អោយគេគោរពឬមិនគោរព។

៣. ការសរសេររបស់ភាសាខ្មែរមានការវិវត្តន៍។ វចនានុក្រមសម្ដេចជួនណាតជាគោលសំខាន់មែនហើយ ប៉ុន្តែយើងក៏មិនគួរអភិរក្សពេកដែរ។ ជាធម្មតាភាសាណាក៏ដោយតែងតែ​មានការវិវត្តន៍តាមសម័យកាល ដោយយោងតាមការស្រនុកសរសេរ​និងអានរបស់មនុស្ស។ គួរកត់សំគាល់ត្រង់នេះផងដែរណា មួលហេតុនេះជាដើមហេតុចំបង​គេរបស់មនុស្សក្នុងការបង្កើតអក្សរ។ បុព្វបុរសបង្កើតអក្សរសំរាប់អ្វី? គឺសំរាប់ងាយស្រួលកត់ត្រាសំលេង។ ច្បាប់ក្បួនគ្រឹះតោងតែមានហើយ តែការវិវត្តន៍ក៏មិនអាចបដិសេដទាំងស្រុងបានដែរ។ បើគ្មានការវិវត្តន៍ទេ ម៉្លេះសមខ្មែរយើងប្រើប្រាស់អក្សរខ្មែរបុរាណ​តាំងពីសម័យអង្គរមកម៉្លេះ។ បញ្ហាថ្មីកើតឡើងនៅពេលដែលការវិវត្តន៍ជ្រុលហួស។ យើងអ្នកអភិបាលជាចាំបាច់ត្រូវមានវិចារណញ្ញាណក្នុងការសំរេច​និងថ្លឹងថ្លែងរកលំនឹងរវាងការវិវត្តន៍និងការអភិរក្សនេះ។ ថ្ងៃក្រោយទៅក្រៅពីវចនានុក្រមសម្ដេចជួនណាត វិគីភីឌាភាសាខ្មែរក៏អាចក្លាយជាគោល ជាឯកសារយោងសំរាប់ការសរសេរភាសាខ្មែរទៅថ្ងៃមុខដែរ។ ខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនពីការសរសេរបែបសម្ដេចជួនណាត និងការសរសេរតាមរបៀបថ្មីដែលឆ្លងកាត់​ខេមរយានកម្ម។ របៀបសរសេរទាំង២ មិនមានមួយណាខុសទេ។ គួរតែគោរពយកការសរសេរទាំង២។ ការសរសេរបែបព្យាង្គតំរួត ឬ ការសរសេរ មិនគិតសំលេង អ ឬ អ៊ ដែលនាំមុខ ជាលក្ខណៈសំគាល់ការសរសេរភាសាខ្មែរ​សម័យដើមសតវត្សរ៍ទី២០។ ការសរសេរព្យាង្គរាយជាការសរសេរបែបទំនើប ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ​នៅក្នុងសៀវភៅសិក្សា កាសែត និងឯកសារផ្លូវការរួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ គេអាចដឹងពីសម័យកាលរបស់អត្ថបទមួយ តាមរយៈការសង្កេតរបៀបសរសេររបស់វា។ វាជារសជាតិដែលបង្កប់ បន្ថែមលើអត្ថន័យរបស់អត្ថបទមួយ។ ជារួមខ្ញុំសូមអោយអ្នកអភិបាលទាំងអស់មានភាពទន់ភ្លន់ផ្នែកគំនិត ដោយមិនប្រកាន់ខ្ជាប់ពេកដោយសំរេចយកតែការសរសេរមួយគត់នោះ។ វចនានុក្រមសម្ដេចជួនណាត ត្រូវបានបង្កើតតាំងពីយូរហើយ ហេតុនេះពាក្យមួយចំនួនដែលបង្កើតថ្មី អាចថាខុសដែរឬទេ?។ ត្រង់នេះគឺវិគីភីឌាភាសាខ្មែរនេះហើយដែលគួរចូលខ្លួន មកធ្វើជាឃ្លាំងកត់ត្រាទុកពាក្យបង្កើតថ្មីទាំងនេះ។ វិគីភីឌាភាសាខ្មែរជាវចនានុក្រមទំនើប ហេតុនេះការសរសេរក៏គួរប្រើរបៀបសរសេរទំនើប ដែលការណ៍នេះឆ្លុះបញ្ចាំងពីសម័យកាល​របស់វិគីភីឌាភាសាខ្មែរនេះ។ លើកលែងតែអត្ថបទសរសេរពីសម័យមុន គួររក្សាទុកអោយដូចឯកសារដើម។

ជាចុងបញ្ចប់ ខ្ញុំសូមបង្ហាញការសោកស្តាយជាខ្លាំង ក្នុងការលាលែងពីតំនែងនេះ។ និងសូមអភ័យម្ដងទៀតដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ខ្ញុំលាលែងពីតំនែងជាអភិបាលមែន ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់ចោលវិគីភីឌាភាសាខ្មែរទេ។ ខ្ញុំនឹងបន្តរួមចំនែកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែខ្ញុំសូមដកខ្លួនពីសិទ្ធស្វ័យសំរេចផ្សេងៗ។ សូមទទួលយកសេចក្ដីរាប់អានអំពីខ្ញុំ។ (បញ្ជាក់៖ ការបញ្ចេញមតិយោបល់ខាងលើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដមិនទទួលយកការពិភាក្សាបន្ថែមវែងឆ្ងាយតទៅទៀតទេ។ លោកអ្នកអាចយល់ស្រប ឬ មិនខ្វល់ខ្វាយពីវា តាមតែការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក)។ --គីមស៊្រុន ម៉ោង១៤:៣៤ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)

Can you please[កែប្រែ]

review this changes on your own? Thanks and sorry for the trouble, ABF ម៉ោង១៧:៣១ ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩ (UTC)

សួស្តីពិសិដ្ឋ[កែប្រែ]

សព្វថ្ងៃវិគីខ្មែរ មានគេសរសេរអត្ថបទមិនមានន័យ ដូច្នេះបើពិសិដ្ឋឃើញសូមជួមលុបផង ព្រោះខ្ញុំរវល់នឹងការសិក្សា។ អរគុណ!​ --T-Rithy ម៉ោង០២:៥៦ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០០៩ (UTC)

ផ្ទុកឡើងឯកសារ, Upload Wizard?[កែប្រែ]

Wikimedia Commons logo

Hello! Sorry for writing in English. As you're an administrator here, please check the message I left on MediaWiki talk:Licenses and the village pump. Thanks, Nemo ម៉ោង១៩:២២ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ (UTC)

Your administrator status on the Khmer Wikipedia[កែប្រែ]

Hello. A policy regarding the removal of "advanced rights" (administrator, bureaucrat, etc.) was adopted by community consensus in 2013. According to this policy, the stewards are reviewing activity on wikis with no inactivity policy.   You meet the inactivity criteria (no edits and no log actions for 2 years) on the wiki listed above. Since that wiki does not have its own rights review process, the global one applies.   If you want to keep your rights, you should inform the community of the wiki about the fact that the stewards have sent you this information about your inactivity. If the community has a discussion about it and then wants you to keep your rights, please contact the stewards at m:Stewards' noticeboard, and link to the discussion of the local community, where they express their wish to continue to maintain the rights.   If you wish to resign your rights, you can reply here or request removal of your rights on Meta.   If there is no response at all after approximately one month, stewards will proceed to remove your administrator and/or bureaucrat rights. In ambiguous cases, stewards will evaluate the responses and will refer a decision back to the local community for their comment and review. If you have any questions, please contact the stewards. Rschen7754 ម៉ោង១៨:២០ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០១៥ (UTC)