ការពិភាក្សារបស់អ្នកប្រើប្រាស់:Phearahak
ជំរាបសួរភារ៉ា! ខ្ញុំសង្ឃឹមថា ភារ៉ានឹងនាំយកអត្ថបទល្អៗមកសរសេរ។ សូមអរគុណ --T-Rithy ម៉ោង១៤:២៤ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
សូមសរសើរចំពោះចំពោះទឹកចិត្តរបស់លោក
[កែប្រែ]មោទនភាពដែលមានខ្មែរដូចគ្នាគិតដូចលោក។ ខ្ញុំក៏បានជួយបកប្រែ នឹងសរសេរបន្ថែមជាភាសាខ្មែរ នៅលើសព្វវចនាធិប្បាយមួយនេះដែ។ ប៉ុន្តែដោយសាតែប្ចុប្បន្ននេះ ខ្ញុំមានការមមាញឹកច្រើនជាមួយការងា ទើបបានជាខកខានមិនបានចូលរួមរយៈពេលយូរ។ ខ្ញុំនឹងព្យាយាមបន្តរ សូមជួយកែប្រែអត្ថបទរបស់ខ្ញុំ ពីព្រោះវាមានកំហុសជាច្រើននៅពេលដែលចាប់ផ្តើមបកប្រែដំបូង។ អ្នកប្រើប្រាស់:Ken95. អរគុណ នឹងសូមជំរុញទឹកចិត្តបន្ថែម I am Rithy (Chiba).
ស្គាល់ ភារ៉ា ច្បាស់ណាស់។--T-Rithy ម៉ោង១៧:១៨ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
វចនានុក្រមសម្តេចសង្ឃជួនណាត
[កែប្រែ]ខ្ញុំមានបំណងយកវចនានុក្រមរបស់សម្តេចសង្ឃជួនណាតមកសរសេរក្នុងវិគីភីឌានេះ។បើសិននរណាមានចំណាប់អារម្មណ៍ដូចខ្ញុំដែរ សូមជួយសរសេរបញ្ចូលអោយបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។
ភារ៉ា
ជំរាបសួរ
[កែប្រែ]ជំរាបសួរភារ៉ា! こんにちは!--Kiensvay ម៉ោង០៤:០៩ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)
ការអំពាវនាវ
[កែប្រែ]ថ្មីៗនេះខ្ញុំបានអំពាវនាវទៅអ្នកដែលខ្ញុំស្គាល់អោយជួយចូលរួមក្នុងការសរសេរអត្ថបទក្នុងវិគីខ្មែរយើង។ខ្ញុំសង្ឃឹមថានឹងមានអ្នកចាប់អារម្មណ៍ច្រើន ហើយនឹងចូលរួមចំណែកអោយមានការវិវត្តន៍វិគីខ្មែរយើង។ជាពិសេសខ្ញុំសង្ឃឹមថាអ្នកដែលបានអានការអំពាវនាវខ្ញុំនេះ នឹងខិតខំអំពាវនាវបន្តបន្ថែមទៅអ្នកដែលស្គាល់អោយចូលរួមច្រើនថែមទៀត។
ភារ៉ា
ឈ្មោះពិត
[កែប្រែ]ចង់ស្គាល់ឈ្មោះគេផង! ហាសហា! ឈ្មោះពិតប៊ុនលី នៅខេត្តយ៉ាមាហ្គឹឈិ។ --Kiensvay ម៉ោង០៤:៣៧ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)
- ខ្ញុំសុខសប្បាយជាទេ។ខ្ញុំក៏សប្បាយរីករាយណាស់ដែលបានជួបគ្នានៅទីនេះ។
ប៊ុនលី
ជុំរាបសួរភារ៉ា! ពាក្យ "យុទ្ឋសាសន៍" គេសរសេរ "យុទ្ឋសាស្រ្ត" ។ សូមពិនិត្យឡើងវិញ សូមអភ័យទោស! --T-Rithy ម៉ោង១៦:២៣ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)
មិនជាថ្វីទេ។--T-Rithy ម៉ោង១៦:៤៨ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)
Invitation
[កែប្រែ]I would like to invite to become an admin on the Khmer Wikipedia to develop this wiki. With admin flag you can do a lot of things such protect pages, delete and undelete pages including images, and their history, Block and unblock IP or any user account edit protect pages, protect and protect pages, etc.
Hope you can join
--Kiensvay ម៉ោង១៣:២៦ ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០០៨ (UTC)
Ok, Now You became an administrator on this wiki. I hope it will make you more easy to work. ---Kiensvay ម៉ោង០៩:១៥ ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០០៨ (UTC)
រដ្ឋធម្មនុញ្ញ
[កែប្រែ]ចំពោះ ចំណងជើង "រដ្ឋធម្មនុញ្ញ" វាហាក់ដូចជាទូលាយពេកហើយ។ តាមយោបល់យើងគួរតែប្ដូរទៅជា "រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២" ឬ សរសេរយ៉ាងខ្លីថា "រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣" ព្រោះតាមខ្លឹមសារដែលអ្នកបានសរសេរ មានពាក់ព័ន្ធតែទៅនឹងរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ១៩៩៣ មកប៉ុណ្ណោះ។ ប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញច្រើនដងមកហើយ ចាប់តាំងពីឆ្នាំ១៩៤៧ មកម្ល៉េះ ហើយម្យ៉ាងទៀតបណ្ដាប្រជាជាតិឯករាជ្យលើសកលលោក សុទ្ធតែរដ្ឋធម្មនុញ្ញប្រចាំជាតិរបស់គេផ្ទាល់ ដូចជា "រដ្ឋធម្មនុញ្ញឥណ្ឌា" "រដ្ឋធម្មនុញ្ញថៃ" ... ។ --ធារិត ម៉ោង០៤:១៩ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
បុណ្យភ្ជុំបិណ្ឌ
[កែប្រែ]អត្ថបទដែលអ្នកបានសរសេរបានជាន់គ្នាជមួយអត្ថបទ ដែលមានពីមុនរួចមកហើយគឺ៖ បុណ្យភ្ជុំបិណ្ឌ ។ អ្នកពិចារណារក្សាបញ្ចូលខ្លឹមសាររវាងអត្ថបទទាំងពីរនេះ ដោយរក្សាទុកតែមួយទំព័រទៅបានហើយ។ --ធារិត ម៉ោង០៧:៣១ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ជំរាបសួរភារ៉ា
[កែប្រែ]ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឃើញភារ៉ាចូលវិគីខ្មែរ ហើយសរសេរអត្ថបទល្អៗ ។ តាមពិតខ្ញុំគិតថាភារ៉ាបាយៗវិគីខ្មែរបាត់ទៅហើយ .........តែក្រោយពីត្រឡប់មកវិញភារ៉ាសរសេរច្រើន.............សប្បាយណាស់។ សូមសេចក្តីសុខនូវជាមួយអ្នកជានិច្ច។ --T-Rithy ម៉ោង១០:០៣ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ចំណងជើងផ្ទួន
[កែប្រែ]តាមពិតខ្ញុំក៏មានការលំបាកដែរក្នុងការស្វែងរកចំណងជើងនានា ជាភាសាខ្មែរ ព្រោះអក្សរខ្មែរ ពុំមានសរសេរដកឃ្លាមួយពាក្យម្ដងដូចភាសាអង់គ្លេស និង ភាសាលោកខាងលិចទេ តែដើម្បីចែកពាក្យនីមួយៗពីគ្នា គេបានប្រើចន្លោះមិនឃើញ ដើម្បីសម្រួលករណីនេះដោយមិនឲ្យឃ្លាតពីគ្នា។ ជាក់ស្ដែង ចំណងជើងដែលអ្នកស្វែងរក គឺ៖ "បុណ្យភ្ជុំបិណ្ឌ" ឯ អត្ថបទដែលមានរួចមកហើយនោះគឺ៖ "បុណ្យភ្ជុំបិណ្ឌ" ហេតុនេះហើយទើបអ្នកស្វែងរកចំណងជើងនោះមិនឃើញ។ បើពិនិត្យដោយភ្នែកទទេ យើងពិតជាឃើញដូចគ្នាចំពោះករណីទាំងពីរខាងលើនេះ តែតាមការពិតវាខុសគ្នា ដោយសារចន្លោះមិនឃើញ ពោលគឺ៖ ចំណងជើងដែលអ្នកបង្កើតឡើងថ្មីមានប្រើចន្លោះមិនឃើញ។ នេះក៏ជាការលំបាកមួយដែរក្នុងភាសាខ្មែរយើង។ សង្ឃឹមថាយើងនឹងមានដំណោះស្រាយមិនខាន។ --ធារិត ម៉ោង១០:០៤ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ជំរាបសួរ
[កែប្រែ]នៅក្នុងអត្ថបទគួរតែមានlinkយ៉ាងហោចមួយ ដើម្បីអោយបានមួយអត្ថបទ(មានន័យថា គេរាប់១) បើមិនមានLinkទេវាមិនត្រូវបានគេរាប់ចូលទេ ។ ដូច្នេះសូមភារ៉ាមេត្តាដាក់Linkផង ។ សូមអនុគ្រោះ ពីខ្ញុំ ។ --T-Rithy ម៉ោង១៥:០៣ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
linkខាងក្នុង
[កែប្រែ]មានន័យថាlinkដែលយើងភ្ជាប់ទៅគឺនៅក្នុងវិគី។ --T-Rithy ម៉ោង១៥:១៣ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ចំណាត់ថ្នាក់ក្រុម
[កែប្រែ]ខ្ញុំបានសរសេរអំពីជំនួយ:ចំនាត់ថ្នាក់ក្រុមរួចហើយ ភារ៉ាអាចស្វែងយល់បន្ថែមនៅវិគីភីឌាភាសាអង់គ្លេស en:Help:Category។
សំនើកែប្រែ
[កែប្រែ]ហុក ឡង់ឌី មិនមែន ហុក ឡងដី ទេ។ ព្រោះខ្ញុំបានឃើញគេសរសេរបែបហ្នឹង។ --T-Rithy ម៉ោង១៦:៣៣ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
OK
[កែប្រែ]ok --T-Rithy ម៉ោង០២:០១ ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ការបកស្រាយ
[កែប្រែ]ខ្ញុំបានឃើញវិចាររបស់អ្នកទាំងអស់គ្នា តាមរយៈអ៊ីមែលដែលវិគីភីឌាបានផ្ញើអោយខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ធារិត ពិសិដ្ឋ និង ភារ៉ា ដែលបានស្នើសុំអោយខ្ញុំគិតម្ដងទៀតពីការសំរេចចិត្តលាលែងពីតំនែងរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាប្រហែលជាមានការយល់ច្រលំអំពីមូលហេតុដែលខ្ញុំបានលាលែងពីតំនែងនេះ។ ការចោទប្រកាន់ និង ការជេរប្រមាថពីសហគមន៍អ្នកប្រើប្រាស់ភាសាខ្មែរគឺជារឿងចៀសមិនផុត សំរាប់អ្នកដែលហ៊ានធ្វើការលើវិគីភីឌាភាសាខ្មែរនេះ។ ខ្ញុំបានត្រៀមផ្លូវចិត្តរួចជាមុនរួចទៅហើយនៅពេលខ្ញុំចាប់ផ្ដើមប្រលូក ក្នុងវិគីភីឌាភាសាខ្មែរនេះ ហេតុនេះខ្ញុំក៏សូមជំរាបដល់អ្នកទាំងអស់គ្នាអោយជ្រាបជាមុននិងត្រៀមផ្លូវចិត្តជាមុនផងដែរ។ សំរាប់ខ្ញុំដែលបានឆ្លងកាត់ការខ្វែងគំនិត ការជេរប្រមាថ ការរិះគន់ ទាំងមានមូលដ្ឋាននិងគ្មានមូលដ្ឋានច្បាស់លាស់ ការរិះគន់មួលបង្កាច់នៅក្នុងប្លក់លោកទឹមបឿន មិនមានអ្វីអស្ចារ្យនិងមានកំលាំងធ្វើអោយខ្ញុំលាឈប់ពីតំនែងទេ។ និយាយដោយត្រង់ ពួកខ្ញុំធ្លាប់មានជំលោះខ្វែងគំនិតជាងនេះទៅទៀតជាមួយខ្មែរមួយចំនួន នៅពេលពួកខ្ញុំធ្វើបដិវត្ដន៍វិគីភីឌាភាសាខ្មែរជំនាន់ទី២មកជំនាន់ទី៣នេះ បន្ទាប់ពីការពារវិគីភីឌាភាសាខ្មែរពីការបំផ្លិចបំផ្លាញពីសំនាក់ជនជាតិថៃជ្រុលនិយមមួយចំនួន។
ខ្ញុំសូមលើកយកមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើអោយខ្ញុំសំរេចចិត្តលាលែងពីតំនែង៖
១. «វិគីភីឌាភាសាខ្មែរ ជាសព្វវចនាធិប្បាយសេរី» វាមិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទាំងអស់។ ការគ្រប់គ្រងរបស់ពួកខ្ញុំគឺផ្អែកលើអ្វីដែលពួកខ្ញុំយល់ថាត្រឹមត្រូវ។ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាពួកខ្ញុំមិនមែនមិនមានកំហុសទេ។ ហេតុនេះការលាលែងរបស់ពួកខ្ញុំអាចជាឱកាសសំរាប់អ្នកក្រោយដែលចង់មកសរសេរភាសាខ្មែរតាមរបៀបដែលពួកគេយល់ថាត្រឹមត្រូវ។
២. ខ្ញុំអោយតំលៃលើលទ្ធិប្រជាធិបតេយ្យ ថ្វីត្បិតទង្វើកន្លងមកមួយចំនួនរបស់ខ្ញុំ មានលក្ខណៈដាច់ខាតក៏ដោយ។ នៅពេលដែលអ្នកឈរជាអ្នកដឹកនាំ អ្នកនឹងយល់ថាការសំរេចអត្តនោម័តនឹងក្លាយជាការចាំបាច់ក្នុងកាលៈទេសៈមួយចំនួន តួយ៉ាងដូចជាការដោះស្រាយជំលោះ និងការខ្វែងគំនិតគ្នាដែលមិនអាចសំរបតាមគំនិតណាមួយ នោះខ្លួនយើងផ្ទាល់ត្រូវតែដាច់ចិត្តសំរេចយកគំនិតមួយណាក្នុងចំនោមនោះដែលយើងខ្លួនឯងយល់ថាត្រឹមត្រូវ។ ជាទូទៅខ្ញុំតោងព្យាយាមធ្វើយ៉ាងណាអោយគំនិតទាំងឡាយឯកភាពគ្នា មុននឹងសំរេចប្រើសិទ្ធសំរេចអត្តនោម័តនេះ។ ការប្រើអំនាចបែបនេះ មិនមែនខុសឆ្គងនឹងលទ្ធិប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញបើយើងគិតថា នរណាក៏អាចធ្វើអ្វីៗតាមតែអំពើចិត្ត នោះប្រជាធិបតេយ្យនឹងក្លាយជាអនាធិបតេយ្យទៅវិញ។ យោងតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំក៏យល់ស្របថាការផ្ទេរសិទ្ធគ្រប់គ្រងនិងសំរេចអត្តនោម័តគួរតែធ្វើឡើងជាទៀងទាត់។ ពួកខ្ញុំបានកាន់កាប់វិគីភីឌាខ្មែរតាមរបៀបពួកខ្ញុំយូរហើយ ហេតុនេះវាជាពេលសមគួរសំរាប់កំនែទំរង់។
៣. កន្លងមកមជ្ឍដ្ឋានអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរ មានការមិនពេញចិត្តច្រើនជាមួយពួកខ្ញុំ ដែលបានដើរលុបអត្ថបទមួយចំនួន។ពាក្យអាស្រូវមិនមែនជារឿងល្អទេ ពេលដែលវាឆ្លងពីមាត់មួយទៅមាត់មួយ។ ដើម្បីស្ដារមុខមាត់ និង ប្រជាប្រិយភាពរបស់វិគីភីឌាភាសាខ្មែរ ពួកខ្ញុំដែលជាដើមហេតុនៃរឿងអាស្រូវ គួរតែទទួលយកទំនួលខុសត្រូវនិងធ្វើពលិកម្មខ្លួនឯង ដោយការលាលែងពីតំនែងនេះ។ ធ្វើបែបនេះប្រហែលជានឹងមានអ្នកមានចិត្តចូលមកចូលរួមអភិវឌ្ឍវិគីភីឌាច្រើនជាមិនខាន។
៤. មូលហេតុផ្ទាល់ខ្លួន គឺដោយសារពេលវេលានិងកំលាំងកាយចិត្តខ្ញុំមិនអំនោយផល សំរាប់បន្តតំនែងនេះតទៅទៀត។
បន្តទៅនេះខ្ញុំសូមផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកអភិបាលដែលនៅមានសកម្មភាពដូចតទៅ៖
១. សូមធ្វើការងារដោយអត់ធ្មត់ និងដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយវិធីសន្តិវីធីបំផុត។ យើងជាអ្នកអភិបាល ដែលខុសពីអ្នកប្រើប្រាស់ធម្មតា ត្រូវតែមានទំនួលខុសត្រូវខ្ពស់ថា រាល់អ្វីដែលយើងធ្វើនិងសំរេច ឆ្លុះបញ្ចាំងពីឆន្ទៈវិគីភីឌាភាសាខ្មែរនេះ។
២. សូមចៀសវាងដាច់ខាតការប្រើប្រាស់ពាក្យអសុរស ប្រមាថ និងធ្វើអោយដៃគូសន្ទនាមានការខឹងសម្បាឬស្អប់គំគួន។ សេរីភាពក្នុងការបញ្ចេញមតិគួរតែត្រូវបានលើកតំកើង ប៉ុន្តែការប្រើពាក្យមិនសមរម្យដូចរៀបរាប់ខាងដើមនេះមិនគួរទុកអោយមាននៅក្នុងទំព័រណាមួយទាំងអស់ក្នុងវិគីនេះ។ ពួកយើងជាអ្នករៀនសូត្រ ការប្រើប្រាស់ពាក្យសំដីជាកត្តាសំខាន់បំផុតសំរាប់អោយគេគោរពឬមិនគោរព។
៣. ការសរសេររបស់ភាសាខ្មែរមានការវិវត្តន៍។ វចនានុក្រមសម្ដេចជួនណាតជាគោលសំខាន់មែនហើយ ប៉ុន្តែយើងក៏មិនគួរអភិរក្សពេកដែរ។ ជាធម្មតាភាសាណាក៏ដោយតែងតែមានការវិវត្តន៍តាមសម័យកាល ដោយយោងតាមការស្រនុកសរសេរនិងអានរបស់មនុស្ស។ គួរកត់សំគាល់ត្រង់នេះផងដែរណា មួលហេតុនេះជាដើមហេតុចំបងគេរបស់មនុស្សក្នុងការបង្កើតអក្សរ។ បុព្វបុរសបង្កើតអក្សរសំរាប់អ្វី? គឺសំរាប់ងាយស្រួលកត់ត្រាសំលេង។ ច្បាប់ក្បួនគ្រឹះតោងតែមានហើយ តែការវិវត្តន៍ក៏មិនអាចបដិសេដទាំងស្រុងបានដែរ។ បើគ្មានការវិវត្តន៍ទេ ម៉្លេះសមខ្មែរយើងប្រើប្រាស់អក្សរខ្មែរបុរាណតាំងពីសម័យអង្គរមកម៉្លេះ។ បញ្ហាថ្មីកើតឡើងនៅពេលដែលការវិវត្តន៍ជ្រុលហួស។ យើងអ្នកអភិបាលជាចាំបាច់ត្រូវមានវិចារណញ្ញាណក្នុងការសំរេចនិងថ្លឹងថ្លែងរកលំនឹងរវាងការវិវត្តន៍និងការអភិរក្សនេះ។ ថ្ងៃក្រោយទៅក្រៅពីវចនានុក្រមសម្ដេចជួនណាត វិគីភីឌាភាសាខ្មែរក៏អាចក្លាយជាគោល ជាឯកសារយោងសំរាប់ការសរសេរភាសាខ្មែរទៅថ្ងៃមុខដែរ។ ខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនពីការសរសេរបែបសម្ដេចជួនណាត និងការសរសេរតាមរបៀបថ្មីដែលឆ្លងកាត់ខេមរយានកម្ម។ របៀបសរសេរទាំង២ មិនមានមួយណាខុសទេ។ គួរតែគោរពយកការសរសេរទាំង២។ ការសរសេរបែបព្យាង្គតំរួត ឬ ការសរសេរ មិនគិតសំលេង អ ឬ អ៊ ដែលនាំមុខ ជាលក្ខណៈសំគាល់ការសរសេរភាសាខ្មែរសម័យដើមសតវត្សរ៍ទី២០។ ការសរសេរព្យាង្គរាយជាការសរសេរបែបទំនើប ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសៀវភៅសិក្សា កាសែត និងឯកសារផ្លូវការរួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ គេអាចដឹងពីសម័យកាលរបស់អត្ថបទមួយ តាមរយៈការសង្កេតរបៀបសរសេររបស់វា។ វាជារសជាតិដែលបង្កប់ បន្ថែមលើអត្ថន័យរបស់អត្ថបទមួយ។ ជារួមខ្ញុំសូមអោយអ្នកអភិបាលទាំងអស់មានភាពទន់ភ្លន់ផ្នែកគំនិត ដោយមិនប្រកាន់ខ្ជាប់ពេកដោយសំរេចយកតែការសរសេរមួយគត់នោះ។ វចនានុក្រមសម្ដេចជួនណាត ត្រូវបានបង្កើតតាំងពីយូរហើយ ហេតុនេះពាក្យមួយចំនួនដែលបង្កើតថ្មី អាចថាខុសដែរឬទេ?។ ត្រង់នេះគឺវិគីភីឌាភាសាខ្មែរនេះហើយដែលគួរចូលខ្លួន មកធ្វើជាឃ្លាំងកត់ត្រាទុកពាក្យបង្កើតថ្មីទាំងនេះ។ វិគីភីឌាភាសាខ្មែរជាវចនានុក្រមទំនើប ហេតុនេះការសរសេរក៏គួរប្រើរបៀបសរសេរទំនើប ដែលការណ៍នេះឆ្លុះបញ្ចាំងពីសម័យកាលរបស់វិគីភីឌាភាសាខ្មែរនេះ។ លើកលែងតែអត្ថបទសរសេរពីសម័យមុន គួររក្សាទុកអោយដូចឯកសារដើម។
ជាចុងបញ្ចប់ ខ្ញុំសូមបង្ហាញការសោកស្តាយជាខ្លាំង ក្នុងការលាលែងពីតំនែងនេះ។ និងសូមអភ័យម្ដងទៀតដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ខ្ញុំលាលែងពីតំនែងជាអភិបាលមែន ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់ចោលវិគីភីឌាភាសាខ្មែរទេ។ ខ្ញុំនឹងបន្តរួមចំនែកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែខ្ញុំសូមដកខ្លួនពីសិទ្ធស្វ័យសំរេចផ្សេងៗ។ សូមទទួលយកសេចក្ដីរាប់អានអំពីខ្ញុំ។ (បញ្ជាក់៖ ការបញ្ចេញមតិយោបល់ខាងលើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដមិនទទួលយកការពិភាក្សាបន្ថែមវែងឆ្ងាយតទៅទៀតទេ។ លោកអ្នកអាចយល់ស្រប ឬ មិនខ្វល់ខ្វាយពីវា តាមតែការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក)។ --គីមស៊្រុន ម៉ោង១៤:៣១ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)
Translation request
[កែប្រែ]Greetings Phearahak!Could I ask you to Create two articles:en:Qin Shi Huang(listed in 1000 vital articles) and en:Wuhan(a chinese city,my hometown) in the Khmer Wikipedia?You may shorten them as possible to contain only the basic informations,one or two sentences are enough. If you want me to translate any article into Chinese,Cantonese or Vahcuengh,contact me without hesistation. Thank you very much!--Icesea(talk)
សួស្តីភារ៉ា
[កែប្រែ]តើភារ៉ាសុខសប្បាយជាទេ? ប៉ុន្មានថ្ងៃខ្ញុំបានឃើញភារ៉ាចូលមកសរសេរក្នុងវិគីខ្មែរយើង ខ្ញុំសូមអរគុណជាខ្លាំង។ ដោយហេតុថា ខ្ញុំកំពុងតែចាកចេញបន្តិចម្តងៗ ហើយក៏នឹងចាកចេញ ពីវិគីខ្មែរដ៏កម្សត់នៃយើងនេះ ខ្ញុំសង្ឃឹមថាភារ៉ានឹងអភិបាលដទៃ(រួមទាំងអនាគត់អ្នកអផិបាល) នឹងជួយថែរក្សាវិគីខ្មែរដ៏កម្សត់នៃយើង។ តាមពិតខ្ញុំបានចាកចេញហើយ តែនៅអាល័យ ខ្លាចមានគេមកឆាឆៅសរសេរអត្ថបទ ផ្តេសផ្តាសខ្ញុំក៏នៅមើលជាប្រចាំ តែមិនមានពេលសរសេរអត្ថបទថ្មីៗទេ។ ជាចុងបញ្ចប់ខ្ញុំសូមជូនពរវិគីខ្មែរដ៏កម្សត់នៃយើង មានអត្ថបទច្រើន ល្អៗ។ --T-Rithy ម៉ោង១៧:៤៦ ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ២០០៩ (UTC)
អបអរសាទរ
[កែប្រែ]ភារ៉ាបានក្លាយជាអ្នកការិយាល័យហើយ។ ខ្ញុំសង្ឃឹមថាភារ៉ានឹងយកតួនាទីនេះបំពេញបេសកកម្មដ៏កម្សត់មួយនេះ។ ខ្ញុំសង្ឃឹមថា អ្នកអភិបាលដទៃទៀត(ក៏ដូចជាអនាគតអ្នកអភិបាល) នឹងក្លាយជាអ្នកការិយាល័យដូចភារ៉ាដែរ។ ជាចុងបញ្ចប់សូមជូនពរអ្នកចូលរួមវិគីខ្មែរដ៏កម្សត់មួយនេះ មានសុខភាពល្អ ដើម្បីបំពេញបេសកកម្មដ៏លំបាកមួយនេះ។ ជំរាបលា។។។។។។ --T-Rithy ម៉ោង១០:០៩ ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០០៩ (UTC)
អរគុណ
[កែប្រែ]ខ្ញុំនឹងទទួលដោយរីករាយ ប្រសិន Pheara គិតចង់ដំឡើងខ្ញុំឱ្យក្លាយជា អ្នកការិយាល័យ ដូច Pheara ដែរ។ បច្ចុប្បន្ន ខ្ញុំកំពុងតែជាប់រវល់នឹងការសិក្សា ដោយហេតុតែមាន Homework និង Assignments ច្រើនជាបន្តបន្ទាប់តម្រូវឱ្យធ្វើដោយខានមិនបាន។ តែខ្ញុំនឹងព្យាយាមនៅជាមួយវិគីភីឌាបន្តទៀត ព្រោះថាបន្តិចទៀត ខ្ញុំប្រហែលជានឹងគិតពីលទ្ធភាព ភ្ជាប់អ៊ិនធើណិតប្រើនៅផ្ទះ ព្រោះយល់ថាសេវាអ៊ិនធើណិតឥឡូវនេះ ថោកគ្រាន់បើដែរ បើធៀបទៅនឹងប៉ុន្មានឆ្នាំមុន ដោយមានការចូលរួមជាមួយមិត្តភក្ដិពីរបីនាក់ទៀត បើគិតទៅដូចជាមិនច្រើនប៉ុន្មានទេ ព្រោះចែកគ្នាចេញ។ --ធារិត ម៉ោង០៧:៣២ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០០៩ (UTC)
យើងនឹងបន្តការសហការគ្នាបន្តទៀត។ --ធារិត ម៉ោង០៩:៥៥ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០០៩ (UTC)
អរគុណចំពោះតំណែងនេះ
[កែប្រែ]សួស្ដីពីចំងាយ ពីភ្នំពេញ! ខ្ញុំរីករាយណាស់ដែលទទួលបានសាររបស់ភារ៉ានៅ FB ។ ហើយនេះគឺជាតំណបណ្ដាញទៅកាន់ទំព័ររបស់ខ្ញុំ។ ខ្ញុំមិនសូវបានចូលរួមយ៉ាងសកម្មក្នុងការសរសេរអត្ថបទទេ ប៉ុន្តែខ្ញុំបានរួមចំនែកនៅ http://translatewiki.net/wiki/Portal:Km ។ ជាថ្មីម្ដងទៀត សូមអរគុណខ្លាំងណាស់ចំពោះតំណែងនេះនិងឱកាសក្នុងការបម្រើវិគីភីឌាខ្មែរ។ --វ័ណថារិទ្ធ ម៉ោង០២:២៤ ថៃ្ងព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០០៩ (UTC)
សុំទោស
[កែប្រែ]អត្ថបទ អាណាព្យាបាល ដូជាគ្មានន័យក្លឹមសារសោះ។ តើភារ៉ាអាចលុបបានទេ? ខ្ញុំបានឃើញលោក លឹមសុវណ្ណវិចិត្រ ចូលរួមចំនែកដែរ តែបាត់មុខគាត់មួយរយះ តែពេលនេះឃើញគាត់ចូលរួមវិញ ។ ខ្ញុំគិតថា គាត់អាចជួយវិគីខ្មែរ តាមរយះចំនេះដឹងរបស់គាត់ ។ ភារ៉ាអាច សួរគាត់អំពីលទ្ឋភាព ធ្វើជាអ្នកអភិបាល។ សូមអភ័យទោស!!!! ពីខ្ញុំ --T-Rithy ម៉ោង០៣:២៧ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០០៩ (UTC)
អាជ្ញាប័ណ្ឌ
[កែប្រែ]សួស្ដីភារ៉ា។ ខាងជួបគ្នាយូរ។ ខ្ញុំសប្បាយរីករាយណាស់ដែលឃើញភារ៉ាមានសកម្មភាពឡើងវិញ ហាក់ដូចជាវិភីខ្មែរយើងរស់ឡើងវិញដែរ។ ខ្ញុំឃើញភារ៉ាអាប់ឡូដរូបភាពឡើងជាច្រើន ហើយដែលរូបភាពទាំងនោះមិនមានបញ្ជាក់ប្រភពឬដាក់អាជ្ញាប័ណ្ណសោះ។ ធម្មតារូបភាពបែបនេះនឹងត្រូវលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេលកំនត់មួយ (មួយអាទិត្យ?)។ នេះជាការកំនត់របស់ក្រុមប្រឹក្សាវិគីរួម។ ហេតុនេះបើសិនជាភារ៉ាចង់អោយរូបភាពទាំងនោះនៅមានជានិច្ច គួរតែដាក់ប្រភព (អាចដាក់ថា«ជាស្នាដៃរបស់ខ្ញុំផ្ទាល់» ជាដើម) ទៅ ជាការស្រេច។ ប្រការគួរប្រុងប្រយ័ត្នមួយទៀត យើងមិនគួរចំលងរូបភាពពីអ៊ីនធឺណិតមកដាក់ដោយគ្មានការអនុញ្ញាតិទេ។ មានរូបភាពច្រើនណាស់នៅវិគីទូទៅ (wikicommon) សំរាប់អោយយើងដាក់លីងរួបភាព។--គីមស៊្រុន ម៉ោង១៤:៤៧ ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០០៩ (UTC)
ការរួមចំណែក
[កែប្រែ]ខ្ញុំឃើញភារ៉ា ជាអ្នកអភិបាលតែម្នាក់គត់ដែលសកម្មក្នុងការរួមចំណែកក្នុងវិគីភីឌាភាសាខ្មែរ។ ស្ដាយណាស់ដែលខ្ញុំមិនពេលគ្រប់គ្រាន់សម្រាប់សរសេរអត្ថបទថ្មីៗ ខ្ញុំគ្រាន់តែអាចចូលមកមើលក្នុងបំលាស់ប្ដូរថ្មីៗរាល់ថ្ងៃប៉ុណ្ណោះ។ សូមភារ៉ាជួបនូវសំណាង សុខភាពបរិបូរណ៍ ដើម្បីបន្តជាឈានមុខក្នុងការរួមចំណែកអភិវឌ្ឍន៍វិគីភីឌាភាសាខ្មែរ។ --ធារិត ម៉ោង០១:៤៦ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០០៩ (UTC)
ចាំខ្ញុំប្រលងចប់ខ្ញុំនឹងចូលមកជួយវិញ។ ធារិតបើមានពេលក៏ជួយសរសេរដែរណា។--គីមស៊្រុន ម៉ោង០៩:៥៤ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០០៩ (UTC)
- សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំទើបតែសរសេរទៅកាន់ គីមស៊្រុន អំពីការជួបជុំគ្នាមួយ។ យើងអាចប្រជុំ Online តាម Skype ដើម្បីស្គាល់ឲ្យកាន់តែច្បាស់និងជិតស្និទ្ធ ហើយយើងអាចពិភាក្សាគ្នាថាតើយើងគួរធ្វើអ្វីខ្លះ សម្រាប់វិគីភីឌាខ្មែរយើង...។ សេចក្តីនឹករលឹក --វ័ណថារិទ្ធ ម៉ោង១៦:៤៧ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០០៩ (UTC)
គំរូទិន្នន័យនៃប្រទេស
[កែប្រែ]សួស្ដីភារ៉ា! ខ្ញុំទើបតែបានចូលមកវិគីភីឌាថ្ងៃនេះ ស្រាប់តែឃើញមានបាត់បង់ទំព័រគំរូទិន្នន័យនៃបណ្ដាប្រទេសមួយចំនួនធំ។ ចំណុចនេះ ខ្ញុំបានខិតខំរកក្រែងមើលក្រែងមាននរណាម្នាក់បានលុបដោយចេតនា តែខ្ញុំរកពុំឃើញថាមាននរណាលុបទិន្នន័យទាំងនោះទេ។ ចំណុចនេះ តើភារ៉ា និងអ្នកអភិបាលដទៃទៀតមានបានដឹងដែរឬទេ? --ធារិត ម៉ោង០៩:៣៦ ថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០០៩ (UTC)
អរគុណ!
[កែប្រែ]អរគុណ Phearahak! សួស្ដីឆ្នាំថ្មី២៥៥៤! ជាមួយកូនសិស្ស ខ្ញុំសង្ឃឹមនិង ជួយវិគីភិឌាខ្មែរយើង ច្រើនណាស់ អ៊ីមេលខ្ញុំ albeiror24 (gmail) :) --Albeiror24 ម៉ោង០៣:០១ ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០១០ (UTC)
Hi, sorry for writing in English. I'm writing to ask you, as a bureaucrat of this wiki, to translate and review the notification that will be sent to all users, also on this wiki, who will be forced to change their user name on May 27 and will probably need your help with renames. You may also want to help with the pages m:Rename practices and m:Global rename policy. Thank you, Nemo ម៉ោង១៦:៤៧ ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៣ (UTC)
Hi, sorry for writing in English. I'm writing to ask you, as a bureaucrat of this wiki, to translate and review the notification that will be sent to all users, also on this wiki, who will be forced to change their user name on May 27 and will probably need your help with renames. You may also want to help with the pages m:Rename practices and m:Global rename policy. Thank you, Nemo ម៉ោង១៦:៤៧ ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៣ (UTC)
Your admin status
[កែប្រែ]Hello. I'm a steward. A new policy regarding the removal of "advanced rights" (administrator, bureaucrat, etc.) was adopted by community consensus recently. According to this policy, the stewards are reviewing of administrators' activity on wikis with no inactivity policy.
You meet the inactivity criteria (no edits and no log actions for 2 years) on km.wikipedia, where you are a bureaucrat and administrator. Since kmwiki does not have an own administrators' rights review process, the global one applies.
If you wish to retain your rights, you should notify the community that the stewards sent you this information about your inactivity to discuss the matter. Following your community's discussion, if the community then wants that you keep your rights, please contact the stewards at m:Stewards' noticeboard, and link to the discussion of the local community, where they express their wish to continue to maintain the rights, and demonstrate a continued requirement to maintain these rights.
We stewards will evaluate the responses. If there is no response at all after approximately one month, we will proceed to remove your administrative rights. In cases of doubt, we will evaluate the responses and will refer a decision back to the local community for their comment and review. If you have any questions, please contact us on m:Stewards' noticeboard.
Best regards, --MF-Warburg (ការពិភាក្សា) ម៉ោង២១:៥៩ ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៣ (UTC)
Please add a license
[កែប្រែ]You have added one or more file(s) with no license. All files need a license. Please check your uploads and make sure they all have a good source, author and license. If they do not have a license the files have to be deleted. You can see all files with no license in Category:Files with no license. Click the link in the top of the category and find your own name to see the files you uploaded. For questions please contact User:MGA73. -- MGA73bot (ការពិភាក្សា) ម៉ោង១២:០៧ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (UTC)