Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Sopheaprosshv

Page contents not supported in other languages.
ពីវិគីភីឌា

ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ

ឈ្មោះ: ប្រាសាទព្រះវិហារ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សរ៏ទី១១-១២
ឧទ្ទិសថ្វាយ: ព្រះឥសូរ
ស្ថាបត្យកម្ម: រចនាប័ទ្ម​បន្ទាយស្រី
ទីតាំង: ខ្នងភ្នំ​ដងរែក ខេត្តព្រះវិហារ

ប្រាសាទ​ព្រះវិហារ គឺជាប្រសាទមួយដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក ។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​ត្រង់ ព្រំប្រទល់ចុងបំផុតនៃប្រទេសថៃ និង ខ្មែរ។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​ វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។

ការសន្និដ្ឋាន

[កែប្រែ]

ខពង់រាបពីខាងជើងទៅខាងត្បូងមានប្រវែង ៤០០ និង ៥០០m។

តួរប្រសាទ ដែលសង់នៅត្រង់ទិសខាងត្បូងបំផុតពន្លូតទៅទិសខាងជើង ដោយថ្នល់មួយទៅទិសខាងជើងចុងបំផុតនៃខ្ពង់រាប។

នៅខាងត្បូងគិតថា នៅត្រង់ជើងនៃតួរប្រសាទ ខ្ពង់រាបមានសភាពចោតត្រេតទៅលើទឹកដីវាលកម្ពុជា ចំណែកត្រង់ទិសខាងជើងនៅចុងបំផុតនៃខ្ពង់រាប ទៅរកប្រទេសថៃដែលនាំឲអ្នកកសាងប្រសាទពន្លូតជណ្តើរពីខាងជើង និងខាងត្បូង។

ខ្ពង់រាបមានសភាពស្មើរសុទ្ធសាធ។

ខ្ពង់រាបរាប់បញ្ជូលក្នុងជួរភ្នំ ហើយតាំងនៅត្រង់បន្ទាត់ដែលចែកទឹកដី។ សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។

ប្រវត្តិសាស្រ្ត

[កែប្រែ]

ប្រាសាទ​ព្រះវិហារ​មានន័យថា៖ បគ្គលជាទិគោរព មានន័យថា៖ អារាមជាទីគោរព ផ្សាយមកពីភាសាសំស្រឹ្តត វិហារ ពិតជារាប់បញ្ចូលកេរ៏ឈ្មោះ សិល្បះ និង ប្រវត្តិសាស្រ្តខ្មែរ។កសាងដំបូងគេដោយព្រះមហាក្សត្រ ព្រះនាម៖ យសោវរ្មន័១ ដែលជាព្រះមហាក្សត្រខ្មែរដែលទ្រង់ជាអ្នកកសាងអង្គរវត្ត ពិតជាព្រះអង្គបាន កសាងប្រាសាទព្រះវិហារ ក្នុងរយះឆ្នាំខាងចុង នៃសតវត្សរ៏ទី ៩និងសតវត្សរ៏ទី១០ ។គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​ប្រសាទនេះកសាងឡើងដើម្បី ឧទ្ទិសថ្វាយ ព្រះសុខារីស្វរះ គឺជាព្រះជាម្ចាស់ដ៏ធំខ្ពង់ខ្ពស់បំផុត។ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ប៉ុន្តែបច្ចុប្បន្ននេះ ប្រសាទព្រះវិហារមានចុះកាលបរិច្ឆេទ ពីពាក់កណ្តាល សតវត្សរ៏ទី ១១ មក។ កាលព្រះបាទ យសោវរ្មន័ទី១ ទ្រង់បានស្ថាបនាអំណាចដ៏រឹងប៉ឹង លើប្រទេសកម្ពុជាបានព្រះបញ្ជាឲកសាងប្រាសាទធំៗ នៅ ព្រះបរមរជអង្គរ ព្រមទាំងប្រាសាទនៅភ្នំជីសូរ និង ព្រះវិហារដែលកសាងសំណង់ចាប់ផ្តើមនៅឆ្នាំ ១០១៨។នៅចុងសតវត្សរ៏ទី ១១ ក្នុងេយះពេលឆ្នាំដំបូងនៃសតវត្រ៏ទិ១២ ព្រះរាជាខ្មែរមាន ព្រះនាមជយ័វរ្ម័នទី៦បានចាប់កសាងបន្តទៀត។ហើយព្រះបាទ សុរិយវរ្ម័នទី២ ដែលទ្រង់បានចាប់សង់បន្តទៀត ក្នុងអំឡុងពេល ២៥ឆ្នាំខាងដើមនៃសតវត្សរ៏ទី១២។

សំណង់ប្រាសាទព្រះវិហារ

[កែប្រែ]

Please add a license

[កែប្រែ]

You have added one or more file(s) with no license. All files need a license. Please check your uploads and make sure they all have a good source, author and license. If they do not have a license the files have to be deleted. You can see all files with no license in Category:Files with no license. Click the link in the top of the category and find your own name to see the files you uploaded. For questions please contact User:MGA73. -- MGA73bot (ការពិភាក្សា) ម៉ោង១២:០៩ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (UTC)[ឆ្លើយតប]