ខណ្ឌព្រៃនប់
ខណ្ឌព្រៃនប់ គឺជា ខណ្ឌមួយក្នុងខណ្ឌបី នៃខេត្តព្រះសីហនុ បច្ចុប្បន្នបានក្លាយទៅជា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យោងទៅតាមចំនួនប្រជាជន ក្នុងឆ្នាំ២០០៨ មាន៨៩២៣៨នាក់[១] រួមមាន ១៤ឃុំ និង៦៥ភូមិ។ ខណ្ឌព្រៃនប់ជាខណ្ឌដែលធំជាងគេ ក្នុងចំណោមខណ្ឌទាំងបី(ខណ្ឌព្រៃនប់ ខណ្ឌមិត្ដភាព ស្រុកស្ទឹងហាវ) នៃខេត្ត ព្រះសីហនុ ។ព្រៃនប់ត្រូវបានប្តូរពីខណ្ឌមកជាស្រុកនៅឆ្នាំ ២០០៩។
មិត្តភាព | ||
ឃុំ | ភូមិ | |
---|---|---|
អណ្ដូងថ្ម | អណ្ដូងថ្ម, បន្ទាយប្រី, អូក្រោវ, ត្រពាំងស្អយ១, ត្រពាំងស្អយ២ | |
បឹងតាព្រហ្ម | បឹងជុំ, បឹងតាព្រហ្ម, បឹងតាស្រី, ដូនលយ, ភ្នំតូច, ទឹកចេញ | |
បិតត្រាំង | ចំណោតរាម, គគីរ, ពូចឿង | |
ជើងគោ | ចំការកៅស៊ូ, ជើងគោ, ត្រពាំងគា, ត្រពាំងមូល, តាពៅ | |
អូរជ្រៅ | កោះខ្យង, អូរជ្រៅ, ស្រែចាមក្រោម, ស្រែចាមលើ, ស្រែក្នុង | |
អូរឧកញ៉ាហេង | បត់គគីរ, អូរចំនារ, អូរតាប៉ាង, អូរតាសេក, អូរឧកញ៉ាហេង | |
ព្រៃនប់ | បត់សិរមាន់ , ព្រៃនប់១, ព្រៃនប់២, ព្រៃនប់៣, បែកក្រង់ | |
រាម | អុង, រាម, ស្មាច់ដែង, ថ្មធំ | |
សាមគ្គី | តាអោងធំ, បឹងរាំង, ព្រែកក្រាញ់ | |
សំរុង | ចុងអូរ, សំរុងកណ្ដាល, សំរុងក្រោម, សំរុងលើ, អូត្រជាក់ចិត្ត | |
ទឹកល្អក់ | ទួល, ព្រែកផ្អាវ, កំពង់ស្មាច់តូច, ជ្រលង | |
ទឹកថ្លា | ព្រែកប្រស់, ព្រែកទាល់, ព្រែកសង្កែ, កំពង់ចិន | |
ទូលទទឹង | ទួលទទឹង១, ទួលទទឹង២, ទួលទទឹង៣, ជំពូខ្មៅ | |
វាលរេញ | បឹងវែង, វាលមាស, វាលធំ | |
តានៃ | តានៃ ស្វាយ មនោរម្យ អន្លង់ក្រពើ |
ភូមិក្នុងស្រុកព្រៃនប់
[កែប្រែ]ភូមិរាម ភូមិស្មាច់ដែង ភូមិថ្មធំ ភូមិអុង នៅក្នុងភូមិទាំង បូន នេះមានភូមិមួយដែលមានចំនួនប្រជាជនរស់នៅច្រើនជាងគេគឺ ភូមិស្មាច់ដែង។
ភូមិស្មាច់ដែង
[កែប្រែ]នៅក្នុងភូមិស្មាច់ដែងមានទេសភាពយ៉ាងស្រស់ស្អាតហើយនៅទីនោះមានវត្តចំនួនពីរ គឺ វត្តស្មាច់ដែង និង វត្តសមាធិផងដែរ។ នៅក្នុងភូមិស្មាច់ដែងមានផ្លូវជាច្រើនខ្វាត់ខ្វែងជាច្រើនដែលមានផ្លូវដូចជា ផ្លូវលំ ផ្លូវជាតិលេខ៤ ហើយនៅទីនោះមាន ផ្សារស្មាច់ដែងដែលមានទីតាំងនៅ ជាប់និងផ្លូវជាតិលេខ៤ ។ នៅក្នុងផ្សារនោះមានលក់របស់របរជាច្រើនដូចជា បន្លែផ្លែឈើ ជាច្រើនមុខ សំភារៈផ្សេងៗ និង មាន លក់នូវសំលៀកបំពាក់ជាច្រើនផងដែរ។
ឃុំអូរឧកញ៉ាហេង
[កែប្រែ]នៅក្នុងឃុំអូរឧកញ៉ាហេងមានភូមិ៖ ភូមិបត់គគិរក្រោម ភូមិបត់គគីរលើ ភូមិអូរឧកញ៉ាហេង ភូមិអូតាប៉ាង ភូមិបត់សិមាន់ ភូមិអូតាទាត់ ភូមិអូតាសេក។
ប្រជាជន
[កែប្រែ]នៅក្នុងឃុំនេះមានប្រជាជនរស់នៅច្រើន ដោយប្រកបរបរផ្សេងៗពីគ្នាដូចជា អ្នកលក់ដូរ អ្នកនេសាទ គ្រូបង្រៀននិងធ្វើការងារក្នុងអង្គការនានាដែលមាននៅក្នុងភូមិនេះ។ប៉ុន្តែភាគច្រើននែប្រជាជនក្នុងភូមិនេះតែងប្រកបរបរជាកសិករ ដោយសារតែ ក្នុងឃុំនេះមានការអភិវឌ្ឍគ្រប់គ្រាន់ដូចជា៖ ប្រព័ន្ធប្រឡាយទឹកសំរាប់ធ្វើកសិកម្ម និងមានផ្លូវសំរាប់ដឹកជញ្ជូនផងដែរ ។ ចំណាត់ថ្នាក់ក្រុមៈក្រុងព្រះសីហនុ
- ↑ Prey Nob District Data Book 2009". National Committee for Sub-National Democratic Development (NCDD). October, 2009. Retrieved 2011-10-25. See page 11.