Jump to content

ភូមិបត់សិរមាន់

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី បត់សិរមាន់)

ភូមិបត់សិមាន់សព្វថ្ងៃ ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ មានចំងាយប្រមាណជា៤០គម ភាគពាយ័ព្យក្រុងព្រះសីហនុ បើយើងមើលតាមផែនទីតំបន់ភូមិសាស្រ្ត វាស្ថិតនៅភាគនិរតី ក្នុងតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា ជាប់និងឈូងសមុទ្រថៃ ។ បើយើងធ្វើដំណើរ​ពីរាជធានិភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងស្រុកព្រៃនប់របស់ខេត្តព្រះសីហនុ ក្នុងថេរវេលា ៣ ឬ៤ ម៉ោង យើងនឹងទៅដល់ភូមិបត់សិរមាន់ជាក់ជាមិនខានឡើយ ដែលមានចំងាយត្រឹមតែ ១៩២គមប៉ុណ្ណោះពី រាជធានីភ្នំពេញ។ ភូមិនេះមានព្រំប្រទល់ខាងជើងជាប់ភូមិបែកក្រង់ ខាងត្បូងជាប់ភូមិអូរតាប៉ាង ខាងកើតជាប់ភូមិព្រៃនប់១ និងខាងលិចជាប់នឹងតំបន់ជួរកូនភ្នំត្រង៉ោល ដែលមានផ្ទៃដីប្រមាណជា៥០គម លាតសន្ធឹងចាប់ពីតំបន់មាត់សមុទ្រ រហូតដល់តំបន់ជួរកូនភ្នំរបស់ស្រុកព្រៃនប់។ បើគិតជាមធ្យម ភូមិនេះមានចំងាយប្រមាណជា ៧គមពីឆ្នេរល្បាប់ភក់ព្រៃកោងកាង ដែលជាដែនជំរកសត្វសមុទ្រ និងជាតំបន់អភិរក្សចំរុះខ្នាតតូចផងដែរ ហើយវាមានចំងាយត្រឹមតែ ១០គមប៉ុណ្ណោះពីទីរួ​មស្រុកព្រៃនប់។

ប្រវត្តិឈ្មោះភូមិ

[កែប្រែ]

ឈ្មោះភូមិនេះត្រូវបានគេដាក់នៅសម័យសង្គមរាស្រ្តនិយម(១៩៥៥-១៩៧០) ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដោយយកតាមផ្លូវកោងបត់​ តាមកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តតំបន់នេះ និងដើមសិរមាន់​មួយដើមធំដុះនៅប្របនឹងមាត់ផ្លូវ​ បែកមែកសាខា មានម្លប់ត្រឈឹងត្រឈៃ នៅតាមដងផ្លូវនាភូមិនេះ ទើបអ្នកស្រុកហៅសម្រេចចិត្តដាក់ឈ្មោះភូមិនេះថា បត់សិរមាន់រហូតមក។ អ្នកភូមិបានហៅតៗគ្នារហូតមកដល់សម័យកម្ពុជាប្រជាធិយ្យ ពួកពលពតបានកាប់ដើមសិរមាន់នោះចោលហើយលុបឈ្មោះភូមិនេះចេញពីបញ្ជី។ ក្រោយចប់សង្គ្រាមឆ្នាំ១៩៧៩ប្រជាជនបានហៅថាបត់សិរមាន់ ជាថ្មីឡើងវិញ រហូតមកដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស១៩៩១ រដ្ឋាភិបាល​សម្រេចបញ្ជូលឈ្មោះភូមិនេះទៅក្នុងផែនទីរដ្ឋបាល​ជាស្ថាពរ។ គួរបញ្ជាក់ផងដែរថា ពីមុនវាជាតំបន់មួយដាច់ស្រយាល របស់ស្រុកព្រៃនប់ ស្ថិតក្នុងផែនទីរដ្ឋបាល របស់ខេត្តកំពត ហើយត្រូវបានកាតបញ្ជូលឲស្ថិតការគ្រប់គ្រងរបស់ក្រុងព្រះសីហនុ ក្នុងឆ្នាំ ១៩៩២ ។នេះជាមោទនភាពមួយរបស់ប្រជាពលរដ្ឋ ស្រុកព្រៃនប់ និងជាមរតកបន្តអោយកូនចៅជំនាន់ក្រោយបានដឹងលឺ ពីជីវប្រវត្តិស្រុកភូមិរបស់ខ្លួន។

ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងភូមិ

[កែប្រែ]

សមិទ្ធផលនានា

[កែប្រែ]
វត្តពោធិអណ្តែត
វត្តពោធិអណ្តែត

ភាគច្រើននៃប្រជាជនក្នុងភូមិនេះប្រកបរបរកសិកម្ម និងការចិញ្ចឹមសត្វ ដែលជាដង្ហើម​រស់នៃសេដ្ឋកិច្ច​គ្រួសា។ ក្នុងវិស័យអប់រំ មានសាលា បឋសិក្សាចំននួន២កន្លែងគឺសាលាបឋមសិក្សាហ៊ុនសែនបត់សិរមាន់ និងសាលាបឋមសិក្សាផ្កាឈូករ័ត្ន ដែលមានសិស្សានុសិស្ស​ប្រមាណ ជា៩០%កំពុងសិក្សា។ ក្នុងវិស័យសាសនា មាន វត្ត១ គឺវត្តពោធិអណ្ណែត និងវិហារគ្រិស្តសាសនា១កន្លែងស្ថិតនៅជាយជ្រលងភ្នំ។វិស័យគមនាគមន៍ មានផ្លូវប្រវែ​ងសរុប១០គម ជាសរសៃរឈាមនៃភូមិនេះ ដែលអំណោយយផលដល់ប្រជាជន។ រីឯប្រជាជនវិញមានប្រហែល៩០គ្រួសារ ដែលចំរុះដោយជាតិសាស្ត្រផ្សេងៗពីគ្នា មានដូចជា ខ្មែរ ចិន ចាម វៀតណាម -ល-។ ប៉ុន្តែមិនបង្កឲមានជំលោះ និងការប្រកាន់ពូជសាសន៍ ពណ៌សំបុរវាងគ្នានិងគ្នាឡើយ គឺរស់នៅដោយ សុខសាន្តតាមសមាអាជីវររបស់ខ្លួន។


កន្លែងកំសាន្តផ្សេងៗ

[កែប្រែ]

បើយើងពិនិត្យមិនបានគ្រប់ជ្រុងជ្រោយ យើងប្រាកដជាពុំបានដឹងឡើយថាភូមិដ៏តូចមួយដែលស្ថិតនៅភាគពាយ័ព្យក្រុងព្រះសីហនុនេះ មានតំបន់កំសាន្តសំរាប់ភ្ញៀវទេសចរទស្សនានោះ ហើយគេមុខជាងើយឆ្ញល់ជាខ្លាំង ប្រសិនជាយើងប្រាប់គេថា ភូមិបត់សិមាន់ មានតំបន់ទេសចរណ៍ដ៏ ស្រស់ស្អាតនោះ។ ក្នុងចំនោមតំបន់ទេសចរណ៍ជាច្រើនក្នុងភូមិនេះ មានតំបន់កំសាន្តមួយកន្លែងដែលមានភ្ញៀវទេសវចរ និងអន្តរជាតិទៅទស្សនា ជា រៀងរាល់់ថ្ញៃ ជាពិសេសក្នុងថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបា្ររព្ធពិធីបុណ្យជាតិ អន្តរជាតិនានា។ តំបន់ទេសចរណ៍នោះមានចំងាយប្រមាណជា ២គម​ ពីកំណាត់ ផ្លូវជាតិលេខ៤ ស្ថិតនៅភាគពាយ័ព្យទីប្រជុំភូមិ ដើម្បីបានទៅដល់យើងត្រូវធ្វើដំណើរតាមផ្លូវក្រាលថ្មក្រវ៉ែត ដែលមានរុក្ខជាតិតូចធំដុះនៅអមសងខាងផ្លូវ មានម្លប់ត្រឈឹងត្រឈៃ លាយឡំនឹងសំលេងសត្វចាបយំអឺងកង ប្រៀបបាននឹងសំលេងដូរតន្រ្តី រណ្តំឌួងចិត្តភ្ញៀវទេសចរណ៍ឲបណ្តែតអារម្មណ៍ទៅតាម សំលេងខ្យល់បក់។ យើងធ្វើដំណើរ

ទំនប់ការពារទឹកប្រៃជាជីវិតនៃកសិកម្ម

[កែប្រែ]

ភូមិសាស្ត្រតំបន់នេះអំណោយផលយ៉ាងខ្លាំងលើវិស័យកសិកម្មកម្ពុជា​ និងកសិឧស្សាហកម្មដែលជាវិស័យទីមួយក្នុងការទ្រទ្រង់សេដ្ឋកិច្ច ជាតិ ដោយសារតែមានភ្លៀងធ្លាក់ស្ទើរពេញមួយឆ្នាំគួបផ្សំនឹងដីសំបូរជីវជាតិ និងមានហេដ្ឋារចនាសម្ព័ន្ធវូបវ័ន្តគ្រប់គ្រាន់ គួបផ្សំនឹងការមាន ទំនប់ការពាទឹកប្រៃព្រៃនប់(ប៉ុលឌែរ) ដ៏វែងលាតសន្ធឹងស្ទើរមួយភាគបីនៃតំបន់គ្របដណ្តប់របស់ស្រុកព្រៃនប់ មួយភាគឆ្លងកាត់ភូមិបត់សិរមាន់។ ហើយអាជ្ងាធរ បានបង្កើតជាសហគមអ្នកប្រើប្រាស់ទឹកទំនប់ការពារព្រៃនប់ ដោយមិនឲប្រជាជនបង់ពន្ធដាឡើយ ប៉ុន្តែត្រូវបង់ប្រាក់វិភាគទាន ប្រចាំឆ្នាំ ទៅតាមទំហំ និងក្បា

ស្ថានភាពក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ

[កែប្រែ]

ភូមិនេះមានប្រវត្តិសាស្ត្រអតីតកាលជូរជត់ក្នុងសម័យ កម្ពុជាប្រជាធិបតេយ្យអំឡុងឆ្នាំ(១៩៧៥-១៩៧៩) ដែលពួកខ្មែរ ក្រហម(ពលពត អៀងសារី ខៀវសំផន) បានបង្កវិនាសកម្ម សោកនាដ្ឋកម្មបព្រៃផ្សៃមកលើប្រជាជនស្លូតត្រង់ គ្មានត្រាប្រណី។ យ៉ាងណាមិញពួកនេះ បានកាប់សំលាប់ បង្អត់អាហារ បង្ខំឲធ្វើការហួសទម្ងន់ ធ្វើទុក្ខបុកម្នេញ លើស្រ្តីមានផ្ទៃ កុមារ និងចាស់ជរាដែលការរំលោភទៅលើសន្ធិសញ្ញានៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។លទ្ធផលនៃសង្គ្រាម បានបន្សល់នូវស្ត្រីមេម៉ាយ កុមារកំព្រា ដែលជាបន្ទុកយ៉ាងធ្ងន់មកលើសង្គមជាតិ ម្យ៉ាងទៀតវាបានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះជាច្រើនលានគ្រាប់មកលើផ្ទៃដីដែលជាការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ភូមិនេះមានប្រវត្តិពាក់ព័ន្ធនឹងកា របាត់ខ្លួនជនបរទេសក្នុងសម័យសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ ក្នុងចន្លោះសង្គ្រាម រវាងឆ្នាំ១៩៧៣ មានទ័ពអាកាសសហរដ្ឋអាមេរិច២រូបត្រូវបានទាហានខ្មែរក្រហមចាប់បាន នៅព្រលានយន្តហោះ កងកេងរួចចោទជាឈ្លើយសឹកសង្រ្គាមរបស់ស្ថាប័ន (CIA) ហើយបាននាំមកកាន់ភូមិនេះដើម្បីសាកសួរចម្លើយ រួចសំលាប់ពួកគេចោលដោយ គ្មានការជំនុំជំរះអ្វីទាំងអស់ នេះជាអំពើឃាតកម្មកំបាំងមុខរបស់ បនប្រល័យពូជសាសន៍ ពល ពត។ ការបាត់ខ្លួនេជនបរទេសនេះ បានបន្តរហូតមកដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ទើបក្រុមការងាររុករកទាហាន បាត់ខ្លួនក្នុងសម័យសង្គ្រាមរបស់សហរដ្ឋអាមេរិច មានតំរុយទាក់ទិននឹងការស្រាវជ្រាវនេះ ដោយកំនត់ទីតាំងថា ពិតជាស្ថិតនៅក្នុងភូមិ បត់សិរមាន់ប្រាកដមែន។ គួររំលឹកថា ក្រោយការរំដោះឆ្នាំ១៩៧៩ ពីរបបខ្មែក្រហម ឆ្លងកាត់សម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបន្តរហូតដល់ សម័យរដ្ឋកម្ពុជា ព័ត៌មានផ្សេងៗទាក់ទងនឹងបញ្ហានេះបានបាត់ដំណឹងសូន្យឈឹងដែលជាការលំបាកសំរាប់ក្រុម អក្នស្រាវជា្រវ ។ បន្ថែមលើនេះរហូតដល់ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៣ ឆ្នាំ១៩៩៨ ក្រុមការងារអ្នកស្វែងរក បានកំណត់ទីតាំង និងទំហំដីដែលត្រូវធ្វើការជីកកកាយ ប៉ុន្តែដោយសារតែពុំបានសាកសួរព័ត៌មានពីប្រជាជន រស់នៅក្នុងភូមិនេះឲបានច្បាស់ ធ្វើឲប្រតិបត្តិការរុករកមិនទទួលបានលទ្ធផល ជាច្រើនលើកច្រើនសារ។ ពន្យារហូតមកដល់​ ឆ្នាំ២០០៧ ដោយមានការសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជាសហរដ្ឋអាមេរិចបានពន្លឿនការរុករកយ៉ាងផុសផុល ដោយមានការចូលរួមពីប្រជាជនម្ចាស់ស្រុកផងនោះ ធ្វើឲមានការអញ្ជើញប្រជាជន ដែលដឹងពីហេតុការណ៍ពិត ក្នុងរឿងរ៉ាវនេះ ទៅផ្តល់បទសម្ភាសន៍ដីម្បីសាកសួរពីព័ត៌ច្បាស់ការ នៅឯស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំរាជធានីភ្នំពេញ។ ក្នុងនោះមានសាក្សី០៤រូប ដែលដឹងហេតុការណ៍ច្បាស់លាស់ ហើយបានកំនត់ទីតាំង ឲអ្នករុករក ធ្វើការជីកកកាយ គឺស្ថិតនៅខាងជើងប្រលាយយបត់សិមាន់ ជាប់នឹងកំណាត់ផ្លូវជាតិលេខ៤ ការសស្វែងរកបន្តរហូតដល់ ចុងឆ្នាំ ២០០៧ ទើបទទួលបានលទ្ធផល ដោយរកឃើញគំនរឆ្អឹងសាកសព ទាហានបាត់ខ្ខួនសម័យសង្គ្រាម ក្នុងជំរៅដីប្រមាណជា ២ម ប៉ុណ្ណោះ។ រួចធ្វើកោសល្យវិច្ច័យ ពិនិត្យពីភាពលំអិតរបស់ឆ្អាំងសាកសព បង្ហាញថាពិតជាឆ្អងរបស់ទ័ពអាកាសសហរដ្ឋអាមេរិចដែលបាត់ខ្លួនក្នុងឆ្នាំ១៩៧៣ប្រាកដមែន។