Jump to content

ខេត្តកំពង់គោ

ពីវិគីភីឌា

ខេត្តកំពង់គោ គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​ កម្ពុជាក្រោម កូសាំងស៊ីន។ បច្ចុប្បន្ន ខេត្ត​នេះត្រូវ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ប្តូរ​ឈ្មោះទៅជា​ភាសា​វៀតណាម​ថា ឡុង​អាន (Long An) ។​

ទិដ្ឋភាពខេត្តកំពង់គោ

ភូមិវិទ្យា

[កែប្រែ]

​ខេត្ត​កំពង់​គោ​ មាន​ព្រំ​ប្រទល់​ខាង​ជើង​ជាប់​​នឹង​​ខេត្តរោងដំរី (ភាសា​វៀតណាម៖ តីនិញ = Tây Ninh) និង​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​ដែល​មាន​​ប្រវែង​​ព្រំ​ដែន​​ប្រមាណ ១៣៧,៥ គម ខាង​ត្បូង​​ជា​ប់​នឹង​​ខេត្តមេស(អានថា មេ-ស) (ភាសា​វៀតណាម៖ តៀងយ៉ាង = Tiền Giang) ខាង​លិច​ជាប់​នឹង​ខេត្តផ្សារដែក (ភាសាវៀតណាម៖ ដុង​ថាប = Đồng Tháp) និង​ខាង​ត្បូង​​ជាប់​នឹង​​ទី​ក្រុង​​ព្រៃ​នគរ (ភាសា​វៀតណាម៖ ហូជីមិញ = Thành Phố Hồ Chí Minh)។​

ទោះ​បី​​ខេត្ត​​កំពង់​​គោ​ឋិត​នៅ​ក្នុង​​តំបន់​​វាល​ទំនាប​នៃ​​ដែន​ដីសណ្ត​​ទន្លេ​មេគង្គ​ក៏​ដោយ ប៉ុន្តែ​​ខេត្ត​​មួយ​​នេះ ត្រូវ​បាន​​ផ្សារ​ភ្ជាប់​ដោយ​​តំបន់​​ទាំង​ពីរ ​គឺ ដូន​ណៃ និង​វាល​ទំនាប​​នៃ​​ដែន​ដី​កម្ពុជា​​ក្រោម  ។ ដូច្នេះ ​បាន​ជា​​ផ្ទៃ​ដី​​មាន​​លក្ខណៈ​​សំយុង​​ទាប​​ចុះ​​បន្តិច​​ម្តងៗ ពី​​ទិស​ឦសាន​​ឆ្ពោះ​ទៅ​​ទិស​នីរ​តី  ។ នៅ​​ភាគ​​ខាង​ជើង​និង​​ភាគ​​ឦសាន​​នៃ​​ខេត្ត មាន​​ដំបូក​និង​ភ្នំ​ទាបៗ មួយ​ចំនួន​​ ភាគ​​​កណ្តាល​ជា​​តំបន់​​ខ្ពង់​រាប និង​​នៅ​​ខាង​​នីរ​តី ​ជា​​តំបន់​​ខ្ពង់​រាបប្រាសាទ​មណ្ឌប (Đồng Tháp Mười)  ​។​

​លក្ខណៈ​​ភូមិសាស្ត្រ​​នៃ​​ខេត្ត​​កំពង់​​គោ ត្រូវ​បាន​​កាត់​ផ្តាច់​​ចេញ​​ជា​ច្រើន​​ចំណែក​ពីគ្នា ​ដោយ​​ព្រែក​​និង​​ស្ទឹង ​ជា​​ក្រឡា​​ចក្រ​​ខ្វាត់​ខ្វែង ដែល​មាន​​ប្រវែង​​បណ្តោយ​ប្រមាណ ៨៩១២ គ.ម  ។ ព្រែក​ដែល​មាន​ទំហំ​​ធំ​ជាង​គេ ​គឺ ទន្លេ​​ពាម​​ស្មៅ​​ខាង​កើត (Sông Vàm Cỏ Đông)​ គឺ​ជា​​ចំណែក​​មួយ​​នៃ​​ទន្លេ​​ពាម​​ស្មៅ (Sông Vàm Cỏ ) ដែល​មាន​​ប្រភព​​ចេញ​​មក​ពី​​ទន្លេ​​ពាម​​ស្មៅ​​ចែក​(Sông Đông Nai)  ។​

​សូម​បញ្ជាក់​ថា ទន្លេ​​ពាម​​ស្មៅ​​ចែក យួន​​ហៅ​ថា សុង​​ដុង​​ណាយ (Sông Đông Nai) ជា​​ទន្លេ​​មួយ​ដែល​មាន​​ទំហំ​​ធំ​​ទី​​ពីរ បន្ទាប់​ពី​​ទន្លេ​មេគង្គ​​នៅ​​ដែន​ដី​​កម្ពុជា​​ក្រោម  ។​

​ចំណែក​​ទន្លេ​​ពាម​​ស្មៅ​​ខាង​កើត (Sông Vàm Cỏ Đông) ជា​​ទន្លេ​​មួយ ​ដែល​​ហូរ​​ពី​​ប្រទេស​​កម្ពុជា​ចុះ មក​​កម្ពុជា​​ក្រោម ​ឆ្លង​កាត់​​ទឹក​ដីខេ​ត្ត​​កំពង់​​គោ  ​។ ព្រែក​​នេះ​​មាន​​ប្រវែង​​បណ្តោយ ២២០ គីឡូម៉ែត្រ ក្នុង​នោះ​ ចំណែក​​នៅ​លើ​​ទឹក​ដី​​កម្ពុជា​​ក្រោម ​ប្រវែង​​ប្រមាណ ១៥០ គី ឡូ​ម៉ែត្រ និង​​មាន​​ទំហំ ៨.៥០០ គីឡូម៉ែត្រ​ការ៉េ (៣ ) ។​

​រដ្ឋបាល

[កែប្រែ]

​បច្ចុប្បន្ន ខេត្ត​កំពង់​គោ ​រដ្ឋាភិបាល​បក្ស​កុ​ម្មុយនិ​ស្ត​យួន ​ចែកចេញជា ១៣ ស្រុក និង​ទី​រួម​ខេត្ត​មួយ ហើយ​មាន​ផ្ទៃដី​ចំនួន ៤.៤៩១,១៨៧ គ.ម ។​

​ប្រវត្តិ​

[កែប្រែ]

ខេត្ត​កំពង់​គោ​គឺជា​ភូមិសាស្ត្រ​ផ្នែក​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម​ដែលមាន​ជនជាតិដើម​ខ្មែរក្រោមរស់នៅ​ជា​យូរលង់​មកហើយ។ នៅ​ភាគ​ឦសាន​នៃខេត្ត​នេះ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​នូវ​របស់ធ្វើ​ពី​ថ្ម​ដែលមាន​អាយុកាល​ប្រហែល៣០០០ឆ្នាំ និង​នៅភាគ​អាគ្នេយ៍នៃ​ខេត្ត​ពួកគេ​បាន​រកឃើញ​នូវ​របស់​ធ្វើ​ពី​ដែកដែលមាន​អាយុកាល​ជាង ២៧០០ឆ្នាំ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ទៀត​នោះ គឺ​នៅ​ខេត្ត​កំពង់​គោមានស្ថានីយ៍​វប្បធម៌​អូរ​កែវ (Oc Eo) ដល់​ទៅ១០០ កន្លែង ក្នុងនោះ​មាន​ទាំង​កំណាយ​វត្ថុ​ចំនួន១២០០០ ដែល​បាន​រកឃើញ​សុទ្ធតែជា​កេរដំណែល​វប្បធម៌​បុរាណនៃ​អាណាចក្រ​នគរ​ភ្នំ​ដែលមាន​អាយុកាល​ចាប់ពី​សតវត្សរ៍​ទី ១ ដល់ ទី ៧ នៃ​គ្រិស្ត​សករាជ។ កំណាយ​វត្ថុ​ទាំងអស់នេះបានបង្ហាញ​ឲ្យ​ឃើញ​នូវ​អាយុកាល​ដ៏​បុរាណនៃ​ទឹកដី​ខេត្ត​កំពង់​គោសព្វថ្ងៃ​និយាយដោយឡែកនិង​ទូទាំង​ដែនកម្ពុជា​ក្រោម​និយាយ​រួមគឺជា​អតីត​ទីតាំង​នៃ​មជ្ឈមណ្ឌល​នយោបាយ​វប្បធម៌ និង​សាសនា របស់​អាណាចក្រ​នគរ​ភ្នំ និង អាណាចក្រ​ចេនឡា ។​

​សម័យ​ស្តេច​យួន​ ឈ្មោះ​យ៉ា​ឡុង (Gia Long) សោយរាជ្យ​ពី​ឆ្នាំ ១៨០២ ដល់ ១៨២០ និង ម៉ិ​ញម៉ាង (Minh Mang) សោយរាជ្យនៅ​ទីក្រុង​ហ្វេ​ពី​ឆ្នាំ ១៨២០ ដល់ ១៨៤០ បាន​ចូល​វាតទី​ទឹកដី​កម្ពុជា ក្រោម​បាន​ប្តូរ​ឈ្មោះ​ស្រុក​នៅ​កម្ពុជា​ក្រោម​ឲ្យ​ទៅជា​ខេត្ត​ទាំង ៦ ជា​ភាសា​យួន​គឺ​៖

​ពេល​បារាំង​ចូល​ត្រួតត្រា​ដែនដីកម្ពុជា​ក្រោម​ខេត្ត​ទាំង ៦ ខាងលើ​ត្រួវបាន​បែង​ចែកចេញជា ២១ ខេត្ត។​

​ខែធ្នូ ឆ្នាំ ១៨៨៩ ព្រៃនគរ (Gia Định) ត្រួវបាន​បែង​ចែកចេញជា ៣ ខេត្ត​គឺ​៖

ចំណែក​ខេត្ត​មេ​ស (Định Tường) ត្រូវបាន​បែង​ចែកចេញជា ៣ ខេត្ត​គឺ​៖

​ខែតុលា ឆ្នាំ ១៩៥៦ ខេត្ត​កំពង់​គោ បាន​ត្រូវ​រដ្ឋាភិបាល​សារ​ធារ​ណ​រដ្ឋ​យួន​បូ​កប​ញ្ជូ​ល​ដី​មួយ​ភាគ​ធំ​នៃ​និគម​ផ្សារ​ធំ (Chợ Lớn) ហើយ​ប្តូរ​ឈ្មោះ​ពី​ខេត្ត​តឹង​អាង​(Tân An) ទៅជា​ខេត្ត​ឡុង​អាង (Long An) វិញ។​

​បច្ចុប្បន្ន ខេត្ត​កំពង់​គោ​ត្រូវបាន​រដ្ឋាភិបាល​និង​ជនជាតិ​យួន​ហៅថា ខេត្ត​ឡុង​អាង (Long An)​។​

​​ប្រជាសាស្ត្រ

[កែប្រែ]

​ឆ្នាំ២០០៤ ខេត្ត​កំពង់​គោមាន​ប្រជា​ជនសរុប​ជិត ១ ៣៧៦ ៦០២ នាក់។ នេះ​បើ​យោងតាម​ស្ថិតិ​ជំរឿនដោយ​រដ្ឋាភិបាលបក្សកុម្មុយនិស្ត​យួន​។​

ខេត្ត​កំពង់​គោ បច្ចុប្បន្ន​មាន​ប្រជាជន​តែ​ពីរ​ជនជាតិ​រស់នៅ​ប៉ុណ្ណោះគឺ​ជនជាតិដើម​ខ្មែរក្រោម និង​ជនជាតិ​យួន ។ ជនជាតិដើម​ខ្មែរក្រោម ទូ​ទៅជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។​ ចំណែក​ជនជាតិ​យួន​ជា​អ្នកខ្លះ​ កាន់សាសនា​គ្រិ​ស្ត ខ្លះ​ព្រះពុទ្ធសាសនា ខ្លះ​ដំណឹង​ល្អ (Tin Lành) និង​ខ្លះទៀត​កាន់សាសនា​កាវដាយ (Cao Đài) ៕

​ឯកសារយោង

[កែប្រែ]

ទន្លេ ​ពាម​ស្មៅ​ចែក ត្រូវបាន​ជនជាតិ​ហៅថា​Sông Đồng Nai ព្រោះ​ទន្លេ​នេះ​ជា​ទន្លេ​មួយ​ធំ ឋិត​ក្នុង តំបន់​ដូន​ណៃ ដែល​ភាសា​យួន​ហៅថា ដុង​ណាយ​(Đồng Nai) មិនមែន វាល​ប្រើស ទេ ។​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ Archived 2018-08-30 at the វេយប៊ែខ ម៉ាស៊ីន.