Jump to content

ខ្សែទឹកខាណារី

ពីវិគីភីឌា

ខ្សែទឹកខាណារី (ជាភាសាអង់គ្លេស៖Canary Current) ជាខ្សែទឹកមហាសមុទ្រ ដែលជាមែកធាងខាងត្បូង​របស់​ខ្សែទឹកអាត្លង់ទិកខាងជើង។ ខ្សែទឹកនេះ​ហូរឆ្ពោះទៅ​ទិសអាគ្នេយ៍​រហូតដល់សេនេហ្គាល់ រួចបត់ទៅខាងលិចវិញ។ វាត្រូវបានដាក់ឈ្មោះតាម​កំរងកោះខាណារី។ ខ្សែទឹកនេះ​មានសីតុណ្ហភាពត្រជាក់​ បណ្ដាលមកពី​ការខ្ពល់ឡើង​របស់ទឹកដែលសំបូរសារធាតុចិញ្ចឹមមកលើផ្ទៃខាងលើ នៅរវាងរយៈទទឹង២៣និង២៥ដឺក្រេខាងជើង។