Jump to content

ខ្សែទឹកមហាសមុទ្រ

ពីវិគីភីឌា
ខ្សែទឹកមហាសមុទ្រសំខាន់ៗ (ផែនទីរបស់ NOAA)

ខ្សែទឹកមហាសមុទ្រជាចរន្តហូរជាប់គ្នាឥតអាក់នៃទឹកសមុទ្រ។ វាប្រៀបបានទៅនឹងទន្លេដែលហូរនាំចរន្តទឹកក្ដៅនិងត្រជាក់នៅក្នុងមហាសមុទ្រ។ ខ្សែទឹកនេះត្រូវបានបង្កើតឡើងដោយអំនាចនៃកំលាំងនានាទៅលើទឹកសមុទ្រ រួមមាន ចលនារង្វិលខ្ញាល់របស់ផែនដី ខ្យល់បក់ ភាពខុសគ្នានៃសីតុណ្ហភាពិងកំរិតភាពប្រៃរបស់ទឹកសមុទ្រ និងកំលាំងទំនាញរបស់ព្រះច័ន្ទ។ គែមតាមជំរៅទឹក និង ព្រំដែនឆ្នេរជះឥទ្ឋិពលផងដែរទៅលើទិសដៅនិងកំលាំងរបស់ខ្សែទឹក។

ខ្សែទឹកមហាសមុទ្រអាចហូរក្នុងចំងាយរាប់ពាន់គីឡូម៉ែត្រ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំនត់អាកាសធាតុរបស់ទ្វីបជាពិសេសតំបន់ដែលនៅក្បែរ​មហាសមុទ្រ។ ជាក់ស្ដែង ខ្សែទឹកឈូងសមុទ្រ ជួយអោយអឺរ៉ុបពាយ័ព្យមានកំដៅកក់ក្ដៅជាងតំបន់ផ្សេងៗទៀតដែលមានរយៈទទឹងដូចគ្នា។ ឧទាហរណ៍មួយទៀតគឺ ខ្សែទឹកកាលីហ្វរនៀ ជួយអោយកំរងកោះហាវ៉ៃមានភាពត្រជាក់ (អាកាសធាតុអនុត្រូពិច) ទោះជាវាស្ថិតនៅរយៈទទឹងត្រូពិចក៏ដោយ។

តើគម្រូខ្យល់បក់សកលបានបង្កើតអោយមានចរន្តទឹកមហាសមុទ្រយ៉ាងដូចម្ដេច?

[កែប្រែ]

ផ្សេងទៀត

[កែប្រែ]
  • Antarctic Circumpolar Current
  • Weddell Gyre
  • Tasman Outflow