ខ្សែទឹកហាំបុល
Appearance
ខ្សែទឹកហាំបុល (ជាភាសាអង់គ្លេស៖Humboldt Current) ជាខ្សែទឹកត្រជាក់ និងមានកំរិតជាតិប្រៃទាប ដែលហូរពីជើងទៅលិចតាមបណ្ដោយឆ្នេរខាងលិចទ្វីបអាមេរិកខាងត្បួង ពីចុងខាងត្បួងប្រទេសឈីលីទៅដល់ប្រទេសប៉េរូប៉ែកខាងជើង។ វាជាផ្នែកខាងកើតរបស់ខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងត្បូង។ ខ្សែទឹកនេះមានប្រភពនៅក្បែរៗអង់តាកទិក ហេតុនេះវាមានសីតុណ្ហភាព ៧ទៅ៨អង្សា ទាបជាងខ្សែទឹកដទៃទៀតដែលនៅរយៈទទឹងដូចគ្នា។ ខ្សែទឹកនេះសំបូរប្លង់តុង និង ត្រីសមុទ្រ។ វាត្រូវបានដាក់ឈ្មោះតាមអ្នកធម្មជាតិវិទ្យា អាឡិចសង់ ដឺ ហាំបុល។
|