Jump to content

ខ្សែទឹកអេក្វាទ័រខាងជើង

ពីវិគីភីឌា

ខ្សែទឹកអេក្វាទ័រខាងជើង (ជាភាសាអង់គ្លេស៖ North Equatorial Current) ជាខ្សែទឹក​យ៉ាងសំខាន់​នៅ​មហាសមុទ្រប៉ាស៊ីហ្វិក​និងមហាសមុទ្រអាត្លង់ទិក ដែលហូរពីកើតទៅលិចនៅចន្លោះ​រយៈទទឹង​១០​និង២០​ខាងជើង។ វាជាផ្នែកខាងត្បូងរបស់​ខ្សែទឹករង្វល់អនុត្រូពិក។ ខ្សែទឹកនេះមិនជាប់នឹងអេក្វាទ័រទេ។ វាត្រូវកាត់ផ្ដាច់ពី​អេក្វាទ័រ​ដោយ​ខ្សែទឹកច្រាស់អេក្វាទ័រខាងជើង ដែលហូរពីលិចទៅកើត។