គោព្រៃ

ដោយវិគីភីឌា
Jump to navigation Jump to search
គោព្រៃ
Kouprey at Vincennes Zoo in Paris by Georges Broihanne 1937.jpg
គោព្រៃឈ្មោលក្មេងនៅសួនសត្វវ៉ាំងសេន ប៉ារីស ឆ្នាំ១៩៣៧ដែលត្រូវThe young male Kouprey at the Vincennes Zoo, Paris 1937 that was designated the holotype of the species. The horns are not yet fully developed.
ស្ថានភាពអភិរក្ស
ចំណាត់ថ្នាក់វិទ្យាសាស្ត្រ
រជ្ជៈ​: អានីម៉ាលៀ
សាខា: ខូរ្ដាតា
ថ្នាក់​: ម៉ឹមម៉ាលៀ
លំដាប់​: អារទីអូដាក់ទីឡា
អំបូរ: បូវីដែ
អំបូររង: បូវីណែ
ពួក: បូស
ប្រភេទ: ប. សៅវេលី
ឈ្មោះ​ទ្វេនាម
បូស សៅវេលី
អៀរហ្រ្បង់ ១៩៣៧
Geographic range
Synonyms

Bibos sauveli (Urbain, 1937)[២]
Novibos sauveli (Coolidge, 1940)[២]

គោព្រៃ (ឈ្មោះវិទ្យាសាស្ត្រ បូស-សៅវេលី រឺ Bos Sauveli) គឺ​ជា​គោ​ដែល​រស់​នៅ​ច្រើន​បំផុត​តាម​វាល និង​ព្រៃភ្នំ​នៅ​ភាគខាងជើង​ប្រទេសកម្ពុជា ហើយ​​គេ​​ក៏​​ជឿ​ថា​​វា​អាច​រស់នៅ ភាគ​ខាងត្បូង​ប្រទេសឡាវ ភាគ​ខាងលិច​ប្រទេស​វៀតណាម និង ភាគ​ខាងកើត​ប្រទេស​ថៃ។ វា​​ត្រូវ​​បាន​​គេ​​ប្រទះ​​ឃើញ​​ជា​លើក​​ដំបូង​នៅ​ឆ្នាំ១៩៣៧។

គោព្រៃ​ គឺ​ជា​សត្វពាហនៈ​មួយ​​យ៉ាង​ធំ​ ដែល​មាន​ទំហំ​ប្រហែល​នឹង​ក្របីព្រៃ​មួយ​ដែរ។ គោព្រៃ​ឈ្មោល​អាច​មាន​កំពស់​ដល់​២ម៉. គិត​​ដល់​​ស្មា​របស់​​វា ហើយ​មាន​ទម្ងន់​ជា​មធ្យម​៩០០គ.ក។ បើ​តាម​ពត៌មាន​ក្រៅផ្លូវការ​បាន​បង្ហាញ​ថា មាន​​ការ​​ប្រទះ​ឃើញ​​ហ្វូងគោព្រៃ​​នៅ​​ពេល​ថ្មីៗ​នេះ​​នៅ​​វៀតណាម ដែល​អ្នកសត្វសាស្រ្ត​វៀតណាម​អះអាង​ថា​អាច​មាន​ទម្ងន់​ដល់​ទៅ​១,៧០០គ.ក។ គោព្រៃ​មាន​រាង​ខ្ពស់​តែ​ខ្លួន​​ចង្អៀត មាន​ជើង​៤​វែងៗ និង​មាន​បូក​ខ្នង។ គោព្រៃ​អាច​មាន​សម្បុរប្រផេះ ត្នោត​ចាស់ ឬ​ក៏​ខ្មៅ​តែម្តង។ ស្នែង​របស់​គោព្រៃញី​មាន​រាង​កោង​ដូច​ស្នែង​របស់ អង់តេឡុប (Antelope)។ ឯ​ស្នែង​របស់​គោព្រៃឈ្មោល​ស្ថិត​ឆ្ងាយ​ពី​មួយ​ទៅ​មួយ​ប្រវែង​ប្រហែល​៨០ស.ម៉ កោង​ទៅមុខ​និង​ងរ​ឡើងលើ ហើយ​​ចាប់ផ្តើម​​មាន​​សំណក​​នៅ​ចុង​ស្នែង​​នៅ​​អាយុ​ប្រហែល​ជា៣ឆ្នាំ។ ទាំង​ញី​ទាំង​ឈ្មោល​មាន​គន្លាក់​ច្រមុះ ហើយ​និង​មាន​​កន្ទុយ​វែង។

គោព្រៃ​រស់​​នៅ​ទួលទាបៗ​ដែល​មាន​ដើមឈើ​ខ្លះ ហើយ​អាហារ​ចម្បង​របស់វា​គឺ​ស្មៅ។ គោព្រៃ​ជា​សត្វ​ចូលចិត្ត​ភាព​ងងឹត វា​​រក​ស៊ី​​តាម​​វាល​​នៅ​​ពេល​​យប់ ​ប៉ុន្តែ​នៅ​ក្រោម​ដើមឈើ​នៅ​ពេលថ្ងៃ។ ជា​ធម្មតា វា​រស់​នៅ​ជា​ហ្វូង​ប្រហែល​ជា​២០​ក្បាល ដែល​មាន​មេគោ​និង​កូនគោ ប៉ុន្តែ​​អាច​​មាន​គោ​ព្រៃ​​ឈ្មោល​​​ដែល​នៅ​រដូវ​ក្តៅ។

គេ​ប៉ាន់ស្មាន​ថា គោព្រៃ​មាន​តិច​ជាង​២៥០​ក្បាល​នៅ​ទូទាំង​ពិភពលោក។ ចំនួន​ដ៏​ទាប​នេះ​គឺ​បណ្តាល​មក​ពី គ្មាន​​ការ​​ហាមឃាត់​​ក្នុង​​ការ​បរបាញ់​​របស់​​ទាហាន​និង​អ្នក​ស្រុក ការ​ឆ្លង​ជម្ងឺ​ពី​​សត្វ​ស្រុក និង​ការ​បាត់បង់​ជម្រក។

បើ​​ទោះ​ជា​យ៉ាង​ណា គ្មាន​គោព្រៃ​ណា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្រោយ​ឆ្នាំ​១៩៨៣​ទេ ហើយ​នៅ​ទសវត្ស​ចុងក្រោយ​នេះ មាន​​ការរុករក​​សត្វ​​នេះ​​ជា​ច្រើន​​ដង​តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ របាយការណ៍​របស់ IUCN នៅ​ឆ្នាំ២០០៨ បាន​ចាត់​បញ្ចូល​គោ​ព្រៃ​ថា កំពុង​រង​គ្រោះ​ធ្ងន់​ធ្ងរ (អាចផុតពូជ)។

គ្មាន​គោព្រៃ​ណា​ត្រូវ​បាន​ចាប់​ទុក​នោះ​ទេ។ គោព្រៃ​មួយក្បាល​ដែល​គេ​បាន​ចាប់​ហើយ​ផ្ងើរ​ទៅ​សូន​វ៉ាំងសែនណ៍ (Vincennes Zoo, Paris) ឯ​ក្រុង​ប៉ារីស នៅ​​ឆ្នាំ​​១៩៣៧ ​បាន​ស្លាប់​នៅ​ដើម​សង្គ្រាម​លោក​លើក​ទី២។ គោ​ព្រៃ​មួយ​ក្បាល​នោះ​ហើយ​ដែល​ត្រូវ​បាន​កំណត់​ជា គម្រូប្រភេទ (Holotype) ដោយ​​ជីវវិទូ​​បារាំង អាឈីល អ៊ៀរបាំង (Achille Urbain)។

ការបន្តពូជ[កែប្រែ]

គោព្រៃ​ជា​ទូទៅ​ចាប់​ផ្តើម​បន្តពូជ​នៅ​រដូវ​ក្តៅ គោព្រៃញី​ពរពោះ​រយៈពេល​ពី​៨​ទៅ​៩​ខែ ហើយ​កើត​​កូន​ម្តង​តែ​​បាន​មួយ​ទេ។ គោព្រៃញី​​ចាកចេញ​​ពី​​ហ្វូង​​​ដើម្បី​ទៅ​បង្កើត​កូន​នៅ​ក្នុង​ព្រៃជ្រៅ ហើយ​​នៅ​ពេល​ដែល​កូនគោ​ព្រៃ​មាន​អាយុ​១​ខែ ទើប​ត្រលប់​ចូល​មក​រក​ហ្វូង​វិញ។

ទំនាក់ទំនងជាមួយអម្បូរផ្សេងទៀត[កែប្រែ]

សំនេរ​អំពី​សត្វសាស្រ្ត​ដែល​បោះពុម្ព​ពី​ការ​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ណតវេស្ទើន (Northwestern University, London) នៅ​​ទីក្រុង​​ឡុង​បាន​បញ្ជាក់​ថា តាម​ការ​ប្រៀបធៀប​តម្រៀប​របស់​មីតូកុងទ្រី (Mitochondrial Sequences) បាន​បង្ហាញ​ថា គោព្រៃ​អាច​ជា អម្បូរបង្កាត់ (Hybrid) រវាង គោធំ (Zebu) និងទន្សោង (Banteng)។ ក្រោយមក អ្នកនិពន្ធ​បាន​ដក​សេចក្តីសន្និដ្ឋាន​នេះ​ចេញវិញ ដោយ​​សារ​​តែ​​ការ​រក​ឃើញ​​​សំណល់​ហ្វូស៊ីល​លលាដ៏​ក្បាល​គោព្រៃ​ដែល​មាន​អាយុ​នៅ​ចុង​សម័យ​ផ្លេស្តូសែន (Pleistocene) ឬ​ក៏​ដើម​សម័យ​អូឡូសែន (Holocene) ដែល​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា គោព្រៃ​មិនមែន​ជា​អម្បូរបង្កាត់។ បើ​យោង​ទៅ​តាម​ការវិភាគ​ហ្សែន (Genetic Analysis) ជា​​ច្រើន​​ដង​ទៀត បាន​បង្ហាញ​ថា​គោព្រៃ​មិនមែន​ជា​អម្បូរបង្កាត់​ទេ។ មាន​លទ្ធភាព​ខ្លះ​ដែល​ថា អម្បូរទី២​តែ​មាន​មាឌតូច​ជាងគៅព្រៃ របស់​សណ្តាន​​​គោព្រៃ​​នៅ​រស់។

ឯកសារយោង[កែប្រែ]

  1. Timmins, R.J., Hedges, S. & Duckworth., J.W. (2008). Bos sauveli. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 29 March 2009. Database entry includes a brief justification of why this species is critically endangered.
  2. ២,០ ២,១ Grigson, C.: "Complex Cattle", New Scientist, August 4, 1988; p. 93f. URL retrieved 2011-01-27.