ចៅចមមាតាអ្នកអង្គ ពៅ
Appearance
ចៅចមមាតាអ្នកអង្គ ពៅ | |
---|---|
បាទបរិចារិកាសម្ដេចព្រះឧភយោរាជសៀម | |
ប្រសូត | គ.ស. ១៧៦៨ |
សុគត | គ.ស. ១៨២៩ (អាយុ ៦១ ឆ្នាំ) ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
រាជពន្ធភាព | សម្តេចព្រះបវររាជចៅមហាសុរសិង្ហនាថ |
បិតា | ព្រះបាទនារាយណ៍រាជាទី២ (អង្តតន់) |
មាតា | សម្ដេចព្រះភគវតី ព្រះស្រីសុជាតាទី១ |
សាសនា | ព្រះពុទ្ធសាសនា |
ចៅចមមាតាអ្នកអង្គ ពៅ (គ.ស. ១៧៦៨ —គ.ស. ១៨២៩) គឺជាព្រះរាជធីតានៃព្រះបាទនារាយណ៍រាជាទី២ (អង្តតន់) និង សម្ដេចព្រះភគវតី ព្រះស្រីសុជាតាទី១ ព្រះអង្គគឺជាព្រះស្នំនៃសម្តេចព្រះបវររាជចៅមហាសុរសិង្ហនាថជាព្រះអនុជរួម ឧទរជាមួយនឹង សម្តេចព្រះពុទ្ធយ៉តហ្វា ជូឡាលោក ព្រះមហាក្សត្រសៀមសម័យអាណាចក្ររតនកោសិន្ទ្រ៍ ព្រះអង្គមានព្រះរៀមនិងព្រះអនុជរួមព្រះឧទរចំនួនពីរអង្គ គឺ អ្នកអង្គ អី និង អង្គអេង