ចៅឯ

ពីវិគីភីឌា
ចៅឯ
စောအဲ
ព្រះមហាក្សត្រនៃហង្សាវត្តី
រជ្ជកាលរ. ខែមេសា – ឧសភា​ ១៣៣០ (៤៩ ថ្ងៃ)
អង្គមុនជេនបុន
អង្គក្រោយពញាឯល៏
ប្រសូត១៣០៣
សុគតរ. ខែឧសភា ១៣៣០ (២៦ វស្សា)
ជាយាចន្ទាមិនលុទី១
វង្សហ្វារ្យូ
បិតាចៅអ
មាតាម្នាងទេពីនៃសុខោទ័យ
សាសនាពុទ្ធសាសនាថេរវាទ

ចៅឯ រឺ ចៅឯកន់កូន (ភូមា: စောအဲ [sɔ́ ʔɛ] រឺ စောအဲကံကောင်း [sɔ́ ʔɛ kàɴ káʊɴ]; ១៣០៣–១៣៣០) ជាក្សត្រទីប្រាំមួយនៃហង្សាវត្តីបាគូនៅភូមា ដែលបានគ្រងរាជសម្បត្តិរយៈពេល ៤៩ ថ្ងៃ នៅឆ្នាំ១៣៣០។[១] ទ្រង់ជាបុត្រានៃព្រះបាទចៅអ និងព្រះម្នាងទេពីនៃសុខោទ័យ។ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតុលារបស់ទ្រង់ព្រះបាទចៅជេននៅឆ្នាំ១៣៣១មក ព្រះអង្គម្ចាស់វ័យក្មេងនេះត្រូវបានគេលើកឱ្យឡើងសោយរាជ្យដោយព្រះមហាក្សត្រីចន្ទាមិនលុ។ ម្ចាស់ក្សត្រីដែលពោរពេញដោយអំណាចឥទ្ធិពលបានបណ្ដេញក្សត្រជ្រែករាជ្យមួយអង្គ ជេនបុនដែលសោយរាជ្យបានរយៈកាលតែ ប្រាំពីរថ្ងៃគត់ ឱ្យចុះចេញពីរាជបល្លង្ក។ [២]

ត្បិតតាមបច្ចេកទេស ព្រះនាងគឺជាព្រះមាតុលារបស់មហាក្សត្រក្មេងដែលព្រះបិតារបស់ទ្រង់ជាព្រះភាតាអយ្យកាមួយរបស់ព្រះនាង ចន្ទាមិនលុមិនខ្វល់ទេនៅតែលើកខ្លួនឯងជាព្រះអគ្គមហេសីរបស់ចៅឯដោយអង្គឯង។ តាមរយៈពង្សាវតារជាច្រើន ចៅឯបានផ្ដល់សេចក្ដីគោរពដល់ព្រះនាងដូចជាព្រះមាតុលារបស់ទ្រង់ ហើយបានចំណាយពេលច្រើនជាមួយពួកស្នំក្នុងព្រះរាជវាំង។ ក្រោយពីប៉ុន្មានខែមក ម្ចាស់ក្សត្រីក៏បានបំពុលក្សត្រក្មេងអង្គនេះ ហើយលើកព្រះភាតាបិតាតែមួយរបស់ព្រះនាង ពញាឯល៏ អនុរាជនៃបាគូ ឱ្យឡើងសោយរាជ្យ។ (ព្រះនាងជាថ្មីម្ដងទៀតក៏តាំងព្រះអង្គឯងជាអគ្គមហេសីដដែល។)[២]

អំពើឃាតកម្មលើចៅឯបានធ្វើឱ្យព្រះចៅសុខោទ័យទ្រង់ព្រះពិរោធយ៉ាងខ្លាំងដោយសារតែចៅឯជាព្រះនត្តាមួយអង្គរបស់ទ្រង់ដែរ។ កងទ័ពសុខោទ័យក៏បានលើកមកលុកលុយ ប៉ុន្តែត្រូវបានបង្ក្រាប។ ចាប់ពីពេលនោះមក ហង្សាវត្តីក៏បានបោះបង់ចោលឋានៈជាសាមន្តរាជ្យដែលមានតែឈ្មោះរបស់សុខោទ័យចោលទៅ។[១]

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ Phayre 1967: 66–67
  2. ២,០ ២,១ Pan Hla 2004: 42

គន្ថនិទ្ទេសន៍[កែប្រែ]

  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
ចៅឯ
ប្រសូត/កើត: ១៣០៣ សុគត/ស្លាប់: រ. ឧសភា ១៣៣០
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ជេនបុន
ក្សត្រនៃហង្សាវត្តី
១៣៣០
តដោយ
ពញាឯល៏

ទំព័រគំរូ:Burmese monarchs