ចន្ទាមិនលុទី១
ចន្ទាមិនលុ စန္ဒာမင်းလှ | |||||
---|---|---|---|---|---|
ព្រះអគ្គមហេសីនៃហង្សាវត្តី | |||||
Tenure | ខែមេសា ១៣៣០ – ១៣៤៨ | ||||
អង្គមុន | មិនស្គាល់ | ||||
អង្គក្រោយ | ចន្ទាមិនលុទី២ | ||||
ព្រះអគ្គមហេសីនៃហង្សាវត្តី | |||||
Tenure | ខែកញ្ញា ១៣២៣ – ខែមេសា ១៣៣០ | ||||
អង្គមុន | ម្នាងទេពី | ||||
អង្គក្រោយ | មិនស្គាល់ | ||||
ប្រសូត | រ. ទសវត្ស១៣០០ | ||||
សុគត | ១៣៦៣ | ||||
រាជពន្ធភាព | ចៅជេន (1323–30) ចៅឯ (១៣៣០) ពញាឯល៏ (១៣៣០–៤៨) | ||||
រាជបច្ឆាញាតិ | ពញាឧ[១] | ||||
| |||||
បិតា | ឃុនល | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
ចន្ទាមិនលុទី១ (ភូមា: စန္ဒာမင်းလှ, បញ្ចេញសំឡេង [sàɴdà mɪ́ɴ l̥a̰]; បានសុគត រ. ឆ្នាំ១៣៦៣) ជាព្រះមហាក្សត្រីនៃក្សត្របីព្រះអង្គរបស់នគរហង្សាវត្តី ហើយក៏ជាអ្នកមានឥទ្ធិពលពិតនៅពីក្រោយព្រះរាជបល្លង្ក។ ឃាតកម្មរបស់ព្រះនាងទៅលើព្រះស្វាមីទីពីររបស់ទ្រង់ ព្រះបាទចៅឯ ដែលជាព្រះនត្តានៃក្សត្រសុខោទ័យបានបណ្ដាលឱ្យមានការលុកលុយពីសុខោទ័យ។ ព្រះស្វាមីទីបីរបស់ទ្រង់ ព្រះពញាឯល៏ ដែលព្រះនាងទ្រង់បានលើកឱ្យឡើងសោយរាជ្យ បានបង្ក្រាបការលុកលុយបាន ដែលនាំឱ្យនគរនេះទទួលបានឯករាជ្យពេញលេញពីសុខោទ័យ។[៣]
ព្រះរាជជីវភាពដំបូង
[កែប្រែ]ដូចទៅនឹង គ្រួសាររាជវង្សហង្សាវត្តីទាំងអស់ ព្រះនាងចន្ទាមិនលុមានដើមកំណើតជាឝាន និង មន។ ព្រះនាងជាបុត្រីនៃព្រះបាទឃុនល ហើយក៏ជាព្រភាគិនេយ្យានៃព្រះបាទហ្វារ្យូ ស្ថាបនិកនៃរាជវង្សនេះ។ ព្រះនាមកំណើតរបស់ព្រះនាងគឺ នីនអានប៉ូ (နှင်းအံပို; ការបញ្ចេញសំឡេងភូមា: [n̥ɪ́ɴ ʔàɴ pò])។ ព្រះនាងធ្លាប់បានរៀបអភិសេលើកដំបូងនឹងព្រះភាតាជីដូនមួយរបស់ទ្រង់ ចៅជេន ដែលព្រះមាតារបស់ព្រះអង្គគឺព្រះនាង នីអ៊ូយ៉ាញ ហើយព្រះបិតារបស់ព្រះនាង ឃុនល គឺជាព្រះរៀមនិងព្រះអនុជនឹងគ្នា។ ព្រះរាជអភិសេកនេះពិតជាលំបាកណាស់សំរាប់ទ្រង់ ខណៈពេលនោះព្រះបិតាចៅជេន មិនពល បានធ្វើគត់ព្រះបិតាព្រះនាងដែលជាក្សត្រពេញច្បាប់នៅឆ្នាំ ១៣១១។ (មិនពល និង នីអ៊ូយ៉ាញ បានលើកបុត្រាច្បងរបស់ខ្លួនចៅអ បុត្រាបន្ទាប់ចៅជេន អោយឡើងសោយរាជ្យជាបន្តបន្ទាប់)។[៣]
អំណាចវាំង
[កែប្រែ]ចៅអសោយទិវង្គតនៅឆ្នាំ១៣២៣ អមនិងការឡើងសោយរាជ្យស្ដេចថ្មី ចន្ទាមិនលុ បានក្លាយជាព្រះអគ្គមហេសី។ ក្រោយពីចៅជេនសោយទិវង្គតនៅឆ្នាំ១៣៣០ ព្រះនាងបានលេចមុខលេចមាត់ជាអ្នកជ្រោមជ្រែងស្ដេច។ កាលណោះ អតីតមន្ត្រីវាំង ជេនបុនបានដណ្ដើមរាជ្យបល្លង្ក ព្រះនាងក៏បានដឹកមុខក្នុងរាជ្យប្រហារក្នុងរាជវាំង ហើយបានលើកចៅឯ ត្រូវជាព្រះភាគិនេយ្យរបស់ចៅជេន និងព្រះនត្តានៃព្រះមហាក្សត្រសុខោទ័យអោយឡើងសោយរាជ្យបល្លង្ក។ ថ្វីត្បិតព្រះនាងជាព្រះមាតុច្ឆារបស់ក្សត្រក្មេងក៏ដោយ ក៏ព្រះនាងនៅតែលើកព្រះអង្គឯងជាម្ចាស់ក្សត្រីធំដដែល។ គ្រានោះចៅឯបានចំណាយពេលច្រើនជាមួយពួកព្រះស្នំក្រមការ ព្រះនាងក៏បានបំពុលចៅឯទៅ។ ទ្រង់ក៏បានចុចយក ព្រះភាតាបិតាតែមួយរបស់ទ្រង់ ពញាឯល៏ឱ្យឡើងសោយរាជ្យ ហើយក៏តាំងខ្លួនទ្រង់ជាព្រះអគ្គមហេសីដដែល។
ការធ្វើឃាតចៅឯដោយព្រះនាងបានធ្វើឱ្យព្រះរាជានៅសុខោទ័យទ្រង់ពិរោធក្រោធយ៉ាងខ្លាំងព្រោះចៅឯទ្រង់ជាព្រះនត្តារបស់ទ្រង់។ កងទ័ពសុខោទ័យបានចូលមកឈ្លានពាន ផ្ទុយទៅវិញត្រូវបានគេបង្ក្រាប។ ចាប់តាំងពីពេលនោះមក ហង្សាវត្តីក៏បានបោះបង់ចោលឋានៈរបស់ខ្លួនជាសាមន្តរាជ្យដែលមានតែនាមរបស់សុខោទ័យចោលទៅ។ [៣]
ព្រះនាងគឺជាក្សត្រីនៃហង្សាវត្តីអស់រយៈកាល ២៥ ឆ្នាំ ចាប់ពី១៣២៣ ដល់ ១៣៤៨។ ព្រះនាងបានសោយទិវង្គត រ. ឆ្នាំ១៣៦៣ គឺជាពេលដែលមានការបះបោរនៅមុំហ៍កំពុងចាប់ផ្ដើមដែរ។[៤]
ឯកសារយោង
[កែប្រែ]គន្ថនិទ្ទេសន៍
[កែប្រែ]- Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2005 រ.រ.). Yangon.
- Lt. Gen. Sir Arthur P. Phayre (1883). History of Burma (1967 រ.រ.). London: Susil Gupta. pp. 66–67.
ចន្ទាមិនលុទី១ ប្រសូត/កើត: រ. ទសវត្ស១៣០០ សុគត/ស្លាប់: រ. ១៣៦៣
| ||
ព្រះរាជគោរម្យងារ | ||
---|---|---|
មុនដោយ មិនស្គាល់ |
សម្ដេចព្រះអគ្គមហេសីហង្សាវត្តី ១៣៣០–១៣៤៨ |
តដោយ ចន្ទាមិនលុទី២ |
មុនដោយ ម្នាងទេពី |
សម្ដេចព្រះអគ្គមហេសីហង្សាវត្តី ១៣២៣–១៣៣០ |
តដោយ មិនស្គាល់ |