ពញាឯល៏
| ពញាឯល៏ ဗညားအဲလော | |
|---|---|
| ក្សត្រនៃហង្សាវត្តី | |
| រជ្ជកាល | រ. ខែឧសភា ១៣៣០ – ១៣៤៨ |
| អង្គមុន | ចៅឯ |
| អង្គក្រោយ | ពញាឧ |
| ប្រសូត | ១៣ មីនា ១៣០៨ [១] |
| សុគត | ១៣៤៨ (៤០ វស្សា) បាគូ |
| ជាយា | ចន្ទាមិនលុទី១ |
| វង្ស | ហ្វារ្យូ |
| បិតា | ឃុនល |
| សាសនា | ពុទ្ធសាសនាថេរវាទ |
ពញាឯល៏ (ភូមា: ဗညားအဲလော, បញ្ចេញសំឡេង [bəɲá ʔɛ́ lɔ́]; ១៣០៨–១៣៤៨) គឺជាក្សត្រទីប្រាំពីរនៃហង្សាវត្តីបាគូ ដែលបានសោយរាជ្យចាប់ពីឆ្នាំ១៣៣០ ដល់ ១៣៤៨។ លើកឡើងឱ្យសោយរាជ្យដោយព្រះភគិនីរួមបិតារបស់ព្រះអង្គ ព្រះម្ចាស់ក្សត្រីចន្ទាមិនលុ ទ្រង់ជារាជបុត្រនៃព្រះបាទឃុនល ព្រះអង្គបានបង្ក្រាបការលុកលុយរបស់អាណាចក្រសុខោទ័យនៅឆ្នាំ១៣៣០ - ១៣៣១ ហើយបានរំដោះហង្សាវត្តីពីឋានៈជាសាមន្តរាជ្យរបស់សុខោទ័យ។ ព្រះអង្គបានរើរាជធានីទៅបាគូវិញ ហើយបានគ្រងរាជ្យអស់រយៈពេល ១៧ ព្រះវស្សា។[២]
ព្រះរាជសាវតារ
[កែប្រែ]ពញាឯល៏ត្រូវជាព្រះបុត្រានៃព្រះបាទឃុនល ហើយជាព្រះភាគិនេយ្យនៃព្រះបាទហ្វារ្យូ ស្ថាបនិកនៃព្រះនគរនេះ។ ដូចនឹងបណ្ដាក្សត្រអង្គមុនដែរ ទ្រង់ក៏មានឈាមជ័រឝាន និងមនដូចគ្នាដែរ។[៣] (ព្រះអង្គយ៉ាងហោចណាស់ក៏មានខ្សែលោហិតឝានតាមបិតារបស់ទ្រង់ឃុនល ដែលមានព្រះលោហិតឝានពាក់កណ្ដាល។) ព្រះអង្គបានក្លាយជាចៅហ្វាយស្រុកខែត្របាគូនៅឆ្នាំ១៣៣០ បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទចៅជេន។
រជ្ជកាល
[កែប្រែ]ពញាឯល៏ត្រូវបានលើកឱ្យឡើងសោយរាជ្យដោយព្រះម្ចាស់ក្សត្រី ចន្ទាមិនលុ ដែលទ្រង់បានធ្វើគត់ក្សត្រពីរអង្គមុនគឺ ព្រះបាទជេនបុន និង ចៅឯ ក្នុងរយៈពេលតែប៉ុន្មានខែ បន្តបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទចៅជេននៅខែ មេសា ១៣៣០។ ចន្ទាមិនលុ ដែលទ្រង់ក៏ជាព្រះមហេសីនៃចៅជេន ចៅឯ ហើយក៏ជាព្រះភគិនីរួមបិតារបស់ពញាឯល៏ផងដែរ។ (បិតារបស់ពួកទ្រង់គឺព្រះបាទឃុនល។)
ព្រះរាជកិច្ចជាបន្ទាន់របស់ទ្រង់ជាព្រះមហាក្សត្រគឺត្រូវបញ្ឈប់ការវាយប្រហារពីសុខោទ័យ។ ព្រះមហាក្សត្រនៃសុខោទ័យបានបញ្ជូនកងប្រដាប់អាវុធដើម្បីសងសឹកនឹងការធ្វើគត់របស់ព្រះនាងចន្ទាមិនលុលើចៅឯ ដែលជាព្រះនត្តារបស់ព្រះអង្គ។ ពញាឯល៏បានបង្ក្រាបកងទ័ពឈ្លានពានបាននៅក្បែរមុំហ៍។ ចាប់តាំងពីពេលនោះមក ហង្សាវត្តីបានបោះបង់ចោលឋានៈជារដ្ឋចំណុះមានតែឈ្មោះរបស់សុខោទ័យតទៅទៀត ហើយក៏លែងមានការវាយលុកពីខាងក្រៅចាប់ពីពេលនោះមក។[២]
ពញាឯល៏បានរើរាជធានីត្រឡប់ទៅបាគូវិញ (ដូចដែលចៅជេនបានធ្វើ) ហើយបានសោយរាជ្យរហូតដល់ចូលទិវង្គតនៅឆ្នាំ១៣៤៨។ ព្រះអង្គបានលើកព្រះភគិនីរួមបិតា ចន្ទាមិនលុជាព្រះអគ្គមហេសីរបស់ទ្រង់។ (ព្រះអង្គទំនងជាគ្មានជំរើសទេមើលទៅ។ តាមរយៈពង្សាវតារភូមា និង មនមួយចំនួន នៅពេលនោះទ្រង់ត្រូវបានកោះហៅដោយចន្ទាមិនលុឱ្យឡើងសោយរាជ្យ ពញាឯល៏បានយាងទៅមុំហ៍ ដោយគ្មានព្រះស្នំណាមួយទៅតាមឡើយ។ ចន្ទាមិនលុក៏បានធ្វើគត់ក្សត្រអង្គមុនចៅឯ ដោយត្រូវបានគេសន្និដ្ឋានថាព្រោះតែទ្រង់បានចំណាយពេលវេលាជាមួយពួកព្រះស្នំច្រើនពេក។)
ព្រះអង្គសោយទិវង្គតនៅព្រះជន្ម ៤០ វស្សា នៅឆ្នាំ១៣៤៨ (ភាគច្រើន ប្រហែលពាក់កណ្ដាលទីពីរនៃឆ្នាំ១៣៤៨)។[កំណត់ ១] ព្រះអង្គត្រូវបានស្នងរាជ្យបន្តដោយព្រះភាគិនេយ្យរបស់ទ្រង់ពញាឧ។
ឯកសារយោង
[កែប្រែ]គន្ថនិទ្ទេសន៍
[កែប្រែ]- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
ពញាឯល៏ ប្រសូត/កើត: ១៥ មីនា ១៣០៨ សុគត/ស្លាប់: ១៣៤៨ | ||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ចៅឯ |
ក្សត្រហង្សាវត្តី ១៣៣០–១៣៤៨ |
តដោយ ពញាឧ |
- ↑ (Pan Hla 2004: 44) only states he died in 710 ME (March 1348 to March 1349) at age 40 (41st year), having completed 18 years of reign. Since he came to power c. May 1330, Binnya E Law must have died after May 1348. Moreover, (Pan Hla 2004: 161) states that Binnya U, the successor of Binnya E Law, died in January 1384, having reigned for 35 years. It means some time between May 1348 and January 1349, Binnya E Law died and Binnya U succeeded.
<ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found.