ចៅ​សែន​ កុសល​ឈុំ

ពីវិគីភីឌា
Jump to navigation Jump to search
ចៅសែន​ កុសល​ឈុំ
ចៅសែន​ កុសល​ឈុំ
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ ចៅសែន​ កុសល​ឈុំ
ប្រសូត ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩០៥
ស្រុកកំណើត​ ខេត្តមាត់ជ្រូក កម្ពុជាក្រោម
ឋានៈ អតីតនាយករដ្ឋមន្រ្តី
បិតា គុន គីម
​ឋានៈបិតា អតីតអភិបាលខេត្តកណ្តាល
ភរិយា វ៉ាន់ ធីហាយ
បុត្រា​បុត្រី​​​ 5នាក់
អនិច្ចកម្ម​​​ ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩(ជន្មាយុ ១០៤ ឆ្នាំ)
កន្លែង​ស្លាប់​​​ ក្រុងភ្នំពេញ

លោក ចៅ សែន កុសលឈុំ ប្រសូតនៅឆ្នាំ ១៩០៥ អតីតនាយករដ្ឋមន្រ្តី និងជាអ្នក​នយោបាយ ដ៏មានឥទ្ធិពលនៃរបបសង្គមរាស្ត្រនិយម និង ជាអ្នក ជិតស្និទជាមួយ សម្ដេចព្រះបាទនរោត្តម[សីហនុ] ផងដែរនោះ ។ លោកបានស្លាប់ថ្ងៃ ព្រហស្បត៍ ទី ២២ខែ មករា ឆ្នាំ២០០៩ លោក ចៅសែន កុសលឈុំ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានរដ្ឋ​សភានៃប្រទេស កម្ពុជាត្រូវបានគេស្គាល់ ឬ ហៅថា ឈុំ​បានទទួលអនិច្ចកម្មក្នុងជន្មាយុ ១០៤ ឆ្នាំ។


ប្រវត្តិ[កែប្រែ]

លោក ចៅសែន កុសលឈុំ ប្រសូតិ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩០៥ នៅខេត្តមាត់ជ្រូក កម្ពុជាក្រោម ។ លោកជាបុត្ររបស់ គុន គីម (Khun Kim) ជាអតីតអភិបាលខេត្តកណ្តាលនៃប្រទេសកម្ពុជាហើយលោក គុន គីម ត្រូវជាប្អូនប្រុសរបស់លោក ប័ណ្ណ យ៉ុង (Pann Yung) (១៨៨០-១៩៤៥) ជា អតីតកូន​ប្រុសរបស់អភិបាលខេត្តមួយរូបនៅដែនដីកម្ពុជាក្រោម ។


ការសិក្សា[កែប្រែ]

ធ្លាប់ជាសិស្ស នៃវិទ្យាល័យស៊ីសុវត្ថិ នៅប្រទេសកម្ពុជា ។

  • ឆ្នាំ ១៩២៦ លោក បានបញ្ចប់វិទ្យាល័យ Collège Chasseloup-Laubatនៅ ទីក្រុងព្រៃនគរ ដែនកូសាំងស៊ីន កម្ពុជាក្រោម
  • ឆ្នាំ ១៩២៦ លោកបានទទួលបក្កវិញ្ញាប័ត្រ ផ្នែកទស្សនវិជ្ជា ។
  • ឆ្នាំ ១៩២៩ បានទៅរៀនមហាវិទ្យាល័យ ផ្នែកវេជ្ជសាស្ត្រ នៅទីក្រុងហាណូយ ភាគខាងជើង ប្រទេសយួន ។


អាពាហ៍ពិពាហ៍[កែប្រែ]

ថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៤០ បានរៀបការជាមួយអ្នកស្រី វ៉ាន់ ធីហាយ (Van Thi Hai) ខ្មែរ ក្រោមអ្នកខេត្តក្រមួនស និង មានកូន ៥ នាក់ ។


ការងាររដ្ឋនៅប្រទេសកម្ពុជា[កែប្រែ]

  • ចន្លោះឆ្នាំ ១៩៥៩ និងឆ្នាំ១៩៦៨ លោកបានក្លាយជាប្រធានរដ្ឋសភាជាតិនៅពេលតែមួយដែលលោកក៏បានក្លាយជានាយករដ្ឋមន្រ្តីផងដែរ ។
  • រវាងចុងទសវត្សរ៍ ទី ៨០ និង ដើមទសវត្សរ៍ ទី ៩០លោកត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាជាតិនៃប្រទេសកម្ពុជា ។
  • ឆ្នាំ ១៩៩២ លោកត្រូវបានតែងតាំងជាទី ប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចន្លោះឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៧ ។

អាវសានជីវិត[កែប្រែ]

ពិធីដង្ហែសពលោក ចៅសែន កុសលឈុំ នៅក្បែរវត្តបទុមវតីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ មករា ២០០៩(រូបថតៈPNN)

ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩ លោកបានទទួលអនិច្ចធម្មនៅផ្ទះនាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងព្រះជន្ម ១០៤ ។

ការប្រារព្ធពិធីបុណ្យសព[កែប្រែ]

ពិធីបុណ្យសពរបស់លោកបានប្រារព្ធទៅតាមប្រពៃណីជាតិ និងពុទ្ធ សាសននិយមកិច្ច ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០០៩ នៅផ្ទះរបស់សព ។

ថ្ងៃច័ន្ទទី ២៦ ខែមករា ឆ្នាំ ២០០៩ ពិធីបូជាសពលោកនៅសួនក្បែរ វត្តបទុមវតី នារាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

ឯកសារ​យោង​[កែប្រែ]

  • សារព័ត៌មាន​ព្រៃ​នគរ
  • ជីវប្រវត្តិ សម្តេច ចៅ សែន កុលស ឈុំ ក្នុងពិធីបុណ្យបូជាសពរបស់លោក ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០០៩
  • ដោយ ថាច់ ប្រីជា គឿន