ឃុំត្រពាំងសាលាខាងលិច (ខេត្តកំពត)
ឃុំត្រពាំងសាលាខាងលិច គឺជាឃុំមួយដែលមានចំងាយ៦០គីឡូម៉ែត ពីទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាសជាតំបន់ដែលសំបូរទៅដោយដំណាំស្រូវ ដំណាំហូបផ្លែ និងបន្លែជាច្រើនប្រភេទ ។ ហើយដំណាំដូងសំបូរជាងគេនៅក្នុងឃុំនេះ គឺគ្រប់ផ្ទះរបស់ប្រជាជនទាំងអស់មានដើមដូង មិនតិចជាងដប់ដើមនោះទេ ។ ចំណែកដំណាំស្រូវគឺលូតលាស់បានយ៉ាងល្អ ដោយសារតែដីមានជីជាតិ និងមានប្រព័ន្ធប្រលាយទឹកខ្វាត់ខ្វែង។ ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ៖
ប្រវត្តិសាស្ត្រស្រុកបន្ទាយមាស
[កែប្រែ]ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។
ទេសចរណ៌
[កែប្រែ]ស្រុកបន្ទាយមាសជាស្រុកដែលសំបូរទេសចរណ៌។
]
]