Jump to content

ឈុត វុទ្ធី

ពីវិគីភីឌា

ឈុត វុទ្ធី

ឯកសារ:Chut Wutty Cambodian environmental activist.jpg
រូបភាព
ជីវប្រវត្តិសង្ខេប
នាម​ពេញ ឈុត វុទ្ធី
រហស្សនាម អ្នកការពារ​បរិស្ថាន ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​
សញ្ជាតិ  កម្ពុជា
អាជីព
  • Founder and Director
ការអប់រំ អនុបណ្ឌិតផ្នែកសិក្សាធិការយោធា (Masters in Military Studies)
ការងារ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ នៃ អង្គការក្រុមការងារធនធានធម្មជាតិ (Natural Resource Protection Group)
ថ្ងៃខែឆ្នាំកំណើត
ថ្ងៃទទួលមរណភាព 26 មេសា 2012; 12 ឆ្នាំកន្លងទៅ (2012-០៤-26) 12 ឆ្នាំ
ទទួលមរណភាពដោយសារ ការបាញ់សម្លាប់នៅ ខេត្តកោះកុង
ស្រុកកំណើត ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល
ឪពុក
ម្តាយ
ភរិយា
បុត្រ

៣នាក់

ស្រី ២នាក់

ប្រុស ១នាក់

  • លោក ឆឺយ ឧត្ដមរស្មី
  • កញ្ញា ឆឺយ សុលីនណា

ជីវប្រវត្តិ

[កែប្រែ]

ឈុត វុទ្ធី (ទទួលមរណភាព - ២៦ មេសា ២០១២) គឺជាអតីតប្រធានអង្គការ Founder and Director of the Natural Resource Protection Group (NRPG). He was a Cambodian environmental activist best known as the country’s most vocal critic of the military's alleged role in illegal logging conducted by companies granted land concessions in protected forests and related government corruption.

ជីវិតកាលនៅរស់

[កែប្រែ]

លោក ឈុត វុទ្ធី កើតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ លោកបានសិក្សា និងទទួលបានអនុបណ្ឌិតផ្នែកសិក្សាធិការយោធាពីប្រទេសរុស្សីនៅឆ្នាំ១៩៩២។

  • After his graduation, Wutty worked for the Cambodian Mine Action Centre (CMAC) and as a military trainer at the Ministry of National Defense. In 2003, he was a Deputy Director of Global Witness in Cambodia who acted as a watchdog on the illegal logging all over the country. After the expulsion of Global Witness by the Cambodian government, Wutty founded an organization namely the Natural Resource Protection Group (NRPG) with financial support from Germany with the focus on the protection of the forest and natural resources in Cambodia[].

មរណភាព

[កែប្រែ]

នៅថ្ងៃទី២៦ មេសា ឆ្នាំ២០១២ លោក វុទ្ធី ត្រូវបានគេបាញ់សម្លាប់ខណៈពេលលោកកំពុងដឹកនាំអ្នកសារព័ត៌មាន២រូប របស់កាសែត Cambodia Daily ចុះយកព័ត៌មាននៅជិតដែនព្រៃការពារក្នុងខេត្តកោះកុង ជាទីកន្លែងដែលលោកធ្លាប់ព្យាយាមជាច្រើនដង ដើម្បីកកាយសំនុំរឿងកាប់ព្រៃឈើខុសច្បាប់ ដែលមានទាក់ទងនឹងមន្ត្រីយោធា។[]

លោក វុទ្ធី បានលាចាកលោកយើងនេះក្នុងវ័យ ៤៨ឆ្នាំ ដោយបានបន្សល់ទុកក្រុមគ្រួសាររបស់គាត់ រួមមាន ភរិយា កូនស្រី២នាក់ និងកូនប្រុសម្នាក់

បណ្ដាំលោក ឈុត វុទ្ធី

[កែប្រែ]

សម្ដីលោក ឈុត វុទ្ធី ទៅកាន់កូនថា ការងារ​ឪពុក​លោក បើ​មិន​ជាប់​គុក​ ក៏ ​ស្លាប់​ដែរ។(និយាយទៅកាន់ លោក ឆឺយ ឧត្តមរស្មី ដែលត្រូវជាកូន) ថា​ឪពុក​មិន​លើក​ទឹក​ចិត្ត​ឲ្យ​លោក​ចូល​ព្រៃ​ជាមួយ​ទេ ខ្លាចក្រែង​មាន​គ្រោះថ្នាក់។

ឯកសារអំពីលោក ឈុត វុទ្ធី ការពារបរិស្ថាន

[កែប្រែ]

ភាពយន្ត​ឯកសារ​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា “I am Chut Wutty” ឬ "ខ្ញុំ​ជា ឈុត វុទ្ធី" ត្រូវ​បាន​ជនជាតិ​អង់គ្លេស​ឈ្មោះ ហ្វ្រេន ឡាំប្រីក (Fran Lambrick) ផលិត​ឡើង​ដើម្បី​បង្ហាញ​ពី​សកម្មភាព​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​របស់​លោក ឈុត វុទ្ធី អ្នក​ការពារ​បរិស្ថាន ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ ក្នុង​ពេល​លោក​ចុះ​ពិនិត្យមើល​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង។

ផលិតករ ហ្វ្រេន ឡាំប្រីក គ្រោង​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះនៅ ​មជ្ឈមណ្ឌល មេត្តា ហោស៍ (Meta House) កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ប៉ុន្តែ​គម្រោង​នេះ​បរាជ័យ ដោយសារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មិន​អនុញ្ញាត។ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា ថ្លែង​នៅ​ថ្ងៃ​ទី​១៨ មេសា ថា មូលហេតុ​ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ដាក់​បញ្ចាំង​ភាពយន្ត លោក ឈុត វុទ្ធី ដោយសារ​មេត្តា​ហោស៍ មិន​បាន​សុំ​អនុញ្ញាត​ច្បាប់​ពី​ក្រសួង។ លោក​ថា ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ចុះ​រវាង​ក្រសួង​វប្បធម៌ និង​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ក្នុង​ពេល​កន្លង​ទៅ។

លោក ថៃ នរៈសត្យា បញ្ជាក់​ថា ការ​មិន​អនុញ្ញាត​នេះ គឺ​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​ផ្សេង ក្រៅ​តែ​ពី​ផ្លូវ​ច្បាប់​ឡើយ។ មាន​ន័យ​ថា វា​មិន​មែន​ដោយសារ លោក ឈុត វុទ្ធី គឺ​ជា​សកម្មជន​ការពារ​បរិស្ថាន ដែល​ធ្លាប់​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល ឬ​ដោយសារ​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​នោះ​ទេ៖ «ធម្មតា​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​នីមួយៗ យើង​មិន​ដែល​មាន​ការ​ចង្អៀត​ចង្អល់​ទេ។ យើង​គ្រាន់​តែ​ចង់​សុំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​នូវ​អ្វី​ដែល​ជា​មូលដ្ឋាន​ច្បាប់ ដែល​បាន​ចែង​រួច​ហើយ។ យើង​ទៅ​ធ្វើ​នៅ​ស្រុក​គេ អត់​សុំ​អ្នក​ណា សូម្បី​តែ​ក្រសួង​ពាក់ព័ន្ធ​ណា​មួយ ក៏​យើង​មិន​សុំ​ដែរ ស្រាប់​តែ​យើង​យក​ទៅ​បញ្ចាំង។ សួរ​ថា តើ​ប្រទេស​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​បញ្ចាំង»។

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ ដោយ ទីន ហ្សាការីយ៉ា. "ប្រវត្តិ​និង​សកម្មភាព​ការងារ​របស់​លោក ឈុត វុទ្ធី". Rfa.org. Retrieved 2012-04-29. {{cite web}}: zero width space character in |title= at position 9 (help) Cite error: Invalid <ref> tag; name "autogenerated1" defined multiple times with different content

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]