តក្កវិជ្ជា

ពីវិគីភីឌា

តក្កវិជ្ជា (ភាសាក្រិក λογική ក្លាយមកពីពាក្យ λόγος - មានន័យថា « ហេតុផល » « ភាសា » និង « ការវែកញែក » គឺជាច្បាប់មួយសំខាន់ដែលការលើកឡើងផ្សេងៗត្រូវស្របតាម)។ ពាក្យនេះត្រូវបានប្រើដំបូងដោយ សេណូក្រាត[១] ដែលជាទស្សនវិទូជាតិក្រិកម្នាក់។

តក្កវិជ្ជាបុរាណត្រូវបានបែងចែកជាវិចារវិទ្យា និងសិល្បៈប្រើវោហារបង្ហូរគំនិត

តាំងពីសម័យបុរាណមក តក្កវិជ្ជា ជាមុខវិជ្ជាមួយដ៏សំខាន់ក្នុងទស្សនវិជ្ជា ជាមួយនឹង ទស្សនវិជ្ជាសីលធម៌ និងរូបវិទ្យា

ចាប់តាំងពីសតវត្សរ៍ទី ១៩ ការងាររបស់ ហ្សក ប៊ូល និង ហ្សេវ៉ុង បាននាំឱ្យមានការរីកចម្រើន នៃវិធីសាស្ត្រគណិតវិទ្យាតាមបែបតក្កវិជ្ជា។ ការរួមបញ្ចូលគ្នារបស់វាជាមួយវិទ្យាសាស្ត្រកុំព្យូទ័រចាប់តាំងពីចុងសតវត្សរ៍ទី ២០ បានធ្វើឱ្យមុខវិជ្ជានេះមានភាពរឹងមាំឡើងវិញ។

ចាប់តាំងពីសតវត្សរ៍ទី ២០ គេបានប្រើប្រាស់វាក្នុងវិស័យផ្សេងៗទៀតដូចជា វិស្វកម្ម ភាសាវិទ្យា ចិត្តវិទ្យា ទស្សនវិជ្ជាវិភាគ និងទំនាក់ទំនង


ប្រវត្តិ[កែប្រែ]

សម័យបុរាណ[កែប្រែ]

កាលពីដំបូង តក្កវិជ្ជាគឺជាការស្វែងរកច្បាប់ផ្លូវការ ដែលស្វែងរក និងបែងចែកការលើកឡើងដែលអាចបញ្ជាក់បាន ពីការលើកឡើងដែលបញ្ជាក់មិនបាន។ វាត្រូវបានគេប្រើប្រាស់ដំបូងក្នុងគណិតវិទ្យា និងជាពិសេសធរណីមាត្រ ប៉ុន្តែវិជ្ជានេះមានការរីកចម្រើនខ្លាំង ក្រោយពីការប្រើប្រាស់របស់ មេការីកស៍ និងក្រោយមកទៀត អារីស្តូត

សហសម័យ[កែប្រែ]

នៅសតវត្សរ៍ទី ១៧ ទស្សនវិទូ ហ្កតហ្វ្រ៊ីត វីលហេម លីបនីស បានធ្វើការស្រាវជ្រាវជាមូលដ្ឋានក្នុងតក្កវិជ្ជា ដែលបានធ្វើឱ្យមានការរីកចម្រើននូវតក្កវិជ្ជារបស់អារីស្តូត។ គាត់ជានិច្ចកាលប្រើប្រាស់វិធីសាស្ត្រតក្កវិជ្ជារបស់អារីស្តូត[២] ហើយព្យាយាមបញ្ចូលវាទៅក្នុងប្រព័ន្ធផ្ទាល់ខ្លួនរបស់ខ្លួនគាត់។[៣] គាត់ក៏ជាអ្នកបង្កើតនូវ តក្កវិជ្ជាផ្លូវការដំបូងគេ។

លោក អេម៉ានូអែល កង់ បានកំណត់និយមន័យតក្កវិជ្ជាថាជា « វិទ្យាសាស្ត្រដែលកំណត់លម្អិតនិងបង្ហាញយ៉ាងតឹងរ៉ឹងនូវច្បាប់ជាផ្លូវការនៃការគិតទាំងអស់ »។[៤] ស្នាដៃទាំង ៦ របស់អារីស្តូតដែលត្រូវបានដាក់ជាក្រុម ក្រោមចំណងជើងថា អ័រកាណុង ដែលរួមមានប្រភេទនិងការសិក្សាអំពីតក្កវិជ្ជា ត្រូវបានគេចាត់ទុកថាជាឯកសារយោងលើប្រធានបទនេះជាយូរមកហើយ។

ឯកសារយោង[កែប្រែ]

  1. Jean-Baptiste Gourinat , « La logique : une création de la Grèce antique »,  Pour la Science , no 49,‎ 2005 ( présentation en ligne  [ archive ])
  2. Robert Blanché, « Logique - 4) L’ère de la logique dite «classique » » [archive], sur Encyclopædia Universalis (consulté le 11 mars 2015) : « Il accepte ce qui a été fait, il le reprend, mais pour l'approfondir. La logique traditionnelle n'est qu'un échantillon d'une logique générale, qui reste à établir. »
  3. Herbert H. Knecht, La logique chez Leibniz: essais sur le rationalisme baroque, L'Âge d'Homme, coll. « Dialectica », 1981 (lire en ligne[archive]), p. 38-39
  4. Kant, préface de la deuxième édition de Critique de la raison pure