Jump to content

ទីក្រុងព្រែកឫស្សី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ទីក្រុងព្រែឫស្សី)

Cần Thơ ជាទី​ក្រុង​មួយ​នៅក្នុងភាគខាងត្បូងនៃប្រទេសវៀតណាម។​


ទិដ្ឋភាពក្រុង Can Tho

ភូមិសាស្ត្រ​

[កែប្រែ]

​Cần Thơ ជាទី​ក្រុង​មួយ ឋិត​នៅ ក្នុង​តំបន់​វាលទំនាប​នៃ​ដង​ទន្លេមេគង្គ មាន​ទីតាំង​លាតសន្ធឹង ខាងស្តាំ មាត់​ទ​នេ្ល​បាសាក់ (​យួន​:Sông Hậu) ចម្ងាយ ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ១៦៩ គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស និរតី។ ទីក្រុង​Cần Thơ មាន​ផ្ទៃដី ១.៣៨៩,៥៩ គីឡូ ម៉ែត្រការ៉េ។​

ធាតុអាកាស​

[កែប្រែ]

​ទីក្រុង​Cần Thơ គឺជា​តំបន់ ដែលមាន​ធាតុអាកាស​ក្តៅ​៖

  • រដូវភ្លៀង (​ពី​ខែឧសភា ដល់ ខែ វិច្ឆិកា​)។​
  • រដូវប្រាំង​(​ពី​ខែធ្នូ​ដល់ ខែ មេសា )។​
  • កម្រិត​សំណើ​មធ្យមភាគ ៨៣%។​
  • កម្រិត​ភ្លៀង​មធ្យមៈ ១.៦៣៥ mm, អង្សា​មធ្យម ២៧o C។​

ប្រជាសាស្ត្រ​

[កែប្រែ]

​ទីក្រុង​Cần Thơ ​មាន​ប្រជាជន​ចំនួន​១.១២១.១៤១ នាក់ ក្នុងនោះ ប្រុស​មាន ៥៥០.៣៣៤ ស្រី មាន ៥៧០.៨០៧ នាក់ ។​

ប្រវត្តិសាស្ត្រ​

[កែប្រែ]

​Cần Thơ មុន​សម័យ​បារាំង​ចូលធ្វើ​អាណានិគម​លើ គឺជា​ដី​មួយ​ភាគ​នៃ​ទឹកដី​An Giang ដែលជា​ខេត្ត​មួយ​ក្នុង​ចំ ណោម​ខេត្ត​ទាំង ៦ នៅ​កម្ពុជា​ក្រោម។ ពេល​បារាំង ចូលធ្វើ​អាណានិគម​នៅ​កម្ពុជា​ក្រោម​នា​ឆ្នាំ ១៨៦៧ ខេត្ត​ An Giang ត្រូវ​ចែកចេញ​ញ​ជា ៦ ខេត្ត​តូចៗ គឺ​៖

​ឆ្នាំ​១៩៧៦ រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម វៀតណាម​បាន បូករួម​ខេត្ត​ទាំងបី​គឺ ខេត្ត​ព្រែក​ឫស្សី (Phong Dinh) ខេត្ត​ជឿ​ង​ទៀង (Chương Thiện) និង ខេត្តឃ្លាំថ (Ba Xuyên) នៃ​សាធារណរដ្ឋ​វៀតណាម ទៅជា​ ហូ​វយ៉ាង (Hậu Giang)។​

​​

​​

រដ្ឋបាល​

[កែប្រែ]

​Cần Thơ ចែកចេញជា ៩ ទីចាត់ការ​រដ្ឋបាល​គឺ ៥ សង្កាត់ និង ៤ ខ​ណ្ឌ។ សរុប​ទីរួមស្រុក ឃុំ ខណ្ឌ ទាំងអស់​មាន ៦៨ ក្នុង នោះ​មាន ៤ ទីរួមស្រុក ៣០ ខណ្ឌ និង ៣៤ ឃុំ៕​