ធរណីន្ទ្រវម៌្មទី១
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែកញ្ញា ២០១៤) |
ធរណីន្ទ្រវម៌្មទី១ | |||||||||
---|---|---|---|---|---|---|---|---|---|
វ្រះបាទ | |||||||||
រជ្ជកាល | គ.ស ១១០៧-១១១៣ | ||||||||
រាជ្យមុន | យុវរាជ | ||||||||
រាជ្យបន្ត | សូយ៌្យវម៌្មទី២ | ||||||||
ស្វាមី/មហេសី | វិជយេន្ទ្រលក្ឝ្មី, បុត្រីនៃព្រះបាទហិរណ្យវម៌្ម និងមហេសីមួយអង្គទៀត | ||||||||
បុត្រ | មហិធរាទិត្យ, ក្សត្រេន្ទ្រាទិត្យ, រាជបុត្រីដែលត្រូវជាមហេសីនៃមហិធរាទិត្យ | ||||||||
| |||||||||
សន្តតិវង្ស | មហិធរបុរ | ||||||||
បិតា | ហិរណ្យវម៌្ម | ||||||||
មាតា | ហិរណ្យលក្ឝ្មី | ||||||||
សាសនា | ពុទ្ធសាសនា |
វ្រះបាទធរណីន្ទ្រវម៌្មទី១ រជ្ជកាល (គ.ស ១១០៧-១១១៣) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីធរណីន្ទ្រវម្ម៌ទេវ។ ព្រះបាទធរណីន្ទ្រវម៌្មទី១ ស្ដេចស្ថិតនៅក្នុងរាជសម្បត្តិបានតែត្រឹម ៥ ឆ្នាំក៏ស្ដេចសោយទិវង្គតទៅតាមយថាកម្ម, រាជបណ្ឌិតថ្វាយព្រះនាមព្រះបរមសពថា ព្រះបរមមរណនាម បរមនិស្កល្បទ។ ព្រះបាទយុវរាជគ្មានព្រះរាជបុត្រសំរាប់ស្នងរាជ្យបន្តទេ។ ដូច្នេះរាជសម្បត្តិត្រូវធ្លាក់មកលើព្រះបាទធរណីន្ទ្រវម៌្មទី១ ដែលជាបងបង្កើតរបស់ព្រះបាទជយវម៌្មទី៦ និងព្រះបាទយុវរាជ។ បរិយាកាសនៃការឡើងសោយរាជ្យ កាលនោះ ព្រះធរណីន្ទ្រវម៌្មទី១ នៅសាងផ្នួសជាព្រះសង្ឃនៅឡើយ។ កាលនោះ ព្រះអង្គបានដាក់ចិត្តគំនិតរូបរាងកាយសំរាប់បូជាថ្វាយចំពោះ ព្រះពុទ្ធសាសនារួចជាស្រេចដែរ។ ព្រះអង្គត្រូវសឹកចាកសិក្ខាបទ មកទទួលព្រះរាជាភិសេកជាព្រះមហាក្សត្រ។ គឺព្រាហ្មណ៍ទិវាករបណ្ឌិតទៀតដែលបានរៀបចំប្រារព្ធធ្វើព្រះរាជាភិសេកស្រោចទឹក តែងតាំងថ្វាយព្រះអង្គតាមលក្ខណៈប្រពៃណីសាសនា ដើម្បីឲ្យបានទៅជាព្រះមហាក្សត្រពេញច្បាប់។ សិលាចារឹកបានកត់ទុកមកថា “ព្រះអង្គមិនដែលប៉ងប្រាថ្នាចង់បានរាជបល្លង្កទេ។ តែដោយសារមនុស្សម្នាជាច្រើន គ្មានអ្នកការពារ គ្មានទីពំនាក់ បានមកអង្វរព្រះអង្គ ព្រះអង្គក៏សុខចិត្តទទួលរាជសម្បត្តិតាមសំណូមពរ” ។ ព្រះអង្គគ្រប់គ្រងប្រទេសជាតិដោយសច្ចៈ យុត្តិធម៌ និងប្រុងប្រយ័ត្នជានិច្ច។ ការផែនដី: -ព្រះបាទធរណីន្ទ្រវម៌្មទី២ ទ្រង់ទទួលគ្រងរាជសម្បត្តិក្នុងវ័យជរាណាស់ទៅហើយ។ តាមប្រក្រតីអំពីដើមមក ទ្រង់មានកិរិយាសុភាពជាសប្បុរស សព្វព្រះរាជហ្ឫទ័យនិពន្ធពាក្យកាព្យ តែពាក្យកាព្យរបស់ព្រះអង្គទាំងប៉ុន្មាននោះ មិនបានប្រាកដមាននៅមកដល់វេលានេះទេ។ មកក្នុងបច្ឆិមវ័យនេះព្រះរាជហ្ឫទ័យរបស់ព្រះអង្គដេកដួលទៅតែក្នុងផ្លូវធម៌។ ការផែនដី ទ្រង់គ្រាន់តែថ្ងបទុក មិនឲ្យលិចលង់ទៅហួសពេក, ការកសាងរបស់សំខាន់ៗ ដែលព្រះហាក្សត្រិយ៍មុនៗ ធ្លាប់ធ្វើមក នឹងការកំរាបពួកបះបោរនៅតាមបច្ចន្តរដ្ឋ ដូចយ៉ាងពួកសៀមតាំងឥស្សរភាពនៅយោនកជើងសែននោះ ទ្រង់មិនបានសំដែងស្នាព្រះហស្ថទុកទេ ប្រាកដតែថា ទ្រង់បានបន្ធូរបន្ថយតំលៃមុខពន្ធដារក្នុងព្រះនគរឲ្យតិចចុះ ជាហេតុឲ្យធូរស្រួលដល់បណ្ដារាស្ត្រអ្នកបង់ពន្ធ ដោយអំណាចសេចក្ដីសប្បុរសរបស់ព្រះអង្គ។
ព្រះអង្គគោរពគ្រប់ច្បាប់វិន័យក្រឹត្យក្រមដែលមាននៅក្នុងសង្គមជាតិ។ ហេតុដូច្នេះហើយ ទើបបានជាព្រះអង្គសុខចិត្តរៀបអភិសេកជាមួយនឹងមហេសីរបស់ព្រះបាទយុវរាជ ដែលត្រូវជាប្អូន។ បើតាមសិលាចារឹកដើមឡើយ ព្រះនាងត្រូវជាមហេសីរបស់ព្រះបាទជយវម៌្មទី៦។ បន្ទាប់មក ព្រះនាងបានក្លាយជាមហេសីរបស់ព្រះបាទយុវរាជ។ ក្រោយដែលព្រះយុវរាជបានចូលទិវង្គត ព្រះមហេសីដដែលនេះបានក្លាយទៅជាព្រះអគ្គមហេសីរបស់ព្រះបាទធរណីន្ទ្រវម៌្មទី១។ មហេសីអង្គនោះព្រះនាម វិជយេន្ទ្រលក្ឝ្មី។
ក្នុង រជ្ជកាលព្រះអង្គ គេសង្កេតពុំឃើញមានឯកភាព ឬការចុះសំរុងស៊ីសង្វាក់គ្នារវាងខ្មែរនឹងខ្មែរឡើយ។ ការបែកបាក់ទាស់ទែងខ្វែងគំនិតគ្នា ការបែងចែកជាក្រុមបក្សពួកបដិបក្ខ ក៏កើតមានដែរ។ ដែលជាហេតុធ្វើឲ្យយើងដឹងថា មាននាម៉ឺនមន្ត្រី អ្នកកាន់សាសនាតូចធំ មិនបានពេញចិត្តនឹងព្រះមហាក្សត្រទេ។ ឯបុព្វហេតុវិញ គេពុំអាចដឹងជាមកអំពីអ្វីដែរ។ គេគ្រាន់តែដឹងថា ព្រាហ្មណ៍ទិវាករបណ្ឌិតដែលធ្លាប់តែស្មោះត្រង់បំរើព្រះបាទជយវម៌្មទី៦ ព្រះបាទយុវរាជ រហូតមកដល់ព្រះអង្គចូលទិវង្គត បែរជាក្បត់រួមកំលាំងជាមួយនិងព្រះបាទសូយ៌្យវម៌្មទី២ ទំលាក់ និងធ្វើឃាតព្រះអង្គទៅវិញ ។
ក្រោយ ដែលសោយរាជសម្បត្តិនគរកម្ពុជាបាន ៥ ឆ្នាំ ព្រះបាទធរណីន្ទ្រវម៌្មទី១ ត្រូវអស់ព្រះជន្មក្នុង គ.ស ១១១២ ដោយព្រះបាទសូយ៌្យវម៌្មទី២ធ្វើឃាត(ចៅសម្លាប់តា?)។ សិលាចារឹកប្រាសាទជ្រុង ដែលស្ថិតនៅក្នុងនគរធំ បានបញ្ជាក់ថា មានការផ្ទុះអាវុធ ប្រយុទ្ធគ្នាយ៉ាង សាហាវខ្លាំងក្លាអស្ចារ្យ។ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ការផ្ទុះអាវុធក៏ត្រូវចប់ទៅវិញ។ គឺព្រះបាទសូយ៌្យវម៌្មទី២ ត្រូវជាព្រះនត្តារបស់ព្រះអង្គ សំរេចជោគជ័យ ដណ្ដើមយកបានរាជសម្បត្តិពីព្រះបាទធរណីន្ទ្រវម៌្មទី១។ ព្រឹត្តិការណ៍នេះត្រូវបានបង្ហើបឡើងដោយសិលាចារឹកភូមិធាតុ។ [១][២]
ពង្សាវលី
[កែប្រែ]- ព្រះបិតា ព្រះនាមហិរណ្យវម៌្ម ព្រះមាតាព្រះនាម ហិរណ្យលក្ឝ្មី
- ព្រះមហេសីព្រះនាម វិជយេន្ទ្រលក្ឝ្មី មហេសីរួមបងប្អូន (ធរណីន្ទ្រវម៌្មទី១, ជយវម៌្មទី៦), មហេសីមួយអង្គទៀតត្រូវជាបុត្រនៃព្រះបាទហិរណ្យវម៌្ម និងមហេសីមួយអង្គផ្សេងទៀត, មហេសីមួយអង្គទៀតដែលមានបុត្រីត្រូវជាព្រះមហេសីនៃព្រះបាទមហិធរាទិត្យ
- ទ្រង់ជាបុត្រច្បង ព្រះភាតាបង្កើត ជយវម៌្មទី៦ (បុត្រទី២), រាជបុត្រទី៣, យុវរាជ (បុត្រពៅ) និង ព្រះភគិនីបិតាតែមួយ (ត្រូវជាមហេសី)
- ព្រះរាជបុត្រ មហិធរាទិត្យ, ព្រះបាទក្សត្រេន្ទ្រាទិត្យ, បុត្រីដែលត្រូវជាមហេសីនៃព្រះបាទមហិធរាទិត្យ
- ព្រះភាគិនេយ្យក្សត្រី នរេន្ទ្រលក្ឝ្មី
- ព្រះនត្តា ព្រះនាម ធរណីន្ទ្រវម៌្មទី២, សូយ៌្យវម៌្មទី២
- ទ្រង់ជាបុត្រច្បង ព្រះភាតាបង្កើត ជយវម៌្មទី៦ (បុត្រទី២), រាជបុត្រទី៣, យុវរាជ (បុត្រពៅ) និង ព្រះភគិនីបិតាតែមួយ (ត្រូវជាមហេសី)
- ព្រះមហេសីព្រះនាម វិជយេន្ទ្រលក្ឝ្មី មហេសីរួមបងប្អូន (ធរណីន្ទ្រវម៌្មទី១, ជយវម៌្មទី៦), មហេសីមួយអង្គទៀតត្រូវជាបុត្រនៃព្រះបាទហិរណ្យវម៌្ម និងមហេសីមួយអង្គផ្សេងទៀត, មហេសីមួយអង្គទៀតដែលមានបុត្រីត្រូវជាព្រះមហេសីនៃព្រះបាទមហិធរាទិត្យ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ យុវរាជ |
ក្សត្រនៃមហិធរបុរ ១១០៧–១១១៣ |
តដោយ សូយ៌្យវម៌្មទី២ |
ឯកសារយោង
[កែប្រែ]អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages with script errors
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- Articles lacking sourcesពីខែកញ្ញា ២០១៤
- All articles lacking sources
- ក្សត្រនៃកម្វុជទេឝ
- ក្សត្រនៃមហិធរបុរ
- រាជវង្សមហិធរបុរ
- ក្សត្រសតវត្សទី១២នៅអាស៊ី
- អត្ថបទខ្លីក្សត្រិយវង្សអាស៊ី
- អត្ថបទខ្លីជនជាតិខ្មែរ