Jump to content

នមស្កាព្រះធម្មរតនៈ

ពីវិគីភីឌា

នមស្ការព្រះធម្មរតនៈ

អដ្ឋង្គិការិយបថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ

ប្រែៈ ​ព្រះ​សទ្ធម្ម​ឯណា​ ​ជា​ធម៌​ប្រកប​ដោយ​អង្គ​ ៨ ​ប្រការ ​ជា​គន្លង​ដំណើរ​នៃ​ព្រះ​អរិយបុគ្គល​ជា​ម្ចាស់ ​ជា​ផ្លូវ​ដ៏​ត្រង់​ក្នុង​កិរិយា​ញ៉ាំង​ជន ​ដែល​ប្រាថ្នា​នូវ​ព្រះ​និព្វាន​ឲ្យ​ចូល​ទៅ​កាន់​ព្រះ​និព្វាន​បាន​ ​ព្រះ​ធម៌​ជា​ធម៌​ធ្វើ​ឲ្យ​ត្រ​ជាក់​រម្ងាប់បង់​នូវ​ភ្លើង​ទុក្ខ​ភ្លើង​កិលេស ​ជា​ធម៌​ដ៏​ឧត្តម ​ជា​គុណ​ញ៉ាំង​សត្វ​ឲ្យ​ចេញ​ចាក​សង្ខារ​ទុក្ខ​ ខ្ញុំ​ព្រះ​ករុណា​សូម​ក្រាប​ថ្វាយ​បង្គំ ​នូវ​ព្រះ​សទ្ធម្ម​នោះ​ ​ដោយ​គោរព ។ (​ក្រាប​ថ្វាយ​បង្គំ​ម្តង)

យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទា

ប្រែៈ ​ព្រះ​ធម៌​ទាំង​ឡាយ​ឯណា​ ​ដែល​ជា​ធម៌​របស់​ព្រះ​សម្មាសម្ពុទ្ធ ​ដែល​និព្វាន​កន្លង​ទៅ​ហើយ​ក្ដី​ ​ព្រះ​ធម៌​ទាំង​ឡាយ​ឯណា​ ​ដែល​ជា​ធម៌​របស់​ព្រះ​សម្មាសម្ពុទ្ធ​នឹង​មានមក​ក្នុង​កាល​ខាង​មុខ​ក្ដី​ ​ព្រះ​ធម៌​ទាំង​ឡាយ​ឯណា​ ​ដែល​ជា​ធម៌​របស់​ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ប្រតិស្ឋាន​ទុក ​ក្នុង​កាល​សព្វ​ថ្ងៃ​នេះ​ក្ដី​ ខ្ញុំ​ព្រះ​ករុណា ​សូម​ក្រាប​ថ្វាយ​បង្គំ ​នូវ​ព្រះ​ធម៌​ទាំង​ឡាយ​នោះ​ គ្រប់កាល​ទាំង​ពួង ។

ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ

ប្រែៈ ​ព្រះ​បរិយត្តិ​ធម៌​គឺ​ព្រះ​ត្រៃបិដក ​ជា​ធម៌​គឺ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សម្តែងហើយ​ដោយ​ល្អ ​ព្រះ​នពលោកុត្តរ​ធម៌​មាន ៩ ប្រការ គឺមគ្គ ៤ ផល ៤ និព្វាន ១ ​ជា​ធម៌​គឺ​ព្រះ​អរិយ​បុគ្គល​ ​ទាំង​ពួង ដឹងពិត​ឃើញ​ពិត ​ដោយ​បច្ចវេក្ខណញ្ញាណ ​គឺ​ថា​នឹង​បាន​ដឹង​ដោយ​ស្តាប់ ​ដោយ​ជឿ​បុគ្គល​ដទៃ​នោះ​ក៏ទេ ​គឺ​ឃើញ​ច្បាស់​ដោយ​ខ្លួនឯង ​ជា​ធម៌​ឲ្យ​នូវ​ផលមិនរង់ចាំកាល ​គឺ​ថាកាល​បើ​ព្រះ​អរិយមគ្គកើតឡើងហើយ ​ព្រះ​អរិយផលក៏កើត​ក្នុង​លំដាប់គ្នា មិន​បាន​យឺតយូរឡើយ​ជា​ធម៌​គួរ​ដល់​ឯហិបស្សវិធី ​គឺ​ថា​បើ​ព្រះ​អរិយ​បុគ្គល​ ​ដែល​បាន​សម្រេច​មគ្គផលហើយ ក៏គួរ​នឹង​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​គឺ​ព្រះ​អរិយ​បុគ្គល​គប្បី​បង្អោន​ចូល​មកទុក ​ក្នុង​ខ្លួន​ដោយ​អំណាច​នៃ​ភាវនា ​ជា​ធម៌​គឺ​អ្នកប្រាជ្ញ​ទាំង​ឡាយមានឧគ្ឃដិតញ្ញូ​បុគ្គល​ជា​ដើម ​គប្បី​ដឹង​គប្បី​ឃើញ​ច្បាស់​ក្នុង​ចិត្ត​នៃ​ខ្លួន ។

នត្ថិ មេ សរណំ អញ្ញំ ធម្មោ មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ

ប្រែៈ វត្ថុដទៃ​ជា​ទី​ពឹង​ទី​រលឹក ​នៃ​ខ្ញុំ​ព្រះ​ករុណា មិនមានឡើយ មានតែ​ព្រះ​ធម៌​ជា​ម្ចាស់​ជា​ទី​ពឹង​ទី​រលឹក​ដ៏​ប្រសើរ ​របស់​ខ្ញុំ​ព្រះ​ករុណា ​សូម​សិរីសួស្តីជយមង្គលចូរមាន​ដល់​ខ្ញុំ​ព្រះ​ករុណា ​ដោយ​កិរិយាពោល​នូវ​ពាក្យ សច្ចៈ​នេះ​ ។

ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ធម្មេ យោ ខលិតោ ទោសោ ធម្មោ ខមតុ តំ មមំ

ប្រែៈ ខ្ញុំ​ព្រះ​ករុណា ​សូម​ថ្វាយ​បង្គំ ​នូវ​ព្រះ​ធម៌​ដ៏​ប្រសើរមាន ២ ប្រការ ​គឺ​ព្រះ​បរិយត្តិ​ធម៌​និង​ព្រះ​នពលោកុត្តរ​ធម៌​ ​ដោយ​អវយវៈ​ដ៏​ឧត្តម​គឺ​ត្បូង ទោស​ឯណា​ដែល​ខ្ញុំ​ព្រះ​ករុណា ធ្វើ​ឲ្យ​ភ្លាំងភ្លាត់ហើយ ​ក្នុង​ព្រះ​ធម៌​ជា​ម្ចាស់ ​សូម​ព្រះ​ធម៌​ជា​ម្ចាស់អត់​នូវ​ទោស​នោះ​ដល់​ខ្ញុំ​ព្រះ​ករុណា ។ (​ក្រាប​ថ្វាយ​បង្គំម្តង)

ឯកសារ​យោង

[កែប្រែ]

គិហិបតិបត្តិពិសេស

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


ធម៌វន្ទនា

ថ្វាយគ្រឿងសក្ការ
នមស្ការពុទ្ធរតន
នមស្ការធម្មរតន
នមស្ការសង្ឃរតន
ថ្វាយបង្គំព្រះសារីរិកធាតុ

សូមបុណ្យកងកុសល
សុភមង្គលកថា
ធម៌ផ្សាយមេត្តា
ខមាបនគាថា
អាកាសដ្ឋា

ធម៌រំឭកគុណ
ជយបរិត្តគាថា
សម្ពុទ្ធេ
ព្រះបារមី១០
បត្តិទានគាថា

អញ្ជើញពពួកទេវតា
ទេវតាបកាសនគាថា
ពុទ្ធជ័យមង្គល
ឥមិនាបុញ្ញកម្មេ
អារធនាព្រះសង្ឃ
(ចម្រើនព្រះបរិត្ត)
មង្គលសូត្រពហូទេវា