Jump to content

បវរកញ្ញាចក្រវាឡ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី បវរកញ្ញាចក្រវាល)

បវរកញ្ញាចក្រវាឡ (អង់គ្លេស: Miss Universe) គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំដែលគ្រប់គ្រងដោយស្ថាប័នបវរកញ្ញាចក្រវាឡដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងប្រទេសសៀម។រួមជាមួយនឹងកម្មវិធីបវរកញ្ញាពិភពលោក បវរកញ្ញាអន្តរជាតិ និង បវរកញ្ញាផែនដីកម្មវិធីបវរកញ្ញាចក្រវាឡគឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិមួយនៅក្នុងចំណោមកម្មវិធីប្រកួតសម្រស់អន្តរជាតិធំៗទាំង ០៤[]

បវរកញ្ញាចក្រវាឡ
ប្រភេទការប្រកួតប្រជែងសម្រស់
អង្គការមេ
ការិយាល័យកណ្ដាល
ការប្រកួតលើកដំបូង១៩៥២
ការប្រកួតបច្ចុប្បន្ន២០២៥
អ្នកឈ្នះបច្ចុប្បន្នFátima Bosch Fernández
 ម៉ិកស៊ិក
ម្ចាស់កម្មសិទ្ធិ
នាយកប្រតិបត្តិ
Ronald Day
ប្រធាន
Raul Rocha Cantú
អនុប្រធាន
ភាសាអង់គ្លេស
វេបសាយhttps://www.missuniverse.com/

បវរកញ្ញាចក្រវាឡបច្ចុប្បន្នគឺ Fátima Bosch Fernández មកពីប្រទេសមុិកសុីកូដែលបានគ្រងម្កុដកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅខេត្តនន្ទបុរី ប្រទេសសៀម

ប្រវត្តិ

[កែប្រែ]
ឈៀងបវរកញ្ញាចក្រវាឡពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២១

ពាក្យថាបវរកញ្ញាចក្រវាឡត្រូវបានប្រើប្រាស់ជាលើកដំបូងដោយ International Pageant of Pulchritude នៅក្នុងឆ្នាំ ១៩២៦។ការប្រកួតនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ១៩៣៥ នៅពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធំនិងព្រឹត្តិការណ៍ផ្សេងៗទៀតមុនកើតមានសង្គ្រាមលោកលើកទី ០២ កម្មវិធីប្រឡងនេះត្រូវបានបិទបញ្ចប់។

ម្ចាស់ជ័យលាភីនៅក្នុងការប្រកួតប្រជែងឆ្នាំ ១៩៣០

កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ដោយក្រុមហ៊ុន Pacific Knitting Mills ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានិងជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ហែលទឹក Catalina ហើយចាប់តាំងពីពេលនោះមកវាមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។ក្រុមហ៊ុនគឺជាអ្នកឧបត្ថម្ភកម្មវិធីប្រឡងបវរកញ្ញាសហរដ្ឋអាមេរិករហូតដល់ឆ្នាំ ១៩៥១។នៅក្នុងឆ្នាំនោះ Yolande Betbeze ដែលជាម្ចាស់ជ័យលាភីបានបដិសេធមិនថតរូបផ្សព្វផ្សាយជាសាធារណៈដោយស្លៀកឈុតហែលទឹករបស់ពួកគេ។នៅក្នុងឆ្នាំ ១៩៥២ ក្រុមហ៊ុន Pacific Knitting Mills បានរៀបចំកម្មវិធីប្រឡងបវរកញ្ញាសហរដ្ឋអាមេរិកនិងបវរកញ្ញាចក្រវាឡដោយរួមគ្នាសហការឧបត្ថម្ភអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។[]

Armi Kuusela នៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់

កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡត្រូវបានរៀបចំធ្វើឡើងជាលើកដំបូងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ានៅក្នុងឆ្នាំ ១៩៥២។ម្ចាស់ជ័យលាភីលើកដំបូងបានទៅលើ Armi Kuusela មកពីប្រទេសហ្វាំងឡង់មិនយូរប៉ុន្មាននាងបានបោះបង់តំណែងរបស់នាងចោលបើទោះបីជាមិនមែនជាផ្លូវការក៏ដោយដើម្បីទៅរៀបអាពាហ៍ពិពាហ៍មុនពេលតំណែងឆ្នាំរបស់នាងត្រូវបានបញ្ចប់។[]រហូតមកដល់ឆ្នាំ ១៩៥៨ ចំណងជើងបវរកញ្ញាចក្រវាឡដូចជាបវរកញ្ញាសហរដ្ឋអាមេរិកត្រូវបានចុះកាលបរិច្ឆេទនៅឆ្នាំបន្ទាប់ពីការប្រឡងដូច្នេះនៅក្នុងអំឡុងពេលនោះតំណែងរបស់ Kuusela គឺបវរកញ្ញាចក្រវាឡឆ្នាំ ១៩៥៣។ចាប់តាំងពីក្រុមហ៊ុន Pacific Mills បានបង្កើតកម្មវិធីប្រឡងនេះមកការរៀបចំគ្រប់គ្រងគឺធ្វើឡើងដោយអង្គការបវរកញ្ញាចក្រវាឡ។នៅទីបំផុតក្រុមហ៊ុន Pacific Mills និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះត្រូវបានទិញដោយសាជីវកម្ម Kayser-Roth[]

ការប្រកួតនេះត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥៥។CBS បានចាប់ផ្តើមចាក់ផ្សាយការប្រឡងបវរកញ្ញាសហរដ្ឋអាមេរិកនិងបវរកញ្ញាចក្រវាឡរួមគ្នានៅក្នុងឆ្នាំ ១៩៦០ ហើយបានបំបែកការចាក់ផ្សាយកម្មវិធីប្រឡងទាំងពីរនេះដាច់ដោយឡែកពីគ្នានៅក្នុងឆ្នាំ ១៩៦៥។បន្ទាប់មកនៅក្នុងឆ្នាំ ១៩៧៥ ក្រុមហ៊ុន Gulf and westen បានទិញយកសាជីវកម្ម Kayser-Roth ហើយបានកាន់កាប់បវរកញ្ញាចក្រវាឡរហូតដល់ឆ្នាំ ១៩៩១ និងត្រូវបានក្រុមហ៊ុន Procter & Gamble ទិញយក។[]

នៅក្នុង ១៩៩១ លោកដូណាស់ ត្រាំបានទិញកម្មវិធីប្រកួតពី ITT Crop ជាមួយនឹងការរៀបចំចាក់ផ្សាយជាមួយនឹង CBS រហូតដល់ឆ្នាំ ២០០២។[]នៅក្នុងឆ្នាំ ១៩៩៨ Miss Universe, Inc. បានប្តូរឈ្មោះរបស់ខ្លួនទៅជាអង្គការបវរកញ្ញាចក្រវាឡហើយបានផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួនពីទីក្រុងឡូសអេនជឺលេសទៅទីក្រុងញូវយ៉ក[][]នៅចុងឆ្នាំ ២០០២ លោកដូណាល់ ត្រាំបានចូលទៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយនឹង NBC នៅក្នុងឆ្នាំ ២០០៣ ដែលលើសពីទីផ្សារផ្សេងៗទៀតសម្រាប់សិទ្ធិចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។[][]ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៤ ការប្រកួតសម្រស់ត្រូវបានចាក់ផ្សាយនៅសហរដ្ឋអាមេរិកលើស្ថានីយ៍ទូរទស្សន៍ NBC[១០]

នៅខែមិថុនា ឆ្នាំ ២០១៥ NBC បានលុបចោលទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយនឹងលោកដូណាល់ ត្រាំនិងអង្គការបវរកញ្ញាចក្រវាឡដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីជនអន្តោប្រវេសន៍ខុសច្បាប់ដែលបានឆ្លងកាត់ព្រំដែនមកពីប្រទេសម៉ិកស៊ីកូ[១១][១២]ជាផ្នែកនៃដំណោះស្រាយផ្លូវច្បាប់នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ លោកដូណាល់ ត្រាំបានទិញភាគហ៊ុន ៥០% របស់ NBC នៅក្នុងក្រុមហ៊ុនដោយធ្វើឲ្យលោកក្លាយជាម្ចាស់ក្រុមហ៊ុនតែមួយគត់។០៣ ថ្ងៃក្រោយមកលោកបានលក់ក្រុមហ៊ុនទាំងមូលទៅឲ្យ WME/IMG[១៣][១៤] បន្ទាប់ពីការផ្លាស់ប្តូរកម្មសិទ្ធិនៅខែតុលា ឆ្នាំ ២០១៥ Fox និង Azteca បានក្លាយជាអ្នកចាក់ផ្សាយជាផ្លូវការនៃកម្មវិធីប្រឡងបវរកញ្ញាចក្រវាឡនិងបវរកញ្ញាសហរដ្ឋអាមេរិក[១៥]សិទ្ធិចាក់ផ្សាយរបស់កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡត្រូវបានបំបែកជាបណ្ដោះអាសន្នទៅឲ្យ Telemundo និង FYI នៅក្នុងឆ្នាំ ២០២០ ដោយសារមានការរឹតត្បិតជំងឺរាតត្បាតកូវីត-១៩ នៅពេលនោះ។កិច្ចសន្យាជាមួយនឹង Fox និងពិធីករ Steve Harvey ត្រូវបានបន្តឡើងវិញសម្រាប់ការប្រកួតនៅក្នុងឆ្នាំ ២០២១។

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុន JKN Global Group ដែលមានមូលដ្ឋាននៅប្រទេសសៀមបានទិញយក អង្គការបវរកញ្ញាចក្រវាឡពីក្រុមហ៊ុន Endeavor Group Holdings ដែលជាកម្មសិទ្ធិរបស់ IMG Worldwide នៅក្នុងតម្លៃ ១៤ លានដុល្លារដែលធ្វើឲ្យ Anne Jakapong Jakrajutatip ក្លាយជាស្ត្រីកែភេទដំបូងគេដែលជាម្ចាស់អង្គការនិងជាលើកទីមួយរបស់អង្គការហើយបានពង្រីកទីស្នាក់ការកណ្តាលរបស់ខ្លួននៅខាងក្រៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២២ តទៅ NBC ទទួលបានសិទ្ធិចាក់ផ្សាយសារជាថ្មីតាមរយៈ The Roku Channel ដោយសារមានការផ្លាស់ប្តូរម្ចាស់ថ្មីដែលនេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្របវរកញ្ញាចក្រវាឡដែលកម្មវិធីប្រកួតបានផ្លាស់ប្តូរពីការចាក់ផ្សាយតាមបណ្ដាញទូរទស្សន៍បែបប្រពៃណីទៅជាប្រព័ន្ធផ្សព្វផ្សាយពេញលេញនៅសហរដ្ឋអាមេរិក[១៦]

នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ Paula Shugart ប្រធានអង្គការបវរកញ្ញាចក្រវាលបានប្រកាសពីការចាកចេញរបស់លោកស្រីពីអង្គការបវរកញ្ញាចក្រវាឡ[១៧]តំណែងនេះនឹងមិនត្រូវបានកំណត់យកអ្នកថ្មីមកជំនួសនោះឡើយ។[១៧]បន្ទាប់ពីការចាកចេញរបស់ Shugart នាយកប្រតិបត្តិនៃអង្គការបវរកញ្ញាចក្រវាឡ Amy Emmerich ក៏បានប្រកាសពីការចាកចេញរបស់លោកស្រីនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ហើយបានចាកចេញពីផ្លូវការនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។[១៨]នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ លោក Mario Búcaro បានលាលែងពីតំណែងជាប្រធានប្រតិបត្តិនៃអង្គការបវរកញ្ញាចក្រវាឡបន្ទាប់ពីកាន់តំណែងមិនដល់ ០២ ខែផង។ការចាកចេញរបស់លោកត្រូវបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មាន Press Release មួយដែលបានរៀបរាប់អំពីការរួមចំណែកនិងសមិទ្ធផលរបស់លោកចំពោះអង្គការប្រកួតសម្រស់អន្តរជាតិនេះផងដែរ។[១៩][២០]

ម្ចាស់ម្កុដថ្មីៗ

[កែប្រែ]
ឆ្នាំប្រកួត ប្រទេស ម្ចាស់ម្កុដ ឈុតតំណាងជាតិល្អដាច់គេ ទីកន្លែងនៃការប្រកួត ចំនួនប្រទេសចូលរួមប្រកួត
២០២៦ ព័រតូរីកូ ព័រតូរីកូ
២០២៥  ម៉ិកស៊ិក Fátima Bosch Fernández  ហ្វីលីពីន ថៃ សៀម ១២០
២០២៤  ដាណឺម៉ាក Victoria Kjær Theilvig  ម៉ិកស៊ិក ១២៥
២០២៣  នីការ៉ាក្វា Sheynnis Alondra Palacios Cornejo អែលសាល់វ៉ាឌ័រ អែលសាល់វ៉ាឌ័រ ៨៤
២០២២  សហរដ្ឋអាមេរិក R'Bonney Nola Gabriel  អ៊ុយក្រែន  សហរដ្ឋអាមេរិក ៨៣
២០២១  ឥណ្ឌា Harnaaz Kaur Sandhu  នីហ្សេរីយ៉ា  អ៊ីស្រាអែល ៨០
២០២០  ម៉ិកស៊ិក Alma Andrea Meza Carmona មីយ៉ាន់ម៉ា ភូមា  សហរដ្ឋអាមេរិក ៧៤
២០១៩  អាហ្វ្រិកខាងត្បូង Zozibini Tunzi  ហ្វីលីពីន ៩០
២០១៨  ហ្វីលីពីន Catriona Elisa Magnayon Gray ឡាវ លាវ ថៃ សៀម ៩៤
២០១៧  អាហ្វ្រិកខាងត្បូង Demi-Leigh Nel-Peters  ជប៉ុន  សហរដ្ឋអាមេរិក ៩២
២០១៦  បារាំង Iris Mittenaere មីយ៉ាន់ម៉ា ភូមា  ហ្វីលីពីន ៨៦
២០១៥  ហ្វីលីពីន Pia Alonzo Wurtzbach-Jauncey ថៃ សៀម  សហរដ្ឋអាមេរិក ៨០
២០១៤  កូឡុំប៊ី Paulina Vega Dieppa  ឥណ្ឌូនេស៊ី ៨៨
២០១៣  វេណេស៊ុយអេឡា María Gabriela de Jesús Isler Morales  នីការ៉ាក្វា រុស្ស៊ី ៨៦
២០១២  សហរដ្ឋអាមេរិក Olivia Frances Culpo  ចិន  សហរដ្ឋអាមេរិក ៨៩
២០១១ អង់ហ្គោឡា អង់ហ្គោឡា Leila Lopes ប៉ាណាម៉ា ប៉ាណាម៉ា ប្រេស៊ីល
២០១០  ម៉ិកស៊ិក Jimena Navarrete Rosete ថៃ សៀម  សហរដ្ឋអាមេរិក ៨៣
២០០៩  វេណេស៊ុយអេឡា Stefanía Fernández Krupij ប៉ាណាម៉ា ប៉ាណាម៉ា បាហាម៉ា បាហាម៉ាស
២០០៨ Dayana Sabrina Mendoza Moncada ថៃ សៀម វៀតណាម យួន ៨០
២០០៧  ជប៉ុន Riyo Mori មិនមានអ្នកឈ្នះ  ម៉ិកស៊ិក ៧៧
២០០៦ ព័រតូរីកូ ព័រតូរីកូ Zuleyka Jerrís Rivera Mendoza  ជប៉ុន  សហរដ្ឋអាមេរិក ៨៦
២០០៥  កាណាដា Natalie Glebova ថៃ សៀម ថៃ សៀម ៨១
២០០៤  អូស្ត្រាលី Jennifer Hawkins ប៉ាណាម៉ា ប៉ាណាម៉ា  អេក្វាឌ័រ ៨០
២០០៣ សាធារណរដ្ឋដូមីនិក សាធារណរដ្ឋដូមីនិក Amelia Patricia Vega Polanco សាធារណរដ្ឋដូមីនិក សាធារណរដ្ឋដូមីនិក ប៉ាណាម៉ា ប៉ាណាម៉ា ៧១
២០០២ ប៉ាណាម៉ា ប៉ាណាម៉ា Yostin Lissette Pasek Patiño (ជំនួសតំណែង)  កូឡុំប៊ី ព័រតូរីកូ ព័រតូរីកូ ៧៥
រុស្ស៊ី Oksana Gennadyevna Borodina (លាលែងចេញពីតំណែង)
២០០១ ព័រតូរីកូ ព័រតូរីកូ Denise Marie Quiñones August កូរ៉េខាងត្បូង កូរ៉េ ៧៧
២០០០  ឥណ្ឌា Lara Dutta Bhupathi  ម៉ិកស៊ិក ប្រទេសស៊ីប(Cyprus) ស៊ីប (Cyprus) ៧៩
១៩៩៩ បុតស្វាណា បូតស្វាណា Mpule Keneilwe Kwelagobe ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ ៨៤
១៩៩៨ ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ Wendy Marcelle Fitzwilliam  សហរដ្ឋអាមេរិក ៨១
១៩៩៧  សហរដ្ឋអាមេរិក Brook Antoinette Mahealani Lee  កូឡុំប៊ី ៧៤
១៩៩៦ វេណេស៊ុយអេឡា វេណេស៊ុយអេឡា Yoseph Alicia Machado Fajardo រុស្ស៊ី ៧៩
១៩៩៥  សហរដ្ឋអាមេរិក Chelsi Mariam Pearl Smith ទង់ជាតិប្រទេសអេស្ប៉ាញ អេស្ប៉ាញ ណាមីប៊ី ណាមីប៊ី ៨២
១៩៩៤  ឥណ្ឌា Sushmita Sen  ហ្វីលីពីន  ហ្វីលីពីន ៧៧
១៩៩៣ ព័រតូរីកូ ព័រតូរីកូ Dayanara Torres Delgado  ន័រវែស  ម៉ិកស៊ិក ៧៩
១៩៩២ ណាមីប៊ី ណាមីប៊ី Michelle McLean ប៉ារ៉ាគ្វេ ប៉ារ៉ាហ្គាយ ថៃ សៀម ៧៨
១៩៩១  ម៉ិកស៊ិក María de Guadalupe Jones Garay  កូឡុំប៊ី  សហរដ្ឋអាមេរិក ៧៣
១៩៩០  ន័រវែស Mona Grudt ៧១
១៩៨៩  ហូឡង់ Angela Visser  កូឡុំប៊ី  ម៉ិកស៊ិក ៧៦
១៩៨៨ ថៃ សៀម Porntip Nakhirunkanok ថៃ សៀម  តៃវ៉ាន់ ៦៦
១៩៨៧  ឈីលី Cecilia Carolina Bolocco Fonck ប្រេស៊ីល  សិង្ហបុរី ៩៨
១៩៨៦ វេណេស៊ុយអេឡា វេណេស៊ុយអេឡា Bárbara Palacios Teyde de Manrique ប៉ាណាម៉ា ប៉ាណាម៉ា ប៉ាណាម៉ា ប៉ាណាម៉ា ៧៧
១៩៨៥ ព័រតូរីកូ ព័រតូរីកូ Deborah Carthy Deu  កូឡុំប៊ី  សហរដ្ឋអាមេរិក ៧៩
១៩៨៤  ស៊ុយអែត Yvonne Agneta Ryding  ឥណ្ឌា ៨១
១៩៨៣  នូវែលសេឡង់ Lorraine Elizabeth Downes កូរ៉េខាងត្បូង កូរ៉េ ៨០
១៩៨២  កាណាដា Karen Dianne BaldwinKaren  ប៉េរូ  ប៉េរូ ៧៧
១៩៨១ វេណេស៊ុយអេឡា វេណេស៊ុយអេឡា Irene Lailin Sáez Conde ប្រេស៊ីល  សហរដ្ឋអាមេរិក ៧៦
១៩៨០  សហរដ្ឋអាមេរិក Shawn Weatherly  ឥណ្ឌា កូរ៉េខាងត្បូង កូរ៉េ ៦៩
១៩៧៩ វេណេស៊ុយអេឡា វេណេស៊ុយអេឡា Maritza Sayalero Fernández អ៊ូរុយគ្វេ អ៊ុយរ៉ាហ្គាយ  អូស្ត្រាលី ៧៥
១៩៧៨ អាហ្វ្រិកខាងត្បូង អាហ្វ្រិកខាងត្បូង Margaret Gardiner  ឥណ្ឌា  ម៉ិកស៊ិក
១៩៧៧ ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ Janelle Penny Commissiong កូរ៉េខាងត្បូង កូរ៉េ សាធារណរដ្ឋដូមីនិក សាធារណរដ្ឋដូមីនិក ៨០
១៩៧៦  អ៊ីស្រាអែល Rina Mor-Goder  ប៉េរូ  ហុងកុង ៧២
១៩៧៥  ហ្វាំងឡង់ Anne Marie Pohtamo  ក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ អែលសាល់វ៉ាឌ័រ ៧១
១៩៧៤ អេស្ប៉ាញ អេស្ប៉ាញ Maria de Amparo Muñoz y Quesada (លាលែងចេញពីតំណែង) កូរ៉េខាងត្បូង កូរ៉េ  ហ្វីលីពីន ៦៥
១៩៧៣  ហ្វីលីពីន Maria Margarita Roxas Moran-Floirendo ទង់ជាតិប្រទេសអេស្ប៉ាញ អេស្ប៉ាញ ទង់ជាតិក្រិច ក្រិច ៦១
១៩៧២  អូស្ត្រាលី Kerry Anne Wells  ប៉េរូ ព័រតូរីកូ ព័រតូរីកូ
១៩៧១  លីបង់ Georgina Rizk  ម៉ិកស៊ិក  សហរដ្ឋអាមេរិក ៦០
១៩៧០ ព័រតូរីកូ ព័រតូរីកូ Marisol Malaret Contreras  បូលីវី ៦៤
១៩៦៩  ហ្វីលីពីន Maria Gloria Aspillera Diaz ថៃ សៀម ៦១
១៩៦៨ ប្រេស៊ីល Martha Maria Cordeiro Vasconcellos  កូឡុំប៊ី ៦៥
១៩៦៧  សហរដ្ឋអាមេរិក Sylvia Louise Hitchcock-Carson ប្រេស៊ីល ៥៦
១៩៦៦  ស៊ុយអែត Margareta Arvidsson  អ៊ីស្រាអែល ៥០
១៩៦៥ ថៃ សៀម Apasra Hongsakula  សហរដ្ឋអាមេរិក ៥៦
១៩៦៤ ទង់ជាតិក្រិច ក្រិច Kyriaki Tsopei  ហូឡង់ ៦០
១៩៦៣ ប្រេស៊ីល Iêda Maria Brutto Vargas  អ៊ីស្រាអែល ៥០
១៩៦២  អាហ្សង់ទីន Beatriz Nolan Figueredo  សហរាជាណាចក្រ ៥២
១៩៦១  អាល្លឺម៉ង់ Marlene Schmidt មិនទាន់មាន ៤៨
១៩៦០  សហរដ្ឋអាមេរិក Linda Jeanne Bement ៤៣
១៩៥៩  ជប៉ុន Akiko Kojima ៣៤
១៩៥៨  កូឡុំប៊ី Luz Marina Zuluaga Zuluaga ៣៦
១៩៥៧  ប៉េរូ Gladys Rosa Zender de Meier ៣២
១៩៥៦  សហរដ្ឋអាមេរិក Carol Ann Laverne Morris ៣០
១៩៥៥  ស៊ុយអែត Hillevi Rombin Schine ៣៣
១៩៥៤  សហរដ្ឋអាមេរិក Miriam Jacqueline Stevenson
១៩៥៣  បារាំង Christiane Magnani ២៦
១៩៥២  ហ្វាំងឡង់ Armi Helena Kuusela-Williams (បោះបង់តំណែង) ៣០

ចំនួនប្រទេសឬដែនដី

[កែប្រែ]
ប្រទេស ឬ ដែនដី ចំនួន ឆ្នាំ
 សហរដ្ឋអាមេរិក
០៩ ១៩៥៤, ១៩៥៦, ១៩៦០, ១៩៦៧, ១៩៨០, ១៩៩៥, ១៩៩៧, ២០១២, ២០២២
 វេណេស៊ុយអេឡា
០៧ ១៩៧៩, ១៩៨១, ១៩៨៦, ១៩៩៦, ២០០៨, ២០០៩, ២០១៣
ព័រតូរីកូ ព័រតូរីកូ
០៥ ១៩៧០, ១៩៨៥, ១៩៩៣, ២០០១, ២០០៦
 ម៉ិកស៊ិក
០៤ ១៩៩១, ២០១០, ២០២០, ២០២៥
 ហ្វីលីពីន
១៩៦៩, ១៩៧៣, ២០១៥, ២០១៨
 ឥណ្ឌា
០៣ ១៩៩៤, ២០០០, ២០២១
 អាហ្វ្រិកខាងត្បូង
១៩៧៨, ២០១៧, ២០១៩
 ស៊ុយអែត
១៩៥៥, ១៩៦៦, ១៩៨៤
 បារាំង
០២ ១៩៥៣, ២០១៦
 កូឡុំប៊ី
១៩៥៨, ២០១៤
 ជប៉ុន
១៩៥៩, ២០០៧
 កាណាដា
១៩៨២, ២០០៥
 អូស្ត្រាលី
១៩៧២, ២០០៤
ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ
១៩៧៧, ១៩៩៨
ថៃ សៀម
១៩៦៥, ១៩៨៨
 ហ្វាំងឡង់
១៩៥២, ១៩៧៥
ប្រេស៊ីល
១៩៦៣, ១៩៦៨
 ដាណឺម៉ាក
០១ ២០២៤
 នីការ៉ាក្វា
២០២៣
អង់ហ្គោឡា អង់ហ្គោឡា
២០១១
សាធារណរដ្ឋដូមីនិក សាធារណរដ្ឋដូមីនិក
២០០៣
ប៉ាណាម៉ា ប៉ាណាម៉ា
២០០២
បុតស្វាណា បូតស្វាណា
១៩៩៩
ណាមីប៊ី ណាមីប៊ី
១៩៩២
 ន័រវែស
១៩៩០
 ហូឡង់
១៩៨៩
 ឈីលី
១៩៨៧
 នូវែលសេឡង់
១៩៨៣
 អ៊ីស្រាអែល
១៩៧៦
ទង់ជាតិប្រទេសអេស្ប៉ាញ អេស្ប៉ាញ
១៩៧៤
 លីបង់
១៩៧១
ទង់ជាតិក្រិច ក្រិច
១៩៦៤
 អាហ្សង់ទីន
១៩៦២
 អាល្លឺម៉ង់
១៩៦១
 ប៉េរូ
១៩៥៧
ម្ចាស់ជ័យលាភីដែលជំនួសតំណែង
ប្រទេស ឬ ដែនដី ចំនួន ឆ្នាំ
ប៉ាណាម៉ា ប៉ាណាម៉ា
០១ ២០០២
ម្ចាស់ជ័យលាភីដែលលាលែងចេញពីតំណែង
ប្រទេស ឬ ដែនដី ចំនួន ឆ្នាំ
រុស្ស៊ី
០១ ២០០២

បេក្ខនារីតំណាងប្រទេសកម្ពុជា

[កែប្រែ]
ឆ្នាំ បេក្ខភាព ខេត្ត តំណែង រង្វាន់ពិសេស
២០២៦
២០២៥ ថៃ នារីសុជាតា រាជធានីភ្នំពេញ Unplaced Best Aura Of The Day
២០២៤ ប្រាសាទ ដាវីន រាជធានីភ្នំពេញ Top30 Top 2 Voice For Change
២០២៣ ចន សុទិម៉ា ខេត្តកំពង់ចាម Unplaced
២០២២ ហង្ស ម៉ានីតា រាជធានីភ្នំពេញ Unplaced
២០២១ ងិន ម៉ារ៉ាឌី រាជធានីភ្នំពេញ Unplaced
២០២០ រ៉េត សារីតា រាជធានីភ្នំពេញ Unplaced
២០១៩ សំណាង អេលីណា រាជធានីភ្នំពេញ Unplaced
២០១៨ រឿន សុីណាត ខេត្តកំពង់ចាម Unplaced
២០១៧ ប៊ី សុធារី រាជធានីភ្នំពេញ Unplaced

ចំនួនរាជធានី-ខេត្ត

[កែប្រែ]
រាជធានី-ខេត្ត ចំនួន ឆ្នាំ
រាជធានីភ្នំពេញ
០៧ ២០១៧, ២០១៩, ២០២០, ២០២១, ២០២២, ២០២៤, ២០២៥
ខេត្តកំពង់ចាម
០២ ២០១៨, ២០២៣

សូមមើលផងដែរ

[កែប្រែ]

ទំព័រភ្ជាប់ផ្សេងៗ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Enriquez, Amee (February 2, 2014). "Beauty Pageant Basics". BBC News. Archived from the original on March 8, 2021. Retrieved May 4, 2018.
  2. Roberts, Sam (26 February 2016). "Yolande Betbeze Fox, Miss America Who Defied Convention, Dies at 87" (ជាen-US). The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2016/02/26/us/yolande-betbeze-fox-miss-america-who-defied-convention-dies-at-87.html. 
  3. FUNFARE by Ricky Lo (June 28, 2006). "A misty-eyed look at Armi Kuusela, the 1st Miss Universe". philstar.com. The Philippine Star. Archived from the original on October 15, 2017. Retrieved October 9, 2013.
  4. ៤,០ ៤,១ "Trump's Miss Universe Gambit". The New Yorker (in American English). 19 February 2018. Archived from the original on March 30, 2019. Retrieved 25 February 2024.
  5. Prestigious Beauty Pageant (November 18, 2013). "Four Big Ships Dominate International Beauty Pageants". Prestigious Beauty Pageants. Archived from the original on December 17, 2013. Retrieved June 15, 2014. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  6. "Miss USA Olivia Culpo is Miss Universe 2012!". India Today. December 19, 2012. Archived from the original on March 4, 2016. Retrieved January 9, 2016.
  7. Foreman, Jonathan (January 18, 1999). "Mistress of the Universe". New York Post. https://pqasb.pqarchiver.com/nypost/access/68469692.html?dids=68469692:68469692&FMT=ABS&FMTS=ABS:FT&type=current&date=Jan+18,+1999&author=Jonathan+Foreman&pub=New+York+Post&desc=MISTRESS+OF+THE+UNIVERSE+-+MAUREEN+REIDY,+ONCE+DONALD+TRUMP'S+ACCOUNTANT,+HAS+TRANSFORMED+THREE+KEY+BEAUTY+PAGEANTS+FROM+TACKY+CHEESE+INTO+SLICK,+CHIC+AFFAIRS&pqatl=google. 
  8. Natalie Tadena (July 2, 2015)."Donald Trump's Miss USA Pageant Lands on Reelz Cable Channel" Archived July 27, 2020, at the Wayback Machine. The Wall Street Journal.
  9. Littleton, Cynthia (September 14, 2015). "WME/IMG Acquires Miss Universe Organization From Donald Trump". Archived from the original on November 8, 2020. Retrieved December 11, 2017.
  10. Rutenberg, Jim (June 22, 2002). "Three Beauty Pageants Leaving CBS for NBC". The New York Times. https://www.nytimes.com/2002/06/22/business/three-beauty-pageants-leaving-cbs-for-nbc.html. 
  11. Stanhope, Kate (June 29, 2015). "NBC Cuts Ties With Donald Trump Over "Derogatory Statements," Pulls Miss USA and Miss Universe Pageants". The Hollywood Reporter. Archived from the original on October 10, 2017. Retrieved June 30, 2015.
  12. "NBCUniversal cuts ties with Donald Trump". CNN Money. June 29, 2015. https://money.cnn.com/2015/06/29/media/donald-trump-nbc-ends-relationship/. 
  13. "Trump Sells Miss Universe Organization to WME-IMG Talent Agency". The New York Times. September 15, 2015. Archived from the original on February 4, 2016. Retrieved February 5, 2016.
  14. Nededog, Jethro (September 14, 2015). "Donald Trump sells the Miss Universe Organization". Business Insider. Archived from the original on May 6, 2016. Retrieved January 9, 2016.
  15. "Miss Universe and Miss USA Pageants to Air on Fox". TV Insider. October 28, 2015. Archived from the original on February 12, 2016. Retrieved January 9, 2016.
  16. "JKN acquires Miss Universe Organization". Bangkok Post. October 26, 2022. https://www.bangkokpost.com/business/2423031/jkn-acquires-miss-universe-organization. 
  17. ១៧,០ ១៧,១ Schneider, Michael (17 November 2023). "Miss Universe Organization President Paula Shugart Exits After 23 Years". Variety (in American English). Retrieved 25 February 2024.
  18. Santiago, Camille (8 February 2024). "Amy Emmerich steps down as Miss Universe CEO". Philstar Life. Archived from the original on February 25, 2024. Retrieved 25 February 2024.
  19. "Mario Búcaro resigns as Miss Universe CEO after short stint". Philstar Life Philippine Star. Retrieved 2025-12-14.
  20. "Miss Universe CEO Mario Búcaro steps down after short tenure". ABS-CBN News. December 14, 2025. https://www.abs-cbn.com/lifestyle/pageants-beauty-queens/2025/12/14/miss-universe-ceo-mario-b-caro-steps-down-after-short-tenure-1615.